បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • កម្មវិធីបោះជំរំផ្តល់ឱកាសឲ្យយុវជនស្វែងយល់ពីការអភិរក្ស និងការការពារព្រៃឈើ

    សមាគមបណ្តាញយុវជនកម្ពុជា( CYN)បានជ្រើសរើសយកយុវជន ៦០នាក់ពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនឲ្យចូលរួមនៅក្នុងកម្មវិធីបោះជំរំពីថ្ងៃទី ១៤ ដល់ ១៧ ខែមីនា ឆ្នាំ២០២៥ នៅព្រៃសហគមន៍ក្បាលខ្លា ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការចូលរួមរបស់យុវជន សហគមន៍ និងអាជ្ញាធរដើម្បីអភិរក្ស និងការពារព្រៃឈើ។ 

    10 min
  • ពលរដ្ឋរស់នៅតាមផ្លូវរថភ្លើងស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់សាលាក្រុងស្នើសុំសំណង

    នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ រាជធានីភ្នំពេញបានទៅតាមដានលិខិតអន្តរាគមន៍នៅសាលាក្រុងស្តីពីផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងថ្មី។ ពួកគេបានអះអាងថា ការឡើងមកតាមដានលិខិតដល់សាលាក្រុងនេះដោយសារតែពួកគេនៅមិនទាន់ទទួលបានសំណងខូចខាតនៅឡើយ ខណៈគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ។ តែរដ្ឋបាលសាលាក្រុងភ្នំពេញបានបញ្ជាក់ថា អាជ្ញាធរបានចុះទៅសិក្សាពីផលប៉ះពាល់ ដោយសន្យាដោះស្រាយសំណងតាមការស្នើសុំរបស់ពលរដ្ឋ៕

    11 min
  • វាលពិឃាតជើងឯក ទីតាំងប្រវត្តិសាស្រ្តនៃអំពើឃោរឃៅក្នុងសម័យខ្មែរក្រហម

    ស្ថិតនៅចម្ងាយ១៧គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ វាលពិឃាតជើងឯកក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានក្លាយជាទីតាំងសិក្សាប្រវត្តិសាស្ត្រមួយរបស់កម្ពុជាដោយមានឈ្មោះជាផ្លូវការថា «មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក»។ទីតាំងនេះត្រូវបានរៀបចំឡើង កាលពីឆ្នាំ១៩៨០ និងមានអដិ្ឋធាតុជនរងគ្រោះរាប់ពាន់នាក់។ លោកស្រី រស់ សុភារ៉ាវី ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិ RFI​ ថា វាលពិឃាតជើងឯកបាននិងកំពុងបើកទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់ពលរដ្ឋកម្ពុជា ដែលត្រូវពួកខ្មែរក្រហមសម្លាប់យ៉ាងរង្គាលកាលពី៥០ឆ្នាំមុន។

    12 min
  • វេទិកា ”សិទ្ធិខ្ញុំ” មានបំណងផ្សារភ្ជាប់ចំណេះដឹងច្បាប់ជាមួយនឹងការសម្តែងសិល្បៈល្ខោនបុរាណខ្មែរ

    ក្នុងគោលបំណងនៃការលើកកម្ពស់ដល់ការអប់រំផ្នែកច្បាប់ និងចែករំលែកការយល់ដឹងអំពីសិទ្ធិមនុស្សនៅក្នុងសហគមន៍ ក្រុមយុវជនកម្ពុជាមួយក្រុមកំពុងបង្កើតកម្មវិធីវេទិកា ”សិទ្ធិខ្ញុំ” ដែលនឹងមានការសម្តែងសិល្បៈទស្សនីយភាពល្ខោនបុរាណខ្មែររឿង “ប៊ុត សុម៉ាលី មុន្នីវត្តី” និងក៏មានការពិភាក្សាលើប្រធានបទច្បាប់ស្តីពី ”ការព្រមព្រៀង” នៅក្នុង និងក្រៅចំណងអាពាហ៍ពិពាហ៍។ គម្រោងទស្សនីយភាពនេះនឹងត្រូវសម្តែងជាសាធារណៈដោយឥតគិតថ្លៃនៅក្នុងទីតាំង MC Park រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

    11 min
  • កសិដ្ឋាន២២៨នាំចូលពូជមាន់ពីក្រៅប្រទេស និងកម្រឃើញមាននៅកម្ពុជា

    លោក ប៉ិល សម្បត្តិ ម្ចាស់កសិដ្ឋាន២២៨ បាននាំចូលពូជមាន់បរទេសច្រើនប្រភេទមកចិញ្ចឹមក្នុងកសិដ្ឋានរបស់លោក ក្នុងនោះមានមាន់ជើងធំម្យ៉ាងពីប្រទេសវៀតណាម។ បើតាមម្ចាស់កសិដ្ឋានរូបនេះ គេកម្រឃើញពូជមាន់ប្រភេទនេះណាស់ នៅក្នុងប្រទេសកម្ពុជា ដោយហេតុថា មាន់នេះមានតម្លៃថ្លៃ និងតម្រូវឲ្យមានបច្ចេកទេសបង្កាត់ពូជត្រឹមត្រូវ។ លោក ប៉ិល សម្បត្តិពន្យល់ថា ទីផ្សារមាន់ជើងធំនៅកម្ពុជាបច្ចុប្បន្ន មានភាពតូចចង្អៀតនៅឡើយ ហើយភាគច្រើន គេយកទៅចិញ្ចឹមជាសត្វលម្អតាមផ្ទះ រីសត សណ្ឋាគារ និងរមណីយដ្ឋានជាដើម។ 

    6 min
  • បន្ទាប់ពីអាក់ខាន​៦ឆ្នាំ របាំព្រះរាជទ្រព្យវិលមកបង្ហាញខ្លួន​នៅលើឆាកសំដែង​ក្នុងប្រទេស​បារាំង

    ក្រុមរបាំព្រះរាជទ្រព្យ​បាន​បញ្ចប់ការសម្តែង​ចុងក្រោយ​របស់ខ្លួន​នៅទីក្រុង​ម៉េស Metzភាគកើត​ប្រទេស​បារាំង កាលពីយប់ថ្ងៃព្រហស្បតិ៍ទី ១៣​មីនា។ ការវិលត្រលប់មកបង្ហាញខ្លួន​សាជាថ្មី​នៅ​ប្រទេស​បារាំង​បានទទួល​ការស្វាគមន៍​ពី​ទស្សនិកជន ភាគច្រើនជាជនជាតិបារាំង​ដែលបានទិញសំបុត្រ​ចូលមើល​យ៉ាងកុះក​របាំព្រះរាជទ្រព្យកម្ពុជា។ ឈាង បុប្ផា​បានទៅធ្វើបទយកការណ៍ផ្ទាល់​នៅទីក្រុង​ម៉េស ក្បែរ​ព្រំដែនជាមួយ​ប្រទេស​លុចសំបួរ និង​អាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។

    សិល្បករកម្ពុជាទាំង២២រូប​ត្រូវ​ត្រលប់​មក​ដល់​កម្ពុជា​វិញ នៅថ្ងៃ​សៅរ៍​ទី​១៥មីនាបន្ទាប់ពី​​បញ្ចប់​បេសសកម្ម​រយៈពេល​១០​ថ្ងៃ​នៅប្រទេស​បារាំង ជាមួយ​ការសម្តែង​ចំនួន​៤លើក​នៅទីក្រុងខេត្ត​​ចំនួន​៣ គឺបារីស ខេត្ត បរដូរ (Bordeaux) និងខេត្ត ​ និងម៉េស (Metz) ​។

    14 min
  • លោក ឡេង កុកអាន៖ សាស្ដ្រាស្លឹករឹតមានតម្លៃស្មើនឹងនគរទាំងមូលមិនអាចកាត់ថ្លៃបាន

