បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • ជំនួស​ឲ្យ​ការ​ឈរ​រង​ចាំ៖មជ្ឈមណ្ឌល​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​បារាំង​និង​អឺរ៉ុប​លេច​រូប​រាង
    ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ផ្លាស់​ប្ដូរ​របៀប​ស្នើ​សុំ​ទិដ្ឋាការ​ថ្មី ដោយ​ងាក​មក​បើក​មជ្ឈមណ្ឌល​ទទួល​ពាក្យសុំ​ទិដ្ឋាការ​នៅ​ជាន់​ទី​៥​នៃ​អគារវឌ្ឍនៈ​មាន​ឈ្មោះ​ថា​ TLS Contact។  មជ្ឈមណ្ឌល​នេះ​ជួយ​កាត់​បន្ថយ​ភាពស្មុគស្មាញ​មួយចំនួន​សម្រាប់​អ្នក​ស្នើ​សុំ​ទិដ្ឋាការ​ដើម្បី​ធានា​ផាសុកភាព​អ្នកស្នើ​សុំ​ ខណៈការ​ស្នើ​សុំ​ទិដ្ឋា​ការភាគ​ច្រើន​គេ​តម្រូវ​ឲ្យតម្រង់​ជួរ​នៅ​ខាង​ក្រៅ​របងស្ថានទូត​ជាមួយ​នឹង​ភាព​កកកុញ​លាយឡំ​ដោយ​បរិយាកាស ក្ដៅ ភ្លៀង ខ្យល់ជាដើម។
    10 min
  • ជំនួស​ឲ្យ​ការ​ឈរ​រង​ចាំ៖មជ្ឈមណ្ឌល​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​បារាំង​និង​អឺរ៉ុប​លេច​រូប​រាង
    ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ផ្លាស់​ប្ដូរ​របៀប​ស្នើ​សុំ​ទិដ្ឋាការ​ថ្មី ដោយ​ងាក​មក​ដាក់ដំណើរការ​មជ្ឈមណ្ឌល​ទទួល​ពាក្យសុំ​ទិដ្ឋាការ​នៅ​ជាន់​ទី​៥​នៃ​អគារវឌ្ឍនៈ​មាន​ឈ្មោះ​ថា​ TLS Contact។  មជ្ឈមណ្ឌល​នេះ​ជួយ​កាត់​បន្ថយ​ភាពស្មុគស្មាញ​មួយចំនួន​សម្រាប់​អ្នក​ស្នើ​សុំ​ទិដ្ឋាការ​ដើម្បី​ធានា​ផាសុកភាព​​ ខណៈការ​ស្នើ​សុំ​ទិដ្ឋា​ការភាគ​ច្រើន​គេ​តម្រូវ​ឲ្យតម្រង់​ជួរ​នៅ​ខាង​ក្រៅ​របងស្ថានទូត​ជាមួយ​នឹង​ភាព​កកកុញ​លាយឡំ​ដោយ​បរិយាកាស ក្ដៅ ភ្លៀង ខ្យល់ជាដើម។
    10 min
  • លោក ហេង គឹមហុង៖ ការលើកកម្ពស់យុត្តិធម៌សង្គមគឺជាបេសកម្មជីវិតរបស់ខ្ញុំ
    មាន​អាយុ​២៨​ឆ្នាំ ​លោក​ ហេង​ គឹមហុង ​ទើប​ជាប់​ឆ្នោត​ជា​ប្រធាន​ប្រតិ​បត្តិ​សមាគម​បណ្តាញ​យុវ​ជន​កម្ពុជា​សម្រាប់​រយៈ​ពេល​៤​ឆ្នាំ​ ពី​ឆ្នាំ​២០២៤ ​ដល់​២០​២៨​។​ យុវជន​រូប​នេះ​តែង​តែ​សកម្ម​ក្នុង​ការ​ងារ​ចុះ​ល្បាត​ព្រៃ​ និង​ការងារ​សិទ្ធិ​មនុស្ស​ ដោយ​ធ្លាប់​ប្រឈម​មុខ​នឹង​ចុង​កាំ​ភ្លើង​ជា​ច្រើន​លើក​។​ ទោះ​ជា​យ៉ាង​ណា ​គឹម​ហុង​ អះ​អាង​ថា​ នឹង​មិន​បោះ​បង់​ការ​ងារ​នេះ​ចោល​ឡើយ ​ដោយ​ចាត់​ទុក​ថា ​ការ​លើក​កម្ពស់​យុត្តិ​ធម៌​សង្គម​គឺ​ជា​បេស​កម្ម​ជីវិត​របស់​ខ្លួន​។​
