នៅក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក សំ សុគង់ ជាមេធាវីការពារក្ដីមួយរូបនៅកម្ពុជា។ លោក សំ សុគង់ បានបញ្ជាក់ថា ក្រៅពីអាជីពជាមេធាវី នៅថ្ងៃអនាគតលោកមានមហិច្ឆតាចង់ធ្វើនយោបាយ និងចង់ជាប់ជាតំណាងរាស្រ្ត ដើម្បីបម្រើប្រជាពលរដ្ឋ។ បើតាមលោក សំ សុគង់ មានតែធ្វើនយោបាយ និងជាប់ជាតំណាងរាស្រ្តទេ ទើបអាចជួយប្រជាពលរដ្ឋបាន ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែភាពអយុត្តិធម៌ផ្សេងៗនៅក្នុងសង្គម។