បន្ទាប់ពីរងការបែកបាក់ដោយសារស្នាដៃពួកខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៥ វិមានរំឭកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកទី១ រស់ឡើងវិញក្រោយការដាក់សម្ពោធរវាងកម្ពុជានិងបារាំងនៅថ្ងៃទី១៤កក្កដា។ វិមាននេះស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ាតេជោឥ និងរង្វង់មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទាហ៊ានខ្មែរជិត២០០នាក់ត្រូវបានអះអាងថា ចូលរួមច្បាំងក្នុងសង្គ្រាមលោកលើកទី១។ ស្ថាបត្យករលោក លី រស្មី ថ្លែងថា យើងត្រូវដឹងគុណចំពោះទាហ៊ានខ្មែរពលីកម្មក្នុងសង្គ្រាមលោកលើកទី១តាមរយៈការស្ថាបនាវិមានរំឭកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកទី១ឡើងវិញ។