បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • ប្រជាសហគមន៍ក្បាលខ្លាការពារព្រៃ ដើម្បីថែរក្សាវប្បធម៌ជនជាតិដើមភាគតិចកួយ

    ប្រជាសហគមន៍ក្បាលខ្លាក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំបានចំណាយពេលវេលាការពារព្រៃឈើដើម្បីទុកជាមរតកធម្មជាតិ និងវប្បធម៌សម្រាប់ជនជាតិដើមភាគតិចកួយជំនាន់ក្រោយ។ លោក គង់ សុខា សមាជិកគណៈកម្មការព្រៃសហគមន៍ក្បាលខ្លាបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ សហគមន៍មានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់។ការណ៍នេះបានធ្វើឲ្យជនល្មើសខ្លាចរអា និងបទល្មើសព្រៃឈើមានការថយចុះច្រើន៕

    10 min
  • ហេតុអ្វីសារមន្ទីរបារាំង​Guimet មាន និងអាចរក្សាទុកវត្ថុបុរាណខ្មែរជ្រើនជាងគេនៅអឺរ៉ុប?

    នៅ​សល់រយៈពេល​តែ​១ខែគត់ សារមន្ទីរជាតិបារាំង​ហ្គីមេនៅទីក្រុង​ប៉ារីស​នឹងបើកពិព័រណ៌​ដ៏ធំ​ ដែល​មាន​ប្រតិមា​ព្រះវិស្ណុផ្ទំ​ធ្វើពីសំរិទ្ធិជាតួអង្គឯក។ នៅក្រោយ​ការសិក្សាវិភាគ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់​សារមន្ទីរ​នៃប្រទេស​បារាំងក្នុងទីក្រុង​ប៉ារីស និងជួសជុល​នៅ មន្ទីរពិសោធន៍​ អាក់ កង់ទិកArc’Antique ព្រះវិស្ណុផ្ទំ​មកពីប្រាសាទមេបុណ្យខាងលិចនឹងត្រូវ​ដាក់តាំងបង្ហាញជាមួយ​វត្ថុបុរាណធ្វើពីសំរិទ្ធ​ចំនួន​១២៦ ផ្ញើមកពីសារមន្ទីរជាតិកម្ពុជា​​ នៅក្នុង​សារមន្ទីជាតិបារាំង ហ្គីមេ។ ហ្គីមេ​ជា​សារមន្ទីរតាំងវត្ថុបុរាណអាស៊ី សំខាន់ ធំជាងគេ​នៅទឹកដីអឺរ៉ុប។ ហ្គីមេក៏ជាសារមន្ទីរធំជាងគេ​នៅទឹកដីបរទេស ដែលមាន​វត្ថុបុរាណ ប្រតិមា​ខ្មែរច្រើនជាងគេ។ ដូច្នេះ សារមន្ទីររបស់​បារាំងមួយនេះ ជៀសមិនផុត​ពីភ្លើងហ្វារិះគន់ ឬ​លឺ​ពាក្យសំដី​ដែលទាមទារ​ឲ្យ​សារមន្ទីរ​ត្រូវ​ប្រគល់​វត្ថុបុរាណ​ទៅ​ឲ្យ​ប្រទេស​ដើម គឺ​កម្ពុជា។ បើតាម​លោក​ព្យែរ បាទីស្ទ ប្រវត្តិវិទូ និងជា ប្រធានអភិរក្សនៅ​សារមន្ទីរហ្គីមេ សារមន្ទីរបារាំង​មិនអាច​ប្រគល់​វត្ថុបុរាណ​ខ្មែរ​ទៅ​ឲ្យ​កម្ពុជា​វិញបានទេ។ តើអ្វីជាមូលហេតុ? យើង​ស្តាប់​បទយកការណ៍ ដែលនៅក្នុង​នោះ ឈាង បុប្ផា​បានជួបសម្ភាសន៍ លោក​ព្យែរ បាទីស្ទ នៅ​សារមន្ទីរហ្គីមេ ក្នុងទីក្រុង​ប៉ារីស 

