
Sign up to save your podcasts
Or


ប៉ុន្មានឆ្នាំក្រោយមក នៅនិទាឃរដូវ កងទ័ពអ៊ីស្រាអែល បានចេញទៅប្រយុទ្ធជាមួយនឹងពួកអាំម៉ូន ដែលដឹកនាំដោយមេដឹកនាំកងទ័ពអ៊ីស្រាអែលម្នាក់ឈ្មោះយ៉ូអាប់។ រីឯស្តេច ដាវីឌគង់នៅក្រុងយេរូសាឡឹមវិញ។នៅល្ងាចមួយ ពេលកងទ័ពបានចេញទៅ ស្តេចដាវីឌ បានក្រោកឡើងដើរនៅលើដំបូលដំណាក់របស់ទ្រង់។ ពីលើ ដំបូលដំណាក់ ទ្រង់ក៏បានឃើញនារីស្រស់ស្អាតម្នាក់កំពុង ងូតទឹក។ កាលណាដាវីឌកាន់តែសម្លឹងមើលស្ត្រីនោះ ទ្រង់កាន់តែប្រាថ្នាចង់បាននាងកាន់តែខ្លាំងឡើងៗ។ ស្តេចដាវីឌក៏បានចាត់អ្នកនាំសារឱ្យទៅរកស្ត្រីនោះ។
ស្តេចដាវីឌបានប្រាប់អ្នកនាំសារឱ្យនាំបាតសេបាមកថ្វាយទ្រង់ជាប្រញាប់។ ស្តេចដាវីឌមិនបានគិតអំពីអ៊ូរី ដែលជាប្តីរបស់នាងបាតសេបាកំពុងប្រយុទ្ធដើម្បីទ្រង់ទេ។ ស្តេចដាវីឌមិនបានគិតអំពីបញ្ញត្ដិរបស់ព្រះជាម្ចាស់ដែលប្រាប់ថា “កុំឱ្យប្រព្រឹត្ដអំពើផិតក្បត់”។ ស្តេចដាវីឌមិនបានគិតអំពីការពិតដែលថា ទ្រង់បានលួច ប្រពន្ធរបស់បុរសម្នាក់ផ្សេងទៀតទេ។ ស្តេចដាវីឌបានគិតតែ អំពីអ្វីដែលទ្រង់ចង់បានប៉ុណ្ណោះ។
ពេលនាងបាតសេបាទៅដល់ដំណាក់ ស្តេចដាវីឌបានផ្ទុំជាមួយនាង។ ពីរបីសប្តាហ៍ក្រោយមក នាងផ្ញើសារទៅស្តេចដាវីឌ ថា នាងមានផ្ទៃពោះហើយ។ ស្តេចដាវីឌដឹងថា កូនក្នុងផ្ទៃ នាង ជាកូនទ្រង់។ ទ្រង់ដឹងថា មិនយូរមិនឆាប់ មនុស្សគ្រប់គ្នា នឹងដឹងថា ទ្រង់បានលួចប្រពន្ធរបស់អ៊ូរី។ ដូច្នេះ ស្តេចដាវីឌមានផែនការ ដើម្បីព្យាយាមលាក់បាំងអំពើបាបរបស់ទ្រង់។
ស្ដេចដាវីឌផ្ញើលិខិតមួយច្បាប់ទៅយ៉ូអាប់ដោយបញ្ជាឱ្យគេធ្វើឃាតអ៊ូរី។ ពេលអ៊ូរីស្លាប់ទៅ ស្តេចដាវីឌបានយកនាងបាតសេបាមកធ្វើជាមហេសីរបស់ទ្រង់។ ប៉ុន្តែ ព្រះមិនសព្វព្រះហប្ញទ័យនឹងអ្វីដែលដាវីឌបានធ្វើនោះទេ។ ដូច្នេះ ព្រះជាម្ចាស់បានចាត់ហោរាណាថាន់ឱ្យទៅជួប និងទូលប្រាប់ស្តេចដាវីឌអំពីរឿងអ្នកមានបានយកកូនចៀមតែមួយដ៏តម្លៃរបស់បុរសក្រីក្រ។
ស្ដេចដាវីឌមានសេចក្តីខ្ញាល់ខ្លាំងចំពោះបុរសអ្នកមាននោះ។ ទ្រង់មានបន្ទូលថា “បុរសអ្នកមាននោះសមនឹងស្លាប់ ដោយព្រោះបានធ្វើរឿងបែបនេះ!”។ ហោរាណាថាន់តបថា៖ “បុរសអ្នកមាននោះ គឺជាអង្គ ទ្រង់នេះហើយ!”។
ស្តេចដាវីឌបានលន់តួបាបចំពោះមុខណាថាន់។ ហោរាណាថាន់ទូលស្តេចដាវីឌថា “ព្រះបានដកអំពើបាបរបស់ទ្រង់ចេញហើយ។ ទ្រង់នឹងមិនស្លាប់ទេ តែកូនប្រុសទ្រង់ ដែលនឹងកើតមកនោះនឹងត្រូវស្លាប់ពិតជាមិនខាន”។
នៅទីបំផុត ព្រះបានបណ្តាលកូនប្រុសរបស់ស្តេចដាវីឌ និងនាងបាតសេបា ធ្លាក់ខ្លួនឈឺខ្លាំង និងស្លាប់បាត់ទៅ។ មួយរយៈ ក្រោយមក នាងបាតសេបាបង្កើតបានកូនប្រុសម្នាក់ទៀត ឱ្យស្តេចដាវីឌ។ ក្មេងប្រុសនោះមានឈ្មោះថា សាឡូម៉ូន។
David’s Grave Sin (2 Samuel 11–12:25; Psalm 51)
Some years later, in the spring, the Israelite armies went out to battle against the Ammonites. The leader of the Israelite army was a man named Joab. King David remained in Jerusalem. One evening, while the armies were gone, David got up and walked around on the roof of his palace. From his roof, he saw a beautiful woman taking a bath. The moreDavid looked at the woman, the more he wished she were his.
King David sent a messenger to find out who the woman was. David did not think about Uriah, who was out fighting for him. David did not think about God’s commandment, which says, “You shall not commit adultery.” David did not think about the fact that he was stealing another man’s wife. David only thought about what he wanted.
When Bathsheba arrived at the palace, King David made love to her. A few weeks later, she sent a message to King David to tell him that she was pregnant. David knew the baby was his. He knew that soon everyone would know that he had stolen Uriah’s wife. So King David came up with a plan to try to cover up his sin.
King David sent a letter to Joab, ordering Uriah’s murder. After Uriah died, King David made her his wife. But God was not pleased with what David had done. So God sent His prophet Nathan to go and tell King David the parable about a very rich man who had many flocks of sheep, but instead of killing one of his sheep to eat, he took the and killed the poorman's only precious lamb.