    លោក ឡេង កុកអានជាប្រធានផ្នែកអភិរក្សសាស្ត្រាស្លឹករឹតនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ដែលមានទីតាំងក្នុងវត្តឧណ្ណាលោម ក្រុងភ្នំពេញ។ លោកជាបុគ្គលចម្បងមួយរូបដែលមានចំណេះដឹងជ្រៅជ្រះទាក់ទងនឹងសាស្ដ្រាស្លឹករឹត និងបានចងក្រងសាស្ដ្រាស្លឹករឹត នៅតាមវត្តអារាមនានាក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកស្រាវជ្រាវ លោកឱ្យតម្លៃសាស្ដ្រាស្លឹករឹតស្មើនឹងតម្លៃនគរទាំងមូល ព្រោះវាបានបង្ក្រប់នូវកម្រងក្បួនច្បាប់បុរាណខ្មែរ ដែលទាក់ទងដល់ ជាតិ សាសនា និងព្រះមហាក្សត្រ។

    10 min
  • កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិលើកទី១៤ នៅភ្នំពេញ

    ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤នឹងរៀបចំធ្វើជាថ្មីម្តងទៀតនៅទីក្រុងភ្នំពេញចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ។ ខ្សែភាពយន្តជាតិ និងអន្តរជាតិចំនួន១៥១រឿង ក្នុងនោះមានភាពយន្តខ្នាតខ្លី ខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចលនឹងត្រូវចាក់បញ្ចាំងដោយឥតគិតថ្លៃនៅតាមរោងភាពយន្តធំៗទាំង១០ នៅទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍មហោស្រពភាពយន្តនេះជាព្រឹត្តិការណ៍សំខាន់មួយដែលអ្នករៀបចំ​រំពឹងថាអាចជួយបង្កើនវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ពិសេសលើកកម្ពស់ដល់វិស័យវប្បធម៌ និងភាពយន្តកម្ពុជា។

    10 min
  • លោក ពេជ្រ សារឿន បេ្តជ្ញាចិត្តបន្តការពារព្រៃឈើរហូតដល់ជីវិតចុងក្រោយ

    ការចូលរួមចំណែកការពារព្រៃឈើនៅកម្ពុជាត្រូវបានគេចាត់ទុក ជាបេសកកម្មមួយដ៏លំបាក និងអាចប្រឈមគ្រោះថ្នាក់។ ទោះជាយ៉ាងនេះក្តី​ នៅតែមានមនុស្សមួយចំនួនបន្តស្ម័គ្រចិត្តតស៊ូធ្វើការងារមួយនេះដោយមិនរុញរា។ លោក ពេជ្រ សារឿន ប្រធានសហគមន៍ព្រៃឈើ ឈើទាលព្រឹស បានបង្ហាញអារម្មណ៍តូចចិត្តដែលបានបរាជ័យក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។ ក៏ប៉ុន្តែ​ លោកនៅតែប្ដេជ្ញាចិត្តថា ដរាបណាព្រៃឈើនៅតែមាន លោកនៅតែបន្តការពាររហូតដល់ជីវិតចុងក្រោយ ៕

    8 min
  • កសិករខ្លះក្នុងស្រុកសំឡូតអះអាងពីកង្វះបច្ចេកទេសដាំម្រេច និងសុំជំនួយពីក្រសួងកសិកម្ម

    ប្រជាកសិករក្នុងឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបងបានលើកឡើងពីបញ្ហាកង្វះបច្ចេកទេសដាំដុះ និងថែទាំដំណាំម្រេចដែលបង្កឲ្យដើមម្រេចងាប់ និងមានជំងឺជាប្រចាំ។ ពួកគេបានអះអាងថា ចំណេះដឹងដាំម្រេចរបស់ពួកគេសព្វថ្ងៃ គឺជាចំណេះដឹងចែករំលែក តៗគ្នា។ ក្នុងន័យនេះ ពួកគេបានស្នើឲ្យក្រសួងកសិកម្មចុះត្រួតពិនិត្យ និងជួយបណ្តុះបណ្តាលបច្ចេកទេសដាំដុះឲ្យបានត្រឹមត្រូវ។

    9 min