បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • លោក ឃុន វណ្ណៈ៖ ផ្លូវតូចៗក៏អាចធ្វើដំណើរទេសចរណ៍ដ៏គួរឲ្យទាក់ទាញបានដែរ

    រយៈពេលជិត ២ឆ្នាំដែលសិល្បករអ្នកថតរូបជនជាតិខ្មែរលោក ឃុន វណ្ណៈបានរួមសហការជាមួយដៃគូជនជាតិបារាំងលោក Emmanuel Pezard ក្នុងការផ្តួចផ្តើមគំនិតបង្កើតកម្មវិធី « ដំណើរទេសចរណ៍ទីក្រុងភ្នំពេញ ឬហៅ Phnom Penh Insolite »។ តាមលោក ឃុន វណ្ណៈ កម្មវិធីដំណើរទេសចរណ៍ថ្មើរជើងថ្មីនៅតាមដងផ្លូវតូចៗក្នុងទីក្រុងភ្នំពេញមានគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឲ្យស្គាល់ពីប្រពៃណី ទំនៀមទម្លាប់នៃការរស់នៅពិតក្នុងសង្គមខ្មែរ ស្គាល់ពីវប្បធម៌សិល្បៈ អរិយធម៌ខ្មែរ និងក៏អាចឆ្លៀតភ្លក់រសជាតិអាហារតាមបែបប្រពៃណីផងដែរ។

    12 min
  • អ្នករត់ម៉ូតូឌុបនៅច្រកព្រំដែនកម្ពុជា-ថៃអូស្មាច់ត្អូញត្អែរស្ងាត់ភ្ញៀវទេសចរ និងរកចំណូលពុំសូវបាន

    តាំងពីក្រោយមានជំងឺឆ្លងរាតត្បាតកូវីដ១៩មក ពលរដ្ឋប្រកបរបររត់ម៉ូតូឌុបនៅច្រកព្រំដែនកម្ពុជា-ថៃ អូស្មាច់រកចំណូលមិនសូវបានដោយសារតែខ្សត់ភ្ញៀវទេសចរ។ តាមពួកគេ​ រកចំណូលនៅច្រកព្រំដែនអូស្មាច់នេះចេះតែថមថយពីមួយថ្ងៃទៅមួយថ្ងៃ ដោយថ្ងៃខ្លះអាចរកបានត្រឹមតែ២-៣ម៉ឺនរៀលប៉ុណ្ណោះ។ គឺជាចំណូលមួយដែលពិបាកក្នុងការទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

    6 min
  • ពលរដ្ឋទំនប់៩៤​ អះអាងថា ការរស់នៅសព្វថ្ងៃកាន់តែលំបាក

    ពលរដ្ឋរស់នៅលើទំនប់៩៤ ក្បែរព្រលានយន្តហោះអន្តរជាតិថ្មីកាន់តែព្រួយបារម្ភពីការបណ្តេញចេញ បន្ទាប់ពីមានសកម្មភាពឈូសឆាយដីរបស់ក្រុមហ៊ុន។ សកម្មភាពទាំងនេះ បានធ្វើឱ្យពលរដ្ឋត្អូញត្អែរថា ការរស់នៅសព្វថ្ងៃ របស់ពួកគេមានការលំបាកខ្លាំង ហើយផ្លូវធ្វើដំណើរចូលភូមិក៏ត្រូវបានកាត់ផ្តាច់កាលពីអំឡុងទឹកជំនន់ និងមិនទាន់ត្រូវបានអាជ្ញាធរជួសជុលឡើងវិញនៅឡើយទេ។

    12 min
  • ចំនួនកុមារមានតម្រូវការអប់រំពិសេសកើនឡើង តែគ្រូបង្រៀន និងថ្នាក់រៀននៅមានកម្រិត