David was horrified. He said, “The rich man deserves to die for doing such a thing!” Nathan replied, “You are that man!King David confessed to Nathan, and Nathan told King David, “The Lord has taken away your sin. You will not die. But the son who has been born to you will die.”
Finally, God made King David and Bathsheba’s son very sick, and he died. Sometime later, another son was born to King David and Bathsheba. The boy was named Solomon.
ក្រោយពីដាវីឌសម្លាប់យក្សកូលីយ៉ាតមក ស្ដេចសូលក៏ចាប់ផ្តើមមានចិត្ដច្រណែននឹងគាត់។ ទីបំផុត ស្ដេចសូលមានចិត្ដច្រណែនចង់ប៉ងសម្លាប់ដាវីឌជាច្រើនលើក។ ដើម្បីការពារខ្លួន ដាវីឌ និងទាហានជំនិតរបស់គាត់៦០០នាក់ បានរត់គេចចេញពីស្រុកអ៊ីស្រាអែល ទៅស្នាក់នៅបណ្តោះអាសន្នក្នុងទឹកដីភីលីស្ទីន។ ព្រះជាម្ចាស់បានលែងគង់នៅជាមួយស្ដេចសូលទៀតហើយ។ ទីបំផុត ស្តេចសូលក៏បានស្លាប់ក្នុងចម្បាំងនឹងពួកភីលីស្ទីន។ ឥឡូវនេះ ដាវីឌត្រឡប់មកអ៊ីស្រាអែលវិញដោយសុវត្ថិភាព។ ទោះបើស្តេចសូលធ្លាប់បានព្យាយាមសម្លាប់រូបគាត់ជាច្រើនដងក្តី តែដាវីឌនៅតែមានទុក្ខក្រៀមក្រំ នៅពេលស្តេចសូលបានស្លាប់ទៅ។
ស្តេចដាវីឌមានអាយុ៣០ឆ្នាំ ពេលទ្រង់ឡើងសោយរាជ្យ។ ស្តេចដាវីឌដណ្តើមបានក្រុងយេរូសាឡិមពីពួកយេប៊ូស។ ដោយសារព្រះបានគង់នៅជាមួយទ្រង់ស្តេចដាវីឌកាន់តែមានអំណាចខ្លាំងឡើងៗ។ ដោយមានជំនួយពីព្រះផង ស្តេចដាវីឌនិងកងទ័ពអ៊ីស្រាអែលបានវាយឈ្នះ ពួកភីលីស្ទីន ហើយដេញពួកគេចេញពីទឹកដីអ៊ីស្រាអែល។
ស្តេចដាវីឌចង់ឱ្យក្រុងយេរូសាឡិម ក្លាយជាទីក្រុងរបស់ព្រះ។ ដូច្នេះ ស្តេចដាវីឌនិងទាហានដ៏ឆ្នើមបំផុត ចំនួន៣ម៉ឺននាក់នៅអ៊ីស្រាអែលបាននាំគ្នាដង្ហែហិបនៃសេចក្តីសញ្ញា ឆ្ពោះទៅ កាន់ក្រុងយេរូសាឡិម។ ស្តេចដាវីឌដំឡើងរោងឧបោសថពិសេសមួយ។
ស្តេចដាវីឌចង់សង់ព្រះវិហារដ៏ស្រស់ស្អាតមួយ ដើម្បីធ្វើជាកន្លែងដាក់ហិបនៃសេចក្តីសញ្ញា។ នៅយប់មួយ ព្រះជាម្ចាស់មានបន្ទូលទៅកាន់ហោរាណាថានឱ្យប្រាប់ស្តេចដាវីឌនៅពេលទ្រង់សោយទិវង្គតទៅ នោះបុត្រាទ្រង់ផ្ទាល់នឹងបន្តឡើងជាស្តេចអុីស្រាអែល។ បុត្រារបស់ដាវីឌនឹងសង់ព្រះវិហាររបស់ព្រះ ហើយបល្ល័ង្ករបស់ដាវីឌនឹងនៅស្ថិតស្ថេរជារៀងរហូត។ នេះ ជាសេចក្តីតាំងសញ្ញាដ៏អស្ចារ្យមួយ ដែលព្រះបានធ្វើជាមួយស្តេចដាវីឌ។
King David (1 Samuel 27–31; 2 Samuel 1–10; 13–24)
After David killed Goliath, King Saul became very jealous of him. Eventually, King Saul became so jealous that he tried to kill David on numerous occasions. To keep himself safe, David and his 600 men escaped from Israel and lived for a time in the land of the Philistines. God was no longer with King Saul. Eventually, Saul was killed in a battle with the Philistines. It was now safe for David to return to Israel. Even though Saul had tried to kill him many times, David was sad that Saul had died.
David was 30 years old when he became king. King David captured the city of Jerusalem from the Jebusites. Because God was with him, David became more and more powerful. With God’s help, David and Israel’s army defeated the Philistines and drove them out of the land.
David wanted Jerusalem to be God’s city. So David and 30,000 of the best soldiers in Israel brought the Ark of the Covenant to Jerusalem. David set up a special tabernacle for it.
King David wanted to build a beautiful temple in which to house the Ark of the Covenant. One night, God told Nathan to tell David that when he dies, one of his own sons will become Israel’s king. David’s son will be the one to build God's temple and David's throne will last forever. This was a wonderful covenant that God made with King David.
