បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • ពលរដ្ឋរំលោះផ្ទះទាមទារឱ្យម្ចាស់បុរីផ្អាកការរឹបអូស និងគោរពតាមកិច្ចសន្យាទិញលក់
    ក្រុមពលរដ្ឋដែលរំលោះផ្ទះជាមួយបុរីពិភពថ្មីជាង៥០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យលក់របស់បុរីពិភពថ្មីកំបូល៣ ដើម្បីទាមទារឱ្យម្ចាស់បុរីចេញមកចរចារ និងគោរពគោលការណ៍ដែលខ្លួនបានសន្យាជាមួយអតិថិជនដូចជា ធានាពីការទិញផ្ទះត្រឡប់ទៅវិញ ជាមួយនឹងការផ្តល់តម្លៃ៥០%នៃប្រាក់ដែលបង់ និ​ងចេញលិខិតធានាការទិញអចលទ្រព្យត្រឡប់វិញជាដើម។  នៅពីមុខការិយាល័យលក់ តំណាងពលរដ្ឋស្រែកទាមទារឱ្យភាគីបុរីចេញមកចរចារដើម្បីរកដំណោះស្រាយដោយមិនត្រូវឆ្លើយតបមកអតិថិជនថា មិនទទួលខុសត្រូវឡើយ។ ក្នុងចំណោមពលរដ្ឋដែលម្ចាស់បុរីរឹបអូសផ្ទះអស់ ពួកគេអះអាងថា មិនអាចទទួលយកបានឡើយ ត្បិតលុយដែលពួកគេខិតខំបង់ត្រូវម្ចាស់បុរីយកខ្ទេចគ្មានសល់ ខណៈពួកគេត្រៀមចេញមកតវ៉ាបន្ថែមប្រសិនបើគ្មានដំណោះស្រាយ។
    15 min
  • លោក តាក ម៉េងហ៊ាង ជាកូនខ្មែរភៀសខ្លួន ក្លាយជាសមាជិកសភានៅអូស្រ្តាលី
    នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក តាក​ ម៉េងហ៊ាង​ ជាកូនខ្មែរម្នាក់ដែលបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្តាលី តាំងពីនៅកុមារភាពជាមួយគ្រួសារ។ បច្ចុប្បន្នកូនខ្មែរ-អូស្រ្តា​លីរូបនេះបានជាប់ឆ្នោតក្លាយជាសមាជិកសភានៅរដ្ឋវិចតូរីយ៉ា​ ប្រទេសអូស្រ្តាលី។ ក៏ប៉ុន្តែកិច្ចកា​រ​ងារនយោបាយ និងក្លាយជាសមាជិកសភានៅប្រទេសអូស្រ្តាលីនេះ លោក តាក ម៉េងហ៊ាង ថាមិនមែនជាក្ដីស្រមៃរបស់លោកកាលពីនៅកុមារភាពនោះឡើយ។
    12 min
  • លោកស្រី ជាង ម៉េងជូ៖ ខ្ញុំមិនហ៊ានស្រមៃថាប្រឡងបាននិទ្ទេសA
    លោក​ស្រី ​ជាង​ ម៉េងជូ​ ទើប​ប្រឡង​បញ្ចប់​ការ​សិក្សា​រយៈ​ពេល​២​ឆ្នាំ​ដោយ​ទទួល​បាន​និទ្ទេស​A​ ក្នុង​ចំ​ណោម​និស្សិត​បរទេស​ជា​ច្រើន​នាក់​ លើ​មុខ​ជំនាញ​ព្យា​បាល​មាត់​ធ្មេញ​ពី​ប្រទេស​អាឡឺម៉ង់​។​ ទន្ត​បណ្ឌិត​ ឯក​ទេស ​វ័យ​៣៣​ឆ្នាំ​រូប​នេះ ​គឺ​ជា​សហស្ថាប​និក​ មន្ទីរ​ព្យាបាល​មាត់-ធ្មេញ​ ខ្វលីធូស​ដែល​បង្កើត​ឡើង​កាល​ពីឆ្នាំ​២០២០​។
    10 min
  • លោក ហ៊ួត លាង៖ជោគជ័យនៃការចិញ្ចឹមគោពឹងលើទីផ្សារ
