
Sign up to save your podcasts
Or


លុះប្រជាជនបានធ្វើដំណើរកាន់តែឆ្ងាយពីគោលដៅរបស់ខ្លួន ពួកគេបានក្លាយ ជាមនុស្សមិនចេះអត់ធ្មត់។ ពួកគេបាននិយាយទាស់នឹង ព្រះជាម្ចាស់ និងម៉ូសេ។ ព្រះបានឮពាក្យត្អូញត្អែររបស់ប្រជាជន ហើយទ្រង់ក៏ខឹងជាខ្លាំង។ ទ្រង់ចាត់ពស់ភ្លើងជាច្រើនមកចឹកពួកគេ ហើយក៏មានមនុស្សស្លាប់ជាច្រើន។
នោះម៉ូសេក៏អធិស្ឋានឱ្យជនជាតិអ៊ីស្រាអែល ហើយព្រះជាម្ចាស់ មានបន្ទូលមកម៉ូសេឱ្យធ្វើពស់លង្ហិន១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក ចូរឱ្យ ពួកគេក្រឡេកមើលទៅ នោះនឹងបានរស់នៅ។
ដូច្នេះ កាលណាមានពស់ចឹកមនុស្សណា បើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះ ដោយមានការជឿទុកចិត្តថា ព្រះជាម្ចាស់នឹងជួយសង្គ្រោះពួកគេ នោះក៏បានរស់វិញ។
Look and Live (The Bronze Serpent) (Numbers 21:4–9)
As the people traveled away from their destination, they became impatient. The Israelites spoke against God and Moses. God heard the people’s complaints and became angry. He sent fiery serpents among them. They bit the Israelites so that many of them died.
Moses prayed to God for the Israelites, and God told Moses to make a bronze serpent and set it on a pole so that everyone who is bitten, when they look at this serpent, will live.
Therefore, whenever anyone who was bitten and who looked at the serpent trusted in God to save them would live.
ជនជាតិអ៊ីស្រាអែល បានបន្ដដំណើររបស់ពួកគេឆ្លងកាត់ទីរហោស្ថានឆ្ពោះទៅកាន់ទឹកដី ដែលព្រះទ្រង់បានសន្យាដល់ពួកគេ។ បីខែគត់ បន្ទាប់ពីពួកគេបានចាកចេញ ពីស្រុកអេស៊ីព្ទ ពួកគេក៏បានមកដល់ភ្នំស៊ីណាយ ក៏នាំគ្នាដំឡើងត្រសាលនៅជើងភ្នំ។ ម៉ូសេបានឡើងទៅលើភ្នំដើម្បីនិយាយជាមួយព្រះ ហើយព្រះទ្រង់ផ្ទាល់បានឆ្លាក់ក្រឹត្យវិន័យ ឬបញ្ញត្តិ១០ប្រការ នេះ នៅលើផ្ទាំងថ្មដែលមានរាងសំប៉ែតធំពីរ ដើម្បីឱ្យលោកម៉ូសេអាចបង្រៀន និងប្រតិបត្តិតាមបទបញ្ជាទាំងនេះដល់ប្រជារាស្ត្ររបស់ទ្រង់។
ខណៈដែលម៉ូសេកំពុងឃ្លាតឆ្ងាយនៅលើភ្នំសែសិបថ្ងៃ ប្រជាជនអ៊ីស្រាអែលបាននាំគ្នាសុំឱ្យអើរ៉ុនធ្វើរូបព្រះថ្មី ដោយរំលាយក្រវិលមាសរបស់ពួកគេ ដើម្បីសូនធ្វើរូបកូនគោទុកថ្វាយបង្គំ។
នៅពេលដែលម៉ូសេចុះពីលើភ្នំ ឃើញជនជាតិអ៊ីស្រាអែលកំពុងថ្វាយបង្គំរូបកូនគោមាស គាត់បានកើតមានសេចក្តីកំហឹងខឹងក្តៅជាខ្លាំង ក៏បានបោះបន្ទះថ្មទាំង២ទៅលើដី។ បន្ទះថ្មទាំង២បាន បែកជាបំណែកនៅជើងភ្នំស៊ីណាយទៅ។
ប៉ុន្តែ បន្ទាប់ពីម៉ូសេបានអធិស្ឋានសុំព្រះឱ្យអត់ទោសដល់ប្រជាជនរួចមក ទ្រង់បានសរសេរបញ្ញត្តិ១០ ប្រការឡើងវិញលើបន្ទះថ្មថ្មីទាំងពីរផ្ទាំង ដូចគ្នានឹងបន្ទះថ្ម មុន រួចប្រទានវាទៅម៉ូសេ ហើយគាត់ក៏យកបន្ទះថ្មថ្មីទៅ ត្រសាល ហើយអានឱ្យប្រជាជនស្ដាប់។
God’s Law for Our Lives (The Ten Commandments) (Exodus 19:20–21; Chapters 32–34)
The Israelites continued their journey through the desert to the land which God promised them. Exactly three months after they had left Egypt, the people arrived at Mount Sinai,set up camp at the base of the mountain. Moses climbed up the mountain to talk to God, and God Himself carved these ten laws or commandments on two large, flat stone tablets so that Moses could teach these commandments and instructions to God’s people.