ពីដំបូងឡើយ សូលបានបង្ហាញថា ទ្រង់ជាស្តេចដ៏ល្អ និងជាមេដឹកនាំដ៏រឹងមាំម្នាក់។ ទ្រង់បានសង្គ្រោះប្រជាជន ចេញពីពួកអាំម៉ូនដែលជាខ្មាំងសត្រូវរបស់ពួកគេ។ សូល មានអំណាចខ្លាំងក្លានៅក្នុងស្រុកអ៊ីស្រាអែល។ ព្រះជាម្ចាស់បានតម្រង់ទិសដៅឱ្យសូលធ្វើកិច្ចការគ្រប់យ៉ាង តាមរយៈ សាំយូអែល។ ប៉ុន្ដែ សូលបានចាប់ផ្ដើមចង់ធ្វើតាមរបៀបរបស់ ខ្លួនកាន់តែច្រើនឡើងៗ។ ទ្រង់មិនបានគោរពតាមបញ្ញត្ដិរបស់ ព្រះនៅពេលទៅធ្វើសង្គ្រាមទេ។ ទ្រង់ក៏មិនបានស្តាប់បង្គាប់ព្រះបន្ទូលណែនាំផ្សេងទៀត ដែលព្រះបានប្រទានទ្រង់ដែរ។
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា ទ្រង់ស្តាយណាស់ ដែលបានតាំងសូលឡើងឱ្យធ្វើជាស្តេច។ ដូច្នេះ សាំយូអែលបានប្រាប់សូលថា ដោយសារទ្រង់មិនបានស្តាប់បង្គាប់ព្រះជាម្ចាស់ នោះកូនៗរបស់ទ្រង់នឹងមិនបានឡើងស្នងរាជ្យធ្វើជាស្តេចបន្ទាប់ពីទ្រង់ឡើយផ្ទុយទៅវិញ ព្រះនឹងរកស្តេចថ្មីឱ្យមកដឹកនាំអ៊ីស្រាអែល ដែលស្តេចថ្មីនោះនឹងស្តាប់បង្គាប់ទ្រង់ និងធ្វើតាមក្រឹត្យវិន័យរបស់ទ្រង់ទៀតផង។
មួយរយៈក្រោយមក ព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់សាំយូអែលទៅភូមិបេថ្លេហិម ដើម្បីចាក់ប្រេងតាំងជ្រើសតាំងដាវីឌជាកូនអ៊ីសាយឱ្យធ្វើជាស្តេច ហើយសាំយូអែលក៏បានទៅភូមិបេថ្លេហិម និងបានចាក់ប្រេងតាំងដាវីឌតាមការបង្គាប់របស់ព្រះ។
មេទ័ពម្នាក់របស់ពួកភីលីស្ទីន គឺជាបុរសមាឌធំម្នាក់ ឈ្មោះ កូលីយ៉ាត ដែលមានកម្ពស់ ២.៧៥ម៉ែត្រ។ វាតែងតែឈរស្រែកហៅកងទ័ពអ៊ីស្រាអែលឱ្យចេញមកប្រកួត១ទល់១ជាមួយនឹងវា។ នៅពេលដែលស្តេចសូល និងទាហានរបស់ទ្រង់បានឮពាក្យរបស់កូលីយ៉ាត ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង។
ថ្ងៃមួយ ដាវីឌបានចូលទៅក្នុងជំរំទ័ព ដើម្បីទៅសួរសុខទុក្ខបងៗរបស់គាត់ ដែលជាទាហានរបស់ស្តេចសូល។ ពេលដាវីឌកំពុងតែនិយាយជាមួយពួកបងៗរបស់គាត់ កូលីយ៉ាតបានដើរចេញមកប្រកាស ជាពាក្យដដែលទៀត។ ដាវីឌ បានឃើញទាហានអ៊ីស្រាអែលទាំងអស់ខ្លាចកូលីយ៉ាតយ៉ាងខ្លាំង ក៏ឡើងទៅគាល់ស្តេចសូលទៅប្រយុទ្ធជាមួយវា។
បន្ទាប់ពីបានទទួលភ្លើងខៀវពីស្តេចសូលវិញហើយ ដាវីឌបានដើរទៅរកជ្រោះតូចមួយទៅជ្រើសរើសយកថ្មរលោងប្រាំដុំចេញពីជ្រោះនោះ ដាក់ក្នុងថង់យាមរបស់គាត់ រួចហើយកាន់ខ្សែដង្ហក់នៅដៃរត់យ៉ាងលឿន រួចលូកដៃចូលទៅក្នុងថង់យាម យកថ្ម១ដុំ ដាក់ក្នុងខ្សែដង្ហក់ គ្រវីសំដៅរកកូលីយ៉ាត។ ដុំថ្មនោះបានហើរទៅបុកលិចក្នុងថ្ងាសរបស់កូលីយ៉ាត ហើយវាដួលផ្កាប់មុខនៅនឹងដីទៅ។ ដាវីឌក៏រត់ទៅឈរនៅលើវា ចាប់ហូតយកដាវរបស់វាចេញពីស្រោមមកសម្លាប់វាទៅ ព្រមទាំងកាត់ក្បាលវាចេញ។
David Defeated Powerful Giant (1 Samuel 15 – 17)
At first, Saul proved to be a good king and strong leader. He rescued the people from their enemies, the Ammonites. Saul grew strong and powerful in Israel. God directed all that Saul did through Samuel. But Saul began to want his own way more and more. He disobeyed God’s commands about when to go into battle. He disobeyed other instructions God gave him.
God spoke to Samuel that He is sorry that He has made Saul king. So Samuel told Saul, “Because you have disobeyed God, your sons will not be kings after you. Instead, God will find a new king for Israel who will obey Him and follow His laws.
After a time, God told Samuel to go to Bethlehem to anoint and choose David, Jesse's youngest son to be king. Samuel went to Bethlehem and anointed David under God's guidance.
The leader of the Philistines was a man named Goliath. Goliath stood over nine feet tall. He always stood and called out to the armies of Israel to fight him one-on-one. When King Saul and his men heard Goliath’s words, they were terrified.
Then one day David came into the camp to visit his brothers who were soldiers in the army. As David was talking with his brothers, Goliath stepped forward and shouted out his daily dare. David saw how afraid all of the Israelite soldiers were of Goliath he then went up to ask King Saul's approval to challenge Goliath.
After receiving the green light from King Saul, David then walked to a small brook to choose five smooth stones and put them in his pouch. With his sling in his hand, he ran quickly by reaching into his pouch and put a stone in his sling, and hurled it at the giant. The stone struck Goliath in the forehead and sank into it. The giant fell face down on the ground. Then David ran over to Goliath. He took Goliath’s sword out of its sheath and cut off Goliath’s head with it.