    ចាប់​ផ្តើម​ពី​គោ​៧​ក្បាល​កើន​ដល់រាប់ពាន់​ក្បាល​ដោយ​ប្រើ​ពេល​៨​ឆ្នាំ។​ នេះ​គឺ​ជា​បទ​ពិ​សោធន៍​របស់​​លោក ​ហ៊ួត​ លាង​។​ កសិករ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ​ ងាក​មក​ចាប់​មុខ​របរ​ចិញ្ចឹម​គោ​យក​សាច់ ​និង​គោ​យក​កូន​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ លក់​គោ​ចេញ​បាន​១០​ក្បាល​ កាល​ពី​មុន​ឆ្នាំ​២០២៣​។​ ប៉ុន្តែ​​ឆ្នាំ​នេះ ​លោក​និយាយ​ថា​ ចង់​បោះ​បង់​មុខ​របរ​នេះ​ចោល​ ដោយ​សារ​តែ​សាច់​គោនាំ​ចូល​ផ្តួល ​ទីផ្សារ​គោ​ខ្មែរ ងើប​លែង​រួច​។​
    7 min
  • អ្នកឧកញ៉ា គួច ម៉េងលី៖ គ្មានទេផ្លូវកាត់ទៅរកភាពជោគជ័យ
    «គ្មានឡើយផ្លូវកាត់ ទៅរកភាពជោគជ័យ»។ នេះជាសាររបស់អ្នកឧកញ៉ា គួច ម៉េងលី ផ្ដាំផ្ញើទៅយុវជនមួយចំនួន ដែលចង់ឆាប់មានបានក្នុងរយៈពេលខ្លី តាមរយៈការវិនិយោគឬការចំណាយប្រាក់ចូលរួមកម្មវិធីបណ្ដុះបណ្ដាលជោគជ័យដែលគ្មានលក្ខណៈប្រាកដនិយមនិងគ្មានច្បាប់ទម្លាប់មួយចំនួន។ អ្នកឧកញ៉ាកត់សម្គាល់ថា មនុស្ស៨០%ហើយ​ ដែលបរាជ័យដោយប្រើវិធីសាស្រ្តផ្លូវកាត់ទាំងនេះ។ តាមអ្នកឧកញ៉ា គួច ម៉េងលី ក្នុងករណីច្រើនលើសលប់ ភាពជោគជ័យគឺត្រូវសម្រេចដោយសន្សឹមៗ តាមរយៈការសិក្សាតស៊ូរៀនសូត្រ ក្នុងបទពិសោធជីវិតជាក់ស្ដែង។ នេះក៏ជាខ្លឹមសារដែលមានក្នុងសៀវភៅ «ផ្លូវកាត់» ដែលអ្នកឧកញ៉ានឹងសម្ពោធក្នុងពេលឆាប់ៗនេះផងដែរ៕
    6 min
  • លោក អុល សុភាព៖ គេចាប់ផ្ដើមទទួលស្គាល់ស្នាដៃខ្ញុំពេលធ្វើរូបចម្លាក់មេទ័ពសម័យអង្គរ
    នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញពីបទពិសោធន៍ជីវិតលោក អុល សុភាព ជាម្ចាស់សិប្បកម្មជាងចម្លាក់ដែលមានឈ្មោះថា «សុភាពខ្មែរ»។ ក្នុងនាមជាជាងចម្លាក់មួយរូប លោក អុល សុភាព បានអះអាងថា ស្នាដៃចម្លាក់របស់លោក ចាប់ផ្ដើមមានគេទទួលស្គាល់ និងគាំទ្រមកទល់សព្វថ្ងៃនេះ គឺបន្ទាប់ពីលោកបានធ្វើរូបចម្លាក់មេទ័ពក្នុងសម័យអង្គរនៅព្រះបរមរាជវាំង និងថ្មីៗនេះធ្វើរូបចម្លាក់ព្រហ្មមុខ៤នៅព្រលានយន្តហោះថ្មីខេត្តសៀមរាប។
    10 min
  • លោក ផែង ហេង៖ ខ្ញុំចង់ធ្វើមេធាវីសាមញ្ញម្នាក់បើប្រព័ន្ធយុត្តិធម៌កម្ពុជាមហាជនគាំទ្រ
    នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញពីបទពិសោធន៍ជីវិត លោក ផែង ហេង ជាមេធាវីម្នាក់នៅ​កម្ពុជា។ លោក ផែង ហេង ជាមួយប្អូនជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូចនៅក្នុងសម័យខ្មែរក្រហម តែដោយសារកិច្ចខិតខំប្រឹងប្រែង និងការព្យាយាម ទើបធ្វើឲ្យជីវិតរបស់លោកមានភាពប្រសើរមកទល់សព្វថ្ងៃនេះ។ ទៅថ្ងៃអនាគត លោក ផែង ហេង ចង់ធ្វើមេធាវីសាមញ្ញម្នាក់ ដោយមិនចង់បានងារជាឯកឧត្តមឡើយ ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាគាំទ្រដោយមហាជន។
    17 min
  • អាជីវករលក់ដូរមុខច្រកព្រំដែនជាំ ត្អូញត្អែរថាលក់មិនសូវដាច់
    ធ្លាប់តែមានអ៊ូអរនៅត្រង់ចំណុចច្រកព្រំដែនអន្តរជាតិជាំស្ថិតក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ តែនាពេលនេះប្រែជាស្ងប់ស្ងាត់មិនសូវមានពលរដ្ឋទាំងខ្មែរ ទាំងថៃចេញចូលឡើយ ខណៈសកម្មភាពដឹកទំនិញវិញក៏មិនសូវមម៉ាញឹកថែមទៀត។ បើក្រឡេកទៅស្តាប់ការលើកឡើងរបស់អាជីវករខ្មែរលក់ដូរនំចំណីចំពីមុខច្រកព្រំដែន ពួកគេនាំគ្នាត្អូញត្អែរថា លក់មិនសូវដាច់ឡើយ។បញ្ហានេះអាជីវករយល់ថា អាចដោយសារតែកត្តាសេដ្ឋកិច្ច និងច្បាប់ថ្មីដែលភាគីថៃដាក់ចេញដោយតម្រូវឱ្យពលរដ្ឋប្រើប្រាស់លិខិតឆ្លងដែនដើម្បីអាចចូលមកទឺកដីខ្មែរ។
    9 min
  • ពលរដ្ឋរស់នៅក្នុងបុរីរអ៊ូរឿងទឹកជំនន់ដែលប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃ
    ពលរដ្ឋមួយចំនួនដែលរស់នៅក្នុងបុរីពិភពថ្មីកំបូលរអ៊ូរទាំចំពោះការជន់លិចទឹកស្ទើរាល់ថ្ងៃ បន្ទាប់ពីភ្លៀងតែមួយមេធំ ខណៈប្រព័ន្ធលូរំដោះទឹកក៏ហូរយឺតយ៉ាវដែលបង្កឱ្យមានការជន់លិចជាច្រើនថ្ងៃ។ ពលរដ្ឋទាំងនោះលើកឡើងស្រដៀងគ្នាថា ការដែលទឹកបន្តជន់លិចជាច្រើនថ្ងៃបែបនេះ បានបង្កផលប៉ះពាល់ច្រើនទាំងការរស់នៅ និងការរកស៊ីប្រចាំថ្ងៃ ខណៈពលរដ្ឋខ្លះអះអាងថា ការលក់ដូររបស់ពួកគេមិនសូវកាក់កបទៅវិញ។
    9 min
  • លោក ឌី ថេហូយ៉ា៖ ទៅថ្ងៃអនាគតខ្ញុំមានផែនការចំនួន៣ដើម្បីបំពេញក្ដីស្រមៃ
    នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រ​ឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់។ លោក ឌី ថេហូយ៉ា ជាមនុស្សម្នាក់ដែលប្រឡូកធ្វើកិច្ចការងារសង្គម និងសិទ្ធិមនុស្សនៅកម្ពុជាជាច្រើនឆ្នាំមកហើយ ខណៈបច្ចុប្បន្នលោកជាអ្នកការ​ពារសិទ្ធិពលករខ្មែរទៅធ្វើការនៅប្រទេសថៃ។ សម្រាប់ជីវិតខ្លួនឯងវិញ ទៅថ្ងៃអនាគតលោក ឌី ថេហូយ៉ា មានផែនការចំនួន ៣ ត្រូវធ្វើដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួនផងដែរ។
    17 min