បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • បទយកការណ៍ - ជនជាតិអាស៊ី នៅបារាំងប្រឈមនឹងរលកសារ រើសអើងប្រកាន់ពូជសាសន៍ នៅលើបណ្តាញសង្គម
    សារ ក្នុង​ន័យ វាយប្រហារ និង​ប្រកូកប្រកាស ​ឲ្យ​គេ​វាយធ្វើបាប​ជនជាតិ​អាស៊ី នៅ​ប្រទេស​បារាំង បាន​លេចមុខសាជាថ្មី នៅលើ​បណ្តាញសង្គម។ គណៈកម្មការ​ដើម្បី​សន្តិសុខ​ទាំងអស់គ្នា ដែល​ប្រមូល​ផ្តុំ​សមាគម​តំណាង​ជនជាតិ​ជាង​៤០​នៅ​ប្រទេស​បារាំង​បាន​ទាញ​សញ្ញា​អាសន្ន​ពីគ្រោះថ្នាក់ និង​ករណីវាយធ្វើ​បាប​ហិង្សា ទៅលើ​ជនជាតិបារាំង ដើមកំណើត​អាស៊ី ដែល​មាន​ចំនួន​កើនឡើង គួរ​ឲ្យ​កត់សំគាល់ នៅ​ទីក្រុង ប៉ារីស និង​នៅតំបន់​ជុំវិញ។ គណៈកម្មការ តំណាង​ជនជាតិ​អាស៊ី​បាន​អំពាវនាវ​ដែរថា ប្រសិន​បើគេ​ឃើញមាន សារ​សរសេរ​ញុះញង់ ឲ្យ​ស្អប់ ឲ្យ​វាយប្រហារ​ធ្វើ​បាប​ប្រជាជន​អាស៊ី ដោយសារ​ការរើសអើង​ពូជសាសន៍ គេ​អាច​ចូល​ទៅ​ក្នុង​វិបសៃតិ៍ ឈ្មោះ Pharos ដើម្បី​ជូនដំណឹង ឬ​បរិហា​សកម្មភាព​រើសអើង​ប្រកាន់​ពូជសាសន៍ ប្រឆាំងជនជាតិ​អាស៊ី។
    11 min
  • បទយកការណ៍ - សិស្សត្រៀមប្រឡងបាក់ឌុបសូមក្រសួងបន្ធូរបន្ថយវិញ្ញាសា
    ខណៈ​ដែល​ការ​ប្រឡង​ខិត​ជិត​មក​ដល់​ សិស្ស​ត្រៀម​ប្រឡង​បាក់ឌុប​ នៅ​ភ្នំពេញ​ខ្លះ​បាន​ខិតខំ​រៀន​សូត្រ​ តាម​អនឡាញ​ ស្រាវជ្រាវ​ជា​ក្រុម​និង​បាន​ជួបជុំ​គ្នា​រៀន​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ដូចជា​ Zoom​ ជា​ដើម​។ ប៉ុន្តែ​ពួកគេ​ត្អូញត្អែរ​ថា​ដោយសារ​កូវីដ​១៩​ ធ្វើ​ឲ្យ​ការ​សិក្សា​នៅ​ឆ្នាំ​នេះ​ មិន​ទូលំទូលាយ​ដូច​ឆ្នាំ​មុនៗ​នោះ​ឡើយ​។ សិស្ស​ត្រៀម​ប្រឡង​ខ្លះ​ សូម​ក្រសួង​អប់រំ​ បន្ធូរ​បន្ថយ​វិញ្ញាសារ​ប្រឡង​កុំ​តឹង​ពេក​។
    8 min
  • បទយកការណ៍ - ពលរដ្ឋឡើងពីខេត្តមួយចំនួនស្នើឲ្យរដ្ឋាភិបាលរៀបចំពិធីបុណ្យអុំទូកនៅឆ្នាំក្រោយ
    ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឈប់​សម្រាក​ពិធី​បុណ្យ​អុំ​ទូក​អក​អំបុក​សំពះ​ព្រះខែ។ ថ្ងៃ​នេះ​ក៏​មិន​ខុស​ថ្ងៃម្សិល​មិញ​និង​ម្សិល​ម្ងៃ នៅ​មុខ​ព្រះបរមរាជវាំង​តាំង​តែ​ពី​ព្រឹក​រហូត​ដល់​ពេល​រាត្រី​គឺ​មាន​សភាព​អ៊ូអរ តាមរយៈ​ជួប​ជុំ​របស់​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី។ តាមរយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង​អន្តរជាតិ​ពលរដ្ឋ​មួយ​ចំនួន​ឡើងមក​ពី​តាម​បណ្ដាល​ខេត្ត និង​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ​ស្រាប់ បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ទោះ​គ្មានព្រឹត្តការណ៍​អុំ​ទូក​ក៏​ដោយ  ក៏​បាន​នាំ​កូន​និង​ចៅ​មក​ស្គាល់​ភ្នំពេញ​នឹង​គេ​ដែរ។ តែយ៉ាងណា​ក៏ដោយ ចុងក្រោយ​នៃ​ចំណាប់​អារម្មណ៍​របស់​ពលរដ្ឋ​ទាំង​នោះ ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀប​ចំ​ពិធី​បុណ្យ​អុំទូក​ឡើង​វិញ នៅ​ឆ្នាំក្រោយ​​ទោះ​ហេតុ​ផល​អ្វី​ក៏​ដោយ ។ បើ​តាម​ពលរដ្ឋ មិន​បាន​អុំ​ទូក​ក៏​គួរ​ណា​បន្សល់​ត្រឹម​រូបភាព​បណ្ដែតប្រទីប និង​បាញ់​កាំជ្រួច​ដែរ។ ពី​មុខ​ព្រះបរមរាជ​វាំង យើង​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ អេង គីមហុង ៖
    9 min
  • បទយកការណ៍ - អ្នក​បន្សាប​គ្រឿង​ញៀន៖ ដើម្បី​បញ្ចប់​ការ​ជួញដូរ​គ្រឿង​ញៀន គឺ​ត្រូវ​ឈប់​ប្រើ​ប្រាស់
    នៅ​កម្ពុជា ការ​ប្រើប្រាស់​គ្រឿងញៀន​បាន​បង្កើន​ល្បឿន​ស្មើ​នឹង​យុទ្ធនាការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ដែរ។  ចំពោះ​មុខ​ស្ថានការណ៍​នេះ អ្នក​បន្សាប​គ្រឿង​ញៀន​វិញ​ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ និង​ជំរុញឲ្យអ្នក​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទាំងអស់ រួមគ្នា​ឈប់​ប្រើប្រាស់​គ្រឿង ញៀន​ពីពេល​នេះទៅ​  និង​ថាគឺ​មាន​តែ​ការ​ឈប់​ប្រើប្រាស់​គ្រឿងញៀន​ទេ ដែល​អាច​បញ្ចប់​ការ​ជួញ​ដូរ​គ្រឿង​ញៀន​បាន​​។ ពី​មណ្ឌល​អប់​រំ​ព្យាបាល​ជន​ប្រើប្រាស់​គ្រឿង​ញៀ​ន និង​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង (DTA) យើង​ស្ដាប់​បទ​យក​ការណ៍​របស់ ​អេង គីមហុង ដូចតទៅ
    12 min
  • បទយកការណ៍ - ពលរដ្ឋលិចទឹកបារម្ភពីជីវភាពនិងប្រាក់បង់រំលោះផ្ទះ
    នៅ​ភ្នំពេញ​ទឹក​ជំនន់​បាន​ផ្តើម​ស្រក​បណ្តើរៗ​។ ពលរដ្ឋ​ខ្លះ​បាន​វិល​ទៅ​មើល​ផ្ទះ​សម្បែង​ក្រោយ​ចាកចេញ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​មួយ​រយៈ​។ ទឹកជំនន់​បាន​ធ្វើ​ឲ្យ​ការ​ចំណាយ​ពលរដ្ឋ​កើន​ឡើង​ ខូចខាតសម្ភារៈ​ មធ្យោបាយ​ធ្វើ​ដំណើរ​ ម៉ូតូ​ ឡាន​ ព្រម​ទំាង​ខក​ខាន​ក្នុង​ការ​រក​ទទួល​ទាន​ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ បារម្ភ​ពី​ជីវភាព​ ពិសេស​ប្រាក់​បង់​រំលោះ​ផ្ទះ​ឲ្យ​បុរី​។
    9 min
  • បទយកការណ៍ - ទឹកជំនន់ភាគខាងត្បូងរាជធានីភ្នំពេញ ស្រកតំបន់ខ្លះ បន្សល់ទុកនូវការខូចខាត
    ស្ថានភាព​កម្ពស់ទឹកស្ទឹងព្រែកត្នោត​បានស្រក​ចុះខ្លះ​នាថ្ងៃនេះ​។ ​នេះបើតាម​ក្រសួង​ធនធានទឹក​។​ ប្រជាពលរដ្ឋ​ភាគច្រើន​ ដែលរស់​នៅភាគខាងត្បូង​រាជធានី​ភ្នំពេញ​ បានរងគ្រោះ​ដោយសារ​ជំនន់​ស្ទឹងព្រែកត្នោត​។ ផ្ទះត្រូវ​លិចលង់​ របររកស៊ី​ត្រូវខូចខាត​ ឬ​មិនអាច​ប្រកបបន្ត​បាន​ នេះជា​ស្ថានភាព​មួយផ្នែក​របស់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​តែជំនន់​នៅភាគខាងត្បូង​រាជធានី​ភ្នំពេញ។
    8 min
  • បទយកការណ៍ - ទឹកលិចកណ្តាលក្រុងបង្កការលំបាកជាច្រើនដល់ពលរដ្ឋ
