បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • អ្នកចូលចិត្តសៀវភៅចង់ឲ្យមានបណ្ណាល័យច្រើនកន្លែង និងការតាំងពិព័រណ៌សៀវភៅបន្ថែម

    បន្ទាប់ពីជោគជ័យជាច្រើនឆ្នាំជាប់គ្នា ទិវាជាតិអំណានលើកទី១០បាននាំយកសៀវភៅច្រើនប្រភេទមកបង្ហាញដល់សាធារណជននៅក្នុងឱកាសតាំងពិព័រណ៍សៀវភៅ។ ទិវាជាតិអំណាន និងការដាក់តាំងពិព័រណ៌សៀវភៅ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨មីនាដល់ថ្ងៃទី១១មីនាប្រព្រឹត្តទៅនៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ។ អ្នកចូលរួមក្នុងពិព័រណ៌សៀវភៅបានបង្ហាញចំណាប់អារម្មណ៍រីករាយជាពន់ពេក ដោយសារតែវាឱកាសមួយសម្រាប់ទិញសៀវភៅដែលពួកគេចូលចិត្ត។ ក្នុងន័យនេះ ពួកគេចង់ឲ្យមានការរៀបចំកម្មវិធីបែបនេះជាប្រចាំ ក៏ដូចជាការរៀបចំបណ្ណាល័យដែលអាចចូលអានសៀវភៅឥតគិតថ្លៃ។

    11 min
  • ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិស្រ្តីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

    នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការលើកកម្ពស់សិទ្ធិស្ត្រី បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាអន្តរជាតិនារីលើកទី១១៤។ ក្នុងឱកាសនោះ អង្គការស៊ីវិលបានលើកឡើងពីបញ្ហាប្រឈមនានាដែលស្ត្រីនៅបន្តជួបប្រទះនៅក្នុងសង្គមកម្ពុជា។ ក្នុងន័យនេះ ក្រុមអង្គការស៊ីវិលបានលើកអនុសាសន៍១៦ចំណុច ដាក់ជូនរដ្ឋាភិបាល ដើម្បីផ្តល់ឱកាសដល់ស្រ្តីក្នុងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាសិទ្ធិសេរីភាពសម្រាប់ស្ត្រីស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។ 

    10 min
  • សម្ពោធស្នាដៃសៀវភៅរឿងដំណើរជីវិតលោកជុត ខៃ ក្នុងសម័យខ្មែរក្រហម

    សៀវភៅជីវប្រវត្តិរបស់លោកជុត ខៃ ដែលលាតត្រដាងពីខ្សែជីវិតផ្ទាល់របស់អ្នកនិពន្ធក្នុងរបប ខ្មែរក្រហមដ៏ឃោរឃៅ ត្រូវបានដាក់សម្ពោធដោយមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណានិងគ្រឹះស្ថានបោះពុម្ពផ្សាយអវតារ កាលពីរសៀលថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥ នៅក្នុងឱកាសរម្លឹបខួប៥០ឆ្នាំនៃការចូលកាន់អំណាចរបស់ខ្មែរក្រហមកាលពីថ្ងៃទី១៧មេសាឆ្នាំ១៩៧៥។ 

    10 min
  • អ្នកស្រីនួន ចំណាន៖ របរចិតចេកបន្ទះលើកស្ទួយជីវភាពក្នុងភូមិ

    របរចិតចេកបន្ទះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរនៅពេលធ្វើដំណើរទៅខេត្តបាត់ដំបង។ អ្នកស្រី នួន ចំណាន អ្នកប្រកបរបរចិតចេកបន្ទះជាង១០ឆ្នាំនៅក្នុងភូមិដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបងបានអះអាងថា អ្នកស្រីបានជួយទិញចេករបស់អ្នកស្រុកភូមិដែលនេះជាការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងភូមិ។ តែអ្នកស្រីក៏ចង់ឃើញអ្នកភូមិផ្សេងទៀតចេះកែច្នៃទិន្នផលកសិកម្មជុំវិញផ្ទះទៅជាអាហារសម្រន់សម្រាប់គ្រួសារ ឬបង្កើតអាជីវកម្មនៅក្នុងភូមិ។ ពីភូមិដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង សូមលោកអ្នកនាងទស្សនាបទយកការណ៍រៀបចំដោយ ស៊ឹម ចាន់សំណាង៖

