កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

By The Cambodia Daily KhmerBusinessNewsDaily NewsNon-Profit
Download on the App Store

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី episodes

  • ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣
    ១) តុលាការក្រុងភ្នំពេញ​គ្រោងបើកសវនាការសំណុំរឿងលោក ថាច់​សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននៅសប្ដាហ៍ក្រោយ។ ២) ​ ស្នងការខេត្តកំពតថា ពលរដ្ឋបន្តប្ដឹងក្រុមហ៊ុនពិភពដីមាស​របស់​អ្នកឧកញ៉ា ហ៊ី គឹមហុង បន្ទាប់ពួកគេខាតបង់ជាង ២១លានដុល្លារ។ ៣) មន្រ្តីសិទ្ធិមនុស្សអន្តរជាតិមួយរូបអះអាងថា រដ្ឋាភិបាលដែល​នឹង​ដឹកនាំ​ដោយលោក ហ៊ុន ម៉ាណែត កាន់តែធ្វើឲ្យមាន​ការរំលោភ​សិទ្ធិ​មនុស្សធ្ងន់ធ្ងរ។ ៤) មន្ត្រីបក្សប្រឆាំងថា លោក ហ៊ុន សែន កំពុងរៀបចំផែនការគ្រប់គ្រង ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និងរដ្ឋាភិបាលដើម្បីរក្សាអំណាចត្រកូល​ហ៊ុន​ឱ្យរឹងមាំទៅថ្ងៃមុខ។ ៥) ហ្វីលីពីននៅតែមិនព្រមអូសយកចេញខ្មោចនាវាចម្បាំង​នៃសង្រ្គាមលោកលើកទី២តាមការទាមទារពីចិន។
    25 min
  • ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣
    ១) អភិបាលខេត្តកំពត អំពាវនាវឱ្យ កងកម្លាំងឈរជើងនៅខ្សែ​បន្ទាត់​ព្រំដែនកម្ពុជា-វៀតណាម ដាំដើមត្នោតដើម្បីការពារ​អត្តសញ្ញាណ​ជាតិខ្មែរ។ ២) ប៉ូលីសខេត្ត​បាត់ដំបង​បញ្ជូន​ជន​សង័្សយ ​ជាអ្នក​រត់​ម៉ូតូ​កង់បី ​​ប៉ុន​​ប្លន់​ យក​ទ្រព្យសម្បត្តិ​របស់​ស្រ្តី​រងគ្រោះជន​ជាតិ​បារាំង​ទៅតុលការ​។ ៣) ក្នុងខែសីហាសមត្ថកិច្ចរឹបអូសសារធាតុញៀនជិត១ពាន់​គីឡូក្រាម​ដោយឃាត់ខ្លួនចិននិងខ្មែរជិត១០នាក់ ។ ៤) អតីតតំណាងរាស្ត្រប្រទេសអូស្ត្រាលីព្រមានថា កម្ពុជានឹង​ក្លាយ​ជា​របប​ផ្តាច់ការ ក្រោយពីគ្រួសារ​លោក ហ៊ុន ​ទាញ​ប្រទេស​នេះទៅគ្រប់​គ្រង​ផ្តាច់មុខ។ ៥) ចិនព្យាយាមបង្ហាញតួនាទីអព្យាក្រិត្យចំពោះសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនខណៈចិននៅតែផ្ដល់ដង្ហើមសេដ្ឋកិច្ចទៅឱ្យរុស្ស៊ី--រួមនិង​​កម្មវិធី Idea Talk។
    22 min
  • ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣

    ១) លោកហ៊ុន សែន ប្រកាសជួបសមាជិករដ្ឋាភិបាលអាណត្តិ​ចាស់ ​និង​អាណត្តិថ្មី បន្ទាប់ផ្ទេរតំណែងឲ្យកូនប្រុសដឹកនាំបន្ត។២) អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៖ ការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគឺជាការរំលោភខ្លឹមសារដើមរបស់​រដ្ឋធម្មនុញ្ញ​កម្ពុជា។៣) ពលរដ្ឋជាច្រើនគ្រួសារកក្នុងខេត្តសៀមរាបបាននាំគ្នាតវ៉ា បន្ទាប់ពី​អាជ្ញាធរ​អាប្សរាចុះរុះរើសតង់ និងផ្ទះរបស់ពួកគេ។៤) លោក ហ៊ុន សែន សម្រេច ពង្រីកផ្ទៃដីឧទ្យានជាតិកែប និងដែន​ជម្រក​សត្វព្រៃគូលែន-ព្រហ្មទេព ដើម្បី​ថែរក្សាជាសម្បត្តិ​ធម្មជាតិ។៥) សមត្ថកិច្ចបញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន​ពិភព​ដី​មាស និងអង្គរក្សចំនួន ១៣នាក់ ទៅកាន់សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ស្របពេលដែលឧកញ៉ា ឡេង ណាវ៉ាត្រា អាចនឹងជួបរឿងដូចគ្នានេះ។៦) បក្សភឿថៃសម្រេចចងសម្ព័ន្ធភាពជាមួយបក្ស​ដែលមាន​និន្នាការ​នឹងពួកយោធាក្រោយពីដើរចេញពីសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ។