សត្រូវចាស់របស់សាំសុន និងអ៊ីស្រាអែល គឺជាពួកភីលីស្ទីនកាន់តែខ្លាំងឡើងៗម្តងទៀត។ នៅក្នុងចម្បាំងមួយពួកគេបានប្រយុទ្ធឈ្នះលើអ៊ីស្រាអែល ហើយបានលួចយកហិបនៃសេចក្តីសញ្ញា ចេញពីរោងឧបោសថថែមទៀតផង។ កាលលោកអេលីបានឮដំណឹងនេះ គាត់ក៏បានដួលបាក់កស្លាប់ភ្លាមៗ។
ពួកភីលីស្ទីនបានគិតថា ដោយចាប់យកហិបនៃសេចក្តី សញ្ញានេះបាន នោះពួកគេបានឈ្នះអំណាចលើព្រះជាម្ចាស់ ហើយ។ ប៉ុន្តែ នៅពេលដែលពួកគេដាក់ហិបនៅក្នុងវិហារ របស់ព្រះដាកុនជាព្រះរបស់ពួកគេ ព្រះជាម្ចាស់បានធ្វើឱ្យរូបសំណាកដាកុនដួលបាក់បែក។ បន្ទាប់មក ទ្រង់បានដាក់ ទោសពួកភីលីស្ទីនឱ្យកើតដុំពកក្នុងខ្លួនពួកគេ។ ពួកភីលីស្ទីនបានកើតសេចក្តីភ័យខ្លាច ក៏សម្រេចចិត្តបញ្ជូនហិបនៃសេចក្តី សញ្ញាទៅឱ្យអ៊ីស្រាអែលវិញ ដោយប្រើរទេះគោ ដឹកហិបត្រឡប់ទៅអ៊ីស្រាអែល។
ប្រជាជនអ៊ីស្រាអែលកើតទុក្ខព្រួយយ៉ាងខ្លាំងអស់រយៈពេល២០ឆ្នាំ។ សាំយូអែលបានក្លាយជាពួកចៅហ្វាយរបស់ពួកគេ បន្ទាប់ពីអេលីបានស្លាប់ទៅ។ សាំយូអែលបានធ្វើជាពួកចៅហ្វាយចុងក្រោយបង្អស់ ដែលព្រះប្រទានដល់សាសន៍អ៊ីស្រាអែល។ បណ្តាជនក៏បានស្តាប់តាមសាំយូអែល។ ព្រះបានប្រើព្រះហស្តដ៏ខ្លាំងពូកែរបស់ទ្រង់ ប្រឆាំងទាស់នឹងពួកភីលីស្ទីន ដរាបណាសាំយូអែលមានជីវិតរស់នៅ។ ពួកភីលីស្ទីនមិន ហ៊ានវាយប្រហារពួកគេទៀតទេ។
ពេលសាំយូអែលមានវ័យចាស់ណាស់ហើយ ពួកចាស់ទុំរបស់ជនជាតិអ៊ីស្រាអែល បាននាំគ្នាមកជួបលោកសាំយូអែល ដើម្បីទាមទារឱ្យគាត់តាំងឱ្យមានស្តេច១អង្គ សម្រាប់នឹងគ្រប់គ្រងលើពួកគេ។ ពាក្យទាមទាររបស់ពួកគេ ធ្វើឱ្យសាំយូអែលឈឺចាប់ រួចគាត់ក៏បានប្រាប់ព្រះជាម្ចាស់ការទាមទារនេះ។ ប៉ុន្តែ ព្រះបានលើកទឹកចិត្តគាត់ថា ពួកអ៊ីស្រាអែលមិនមែនបោះបង់ចោលគាត់ទេ គឺបោះបោលចោលព្រះអង្គវិញ។
បន្ទាប់មក ព្រះជាម្ចាស់បានមានបន្ទូលប្រាប់ឱ្យសាំយូអែលធ្វើតាមការទាមទាររបស់ពួកបណ្តាជនចុះ រួចព្រះទ្រង់បាននាំសាំយូអែល ទៅជួបបុរសម្នាក់ ឈ្មោះ សូល។ សូលមានកម្ពស់ខ្ពស់ និងសង្ហា។ សូលជាអ្នកដែលព្រះបានជ្រើសរើស ឱ្យធ្វើជាស្តេចដំបូងបង្អស់លើអ៊ីស្រាអែល។
Israel’s First King: Saul (1 Samuel 4 – 11; 13 – 14)
Samson’s and Israel’s old enemy, the Philistines, grew strong again. They fought against Israel and triumphed over them. In one battle, the Philistines even stole the Ark of the Covenant from the tabernacle. When Eli the priest heard this news, he fell and broke his neck.
The Philistines thought that by capturing the Ark of the Covenant that they had won power over God. But when they placed the Ark in the temple of their god Dagon, God caused the statue of Dagon to fall over and break. Then God punished the Philistines with an illness that caused tumors in their bodies. The Philistines were scared. They decided to send the Ark back to Israel. Their cows pulled a cart with the Ark on it back to Israel.
For the next 20 years the people of Israel were filled with sorrow. Samuel became their judge when Eli died. Samuel was the last of the judges God gave to the people. The people listened to Samuel. God used His powerful hand against the Philistines for as long as Samuel lived. The Philistines didn’t attack them again.
When Samuel became old, the elders of Israel came to Samuel to demand him to appoint a king to lead them. Their words hurt Samuel, and then he told God about their demand. But God encouraged him that the Israelites did not abandon Samuel, but abandoned Him.
After that, God told Samuel to agree with their demands. Finally, God led Samuel to a man named Saul. Saul was tall and handsome. Saul was who God chose to be Israel’s first king.
អំឡុងពេលដែលសាំសុនធ្វើជាពួកចៅហ្វាយ មានស្ត្រី ម្នាក់ឈ្មោះហាណារស់នៅលើស្រុកភ្នំអេប្រាអ៊ីម ហើយនាងជាប្រពន្ធម្នាក់ ក្នុងចំណោមប្រពន្ធទាំងពីររបស់បុរសម្នាក់ឈ្មោះអែលកាណា។ ដោយសារនាងគ្មានកូន បានធ្វើឱ្យនាងពេនីណាដែលជាប្រពន្ធទី២ តែងតែនិយាយលេងសើចដាក់នាង រហូតទាល់តែនាងតូចចិត្តរហូតដល់យំហើយមិនបរិភោគអ្វីសោះ។
ច្រើនឆ្នាំកន្លងផុតទៅ។ នៅឆ្នាំមួយ ពេលហាណា និងអែលកាណា នៅឯរោងឧបោសថ ដើម្បីគោរពពិធីបូជា ហាណាបានអធិស្ឋានទៅព្រះ និងបានសន្យាថា បើព្រះជួយនាងឱ្យបានកូនប្រុស១ នោះនាងនឹងថ្វាយកូននោះទៅដល់ទ្រង់គ្រប់១ជីវិតរបស់វា។ ព្រះបានឆ្លើយតបការអធិស្ឋានរបស់នាង។ ពេលកូនប្រុសគាត់កើតមក ហាណាដាក់ឈ្មោះថា សាំយូអែល។
នៅពេលសាំយូអែលមានអាយុធំល្មម អាចស្លៀកសម្លៀកបំពាក់ខ្លួនឯងបាន ហាណាបាននាំគាត់ទៅឱ្យអេលីដែលជាសង្ឃ ដើម្បីទុកបម្រើព្រះនៅរោងឧបោសថជាមួយគាត់តាមពាក្យសន្យារបស់នាង។
អេលីស្រឡាញ់សាំយូអែល ទុកដូចជាកូនប្រុសគាត់ដែរ។ អេលីបានបង្រៀនសាំយូអែលអំពីព្រះ និងរបៀបធ្វើជាអ្នកបម្រើនៅក្នុងរោងឧបោសថរបស់ទ្រង់។
នៅយប់មួយ ពេលសាំយូអែលដេកនៅជើងចង្កៀង នៅក្នុងទីបរិសុទ្ធ ជិតហិបរបស់ព្រះក្នុងរោងឧបោសថ ព្រះបានហៅឈ្មោះគាត់ចំនួនបីដង និងមានបន្ទូលប្រើគាត់ឱ្យទៅប្រាប់សង្ឃអេលីពីអំពើបាបកូនទាំងពីររបស់គាត់។
ចាប់ពីពេលនោះមក ព្រះតែងតែមានបន្ទូលជាមួយ សាំយូអែល។ មិនយូរប៉ុន្មានប្រជាជនបានដឹងថា ព្រះបានមានបន្ទូលជាមួយសាំយូអែល។ មានបណ្តាមនុស្សកាន់តែច្រើនឡើងៗ បាននាំគ្នាមករកសាំយូអែល ដើម្បីនឹងសុំ យោបល់។ សាំយូអែលបានក្លាយជាហោរាម្នាក់ ក្នុងខណៈពេលគាត់នៅជាកុមារនៅឡើយ ពីព្រោះព្រះមានបន្ទូល ជាមួយគាត់អំពីអ្វី ដែលនឹងត្រូវកើតឡើង។ សាំយូអែល បានបន្ដរីកចម្រើនក្នុងជំនឿ។ ព្រះគង់នៅជាមួយគាត់ ហើយ ធ្វើឱ្យអ្វីៗទាំងអស់ដែលគាត់និយាយ បានក្លាយជាការពិត។
Samuel Dedicated to God (1 Samuel 1 – 3)
During the time when Samson was a judge, a woman named Hannah lived in the hill country of Ephraim, and she was one of the wives of a man named Elkanah. Because she did not have a child, Peninnah, the second wife, always teased her until she was so upset that she cried and wouldn’t eat.