    8 min
  • ហេតុអ្វីពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយបន្តទទួលទានទឹកអណ្ដូង ទោះមានទឹកស្អាតប្រើប្រាស់?

    សព្វថ្ងៃ ពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយនៅភូមិឡុំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីនៅបន្ដទទួលទានទឹកអណ្ដូងដែលជីកនៅខាងក្រោយផ្ទះរបស់ពួកគេ ទោះបីជាមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ។ តាមពលរដ្ឋ ទឹកអណ្ដូងមានរសជាតិឆ្ងាញ់ជាងទឹកស្អាត។ តែបន្ទាប់ពីអ្នកជំនាញបានយកទឹកអណ្តូងទៅពិនិត្យ និងរកឃើញមានសារធាតុកខ្វក់នៅក្នុងទឹកមក ពលរដ្ឋដែលទទួលទានទឹកនោះហាក់មានការប្រុងប្រយ័ត្នជាងមុន។ ចំណែកអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿនបញ្ជាក់ថា ពលរដ្ឋគួរតែយកទឹកអណ្តូងទៅដាំឱ្យឆ្អិន ឬច្រោះឱ្យស្អាតសិន មុននឹងទទួលទានដើម្បីបង្ការបញ្ហាផ្សេងៗ។ 

    6 min
  • កញ្ញា សាំង សុខសេរី តារាចម្រៀងរ៉េបស្ត្រីខ្មែរដែលមានស្នាដៃបំផុសស្មារតីសង្គម

    កញ្ញា សាំង សុខសេរី ជាសិល្បករតន្ត្រីហ៊ីបហប ជាអ្នកនិពន្ធបទចម្រៀង ជាអ្នកបង្កើតមាតិកាសង្គម និងជាតារាចម្រៀងរ៉េបស្ត្រីខ្មែរដំបូងគេម្នាក់ដែលកំពុងមានប្រជាប្រិយភាពលេចធ្លោនៅក្នុងវិស័យហ៊ីបហបនៅកម្ពុជា។ មានវ័យ ៣២ឆ្នាំ កញ្ញា សាំង សុខសេរីធ្លាប់មានស្នាដៃដ៏ប៉ិនប្រសព្វទាំងការតែងនិពន្ធបទចម្រៀងដោយខ្លួនឯង ការច្នៃប្រឌិតបទភ្លេង និងការបង្កើតខ្លឹមសារចុងចួនរណ្តំដែលមានអត្ថន័យអប់រំ និងបំផុសស្មារតីសង្គមដើម្បីការផ្លាស់ប្តូរ។

    9 min
  • សារមន្ទីរគុកទួលស្លែង៖ ទីតាំងសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហមសម្រាប់យុវជនជំនាន់ក្រោយ

    កាលពីជិត៥០ឆ្នាំមុន ពោលក្នុងថ្ងៃទី១៧ មេសា ឆ្នាំ ១៩៧៥ កម្ពុជាបានធ្លាក់ចូលក្នុងរបបដ៏ខ្មៅងងឹត គឺរបបកម្ពុជាប្រជាធិបតេយ្យដែលបានសម្លាប់ពលរដ្ឋខ្មែរជិត ២លាននាក់។ សារមន្ទីរគុកទួលស្លែងជាសារមន្ទីរប្រវត្តិសាស្ត្រដែលបានរក្សាទុកនូវឯកសារ រូបថត និងភស្តុតាងផ្សេងៗរបស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម។ តាមរយៈសារមន្ទីរមួយនេះ ពលរដ្ឋខ្មែរ ពិសេសយុវជនជំនាន់ក្រោយអាចរៀនសូត្រ និងស្វែងយល់បន្ថែមពីអត្ថន័យប្រវត្តិសាស្ត្រដែលពួកគេធ្លាប់បានអានតែនៅក្នុងសៀវភៅប៉ុណ្ណោះ។