    12 min
  • ប្រជានេសាទ៖ត្រីត្រូវប៉ាន់សម្រាប់ធ្វើប្រហុកមិនសូវសំបូរនៅរដូវនេសាទឆ្នាំ២០២៣
    ក្រសួងកសិកម្មបានប្រកាសឱ្យពលរដ្ឋទិញត្រីសម្រាប់ធ្វើប្រហុកផ្អកចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ នៅច្រាំងទន្លេពីជ្រុងម្ខាងនៃគន្លងដាយត្រីលើដងទន្លេសាបក្នុងស្រុកស្រុកពញាឭ ខេត្តកណ្តាល មនុស្សម្នាជាច្រើនបានប្រញាយគ្នាតថ្លៃទិញត្រីសម្រាប់ធ្វើប្រហុកផ្អក។ ខ្លះទិញបានតាមបំណង និងខ្លះទៀតរអ៊ូថាត្រីថ្លៃ រកទិញមិនបានសោះ។ ប្រជានេសាទរអ៊ូថា ត្រីរៀលដែលជាប្រភេទត្រីត្រូវប៉ាន់សម្រាប់ធ្វើប្រហុកមិនសូវសំបូរទេនៅឆ្នាំនេះ។ ប្រភេទត្រីដែលរកបានភាគច្រើនជាប្រភេទត្រីស្លឹកឬស្សី ដែលអាចលក់ចេញបានពី៦០០ទៅ៩០០រៀល នេះបើតាមប្រជានេសាទដែលវិទ្យុបារាំង RFI បានជួបសម្ភាស។
    9 min
  • បុណ្យណូអែល៖ពលរដ្ឋខ្មែរចូលរួមអបអរ ខណៈក្រុមអ្នកអភិរក្សវប្បធម៌ខ្មែរសម្តែងក្តីបារម្ភ?
    ថ្ងៃទី២៥ ធ្នូខាងមុខជាថ្ងៃបុណ្យណូអែលសម្រាប់ពលរដ្ឋអ្នកកាន់សាសនាគ្រិស្ត។ នៅកម្ពុជា ពលរដ្ឋដែលវិទ្យុបារាំង RFI បានជួបសម្ភាសន៍ក្នុងថ្ងៃទី១៨ ធ្នូបានកត់សម្គាល់ឃើញពីសន្ទុះកើនឡើននៃនិន្នាការអបអរពិធីបុណ្យណូអែល។ ពលរដ្ឋខ្មែរភាគច្រើនដែលកាន់សាសនាព្រះពុទ្ធបានអះអាងថា ខ្លួនបើកចិត្តទូលាយ និងចូលរួមអបអរនឹងពិធីបុណ្យរបស់សាសនាគ្រិស្ត។ ចំណែកអ្នកជំនាញវប្បធម៌មើលឃើញថា សន្ទុះកើនឡើននៃនិន្នាការអបអរបុណ្យណូអែលអាចជាក្ដីបារម្ភសម្រាប់ក្រុមអ្នកអភិរក្សវប្បធម៌ខ្មែរមួយចំនួន។ តែអ្នកជំនាញដដែលយល់ថា វាជារឿងចៀសមិនរួចឡើយនៅក្នុងដំណើរសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន។
    8 min
  • លោក ប៉ោយ ឈុនលី៖ខ្ញុំចង់ប្តូរពីគំនិតគាំទ្រសិល្បៈដោយអាណិតទៅជាការឃើញតម្លៃសិល្បៈ
    ផ្ទាំងទស្សនីយភាព និងបទពិសោធន៍សិល្បៈដ៏សម្បូរបែបរួមមានគំនូរ ចម្លាក់ ល្ខោន ចម្រៀង សម្តែង តន្ត្រី នឹងរចនាម៉ូតនឹងត្រូវដាក់បង្ហាញនៅក្នុងមហោស្រពសិល្បៈជំនោរ - Art នៅទឹកដីប្រវត្តិសាស្ត្រនៃខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៥ ដល់១៧ធ្នូ ឆ្នាំ២០២៣។ សិល្បៈករ ប៉ោយ ឈុនលីដែលជាអ្នកផ្តួចផ្តើមមហោស្រពសិល្បៈជំនោរ-Art