បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • កសិករនៅខេត្តឧត្តរមានជ័យត្អូញត្អែរពីដំឡូងមីធ្លាក់ថ្លៃខ្លាំង

    នៅខេត្តឧត្តរមានជ័យ តម្លៃដំឡូងមីបានបន្តធ្លាក់ចុះនៅដើមឆ្នាំ ២០២៥នេះ។ សព្វថ្ងៃ តម្លៃដំឡូងមីស្រស់ក្នុង ១គីឡូក្រាមមានតម្លៃចន្លោះពី ១៨០ ទៅ២២០រៀល ហើយតម្លៃដំឡូងមីក្រៀមមានតម្លៃចន្លោះពី ៥៥០ ទៅ ៦៥០រៀលក្នុង ១គីឡូក្រាម។ ប្រជាកសិករដាំដំឡូងមីនៅសង្កាត់កូនគ្រៀលបានអះអាងថា បើដំឡូងមីនៅតែមានតម្លៃថោកយ៉ាងនេះ ពួកគេលែងមានទឹកចិត្តដាំ និងសុខចិត្តទុកដីឲ្យនៅទំនេរ។

    12 min
  • តូមី ហ្គូសេ ក្លាយជាមេចុងភៅលំដាប់ផ្កាយក៏ដោយមកពីការប្រឹងប្រែងឲ្យហួសពីសមត្ថភាព

    នៅប្រទេសបារាំង ភោជនីយដ្ឋានរបស់មេចុងភៅដើមកំណើតខ្មែរដែលទទួលបានផ្កាយពី guide Michelin មានមិនច្រើននោះទេ។ ភោជនីយដ្ឋាន Tomy & Co ដែលមានលោកTomy Gousset (អាន តូមី ហ្គូសេ) ជនជាតិបារាំង ដើមកំណើតខ្មែរជាអ្នកបង្កើតគ្រប់គ្រង៨ឆ្នាំមកហើយ បានទទួលនិមិត្តសញ្ញាផ្កាយមួយពី guide Michelin។ guide Michelinជាក្រុមអ្នកដាក់ពិន្ទុវាយតម្លៃគុណភាពស្នាដៃមុខម្ហួបរបស់ភោជនីយដ្ឋាន។ ពីអ្នកដែលមិនចេះធ្វើម្ហូប កាន់កាំបិតក្នុងចង្រ្កានបាយ លោកតូមី ហ្គូសេក្នុងវ័យ ៤៤ឆ្នាំ មានភោជនីយដ្ឋាន ចំនួន ៣ ក្នុងទីក្រុងប៉ារីស។ តើលោកតូមី ហ្គូសេមានដំណើរជីវិតយ៉ាងណាមុននឹងទទួលបានជោគជ័យក្នុងអាជីពដែលលោកមិនធ្លាប់ស្រមៃសោះតាំងពីក្មេង? ឈាង បុប្ផាបានទៅជួបលោកតូមី ហ្គូសេនៅភោជនីយដ្ឋាន Tomy & Co ដែលស្ថិតនៅក្នុងសង្កាត់ទី៨ ក្បែរអគារតួអេហ្វែល។

    14 min
  • សមិទ្ធិករខ្មែរចាក់បញ្ចាំងភាពយន្តការបែកបាក់ស្នេហាក្នុងសម័យខ្មែរក្រហម ដើម្បីរំឭកខួប៥០ឆ្នាំនៃជ័យជម្នះ

    មជ្ឈមណ្ឌលបុប្ផាណា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១៤ កុម្ភៈ បានចាក់បញ្ចាំងភាពយន្តឯកសារចំនួន២ ដែលនិយាយអំពីការបំបែកបំបាក់ទំនាក់ទំនងស្នេហានៅក្នុងខ្មែរក្រហម។ នេះជាការរំឭកដល់ខួប៥០ឆ្នាំនៃជ័យជម្នះការចូលកាន់អំណាចរបស់ក្រុមកុម្មុយនីស្តខ្មែរក្រហម កាលពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ សម្រាប់យុវជន និងសាធារណជន ដែលចូលរួមទស្សនាការបញ្ចាំងភាពយន្តស្តីពីរបបកម្ពុជាប្រជាធិបតេយ្យនេះ ពួកគេ បានស្វែងយល់ និងទទួលបានចំណេះដឹងបន្ថែមពីហេតុការណ៍ផ្សេងៗដែលធ្លាប់កើតមានក្នុងរបបដ៏ខ្មៅងងឹត ដោយបានសម្លាប់ និងពង្រាត់ពលរដ្ឋខ្មែររាប់លាននាក់។

