បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • កញ្ញា ក្លារ៉ា ម៉ូណូរី ត្រូវបានជ្រើសរើស​ជា​បវរកញ្ញាឯក​ខ្មែរនៅប្រទេស​បារាំង

     

    សហគមន៍ខ្មែរនៅប្រទេស​បារាំងរកឃើញ​បវរកញ្ញាឯកខ្មែរ​ដើម្បីតំណាង​ប្រទេស​កម្ពុជា​នៅទឹកដីបារាំង។ នៅក្នុងកម្មវិធីប្រឡង​ជ្រើសរើស​បវរកញ្ញាខ្មែរ​នៅប្រទេស​បារាំង នៅ ប៉ាវីយ៉ុង បាល់តា​ កាលពី​យប់​ថ្ងៃ​សៅរ៍ទី​២៨ មីនា ដែលមានការចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេស​បារាំង គណៈមេប្រយោគ​១០រូប​ បាន​ជ្រើសរើស​កញ្ញា​ក្លារ៉ា ម៉ូណូរី កូនកាត់បារាំង​ខ្មែរ​ ជាបវរកញ្ញាឯកខ្មែរ​ប្រចាំប្រទេស​បារាំង។

    9 min
  • ស្នាដៃភាពយន្តលោកស្រី អួង កន់ធួក ត្រូវបានរម្លឹក និងឧទ្ទិសនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាCIFF

    ដើម្បីឧទ្ទិសរម្លឹកដល់ស្នាដៃ និងកេរដំណែលដ៏អស្ចារ្យក្នុងយុគសម័យមាសនៃវិស័យភាពយន្តខ្មែរ ស្នាដៃ របស់លោកស្រី អួង កន់ធួក ដែលជាសមិទ្ធករភាពយន្តស្រ្តីខ្មែរដ៏ឆ្នើមក្នុងទសវត្សទី៦០ និង៧០ ត្រូវបានជ្រើសរើសយកមកចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា(CIFF) លើកទី១៥ ដែលរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ទោះជាលោកស្រី អួង កន់ធួក បានទទួលមរណភាពទៅហើយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសបារាំង តែស្នាដៃភាពយន្តរបស់លោកស្រីនៅតែរស់រវើក។ កញ្ញា Ambre Rama ចៅស្រីបារាំងរបស់លោកស្រី  អួង កន់ធួក ដែលបានធ្វើដំណើរមកកម្ពុជា ដើម្បីស្រាវជ្រាវ និងស្វែងយល់ពីមរតកភាពយន្តរបស់ជីដូន មានក្តីរំភើប និងរំជួលចិត្តខ្លាំងដោយឃើញស្នាដៃរបស់លោកស្រី អួង កន់ធួក នៅតែមានឥទ្ធិពល និងមានការចងចាំពីទស្សនិកជននៅក្នុងប្រទេសកម្ពុជា។

    10 min
  • អ្នកស្រី ឃន ខន តស៊ូជាង ១៥ឆ្នាំ ដើម្បីទាមទារដីស្រែ ដែលបាត់បង់ដោយអយុត្តិធម៌

    អ្នកស្រី ឃន ខន ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋមួយចំនួន ដែលបានអះអាង​ពីការបាត់ដីក្នុងឧហ្សាហកម្មស្ករអំពៅ នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បើតាមអ្នកស្រី ឃន ខន អ្វីដែលអ្នកស្រីបានខិតខំប្រឹងប្រែងតស៊ូជាង ១៥ឆ្នាំកន្លងមកនេះ គឺយុត្តិធម៌សម្រាប់ខ្លួនឯង និងពលរដ្ឋក្រីក្រដទៃទៀត។ ចំពោះអ្នកស្រី ឃន ខន ពលរដ្ឋពិតជាចង់បានការអភិវឌ្ឍមួយ ដែលមិនត្រូវរំលោភបំពាន និងប៉ះពាល់លើដីស្រែចំការរបស់ពលរដ្ឋទេ។