    29 min
  • ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣
    ១) មន្ត្រីបក្សប្រឆាំងអះអាងថា គេមិនបានឃើញរដ្ឋាភិបាលថៃ​គម្រាម​ប្រើគ្រាប់ BM-21 បាញ់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅពេល​មានវត្ត​មាន​នៅ កម្ពុជានោះទេ។២) ពលរដ្ឋប្រមាណ៣០០ នាក់ខេត្តក្រចេះ អះអាងថា ការដុតទីស្នាក់​ការបរិស្ថានចោល ដោយសារមន្ត្រីអនុវត្តច្បាប់តែលើពលរដ្ឋក្រីក្រ។៣) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់ ក្នុងរយៈ​ពេល៧ខែ ខណៈ ប្រទេសថៃទទួលបាន ១៥លាននាក់ ក្នុងរយៈពេល​ដូចគ្នា។៤) ព្រះមហាក្សត្រចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​កម្ពុជា បន្ទាប់លោក ហ៊ុន សែន ប្រកាសផ្ទេរតំណែងឲ្យកូន។៥) ជប៉ុនថ្កោលទោសរុស្ស៊ីគំរាមបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរខណៈក្រុង​តូក្យូរំលឹកខួបទម្លាក់គ្រាប់បែកបរមាណូ។
    25 min
  • ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣
    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣១) លោក ហ៊ុន ម៉ាណែត៖ សមិទ្ធផលធំបំផុតសម្រាប់ប្រទេសកម្ពុជា គឺជាធនធានមនុស្សដែលពោរពេញទៅដោយសមត្ថភាព សីលធម៌ និងគុណធម៌២) លោក ហ៊ុន សែន ព្រមាន រំលាយគណបក្ស ភ្លើងទៀន៣) លោក ហ៊ុន សែន ប្រកាសថានឹងវិលកាន់ដំណែងជានាយករដ្ឋមន្ត្រីវិញបើលោក ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត៤) កញ្ញា សេង ធារី ស្នើទៅតុលាការក្រុងភ្នំពេញឲ្យយកមកចូលរួមក្នុងបន្ទប់សវនាការ ដោយផ្ទាល់គ្រប់នីតិវិធីសវនាការ៥) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នឹងបើកការស៊ើបអង្កេតលើធនាគារនិងមីក្រូហិរញ្ញវត្ថុ ៦ ដែលផ្ដល់កម្ចីបែបកេងប្រវ័ញ្ចលើប្រជាពលរដ្ឋនៅប្រទេសកម្ពុជា៦) របបសឹកប្រទេសភូមាកំពុងលេងល្បែងនយោបាយគ្មានសច្ចភាពនៅចំពោះមុខសហគមន៍អន្តរជាតិ
    30 min
  • ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣
    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣១) តុលាការក្រោមបញ្ជាលោក ហ៊ុន សែន បានឃុំខ្លួនពលរដ្ឋ ២ នាក់ បន្ទាប់និយាយរិះគន់លោក ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី។២) វៀតណាម អបអរសាទរ ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣។៣) លោក ហ៊ុន សែន តែងតាំងអតីតប្រធានបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋាជាទីប្រឹក្សា។៤) មន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំងថាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ គឺជាផែនការប្រមូលលុយរបស់ លោក ហ៊ុន សែន។៥) បក្សភឿថៃសម្រេចដើរចេញពីសម្ព័ន្ធភាព៨គណបក្សដោយសម្រេចរកសម្ព័ន្ធភាពថ្មីដើម្បីបង្កើតរដ្ឋាភិបាល។ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣
    26 min
  • ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣
    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣១) រដ្ឋសភាឯកបក្សនឹងបើកកិច្ចប្រជុំនៅថ្ងៃ២១ ខែសីហា បន្ទាប់លោក ហ៊ុន សែន ផ្ទេរតំណែងនាយករដ្ឋមន្ត្រីឲ្យលោកហ៊ុន ម៉ាណែត។២) សមាគមខ្មែរកម្ពុជាក្រោមទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងពលរដ្ឋខ្មែរក្រោម៣នាក់ ឲ្យមានសេរីភាពឡើងវិញ។៣) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រិះគន់ថា លោក ហ៊ុន ម៉ាណែត មានចរិតផ្តាច់ការមិនខុសពីលោក ហ៊ុន សែន ដែលចាប់ខ្លួនស្រ្តីមានសតិមិនប្រក្រតី។៤) សង្គមស៊ីវិល អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធងាកទៅដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្កាវើលដ៍ ដើម្បីកុំឱ្យក្លាយជាជំងឺរាំរ៉ៃសម្រាប់ រដ្ឋាភិបាលអាណត្តិថ្មី។៥) មហាបុរសខ្លាំងនៅរុស្ស៊ីសម្រេចមិនទៅប្រជុំកំពូល BRICSនៅអាហ្រ្វិកខាងត្បូង តើអាចមកពី ICC ចេញដីកាចាប់ខ្លួន?