    8 min
  • សហគមន៍អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាអបអរទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ

    សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ក្នុងនោះមានអង្គការសហគមន៍ឥន្ទធនូកម្ពុជា សមាជិកក្រុមអ្នកស្ម័គ្រចិត្ត បណ្តាញអង្គការជាតិ និងអន្តរជាតិ ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដែលធ្វើការលើសិទ្ធិយេនឌ័រ និងអ្នកស្រលាញ់ភេទដូចគ្នាសរុបប្រមាណ ២៧០នាក់បានប្រារព្ធពិធីអបអរសាទរទិវានៃក្តីស្រលាញ់ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ ២០២៥។ កម្មវត្ថុនៃការរៀបចំពិធីនេះគឺដើម្បីបង្កើនកិច្ចសន្ទនា និងបន្តស្វែងរកកិច្ចគាំទ្របន្ថែមលើច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា។

    9 min
  • អ្នកទេសចរស្នើឲ្យជួសជុលថ្មប្រាសាទដែលដួលរលំក្នុងប្រាសាទបន្ទាយឆ្មារខេត្តបន្ទាយមានជ័យ

    ថ្មីៗនេះ ប្រាសាទបន្ទាយឆ្មារក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យទើបបើកសម្ពោធឲ្យភ្ញៀវទេសចរទៅទស្សនាថែវប្រាសាទឡើងវិញ បន្ទាប់ពីជួសជុលរួចរាល់។ តាមមន្រ្តីរដ្ឋាភិបាល ប្រាសាទបុរាណមួយនេះនឹងដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនាពេលខាងមុខ។ តែភ្ញៀវទេសចរបានស្នើឲ្យជួសជុលបន្ថែម ពិសេសថ្មប្រាសាទដែលដួលរលំដើម្បីបង្កើនភាពទាក់ទាញ។

    8 min
  • ពលរដ្ឋរស់លើភ្នំដងរែកស្នើឲ្យរដ្ឋាភិបាលគិតគូរតភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងអគ្គិសនី

    ពលរដ្ឋរស់លើភ្នំដងរែកជិតច្រកព្រំដែនកម្ពុជា-ថៃជាំស្រងាំបានត្អូញត្អែរពីការលំបាកដោយសារតែគ្មានទឹកស្អាតប្រើប្រាស់ និងភ្លើងអគ្គិសនីគ្រប់គ្រាន់។ ពួកគេបានអះអាងពីការចំណាយលុយ ១៥ ០០០រៀលក្នុងមួយថ្ងៃដើម្បីទិញទឹកពីស្រះក្នុងវត្តនៅភូមិដែលពួកគេរស់នៅ។ ក្នុងន័យនេះ ពួកគេបានស្នើឲ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យមើលលទ្ធភាពក្នុងការរៀបចំតភ្ជាប់ប្រព័ន្ធទឹកស្អាត និងបណ្តាញភ្លើងអគ្គិសនីត្រឹមត្រូវ។

    9 min
  • ហ្វុងគី កូនខ្មែរកាត់បារាំង និងកាណាដានាំយកសិល្បៈគំនូរលើជញ្ជាំងមកកម្ពុជា

    ហ្វុងគីដែលមានឪពុកម្តាយដើមកំណើតខ្មែរបានកើតនៅក្នុងប្រទេសបារាំង និងរស់នៅធំដឹងក្តីនៅក្នុងប្រទេសកាដាណា។ មានឈ្មោះពិតថា យ៉ាវ៉ាណា ហ្វុងគីធ្លាប់ជាសិល្បករគំនូរលើជញ្ជាំងតាមដងផ្លូវ ឬហៅ Graffiti នៅក្នុងទីក្រុងម៉ុងរ៉េអាល់ មុននឹងធ្វើដំណើរស្វែងរកឫសគល់ពីវប្បធម៌ប្រពៃណីខ្មែរចេញពីចម្លាក់ប្រាសាទអង្គរវត្ត។ លោកបង្កើតបានជាស្នាដៃសិល្បៈផ្ទាល់ខ្លួនថ្មីមួយ គឺគំនូរក្បាច់ដៃខ្មែរនៅលើជញ្ជាំងដែលទទួលបានការចាប់អារម្មណ៍ និងភាពល្បីល្បាញយ៉ាងខ្លាំង។ សព្វថ្ងៃ ហ្វុងគីបានក្លាយជាស្ថាបនិកវិចិត្រសាលដ៏ធំមួយឈ្មោះ FT Gallery នៅ Factory ភ្នំពេញ។