    10 min
  • ការងារស្ម័គ្រចិត្តគឺជាបេះដូងនៃទំនាក់ទំនងរវាងបារាំង និងកម្ពុជា

    កម្ពុជាគឺជាប្រទេសសំខាន់មួយដែលជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ២នៅលើពិភពលោកដែលមានអ្នកស្ម័គ្រចិត្តបារាំងច្រើនជាងគេរហូតដល់ជាង ២០០នាក់ជារៀងរាល់ឆ្នាំ។ ក្រៅពីការងារស្ម័គ្រចិត្តបារាំងមកកម្ពុជា ក៏មានយុវជនកម្ពុជាបានចាកចេញទៅបំពេញបេសកកម្ម និងអនុវត្តការងារស្ម័គ្រចិត្តនៅប្រទេសបារាំងវិញដែលធ្វើអោយការងារស័្មគ្រចិត្តក្លាយទៅជាបេះដូងនៃទំនាក់ទំនងរវាងបារាំង និងកម្ពុជា។ នាពេលថ្មីៗនេះ លោក Yan Delaunay អគ្គនាយកនៃអង្គការ France Volontaire បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីពង្រឹង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការសាមគ្គីភាពបន្ថែមទៀត និងដើម្បីធ្វើអោយកម្ពុជាក្លាយជាប្រទេសម្ចាស់ផ្ទះឈានមុខគេ សម្រាប់ការផ្លាស់ប្តូរអន្តរជាតិ និងសាមគ្គីភាពរបស់អ្នកស្ម័គ្រចិត្តនៅអាស៊ី។ 

    10 min
  • សហគមន៍ព្រៃឈើប្រាំបីមុំជោគជ័យការពារដីព្រៃ ប៉ុន្តែបារម្ភពីការបាត់បង់សត្វព្រៃ

    ស្ថិតនៅព័ទ្ធជុំវិញដោយដីសម្បទានសេដ្ឋកិច្ចដំណាំចំការអំពៅ សហគមន៍ព្រៃឈើប្រាំបីមុំ ខេត្តកំពង់ស្ពឺ គឺជាកន្លែងការពារព្រៃឈើ និងអភិរក្សសត្វព្រៃច្រើនប្រភេទដូចជា ជ្រូកព្រៃ ឆ្កែចចក ឈ្លូស ល្មូនកម្រៗ សត្វស្លាប និងហ្វូងសត្វទន្សោងជាដើម។ ប្រជាសហគមន៍ព្រៃឈើប្រាំបីមុំប្រាប់ឱ្យដឹងថា ហ្វូងសត្វទន្សោងដែលជាសត្វកម្រជិតផុតពូជកំពុងរងការគំរាមកំហែងពីការបរបាញ់ក្រៅដែនសហគមន៍៕

    9 min
  • កម្ពុជាប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនីក្នុងទិសដៅអបអរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីចុងឆ្នាំ២០២៦

    ថ្ងៃទី២០មីនា គឺជាទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ដែលក្រុមប្រទេសនិយាយភាសាបារាំង មានប្រជាជនជិត៤០០លាននាក់តែងនាំគ្នាប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ។ កម្ពុជាដែលជាសមាជិក និងជាស្ថាបនិកនៃអង្គការហ្វ្រង់កូហ្វូនី ក៏តែងតែប្រារព្ធទិវាអន្តរជាតិនេះជារៀងរាល់ឆ្នាំដែរ។ ប៉ុន្តែទិវាអន្តរជាតិហ្វ្រង់កូហ្វូនីនៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងប្រកបដោយអត្ថន័យ និងសារៈសំខាន់បន្ថែមទៀត ដោយសារកម្ពុជាកំពុងជំរុញ និងលើកកម្ពស់ភាសាបារាំងទៅដល់សិស្ស-និស្សិត ជាពិសេសយុវជនកម្ពុជា។ ជាការជំរុញ ក្នុងទិសដៅអបអរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋាភិបាល និងសមាជិកនៃប្រទេសនិយាយភាសាបារាំងចំនួនជាង៩០៕

    10 min
  • បវរកញ្ញាខ្មែរនៅប្រទេសបារាំងចង់លើកតម្កើងវប្បធម៌ និងអត្តសញ្ញាណខ្មែរនៅទឹកដីបរទេស