    17 min
  • ផ្សារប្រហុក ជាទីតាំងកែច្នៃប្រហុក ផ្អកធំជាងគេក្នុងខេត្តបាត់ដំបង

    នៅខេត្តបាត់ដំបង ផ្សារមួយកន្លែងឈ្មោះ «ផ្សារប្រហុក» គឺជាទីតាំងកែច្នៃត្រីប្រហុក ផ្អកធំជាងគេសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ អាជីវករលក់ផ្អកត្រីប្រាក្នុងផ្សារប្រហុកបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ពួកអាចលក់ផ្អកពាក់កណ្តាលសម្រេចបានប្រមាណពី ២ ទៅ៣តោនក្នុងមួយថ្ងៃ។ តែទោះជាយ៉ាងនេះក្តី ពួកគេបានលើកឡើងពីទីផ្សារលក់ផ្អកហាក់នៅមានកម្រិត និងបានអំពាវនាវឲ្យពលរដ្ឋជួយទិញគាំទ្រ និងទិញផលិតផលក្នុងស្រុក។ 

    7 min
  • កសិករដាំផ្កាម្លិះត្អួញត្អែរពីទិន្នផលធ្លាក់ចុះដោយសារអាកាសធាតុប្រែប្រួល

    កសិករនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានត្អួញត្អែរពីការធ្លាក់ចុះនូវទិន្នផលផ្កាម្លិះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ តាមកសិករ ការធ្លាក់ចុះនេះបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងសត្វល្អិតបំផ្លាញ។ តែកសិករថា ទោះទិន្នផលផ្កាធ្លាក់ចុះក៏តម្លៃផ្កាបានកើនឡើងខ្ពស់ និងមិនខ្វះទីផ្សារលក់ចេញដែរ។

    7 min
  • សាលាសិល្បៈសម្ដែងថ្មីមួយកំពុងសហការបង្កើតមហោស្រពសិល្បៈសម្ដែង Golden (R) Age ឆ្នាំសូន្យ

    សាលាសិល្បៈសម្ដែងថ្មីមួយដែលមានឈ្មោះ The Acting Art Academy កំពុងរួមកិច្ចសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា និងFactory Phnom Penh ដើម្បីត្រៀមបង្កើតមហោស្រពសិល្បៈសម្ដែងទស្សនីយភាព Golden (R)Age ឆ្នាំសូន្យ ជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ។ មហោស្រពសិល្បៈសម្ដែង Golden (R)Age ដែលមានរួមបញ្ចូលស្នាដៃសិល្បៈទស្សនីយភាពថ្មីៗបែបចម្រុះចំនួន ៧ នឹងធ្វើការសម្តែងនៅទីក្រុងភ្នំពេញក្នុងរយៈពេល ២អាទិត្យចាប់ពីថ្ងៃទី២៨ ខែមិនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

    8 min
  • បុណ្យអាហារ២០២៥៖ ផ្លូវថ្មើរជើងមាត់ទន្លេប្រមូលម្ដុំដោយអាហារនៅតំបន់ទន្លេមេគង្គ-គង្គា

    នៅថ្ងៃទី២២មីនា ពិធីបុណ្យអាហារឆ្នាំ ២០២៥ដែលរៀបចំឡើងនៅផ្លូវថ្មើរជើងក្នុងក្រុងភ្នំពេញបានដាក់តាំងបង្ហាញម្ហូបអាហារជាច្រើនមុខពីបណ្ដាប្រទេសនៅតាមតំបន់ទន្លេមេគង្គ និងទន្លេគង្គា។ ក្នុងនោះមានអាហារឡាវ ភូមា ថៃ វៀតណាម កម្ពុជា និងឥណ្ឌាជាដើម។ អ្នកទេសចររីករាយនឹងការទទួលទានអាហារក្នុងឱកាសបែបនេះ តែពួកគេចង់ឱ្យមានការរៀបចំតុ និងកៅអីសម្រាប់អ្នកទទួលទានឱ្យបានគ្រប់គ្រាន់ បើសិនមានពិព័រណ៍អាហារបែបនេះលើកក្រោយ។

    6 min
  • ពិព័រណ៌រូបថត «២១ចក្ខុ» របស់សាលាថតរូប Studio Images បង្ហាញពីទិដ្ឋភាពសង្គមកម្ពុជា