    24 min
  • ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣
    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣១) សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ ករណីបាញ់​សម្លាប់​បុរសជនជាតិវៀណាមម្នាក់ទៀត។២) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយកថ្ងៃទី៤​ខែសីហា​ប្រកាស​លទ្ធផលបោះឆ្នោតផ្លូវការវិញ។៣) លោក ហ៊ុន សែន ផ្តល់តំណែងដល់មេដឹកនាំបក្សតូចៗជាសមាជិក​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។៤) តែងតាំងកូនៗមន្ត្រីរដ្ឋាភិបាលឱ្យជំនួសតំណែងឪពុករៀងៗខ្លួន ដើម្បីត្រៀមដឹកនាំរដ្ឋាភិបាលថ្មី។៥) ឧកញ៉ា ឡេង ណាវ៉ាត្រា រងការព្រមានវិធានការច្បាប់ពីក្មួយស្រី​បង្កើត​របស់លោក ហ៊ុន សែន បុរសខ្លាំងក្រាញអំណាចផ្តាច់មុននៅ​កម្ពុជា។៦) កម្ពុជាទំនងស្ថាបនារួចហើយប៉មទឹកជ្រៅសម្រាប់នាវាផ្ទុកយន្ត​ហោះ​ចិនមកចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា។
    28 min
  • ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣
    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣១) លោកហ៊ុន ម៉ានី ហៅការលាលែងពីតំណែងនាយករដ្ឋមន្ត្រីដោយផ្ទេរកូនប្រុសច្បងលោក ហ៊ុន ម៉ាណែតថា ជាការលះបង់ធំធេង។២) រដ្ឋាភិបាលផ្ដល់សិទ្ធិឲ្យអ្នកឧកញ៉ាលីយ៉ុងផាត់ដែលល្បីរឿងរំលោភដីធ្លីរបស់ ពលរដ្ឋក្នុងការរៀបចំនិងចាត់ចែងឯកសណ្ឋានផ្លូវការដល់ក្រុមឧកញ៉ានៅកម្ពុជា។៣) សមត្ថកិច្ច អំពាវនាវឱ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នពីការ ចាប់ជម្រិត បន្ទាប់ពីក្រុមឧក្រិដ្ឋជនបោកបញ្ឆោតជាតិចិនម្នាក់ មកប្រទេសកម្ពុជាដើម្បីជម្រិតទារប្រាក់។៤) សហជីពសម្តែងការព្រួយបារម្ភ នៅពេលដែលរោងចក្រសហគ្រាសប្រកាសបិទបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារកម្មករនៅក្រោយការបោះឆ្នោត។៥) លោក សម រង្ស៊ី៖ គ.ជ.ប លួចបន្លំសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេសឱ្យគណបក្សប្រជាជនកម្ពុជា។៦) លោកថាក់ស៊ីនប្រកាសវិលចូលប្រទេសថៃវិញនៅថ្ងៃទី១០ខែសីហាខណៈសមត្ថកិច្ចត្រៀមចាប់ខ្លួន។
    26 min
  • ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ១) លោក ហ៊ុន សែន៖ លោក ហ៊ុន ម៉ាណែត នឹងក្លាយជា​នាយករដ្ឋ​មន្ត្រីថ្មី ដែលនឹងបន្តចុះសួរសុខទុក្ខកម្មករជំនួសរូបលោក​សម្រាប់​អាណត្តិទី៧។២)​ ក្រុមអ្នកឃ្លាំមើលសង្គមថាអ្វីដែលពលរដ្ឋខ្មែរចង់​បាន ​គឺដំណើរ​ការនៃការបោះឆ្នោតដែល សេរី ត្រឹមត្រូវ និងយុត្តិធម៌។៣) អ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់គ.ជ.ប ដែលមិនចាត់វិធាន​ការលើសកម្មជនបក្សកាន់អំណាចលោក ខាន់ ចាន់សុផល។៤) លោក ហ៊ុន សែន ប្រកាសលាលែងតំណែងជានាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​ លោកហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី២២ ខែសីហា។៥) អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានរងការចោទថាអាយ៉ងចិន​ត្រូវបាន​ប្ដឹងឱ្យដកសិទ្ធដឹកនាំបក្សសម្រាប់ការបោះឆ្នោតខាងមុខ។

    31 min

About កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

From the publisher's feed

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The…

More shows like កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Endless Thread by WBUR

Endless Thread

2,671 Listeners

@BAMF4Real by Jason McHenry

@BAMF4Real

1 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

Dateline NBC by NBC News

Dateline NBC

46,965 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

PBD Podcast by PBD Podcast

PBD Podcast

4,236 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners