
Sign up to save your podcasts
Or


ពួកយើងទាំង៣ បានពិភាក្សារ និងចែករំលែកបទពិសោធន៍ក្នុងអាជីពថតរូបផ្នែក អាពាហ៍ពិពាហ៍ និង ទំហំទីផ្សារ ក្នុងស្រុក។ វគ្គគឺមានប្រយោជន៍ខ្លាំងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ក្លាយជាអ្នកថតរូប អាជីព ហើយទាំងអ្នកកំពុងប្រកបអាជីពក៏កាន់តែល្អទៀត!
ភ្ញៀវកិត្តិយស៖ Betro James ពីខាង Excellent Media
និង Sinara Song ពីខាង 25th Twenty-Fifth Media Cambodia
វគ្គនេះ បំណងខ្ញុំគឺចង់ដឹងថា ការងារពួកគាត់ឆ្លងកាត់អ្វីខ្លះ? តើផលិតវីដេអូ ឬ ចម្រៀងមួយបទៗ មានរឿងរ៉ាវអ្វីពីក្រោយ ហើយឆន្ទះក្នុងការតស៊ូរបស់ពួកគាត់យ៉ាងម៉េចដែរ។ ខ្ញុំមិនឈរនៅខាងណា ឬ ចង់មានបំណងអ្វីក្រៅពីជម្រុញឲ្យ មនុស្សស្រលាញ់ការងារខ្លួន ព្យាយាម ជំនះពាក្យមើលងាយពីអ្នកដ៏ទៃឲ្យបាន! ភ្ញៀវកិត្តិយសៈ @DIT WAY & @Patròn Cambodia
មនុស្សគុណភាពសំដៅលើអ្វី? ពួកយើងជជែកគ្នារឿងប្រភេទមនុស្ស Introvert ថាតើបទពិសោធន៍ជីវិតរបស់យើងបែបណា ចូលមើលទាំងអស់គ្នា ភ្ញៀវកិត្តិយសៈ @M.Megamind និង @SoPeaReach
រឿងខ្លះយើងអ្នកក្រៅមិនដឹង ទាល់តែយើង វិភាគវែកញែក ហើយស្វែងរកចំណុចរឿងខ្លួន ទើបអាចយល់បានខ្លះ។ ដូចពាក្យគេថា អ្នកធ្វើតែងខុស សំខាន់ ខុសហើយចេះរៀនពីវាដែរឬអត់? សូមឆ្លើយ!
ស្តាប់បានតាម៖
Google Podcast: https://bit.ly/3uXGzgO
iTune: https://apple.co/3RIFIdk
ទម្រាំបានមួយក្បាលៗ អ្នកនិពន្ធទាំងអស់ចំណាយពេលវេលាច្រើនណាស់! ចុះយើងអ្នកអានហេតុអ្វីមិនអានឲ្យចប់ ហើយ ជួយគាំទ្រស្នាដៃពួកគាត់ដោយ ជាវនៅសៀវភៅដើមដែលមិនចម្លង? ខ្លះលួចយកទៅធ្វើ e-book ឬ Audio Book ជាដើម។ សួរថា ធ្វើស្រែលើកម្លាំងអ្នកដទៃ អ្នកមានក្តីសុខទេ? តោះស្តាប់ទាំងអស់គ្នា!
ភ្ញៀវកិត្តិយស៖ អ្នកនាង ថុន ថាវរី (A Proper Woman នារីប្រពៃ) និង អ្នកនាង រៀម សុខ ចំរើន
ច្បាប់ធម្មជាតិគ្មានអ្នកណាអាចកំណត់បាន! ខ្លះកើតមកមានអាវៈជីវៈគ្រប់គ្រាន់ ខ្លះ ក៏មិនដូចគេ តែសំនួរសួរថា តើអ្នកអាចរស់នៅឲ្យល្អ ឬ ធ្វើឲ្យជីវិតអ្នកមានន័យដូចគេឬអត់? ចម្លើយគឹអាចនឹងមាននៅក្នុងវីដេអូនេះ!
ភ្ញៀវកិត្តិយសៈ Mobile Solution និង Phearom
មនុស្សគ្រប់រូបតែងមាន ទម្លាប់ និង ក្តីស្រមៃ ពេលខ្លះយើងភ្លេចខ្លួន ភ្លើតភ្លើន ក៏ធ្វើឲ្យយើង វិនាស ហើយបើយើងមានការគិតគូរច្បាស់លាស់ នោះយើងអាចរស់នៅក្នុងស្ថានភាពល្អបាន! អ្នកអាចទទួលយកនៅបទពិសោធន៍ខ្លះៗ ពីពួកខ្ញុំ នៅក្នុងវគ្គនេះ! ភ្ញៀវកិត្តិយស៖ @Frost ZK @Chavmeanup Samedy
អាជីព និង ទម្លាប់ជារឿង២ផ្សេងគ្នា! លេងឲ្យចេះគិត ហើយ រៀនឲ្យចេះលេង កុំរៀនជ្រុល និង កុំលេងជ្រុល ត្រូវដឹងខ្លួនថាពេលណាគួរសម្រាក ហើយ ហាមបោះបង់ការសិក្សាដាច់ខាត! ចេះមកពីរៀន មានមកពីស្តាប់ ហើយ ហ៊ានធ្វើវា! កុំឲ្យស្តាយក្រោយថាមិនបានធ្វើ! ភ្ញៀវកិតិ្តយស៖ NorthKing & Senpai
ធ្វើអ្វីក៌ដោយ គួរធ្វើចេញពីចិត្ត ហើយគិតប្រយោជន៍រួម! សុភាសិតខ្មែរ ឃ្លាខ្លីៗ តែមានន័យវែង! អាស្រ័យលើខ្លួនអ្នកជា អ្នកឲ្យនិយមន័យ! ចិត្តល្អ គួរតែមាន! តែកុំភ្លេចមានចិត្តល្អ ចំពោះខ្លួនឯងផង! ពេលខ្លះ យើងធ្វើអ្វីមួយ យើងគួរទទួលស្គាល់ពីស្នាដៃខ្លួនឯង លើកទឹកចិត្តខ្លួនឯង ដើម្បីឲ្យយើងមានកម្លាំងបន្តទៅឲ្យឆ្ងាយ!
ការបាក់ទឹកចិត្តជាបទពិសោធន៍មួយដែល មនុស្សគ្រប់រូបអាចឆ្លងកាត់! ម្នាក់ៗ អាចឆ្លងផុតវាបានតាមបទពិសោធន៍ផ្សេងៗគ្នា! តោះស្តាប់ Seak Vlogger គាត់បរិយាយពីជីវិត និង អ្វីដែលគាត់ឆ្លងកាត់ទាំងអស់គ្នា!
From the publisher's feed

16 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

8 Listeners

13 Listeners

23 Listeners

5 Listeners

14 Listeners

0 Listeners

14 Listeners

5 Listeners

4 Listeners

0 Listeners