បានប្រាប់ថា ព្រឹត្តិការណ៍សិល្បៈដ៏ធំនេះរៀបចំធ្វើឡើងដើម្បីផ្សព្វផ្សាយពីភាពអស្ចារ្យនៃសិល្បៈសម្បូរបែបនៅកម្ពុជា។ លើសពីនេះទៀត លោក ប៉ោយ ឈុនលី ប្តេជ្ញាផ្លាស់ប្តូរគំនិតពលរដ្ឋមួយចំនួន ដែលគាំទ្រសិល្បៈក្នុងស្រុកដោយសារការអាណិតយោគយល់ ទៅជាការគាំទ្រដោយសារឃើញតម្លៃស្នាដៃសិល្បៈវិញ។
    9 min
  • លោកស្រី រតនៈ៖ពានរង្វាន់ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ជាចំណុចផ្តើមបង្ហាញតម្លៃម្ហូបខ្មែរ
    លោកស្រី រស់ រតនៈ ដែលគេស្គាល់នៅតាមបណ្តាញសង្គមថា «ចុងភៅណាក់» ឬ «Chef Nak» បានចាប់យកអាជីពក្នុងវិស័យចំអិនម្ហូបដោយគ្មានចំណេះនិងជំនាញនេះឡើយ។ លោកស្រី រស់ រតនៈគឺជាស្ត្រីខ្មែរដែលទទួលបានពានរង្វាន់ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ពីកម្មវិធី Gourmand Award នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២៣ តាមរយៈការស្រាវជ្រាវនិងការចងក្រងសៀវភៅធ្វើម្ហូបខ្មែរដែលមានចំណងជើងថា «សោយ»។ ចំពោះលោកស្រី រស់ រតនៈ ការទទួលស្គាល់លើឆាកអន្តរជាតិនេះគឺគ្រាន់ជាចំណុចចាប់ផ្តើមនៅឡើយ ក្នុងការបង្ហាញម្ហូបខ្មែរឱ្យពិភពលោកទទួលស្គាល់។
    16 min
  • ពលរដ្ឋផ្ដើមមិនទុកចិត្តសាច់បង្កកធូរថ្លៃនៅលើទីផ្សារ និងតាមអាហារដ្ឋាន?
    នារយៈពេលចុងក្រោយនេះ មន្រ្តីបច្ចេកទេសបានការរកឃើញសាច់បង្កកដែលខូចគុណភាពនិងខុសច្បាប់ នៅតាមឃ្លាំងស្តុកសាច់ជាច្រើនក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា មើលឃើញថា ភាគច្រើននៃសាច់បង្កកខ្វះគុណភាពទាំងនេះ អាចត្រូវបានចែកចាយនៅតាមអាហារដ្ឋាន ផ្សារ និងហាងប៊ូហ្វេដោយលក់ក្នុងតម្លៃថោក។ ក្រៅតែពីសំណូមពរឲ្យភាគីពាក់ព័ន្ធ រួមសហការទប់ស្កាត់ការចរាចរសាច់បង្កកខូចគុណភាពឲ្យបានឆាប់រហ័ស ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិRFIជួបសម្ភាសនៅថ្ងៃព្រហស្បត្តិ៍ទី៧ខែធ្នូនេះ បានបង្ហាញពីក្ដីបារម្ភពីផលលំបាកក្នុងការបែងចែករវាងសាច់បង្កមានគុណភាពល្អនិងសាច់បង្កកខូចគុណភាពដែលអាចមាននៅលើទីផ្សារ។ នៅចំពោះមុខនឹងក្ដីបារម្ភនេះ មន្រ្តីជាន់ខ្ពស់ ក.ប.ប បានណែនាំពីវិធីមួយចំនួនដែលពលរដ្ឋអាចកំណត់ចំណាំសាច់បង្កកខូចគុណភាពបាន។
    7 min