    11 min
  • របរបូតចន្លុះជួយឲ្យអ្នកភូមិគេចផុតពីការចំណាកស្រុកទៅប្រទេសថៃ ប៉ុន្តែប្រឈមនឹងបញ្ហាសុខភាព

    ពលរដ្ឋប្រមាណជាង ១៣គ្រួសារ រស់នៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នៅតែនាំគ្នាបន្តប្រកបរបរធ្វើចន្លុះបូតដោយដៃ ដើម្បីបានជាកម្រៃផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅតែពីធ្វើស្រែចម្ការ ពលរដ្ឋអះអាងថា មុខរបរធ្វើចន្លុះបានជួយឲ្យអ្នកភូមិរកបានប្រាក់ចំណូលទៀងទាត់ គេចផុតពីការធ្វើជាពលករចំណាកស្រុកនៅប្រទេសថៃ ប៉ុន្តែបញ្ហាប្រឈមធំរបស់ពួកគេ គឺសុខភាពផ្លូវដង្ហើម។

    9 min
  • ពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅក្នុងខេត្តឧត្តរមានជ័យ ស្នើសុំអាជ្ញាធរផ្តល់បណ្ណកម្មសិទ្ធិ

    វិវាទដីធ្លីរវាងពលរដ្ឋជាង៧០០គ្រួសារនិងក្រុមហ៊ុនស្ករអំពៅថៃ ឈ្មោះ មិត្រ ផល (Mitr Phol) បានអូសបន្លាយអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ នៅក្នុងនោះមានពលរដ្ឋ៣២៩គ្រួសារប៉ុណ្ណោះដែលទទួលបានដំណោះស្រាយ ខណៈនៅសល់៣៨២គ្រួសារទៀតមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ពលរដ្ឋរងគ្រោះដីធ្លីនៅសង្កាត់កូនគ្រៀល ខេត្តឧត្តរមានជ័យបានអះអាងថា ការពន្យារពេលចេញប័ណ្ណកម្មសិទ្ធិ និងការយឺតយ៉ាវវាស់វែងដីធ្លីជូនពលរដ្ឋនេះ ធ្វើឱ្យពួកគាត់បារម្ភពីសុវត្ថិភាពដីធ្លី និងគ្មានដីសម្រាប់បង្កបង្កើនផល។ 

    9 min
  • ពលរដ្ឋស្រុកត្រពាំងប្រាសាទ បារម្ភពីសុវត្ថិភាពដីអាស្រ័យផលក្បែរតំបន់មីនមិនទាន់ផ្ទុះ

    ក្រោយហេតុការណ៍ផ្ទុះគ្រាប់មីនដែលបានបណ្តាលឲ្យមន្ត្រីអង្គភាព CMAC ២នាក់ ស្លាប់បាត់បង់ជីវិតភា្លមៗ កាលពីខែមករាកន្លងទៅ ពលរដ្ឋក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបង្ហាញក្តីព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេដែលរស់នៅក្បែរតំបន់នោះ។ ប្រជាជនភាគច្រើន មានចំការដំណាំអាស្រ័យផលនៅក្បែរតំបន់ដែលអាជ្ញាធរ CMAC កំពុងបំពេញប្រតិបត្តិការរុករកគ្រាប់មីនមិនទាន់ផ្ទុះ។ ក្នុងន័យនេះពួកគេអំពាវនាវឲ្យអាជ្ញាធរ CMAC បង្កើនការត្រួតពិនិត្យ ដើម្បីធានាសុវត្ថិភាពដល់ការរស់នៅរបស់ពលរដ្ឋ។

    8 min