    ជារៀងរាល់ឆ្នាំ ចំនួនកុមារដែលមានបញ្ហាដោនស៊ីនដ្រូម មានអូទីស្សឹម និងខ្សោយសតិបញ្ញាមានកាន់តែច្រើនឡើងៗ និងត្រូវការ ការអប់រំពិសេស។ អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ « សាលារៀនទន្សាយ » កំពុងប្រឈមនឹងការខ្វះខាតទាំងគ្រូបង្រៀន និងថ្នាក់រៀនដោយសារតែតម្រូវការ ការអប់រំពិសេស និងចំនួនសិស្សសុំចុះឈ្មោះចូលរៀនបានកើនឡើងទ្វេដង។

    11 min
  • លោក រិន កវី អភិរក្សវង់ភ្លេងពិណពាទ្យដោយការបើកសាលាបង្រៀនឥតគិតថ្លៃ

    តន្ត្រីករ រិន កវី បានសម្រេចបើកសាលាបង្រៀនវង់ភ្លេងពិណពាទ្យដោយឥតគិតថ្លៃដល់យុវជនក្នុងខេត្តបន្ទាយមានជ័យ។ ការសម្រេចចិត្តដូចនេះត្រូវបានលោក រិន កវីពន្យល់ថា គឺដើម្បីថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយវង់ភ្លេងពិណពាទ្យឲ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ និងក្បួនច្បាប់ពីបុរាណខ្មែរ។

    8 min
  • លោក រិន វីរៈ ៖ ខ្ញុំបោះបង់ប្រាក់ខែសមរម្យ មកបង្កើតអាជីវកម្មផ្ទាល់ខ្លួនដើម្បីផ្តល់ការងារដល់កូនខ្មែរ

    លោក ​រិន​ វីរៈ​ ហៅ TJ ​គឺ​ជា​សហ​គ្រិន​វ័យ​ក្មេង​ដែល​ទទួល​បាន​ភាព​ជោគ​ជ័យ​លើ​អាជី​វកម្ម​ផ្តល់​សេវា​កម្ម​បិទ​Film ​ការ​ពារ​រថ​យន្ត​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា​។​ មុន​នឹង​ទទួល​បាន​ជោគ​ជ័យ​បែប​នេះ ​យុវ​ជន​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ ​ក៏​ធ្លាប់​ជួប​រឿង​បរាជ័យ ចង់​បោះ​បង់​អាជីវ​កម្ម​មួយ​នេះ​ជា​ច្រើន​ដង​។​ តែ​ដោយ​មាន ​មហិច្ឆតា​ចង់​ជួយ​យុវ​ជន​ដែល​មិន​ទទួល​បាន​ការ​សិក្សា​ខ្ពស់​ អតីត​កូន​អ្នក​ឡើង​ត្នោត​រូប​នេះ ​មិន​ខក​បំណង​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដោយ​បោះ​បង់​ប្រាក់​ខែ​សម​រម្យ​ ងាក​មក​បង្កើត​អាជី​វកម្ម​ផ្ទាល់​ខ្លួន​នោះ​ឡើយ​។​

    12 min
  • អាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុលខ្លោងទ្វារប្រាសាទបន្ទាយប្រីឡើងវិញ

    ប្រាសាទបន្ទាយប្រីស្ថិតក្នុងវង់ធំអង្គរ ខេត្តសៀមរាបដែលមានចម្ងាយ ១៨គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបកំពុងត្រូវបានរៀបចំ និងជួសជុលខ្លោងទ្វារឡើងវិញដោយអាជ្ញាធរជាតិអប្សរា។ ការរៀបចំជួសជុលខ្លោងទា្វរឡើងវិញនេះ គឺដើម្បីផ្តល់ភាពងាយស្រួល និងជំរុញដល់ការទាក់ទាញភ្ញៀវទេសចរ ខណៈសព្វថ្ងៃនេះ នៅមិនទាន់មានផ្លូវដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអាចដើរតម្រង់ចូលក្នុងប្រាសាទនៅឡើយទេ។