    យ៉ាង​តិច​មាន​ខេត្ត​ក្រុង​ចំនួន​១៩​ បាន​ទទួល​រងគ្រោះ​ពី​ជំនន់​ទឹក​ភ្លៀង​ ។ ក្រៅពីនេះ​ នៅ​ភ្នំពេញ​ មាន​តំបន់​ជា​ច្រើន​ជន់​លិច​ដែរ​។ តំបន់​ភ្នំពេញ​ថ្មី​ ស្ថិត​នៅ​ខណ្ឌ​សែនសុខ​ ហាក់​នៅ​កណ្តាល​ក្រុង​ បាន​រង​ទឹក​ជន់​លិច​ច្រើន​ថ្ងៃ​មក​ហើយ​។ ពលរដ្ឋ​នៅ​ទី​នោះ​បាន​ត្អូញត្អែរ​ ពី​ការ​ដែល​ទឹក​លូ​លិច​ផ្លូវ​ លិច​ផ្ទះ​ ផ្សេងៗ​គ្នា​។
    10 min
  • បទយកការណ៍ - ស្ត្រីជាអ្នកជំនួញជួបឧបសគ្គច្រើនជាងបុរស តែមានភាពប៉ិនប្រសប់ច្រើនក្នុងការធ្វើអាជីវកម្ម
    ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ សហការ​ជាមួយ​ធនាគារ​ ប្រេដ ប៊ែង (Bred Bank) ខេមបូឌា​ បាន​រៀបចំ​សិក្ខា​សាលា​មួយ​ កាល​ពី​ថ្ងៃ​ទី​ ១៣​ តុលា ​ស្តីពី​ ការ​ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ស្ត្រី​។ ស្ត្រី​ដែល​គេ​ចាត់​ទុក​ថា​ ជា​អ្នក​ជំនួញ​ដ៏​ប៉ិន​ប្រសប់​ នៅ​ក្នុង​អាជីវកម្ម​ ប៉ុន្តែ​ពួកគេ​បាន​ជួប​ឧបសគ្គ​ច្រើន​ជាង​បុរស​
    9 min
  • បទយកការណ៍ - ៖កូវីដ១៩មិនអាចរារាំងពលរដ្ឋក្នុងការទៅ​ចុះឈ្មោះ​និង​ពិនិត្យ​ឈ្មោះបោះ​ឆ្នោត​បាន​ឡើយ
    គណកម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត​ដែល​ហៅ​កាត់​ថា​គ.ជ.ប កំពុង​បើក​ដំណើរ​ការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី ដែល​ចាប់​ផ្តើម​​ពីថ្ងៃទី១​តុលា​រហូត​ដល់​ថ្ងៃទី១៩​តុលាឆ្នាំ​២០២០ ដោយ​ធ្វើ​ការទាំង​ថ្ងៃ​សៅរ៍​និង​អាទិត្យ។ លទ្ធផល​បណ្តោះ​អាសន្ន​ដែល​ប្រកាស​ដោយ​គ.ជ.ប បង្ហាញ​ថា ក្នុង​មួយ​ថ្ងៃៗ​មាន​ពលរដ្ឋ​រាប់ម៉ឺននាក់ធ្វើ​ដំណើរ​ទៅកាន់​ស្នាក់​ការ​ឃុំ​-សង្កាត់ ដើម្បី​ពិនិត្យ​បញ្ជីឈ្មោះ​និងចុះឈ្មោះ​បោះឆ្នោតថ្មី។
    8 min
  • បទយកការណ៍ - លោក ហង្ស ប្រសើរ៖ ផ្ដាច់​ខ្លួន​ពី​គ្រឿង​ញៀន​ទាមទារ​ពេល​វេលា តែ​មិន​ត្រូវ​ការ​កម្លាំង​ចាប់​បង្ខំ!
    នៅ​កម្ពុជា ការ​ប្រើប្រាស់​គ្រឿងញៀន​បាន​ក្លាយ​ជា​ក្ដី​បារម្ភ​សម្រាប់​សង្គម​ទូទៅ និង​និយាយ​ដោយ​ឡែក សម្រាប់​គ្រួសារ​ខ្មែរ។  លោក ហង្ស ប្រសើរ  ជា​អ្នក​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​កាល​ពី​អតីតកាល ឥឡូវ​នេះ​បាន​ក្លាយជា​អ្នក​អប់រំ​គ្រឿង​ញៀន។ លោក​ពន្យល់​ថា  ការ​សង្គ្រោះ​មនុស្ស ចេញ​ពី​គ្រឿង​ញៀន ​គឺទាមទារ​ពេល​វេលា​និង​ការ​តាំង​ចិត្ត​ពី​សាម៉ី​ខ្លួន។ ដូច្នេះ ដើម្បី​កុំឲ្យ​ខាត​ពេល ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គមជាតិ ពលរដ្ឋ​ម្នាក់​ៗ​ត្រូវដាក់​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ឬ​កាត់​ផ្ដាច់​ទំនាក់ទំនង​ទាំង​ស្រុង​ពី​បុគ្គល​ដែល​កំពុង​ប្រើប្រាស់​គ្រឿង​ញៀន។
    11 min