    9 min
  • ពលរដ្ឋជនជាតិដើមភាគតិចកួយស្នើអាជ្ញាធរទប់ស្កាត់ចរន្តទិញលក់ដីព្រៃសហគមន៍

    ពលរដ្ឋជនជាតិដើមភាគតិចកួយព្រួយបារម្ភអំពីការបាត់បង់ព្រៃជំនឿរបស់ពួកគេដោយសារតែអ្នកមករស់នៅថ្មីបានឈូសឆាយដីព្រៃសហគមន៍ដើម្បីយកដីធ្វើកសិកម្ម។ តែនារយ:ពេល​ចុងក្រោយនេះ​ រដ្ឋបាលព្រៃឈើបានជួយអន្តរាគមន៍ដកហូតដីមួយផ្នែកតូចជាកម្មសិទ្ធិរបស់សហគមន៍វិញ។ ទោះយ៉ាងណា  ពលរដ្ឋជនជាតិដើមភាគតិចកួយចង់ឃើញអាជ្ញាធរមូលដ្ឋានទប់ស្កាត់ចរន្តទិញលក់ដីព្រៃសហគមន៍ដើម្បីអាចឲ្យពួកគេដាំដុះកូនឈើឡើងវិញ។

    8 min
  • ពលរដ្ឋអតីតទាហានខ្មែរក្រហមក្បែរជើងភ្នំដងរែកស្នើរដ្ឋាភិបាលកែលម្អសេវាសុខភាព

    ពលរដ្ឋអតីតទាហានខ្មែរក្រហមដែលរស់នៅក្បែរជើងភ្នំដងរែក ខេត្តឧត្តរមានជ័យបានត្អូញត្អែរពីកង្វះសេវាសុខភាពនៅតាមមនី្ទរពេទ្យបង្អែកស្រុក។ ក្នុងន័យនេះ ពួកគេដែលភាគច្រើនមានវ័យជរាបានសំណូមពរដល់រដ្ឋាភិបាលរៀបចំសេវាសុខភាពឲ្យល្អប្រសើរជាងមុន។ អ្វីដែលពួកគេចង់បានជាពិសេស គឺការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យទៅលើអ្នកជំងឺដោយពុំមានការរើសអើង។

    6 min
  • នៅភូមា សារមន្ទីរជាតិនៅតែជាជម្រើសរបស់ភ្ញៀវជាតិ និងអន្តរជាតិ

    នៅភូមា សារមន្ទីរជាតិដែលសព្វថ្ងៃស្ថិតនៅចំកណ្តាលទីក្រុងរ៉ង់ហ្គូនគឺជាឃ្លាំងកំណប់សម្បត្តិវប្បធម៌ សិល្បៈ ប្រវត្តិសាស្ត្ររបស់ប្រទេស។ ក្នុងរយៈពេល ៤ឆ្នាំកន្លងទៅនេះ ភូមាបានរងគ្រោះដោយសារសង្រ្គាមស៊ីវិលនៅក្នុងជម្លោះរវាងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមប្រដាប់អាវុធ។ តែគេបានសង្កេតឃើញថា ទោះបីចំនួនភ្ញៀវទេសចរបានថយចុះដោយសារសង្គ្រាមក៏ដោយក៏សារមន្ទីរជាតិនៅតែជាជម្រើសនៃការទស្សនាដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងចំណោមតំបន់ទេសចរណ៍ផ្សេងៗទៀតដែរ។

    9 min