    យុវតី​១៦នាក់​ ដែលមួយចំនួនធំជា​កូនកាត់​ខ្មែរ​បានជាប់​ក្នុង​បញ្ជីឈ្មោះ​បេក្ខនារីដែលត្រូវ​ប្រកួតប្រជែង​ដណ្តើម​ម្កុដបវរកញ្ញាខ្មែរ​នៅប្រទេស​បារាំង​។ ចំពោះអ្នករៀបចំកម្មវិធី បវរកញ្ញា​ខ្មែរ​នៅប្រទេស​បារាំងមានអត្ថន័យលើសពីសម្រស់ រូបរាងល្អផូផង់ពីខាងក្រៅ។ ក្រៅតែពី​ចង់អភិរក្ស ជំរុញ​វប្បធម៌ខ្មែរ​នៅទឹកដីបរទេស ការរៀបចំ​កម្មវិធីបវរកញ្ញាខ្មែរ​នៅបារាំង ជា​ឱកាស​មួយ​ដើម្បីជំរុញ​លើកទឹកចិត្ត​ឲ្យ​យុវជន​កូនចៅខ្មែរ​កើតទៅ​នៅទឹកដីបរទេស​អាច​ចងភ្ជាប់​ខ្លួន​ជាមួយ​អត្តសញ្ញាណ ប្រទេសកំណើត​​របស់​ឪពុកម្តាយ និងជីដូនជីតា។ ឈាង បុប្ផា​បានទៅធ្វើបទយកការណ៍​នៅ​ផ្ទះលំហែក្នុង​ទីក្រុង ឡា លូប ជាទីដែល​បេក្ខនារី​បវរកញ្ញាខ្មែរ​នៅប្រទេស​បារាំងហាត់សម ត្រៀមឡើងឆាកផ្លូវការដែលត្រូវ​ប្រព្រឹត្តទៅ​នៅថ្ងៃទី​២៨ មីនា​។

    14 min
  • សិល្បករចង់ឃើញគំនូរសៀវភៅ Comic Book មានកាន់តែច្រើននៅកម្ពុជា

    Comic Book ឬ Manga ដែលជាប្រភេទសៀវភៅនិទានរឿងបែបរូបភាព ពុំសូវមានអ្នកផលិតច្រើនឡើយនៅក្នុងប្រទេសកម្ពុជា។ លោក សុន សុភាបញ្ញា ដែលមានចំណង់ចំណូលចិត្តគូរគំនូរតាំងពីកុមារភាព បានចាប់ផ្តើមដំណើរជីវិតក្នុងវិស័យសៀវភៅនិទានរឿងបែបរូបភាព Comic Book តាំងពីឆ្នាំ ២០១៦មក។ ទោះបី Comic Book មិនទាន់ទូលំទូលាយនៅកម្ពុជា និងជួបបញ្ហាប្រឈមជាច្រើនក្តី យុវជនរូបនេះនៅតែបន្តការងារ​ច្នៃប្រឌិត និងបង្កើតស្នាដៃថ្មីៗដើម្បីលើកកម្ពស់ការអាន និងបំផុសគំនិតសិល្បៈ តាមរយៈ​ការ​​​​និពន្ធ​សៀវភៅនិទានរឿងបែបរូបភាព Comic Book។

    9 min
  • សិប្បកម្មមេត្រីបង្កើតឱកាសការងារ និងផ្តល់ក្តីសង្ឃឹមសម្រាប់ជនមានពិការភាព

    បុគ្គលិកដេរកាបូបទាំងអស់នៅក្នុងសិប្បកម្មមេត្រី គឺជាជនមានពិការភាព។ សម្រាប់ម្ចាស់សិប្បកម្មមេត្រី ទោះបីជាពួកគេជាជនមានពិការភាពក៏ពួកគេមានសមត្ថភាពបំពេញការងារបានយ៉ាងល្អ។ សម្រាប់ជនមានពិការភាពវិញ ការងារនៅសិប្បកម្មមេត្រីបានផ្តល់ក្តីសង្ឃឹម និងជីវិតថ្មី ពិសេសគេចពីការរើសអើង និងការមើលងាយពីអ្នកដទៃ៕

    8 min
  • ពលរដ្ឋក្បែរ​តំបន់អូរស្មាច់នៅក្នុងជំរំភៀសសឹករៀបរាប់ពីជីវភាពលំបាក និងបញ្ហាផ្លូវចិត្ត

    ពលរដ្ឋភៀសសឹកជាង ១០០គ្រួសារដែលភាគច្រើនជាស្រ្តី កុមារ និងមនុស្សចាស់មកពីក្បែរ​តំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យកំពុងបន្តជាប់គាំងនៅក្នុងជំរំសុវត្ថិភាពនៃវត្តស្រណាលស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ពលរដ្ឋភៀសសឹកទាំងនេះបានរៀបរាប់ពីជីវភាពខ្វះខាត និងបញ្ហាផ្លូវចិត្ត។ តែទោះជាយ៉ាងណា ពួកគេក៏មិនទាន់ហ៊ានត្រឡប់ទៅផ្ទះវិញដោយសារតែកងទ័ពថៃបានដាក់រាយបន្លាលួស ទូរកុងតឺន័រ និងការប្រែតំបន់ភូមិសាស្ត្រមួយចំនួន។ 

    10 min