Years passed by. One year when Hannah and Elkanah were at the tabernacle for worship, Hannah prayed to God and made a promise to Him that if God helped her to have a child, she would give him back to serve God all his life.God answered her prayer. When her son was born, Hannah named him Samuel.
When Samuel grew old enough to be able to put on his own clothes, Hannah brought him to Eli the priest so that Samuel could serve God at the tabernacle with him as she had promised to God.
Eli loved Samuel and treated him like he was his own son. Eli taught Samuel all about God and how to be a servant in God’s tabernacle.
One night as Samuel slept by the lampstand in the Holy Place near the Ark of the Covenant, God called his name 3 times and spoke to him to tell Eli about the sins of his two sons.
From that time on, God often spoke to Samuel. People soon learned that God spoke with Samuel. More and more people came to Samuel for advice. Samuel became a prophet while he was still a boy because God was speaking to him about things that would happen. Samuel continued to grow. God was with him and made everything he said come true.
នៅក្នុងអំឡុងពេលដែលអ៊ីស្រាអែលគ្រប់គ្រងដោយពួកចៅហ្វាយ មានបុរសកោតខ្លាចព្រះម្នាក់ឈ្មោះ អេលីម៉ាលេច បានរស់នៅក្នុងភូមិបេថ្លេហិមជាមួយប្រពន្ធឈ្មោះន៉ាអូមី និងកូនប្រុសពីរនាក់។ មានមួយឆ្នាំ ការប្រមូលផលចុះធ្លាក់ទាប ធ្វើឱ្យអេលីម៉ាលេចមិនមានអាហារគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារគាត់ទេ។ ដូច្នេះ លោក និង ក្រុមគ្រួសារបានទៅរស់នៅឯស្រុកម៉ូអាប់ក្បែរនោះ។
នៅក្នុងអំឡុងពេលពួកគេកំពុងរស់នៅក្នុងស្រុកម៉ូអាប់ លោកអេលីម៉ាលេចក៏បានស្លាប់ទៅ នៅសល់តែន៉ាអូមី ហើយនឹងកូនប្រុស២នាក់ ដែលធំល្មមអាចយកប្រពន្ធបាន គឺពួកគេ យកប្រពន្ធពីពួកក្រមុំស្រីសាសន៍ម៉ូអាប់ នាង១ឈ្មោះ អ័រប៉ា និងនាង១ទៀតឈ្មោះ នាងរស់។ ពួកគេទាំងអស់គ្នារស់នៅ ជាមួយន៉ាអូមី។
មួយរយៈពេលក្រោយមក ទុក្ខលំបាកវេទនាបានកើត មានឡើងដល់នាងន៉ាអូមី ពីព្រោះកូនប្រុសទាំងពីររបស់នាងស្លាប់ចោលនាងទៀត។ ពេលនាងន៉ាអូមីបានឮថា គ្រោះទុរ្ភិក្សនៅភូមិបេថ្លេហិមបានចប់សព្វហើយ នាងក៏សម្រេចចិត្ដត្រឡប់ទៅស្រុកកំណើតវិញជាមួយតែនាងរស់ ដែលបានទទួចចង់ទៅដែរ ដោយបាននិយាយថា “កន្លែងណាដែលម៉ែអញ្ជើញទៅ នោះកូននឹងទៅតាម ហើយកន្លែងដែលម៉ែស្នាក់នៅ នោះកូនក៏នឹងនៅដែរ សាសន៍របស់ម៉ែនឹងបានជាសាសន៍របស់កូន ហើយព្រះរបស់ម៉ែនឹងបានជាព្រះរបស់កូនដែរ” ។
នៅភូមិបេថ្លេហិម ដោយសារតែទាំងពីរនាក់ន៉ាអូមី និងនាងរស់គ្មានប្ដី ដូច្នេះពួកគេមិន មានដីធ្លីផ្ទាល់ខ្លួន ដែលអាចបង្កើតចំណីអាហារបានទេ។ ដូច្នេះ នាងរស់ក៏បានចេញទៅរើសគួរស្រូវនៅក្នុងស្រែរបស់បុរសចិត្តល្អម្នាក់មានឈ្មោះ បូអូស ដែលជាសាច់ញាតិប្ដី របស់ន៉ាអូមី។
នៅទីបំផុត ក្រោមការណែនាំពីន៉ាអូមី នាងរស់បានរៀបការជាមួយលោកបូអូស ហើយពួកគេបានរស់នៅដោយសុភមង្គល។ ក្រោយមក ក្រោមការប្រទានពរពីព្រះ ពួកគេទាំងពីរនាក់មានកូនប្រុសម្នាក់និងបានក្លាយជាជីដូនទួត និងជាជីតាទួតរបស់ស្តេចដាវីឌ។
Ruth (Ruth 1 – 4)
During the time that Israel was ruled by the Judges, a man of God named Elimelech lived in Bethlehem with his wife Naomi and their two sons. One year the harvest was so poor that Elimelech did not have enough food to feed his family. So he and his family went to live in the nearby country of Moab.
While they lived in Moab, Elimelech died. Naomi was now a widow. But her two sons were now old enough to marry. They married women from Moab. These two women were named Orpah and Ruth.
After a time, more sadness came to Naomi and her two daughters-in-law when the two sons of Naomi died. When Naomi heard that the famine in Bethlehem was over, she decided to return home with only Ruth, who insisted on going with her by saying that “Where you go, I’ll go. Where you stay, I’ll stay. Your people will be my people, and your God will be my God.”
In Bethlehem, because neither Naomi nor Ruth had a husband, they did not have any land of their own from which to get food. So Ruth went out and began to pick up grain in a field that was owned by a very kind man named Boaz, who was a relative of Naomi’s husband.
Finally, under Naomi's guidance, Ruth married Boaz, and they lived happily. Later, under God's blessings, they both had a son and became the great-grandmother and great-grandfather of King David.
ក្រោយពីគេឌានបានស្លាប់ទៅ ប្រជាជនបានបែរចេញពីព្រះម្ដងទៀត។ នៅទីបំផុត ព្រះបានឱ្យពួកភីលីស្ទីនគ្រប់គ្រងលើពួកគេ។ ប៉ុន្តែ ជាថ្មីម្តងទៀត ព្រះទ្រង់បានប្រទានអ្នកដឹកនាំថ្មី និងពួកចៅហ្វាយថ្មីដល់ជនជាតិអ៊ីស្រាអែល ដែលមានឈ្មោះ ថា សាំសុន។ សាំសុនមិនដែលអនុញ្ញាតឱ្យនរណាម្នាក់កាត់សក់របស់គាត់ទេ។ ព្រះបានប្រទានពរដល់សាំសុនជាមួយនឹងមហាកម្លាំង។ កាលនៅក្មេងសាំសុនបានសម្លាប់ សត្វតោ ដោយដៃទទេ!
រយៈពេលច្រើនឆ្នាំ ជនជាតិភីលីស្ទីនបានព្យាយាមចាប់សាំសុន។ ប៉ុន្ដែ ដោយមានកម្លាំងពីព្រះ សាំសុនបានវាយរំដោះខ្លួនចេញពីពួកគេដោយដៃទទេ។
ប៉ុន្មានឆ្នាំក្រោយមក សាំសុនបានលង់ស្នេហ៍នឹងស្ត្រីម្នាក់ឈ្មោះ ដេលីឡា។ ពួកភីលីស្ទីនបានដឹងអំពីរឿងនេះ។ ពួកគេបានទៅជួបដេលីឡាដោយសម្ងាត់ ហើយបានធ្វើកិច្ចព្រមព្រៀងជាមួយនាង។ បើដេលីឡាអាចរកឃើញអាថ៌កំបាំងអំពីមហាកម្លាំងរបស់សាំសុន ភីលីស្ទីននឹងឱ្យ ប្រាក់នាងច្រើនជាងមួយពាន់ស្លឹង។ ដេលីឡាបានយល់ព្រម ដើម្បីអនុវត្តផែនការនេះ។
ដេលីឡាបានព្យាយាមអង្វរសាំសុនឱ្យប្រាប់ពីអាថ៌កំបាំងនៃមហាកម្លាំងរបស់គាត់។ ពីដំបូងឡើយ សាំសុនបានព្យាយាមកុហកដេលីឡាជាច្រើនលើកជាច្រើនសារ។ ប៉ុន្តែ កាលសាំសុន នឿយហត់នឹងការសួររបស់នាងពេក ក៏សម្រេចចិត្តប្រាប់ពីអាថ៌កំបាំងនៃមហាកម្លាំងរបស់គាត់ គឺថា បើគេកោរសក់ក្បាលគាត់ នោះមហាកម្លាំងរបស់គាត់នឹងត្រូវរលាយបាត់។
ដេលីឡាបានផ្តេកសាំសុនឱ្យលក់នៅលើភ្លៅ រួចនាង ហៅម្នាក់មកឱ្យកោរកម្រងទាំង៧ ពីលើក្បាលគាត់ចេញភ្លាម នោះ កម្លាំងក៏ថយចេញពីគាត់ទៅ ហើយពួកភីលីស្ទីនក៏នបានចាប់គាត់បានយ៉ាងងាយ រួចចងគាត់បណ្តើរទៅឃុំក្នុងគុក ព្រមទាំងបានខ្វះភ្នែកទាំងពីរបស់គាត់។
ថ្ងៃមួយ ពួកភីលីស្ទីនបានរៀបចំពិធីជប់លៀងដ៏ធំមួយនៅក្នុងប្រសាទរបស់ពួកគេ ដើម្បីអបអរដល់រូបព្រះដាកុន ដែលពួកគេគោរពបូជា រួចបានយកសាំសុនមកលេងសើច។ នៅទីបំផុត សាំសុនដែលមានសក់ដុះឡើងវិញហើយនោះ ក៏បានអធិស្ឋានទៅព្រះ រួចព្រះក៏បានប្រទានមហាកម្លាំងដល់គាត់វិញ ហើយគាត់ក៏បានរុញផ្តួលសសរប្រាសាទដាកុនឱ្យរលំសង្កត់ទៅលើមនុស្សទាំងអស់ ដែលនៅទីនោះរួមទាំងគាត់ផងដែរ។
Samson (Judges 13 – 16)
After Gideon died, the people once again turned away from God. Eventually, God allowed the Philistines to rule over them. But God once again gave the people of Israel a new leader and judge whose name Samson. Samson never allowed anyone to cut his hair. God blessed Samson with great strength. As a young man, Samson killed a lion with his bare hands!
For many years, the Philistines tried to capture Samson. But filled with strength from God, Samson single-handedly fought off the Philistines.
Some years later, Samson fell in love with a woman named Delilah. The Philistines found out about this. Secretly, they visited Delilah and made an agreement with her. If Delilah could discover the secret of Samson’s strength, the Philistines would pay her more than a thousand pieces of silver. Delilah agreed to carry out this plan.
Delilah tried to get Samson to tell her the secret of his great strength. At first, Samson tried to lie to her many times. But when Samson got tired of her questions, he decided to tell her the secret of his great strength: if his head was shaved, his great strength would disappear.
Delilah got Samson to go to sleep on her lap. As Samson slept, she had a man shave Samson’s seven braids off his head. Immediately, Samson’s strength left him, and the Philistines easily captured him, bound him, and put him in prison, gouging out both of his eyes.
One day, the Philistines held a big party in their temple to celebrate their god Dagon, and they brought Samson to make fun of him. Finally, Samson, whose hair had grown back, prayed to God, and God gave him back his great strength, and he pushed down the pillars of Dagon's temple, killing everyone there, including himself.