    ពិព័រណ៌រូបថតរបស់និស្សិតទាំង២១នាក់ នៃសាលាថតរូប Studio Images ក្រោមប្រធានបទ «ភាពចម្រុះនៃ ២១ចក្ខុ» បាន និងកំពុងដាក់តាំងបង្ហាញចាប់ពីថ្ងៃទី១៨ មីនា ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។ ពិព័រណ៌នេះមានបង្ហាញនូវរូបថតរាប់សិបសន្លឹកដែលក្រុមនិស្សិតបានចុះថតផ្ទាល់ពីទិដ្ឋភាពសង្គមនៅតាមតំបន់ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ ពួកគេបានលើកឡើងពីការចំណាយពេលវេលា និងការសិក្សាបានច្បាស់លាស់ពីបច្ចេកទេសនៃការកាន់កាមេរ៉ាថត។

    11 min
  • ទិវាព្រៃឈើអន្ដរជាតិ២០២៥៖ សង្គមស៊ីវិលប្ដេជ្ញាស្ដារគម្របព្រៃឈើក្នុងប្រទេសឱ្យប្រសើរឡើងវិញ

    នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សង្គមស៊ីវិលដែលធ្វើកិច្ចការទាក់ទងនឹងព្រៃឈើបានប្ដេជ្ញាចិត្តរួមគ្នា ស្ដារគម្របព្រៃឡើងវិញ បន្ទាប់ពីព្រៃឈើនៅកម្ពុជារងការបំផ្លិចបំផ្លាញ។ នៅក្នុងការចូលរួមស្ដារគម្របព្រៃឈើក្នុងឆ្នាំ២០២៥នេះ សង្គមស៊ីវិលទាំងនោះបញ្ជាក់ថា ពួកគេនឹងកៀរគរ កម្លាំងយុវជនឱ្យចូលរួមថែរក្សា និងតាមដានយ៉ាងយកចិត្តទុកដាក់ ពិសេសចែកចាយកូនឈើទៅកាន់តំបន់ដែលរងភាពរិចរិល។ ចំណែកក្រសួងបរិស្ថានអះអាងថា ក្រសួងនឹងអនុវត្តផែនការដាំដើមឈើឱ្យបានយ៉ាងហោចណាស់១លានដើមក្នុងមួយឆ្នាំ។

    10 min
  • កម្មវិធីបោះជំរំផ្តល់ឱកាសឲ្យយុវជនស្វែងយល់ពីការអភិរក្ស និងការការពារព្រៃឈើ

    សមាគមបណ្តាញយុវជនកម្ពុជា( CYN)បានជ្រើសរើសយកយុវជន ៦០នាក់ពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនឲ្យចូលរួមនៅក្នុងកម្មវិធីបោះជំរំពីថ្ងៃទី ១៤ ដល់ ១៧ ខែមីនា ឆ្នាំ២០២៥ នៅព្រៃសហគមន៍ក្បាលខ្លា ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការចូលរួមរបស់យុវជន សហគមន៍ និងអាជ្ញាធរដើម្បីអភិរក្ស និងការពារព្រៃឈើ។ 

    10 min
  • ពលរដ្ឋរស់នៅតាមផ្លូវរថភ្លើងស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់សាលាក្រុងស្នើសុំសំណង

    នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ រាជធានីភ្នំពេញបានទៅតាមដានលិខិតអន្តរាគមន៍នៅសាលាក្រុងស្តីពីផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងថ្មី។ ពួកគេបានអះអាងថា ការឡើងមកតាមដានលិខិតដល់សាលាក្រុងនេះដោយសារតែពួកគេនៅមិនទាន់ទទួលបានសំណងខូចខាតនៅឡើយ ខណៈគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ។ តែរដ្ឋបាលសាលាក្រុងភ្នំពេញបានបញ្ជាក់ថា អាជ្ញាធរបានចុះទៅសិក្សាពីផលប៉ះពាល់ ដោយសន្យាដោះស្រាយសំណងតាមការស្នើសុំរបស់ពលរដ្ឋ៕

    11 min