    9 min
  • ពលរដ្ឋក្នុងឃុំពាមមានជ័យ ខេត្តព្រៃវែងអះអាងថាបានរងគ្រោះបាក់ដីដោយក្រុមហ៊ុនបូមខ្សាច់

    ពលរដ្ឋប្រមាណជាង២០០គ្រួសាររស់ក្នុងភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងបានអះអាងថា ចាប់តាំងពីមានវត្តមានក្រុមហ៊ុនសាឡង់បូមខ្សាច់មក ពួកគេបានរងគ្រោះពីការបាក់ដីច្រាំងទន្លេខាងក្រោយផ្ទះជាបន្តបន្ទាប់។ ក្នុងន័យនេះ ពលរដ្ឋរងគ្រោះ និងអាជ្ញាធរមូលដ្ឋានបានសំណូមពរយ៉ាងទទូចឲ្យក្រុមហ៊ុនបូមខ្សាច់អនុវត្តឲ្យបានត្រឹមត្រូវនូវបទដ្ឋានបច្ចេកទេស ឬដែនអាជ្ញាប័ណ្ណដែលទទួលបានពីក្រសួងរ៉ែ និងថាមពល។

    8 min
  • សូត្រ ក្រមា សារុង ទេពកោសល្យច្នៃម៉ូដរបស់លោកស្រីកែម អ៊ីឡេង​នៅក្នុង​កម្មវិធីដើរបង្ហាញម៉ូដ

    បន្ទាប់ពីផ្ចង់ធ្វើការទាំងថ្ងៃទាំងយប់​ សឹងគ្មានពេលសម្រាក​គ្រប់គ្រាន់ លោកស្រី កែម អ៊ីឡេងនៅទីបំផុត​​បាន​បង្ហាញស្នាដៃ​ម៉ូដសំលៀកបំពាក់​ជាង​៣០ឈុត​ដែល​ច្នៃចេញពីក្រណាត់សូត្រ ក្រមា និង​សារុងខ្មែរ។ កម្មវិធីដើរម៉ូដសំលៀកបំពាក់របស់​លោកស្រី​កែម អ៊ីឡេង​បាន​ប្រព្រឹត្តទៅ ​នៅនិវេសនដ្ឋាន​របស់​ឯកអគ្គរាជទូតកម្ពុជា​នៅទីក្រុង​ប៉ារីសដោយ​មានការចូលរួមពីអ្នកមុខ អ្នកការខ្មែរនិងបរទេស។ ចំពោះឯកអគ្គរាជទូតកម្ពុជា លោកលុយ ដាវីត នេះជា​លើកទី១ ដែល​និវេសនដ្ឋាន​របស់​អគ្គរាជទូត​កម្ពុជា​បើកទា្វរ​ទទួល​រៀបចំ​កម្មវិធីដើរម៉ូដ​​របស់​លោកស្រី កែម អ៊ីឡេង។ បទយកការណ៍​របស់​ឈាង បុប្ផា​។

    13 min
  • ប្រាសាទតាមាន់ធំលើភ្នំដងរែកខេត្តឧត្តរមានជ័យបន្តខ្សត់ភ្ញៀវទេសចរ ទោះក្រោយជំងឺកូវីដ១៩

    ប្រាសាទតាមាន់ធំជាកន្លែងទេសចរណ៍មួយក្នុងខេត្តឧត្តរមានជ័យ។ តែបញ្ហានៅត្រង់ថា តាំងពីពេលមានជំងឺកូវីដ១៩ មកដល់ពេលគ្មានជំងឺកូវីដ១៩ ទីកន្លែងទេសចរណ៍មួយនេះនៅតែបន្តស្ងប់ស្ងាត់ មិនសូវមានភ្ញៀវទេសចរ។ តាមប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ ក្នុងមួយខែៗ មានភ្ញៀវទេសចរប្រមាណតែពី ២០០ ទៅ៣០០ នាក់ប៉ុណ្ណោះដែលទស្សនាប្រាសាទលើភ្នំដងរែកមួយនេះ។

    6 min