យ៉ូស្វេបានដើរតាមព្រះដោយស្មោះត្រង់ អំឡុងពេល គាត់បានដឹកនាំជនជាតិអ៊ីស្រាអែល រយៈពេលជាច្រើនឆ្នាំ។ ក្រោមការដឹកនាំរបស់យ៉ូស្វេ តំបន់នីមួយៗក្នុងទឹកដីកាណានត្រូវបានបែងចែក ឱ្យទៅកុលសម្ព័ន្ធអ៊ីស្រាអែលទាំង១២។ ប្រជាជនអ៊ីស្រាអែលបានចម្រើនឡើងពេញស្រុកកាណាន។ ដរាបណាលោកយ៉ូស្វេនៅរស់ ជនជាតិអ៊ីស្រាអែលបាន គោរពបម្រើព្រះអម្ចាស់។ ប៉ុន្ដែ ក្រោយពីយ៉ូស្វេស្លាប់ទៅ ជនជាតិអ៊ីស្រាអែលបានភ្លេចព្រះ។ ពួកគេលែងធ្វើតាមក្រឹត្យវិន័យព្រះហើយ គឺពួកគេនាំគ្នាថ្វាយបង្គំព្រះដទៃ។ ដូច្នេះព្រះទ្រង់បានអនុញ្ញាតឱ្យមាន ចោរប្លន់ពីជាតិសាសន៍ផ្សេងៗ ចូលមកស្រុកកាណាន ហើយ លួចយកអាហារ និងសត្វចិញ្ចិមរបស់ជនជាតិអ៊ីស្រាអែល។ ព្រះបានអនុញ្ញាតឱ្យកងទ័ពសត្រូវ វាយចូលក្នុងស្រុកកាណាន។ ពេលប្រជាជនអ៊ីស្រាអែលព្យាយាមប្រយុទ្ធនឹង សត្រូវទាំងនោះ ពួកសត្រូវបានឈ្នះពួកគេ ពីព្រោះអំណាច របស់ព្រះ បានបែរមកប្រឆាំងទាស់នឹងពួកគេវិញ។
បន្ទាប់មក ព្រះអម្ចាស់ប្រទានឱ្យមានមេដឹកនាំជនជាតិ អ៊ីស្រាអែល ដែលត្រូវរំដោះពួកគេឱ្យរួចពីកណ្ដាប់ដៃរបស់ ខ្មាំងសត្រូវ និងចោរប្លន់។ ពួកមេដឹកនាំទាំងនេះជាអ្នកដើរ តាមព្រះជាម្ចាស់។ ពួកគេមានឈ្មោះថា ពួកចៅហ្វាយ។ ពួកចៅហ្វាយម្នាក់ ដែលព្រះបានប្រទានដល់រាស្ត្ររបស់ ទ្រង់គឺ គេឌាន។ ព្រះជាម្ចាស់បានជ្រើសរើសគេឌាន ឱ្យដឹកនាំជនជាតិ អ៊ីស្រាអែល នៅក្នុងសម័យដែលពួកគេត្រូវបានគ្រប់គ្រង ដោយជនជាតិម៉ាឌាន។ ជនជាតិម៉ាឌានធ្វើបាបជនជាតិ អ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរ។ ជនជាតិអ៊ីស្រាអែលបានបង្ខំចិត្ត លាក់ខ្លួនពីពួកម៉ាឌាននៅតាមរូងភ្នំ។
មុនដំបូង គេឌានមានចិត្តស្ទាក់ស្ទើរធ្វើតាមព្រះ ប៉ុន្តែ បន្ទាប់ពីគាត់បានល្បងលព្រះរួចមក គាត់ក៏បានដឹងច្បាស់ថា ព្រះជាម្ចាស់ ពិតជាចង់ឱ្យគាត់ធ្វើជាមេដឹកនាំ និងជាពួកចៅហ្វាយលើ អ៊ីស្រាអែល។ គាត់បានរៀបចំខ្លួន ដើម្បីច្បាំងនឹងពួកម៉ាឌាន ដោយរើសយកអ្នកចម្បាំងតែ៣០០នាក់ប៉ុណ្ណោះ តាមការបង្ហាញរបស់ព្រះ។
ជាមួយនឹងផែនការដ៏អស្ចារ្យរបស់ព្រះ ទ្រង់បានប្រទានឱ្យគេឌាន និងពួកអ៊ីស្រាអែលនូវ ជ័យជម្នះលើពួកសត្រូវដែលមានចំនួនទ័ពច្រើនជាង។ អ៊ីស្រាអែលមានសេចក្តីសុខសាន្ត រយៈពេល៤០ឆ្នាំ ក្នុងអំឡុងពេលគេឌានបានធ្វើជាពួកចៅហ្វាយលើពួកគេ។
Gideon, A Reluctant Leader (Judges 6 – 7)
Joshua faithfully followed God as he led the Israelites for many years. Under Joshua’s leadership, separate areas in the land of Canaan were given to each of the 12 tribes of Israel. The people of Israel spread throughout the land of Canaan. As long as Joshua lived, the Israelites served the Lord. But after Joshua died, the Israelites forgot about God. They did not follow God’s Law. They worshipped other gods. So God allowed robbers from other nations to come into Canaan and steal the Israelites’ food and animals. God allowed enemy armies to enter Canaan. When the people tried to fight these enemies, the enemies won because God’s power was against the Israelites.
Then the Lord gave the Israelites leaders who saved them from the power of the enemies and the robbers. These leaders followed God. These leaders were called judges. One of the judges God gave to His people was named Gideon. God chose Gideon to lead the Israelites at a time when they were being ruled by the people of Midian. The Midianites treated the Israelites very badly. The Israelites were forced to hide from the Midianites in holes in the mountains and in caves.
At first, Gideon was reluctant to follow God, but after he tested God, he knew for sure that God wanted him to be a leader and judge in Israel. He prepared for battle against the Midianites by choosing only 300 soldiers through God's guidance.
With His great plan, God gave Gideon and the Israelites victory over a much larger army of enemies. During the 40 years that Gideon was judge, there was peace in Israel.
បន្ទាប់ពីធ្វើដំណើរជាច្រើនឆ្នាំនៅទីរហោស្ថាន ជនជាតិ អ៊ីស្រាអែលបានទៅដល់ព្រំដែនស្រុកកាណាន គឺជាទឹកដីដែលព្រះបានសន្យានឹងលោកអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ជាច្រើនឆ្នាំមកហើយ។ ក្រោយពីលោកម៉ូសេបានស្លាប់ទៅ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់យ៉ូស្វេព្រមទាំងប្រជាជនទាំងអស់នេះរៀបចំខ្លួនឆ្លងទន្លេយ័រដាន់ដើម្បីចូលទៅក្នុងទឹកដី។
យ៉ូស្វេបានចាត់អ្នកស៊ើបការណ៍ពីរនាក់ទៅពិនិត្យមើលក្រុងយេរីខូរ។ អ្នកស៊ើបការណ៍ទាំងពីរបានស្នាក់នៅជាមួយស្ត្រីម្នាក់ឈ្មោះរ៉ាហាបដែលបានជួយលាក់ពួកគេ។ អ្នកស៊ើបការណ៍ទាំងពីរបានត្រឡប់ទៅជួបយ៉ូស្វេវិញ។ ពួកគេបានរាយការណ៍ថា “វាជាការពិត គឺព្រះជាម្ចាស់បាន ប្រគល់ក្រុងនេះទៅក្នុងកណ្តាប់ដៃរបស់យើង ហើយប្រជាជន នៅក្រុងយេរីខូរកំពុងនាំគ្នាភ័យខ្លាចព្រោះតែពួកយើង”។
នៅពេលដែលប្រជាជនអ៊ីស្រាអែលទាំងអស់បានឆ្លងទន្លេយ័រដាន់ដោយសុវត្ថិភាពរួចហើយ យ៉ូស្វេបានបញ្ជាឱ្យប្រជាជនធ្វើ ដូចព្រះមានបន្ទូល ណែនាំ៖ "ចូរដើរជុំវិញទីក្រុង១ជុំ ជាមួយទាហានប្រយុទ្ធទាំងអស់របស់ឯង។ ចូរធ្វើបែបនេះ ក្នុងរយៈពេលប្រាំមួយថ្ងៃជាប់គ្នា។ ត្រូវមានសង្ឃ៧រូបកាន់ត្រែស្នែង៧ ដែលធ្វើពីស្នែងចៀម រួចដល់ថ្ងៃទី៧ នោះត្រូវឱ្យដើរ ព័ទ្ធទីក្រុងអស់៧ជុំថែមទៀត ហើយពួកសង្ឃត្រូវផ្លុំត្រែឡើង ឱ្យឮសំឡេងយ៉ាងវែងឮដល់ឯងរាល់គ្នា នោះទាំងអស់គ្នាត្រូវស្រែកឡើង ជាសម្រែកយ៉ាងខ្លាំង នោះកំផែងទីក្រុងនឹងរលំ ដួលទៅ ឯកងទ័ពទាំងមូលអាចសម្រុកចូលក្នុងក្រុងយេរីខូរ”។
នៅពេលកំផែងក្រុងយេរីខូររលំដួល ជនជាតិអ៊ីស្រាអែលអាចកាន់កាប់ទីក្រុង បានយ៉ាងងាយស្រួល។
Jericho is Destroyed (Numbers 13–14; 27:12–23; Deuteronomy 34; Joshua 1-2; 5:13-6:27)
After many years of traveling in the wilderness, the Israelites came to the edge of Canaan, the land God had promised to Abraham, Isaac, and Jacob many, many years. After Moses died God said to Joshua and his people to get ready to go across the Jordan River to go into the promised land.
Joshua sent two spies to check out Jericho and stayed with a woman named Rahab hid them. The two spies returned to Joshua. “It is true,” they reported. “God has given this city into our hands. The residents of Jericho are melting in fear because of us.”
When all the Israelites were safely across the Jordan River as God commanded, "March around the city once with all of your fighting men. Do this for six straight days. Have seven priests get seven trumpets made out of ram’s horns. On the seventh day, march around the city seven times. Have the priests blow the trumpets as you march. When the priests blow a loud blast on the trumpets, have all the men give a loud shout. The walls of the city will fall and the whole army will be able to enter Jericho.”
ប្រជាជនអ៊ីស្រាអែលដែលលោកម៉ូសេ និងលោកអើរ៉ុនបានដឹកនាំអស់រយៈពេល៤០ឆ្នាំ។ មិនមែនជាមនុស្សម្នាក់ឯងដែលបានប្រព្រឹត្តបាបក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ស្រុកកាណានទេ។ ម៉ូសេ និងអើរ៉ុន ក៏មិនបានស្តាប់បង្គាប់ព្រះ ដែរ គឺនៅពេលដែលព្រះបានបង្គាប់ម៉ូសេឱ្យគ្រាន់តែប្រាប់ផ្ទាំងថ្ម ឱ្យផ្តល់ទឹកឱ្យ ប្រជាជន និងហ្វូងសត្វបានផឹក ប៉ុន្តែ ជំនួសឱ្យប្រាប់ថ្មឱ្យផ្តល់ទឹក ដូចដែលព្រះបានបង្គាប់ ម៉ូសេបែរជាយកដំបងរបស់គាត់ ទៅវាយថ្មចំនួនពីរដង។
ដូច្នេះ កាលម៉ូសេចង់ឆ្លងទន្លេយ័រដាន់ ដើម្បីបានឃើញទឹកដីសន្យា ប៉ុន្ដែ ដោយព្រោះអំពើបាបរបស់គាត់ នៅឯផ្ទាំងថ្មនៅឯទីរហោស្ថាន គឺព្រះមិនអនុញ្ញាតឱ្យម៉ូសេ មានឱកាសបានឆ្លងទៅឯទឹកដីកាណានឡើយ។ ផ្ទុយទៅវិញ ព្រះបានជ្រើសរើសយុវជនម្នាក់ ឈ្មោះ យ៉ូស្វេ ជាអ្នកដែលនឹងដឹកនាំប្រជាជនអ៊ីស្រាអែលចូលស្រុកកាណាន។
ជាចុងក្រោយ ព្រះបាននាំម៉ូសេ ដែលមានអាយុ១២០ឆ្នាំ ឡើងនៅលើភ្នំនេបូ រួចបានបង្ហាញគាត់ឱ្យឃើញទឹកដីទាំងមូល ដែលទ្រង់បានសន្យាថា នឹងផ្តល់ឱ្យប្រជារាស្ត្ររបស់ទ្រង់។ បន្ទាប់មក លោកម៉ូសេបានទទួលមរណភាព ហើយព្រះជាម្ចាស់ផ្ទាល់ បានបញ្ចុះសពលោកនៅក្នុងស្រុកម៉ូអាប់។
Moses Not Allowed to Enter the Promised Land (Numbers 20:1–12; 22–29; Deuteronomy 3:21–28; 32:48–52; 34:1–12)
The Israelite people whom Moses and Aaron led for forty years were not the only ones who sinned during the trek to the land of Canaan. Moses and Aaron also disobeyed God. It was when God told Moses to tell the rock to give water so that the people and their cattle could drink. Instead of telling the rock to yield water as God had commanded him, Moses instead used his staff and hit the rock twice.
Therefore, when Moses wanted to cross the Jordan and see the Promised Land. But because of his sin at the rock in the wilderness, God would not allow Moses to cross into Canaan. Instead, God chose a young man named Joshua to be the one who would lead the people into Canaan.
Finally, God led Moses, who was 120 years old, to the top ofMount Nebo and showed him the whole land He had promised to give His people. Then Moses died, and God Himself buried Moses in Moab.
From the publisher's feed