While Moses was away on the mountain for forty days, the Israelites asked Aaron to make some new gods by melting their golden earrings to make a golden calf for them to worship.
When Moses went down the mountain and saw his people worshiping the golden calf, he became so angry. He then threw the stone tablets on the ground. The tablets broke into pieces at the foot of Mount Sinai.
However, after he prayed to God to forgive the Israelites, God wrote all of His Laws and commands from the first tablets on the two new tablets and gave them to Moses. Moses carried the tablets back to the camp and read them to the people.
ក្រោយពីការសង្គ្រោះដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ចំពោះរាស្ត្រទ្រង់នៅឯសមុទ្រក្រហមរួចមក ម៉ូសេបាននាំពួកគេចេញពីសមុទ្រចូលទៅក្នុងទីរហោស្ថាន។ ទឹកដីទីរហោស្ថានជាវាលខ្សាច់ ក្តៅហើយស្ងួត គឺមានទឹកតិចតួចណាស់។
ប៉ុន្មានថ្ងៃក្រោយមក ប្រជាជនបានមកដល់កន្លែងមួយ ដែលមានឈ្មោះថា ម៉ារ៉ា ជាកន្លែងដែលពួកគេបានរកឃើញទឹក។ ប៉ុន្តែទឹកនៅទីនោះល្វីងណាស់ដែលនាំឱ្យប្រជាជននាំគ្នាត្អូញត្អែរនឹងលោកម៉ូសេ។ ព្រះក៏បានធ្វើការអស្ចារ្យឱ្យទឹកល្វីងនោះទៅជាផ្អែមអាចផឹកបាន។
ក្រោយមកទៀត ពួកគេបានមកដល់ទីរហោស្ថានស៊ីន ហើយពួកគេបានរអ៊ូរទាំនឹងព្រះម្តងទៀត។ ព្រះក៏បានប្រទានសាច់ នំម៉ាន៉ាឱ្យពួកគេបរិភោគ។
មួយរយៈក្រោយមក ជនជាតិអ៊ីស្រាអែលចាកចេញពីទីរហោស្ថានស៊ីន បន្តធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយនៅវាលរហោស្ថានតាមការបង្គាប់របស់ព្រះ។ នៅពេលពួកគេដំឡើងត្រសាលនៅកន្លែងមួយ ដែលមានឈ្មោះថារេផិឌីម នៅទីនោះ គ្មានទឹកឱ្យពួកគេផឹកសោះ។ ជនជាតិអ៊ីស្រាអែលបានត្អូញត្អែរប្រាប់ម៉ូសេ។ ព្រះក៏បង្គាប់ម៉ូសេឱ្យវាយបន្ទះថ្មនៅលើភ្នំហោរែប នោះទឹកបានហូរចេញពីថ្មឱ្យពួកគេបានផឹកច្រើនតាមដែលពួកគេចង់ផឹក។
Wilderness Woes and Relief (Exodus 15:22 – 17:7)
After God’s amazing rescue of His people at the Red Sea, Moses led them away from the sea and into the wilderness. The wilderness land was a desert. It was hot and dry. There was little water.
After a few days, the people came to Marah where they found water. But the water there was so bitter the people complained to Moses. God changed the bitter water into sweet, drinkable water.
Later, they arrived in the wilderness of Sin and complained to God again. God provided them the meat and bread, manna, to eat.
After a time, the Israelites moved from the Desert of Sin and continued to travel from place to place in the desert as the Lord told them. When they camped at a place called Rephidim, there was no water there. The Israelites complained to Moses. God told Moses to hit the rock at Mount Horeb and suddenly the water came out of the rock for the people to drink as much as they wanted.
លោកម៉ូសេបានដឹកនាំប្រជាជននៅពេលពួកគេចាកចេញពីស្រុកអេស៊ីព្ទ។ នៅពេលថ្ងៃ ព្រះបាននាំមុខពួកគេក្នុងរូបភាពជាពពកក្រាស់ រីឯនៅពេលយប់ព្រះបាននាំមុខពួកគេដោយអណ្ដាតភ្លើងវិញ។ នៅពេលដែលលោកម៉ូសេ និងជនជាតិអ៊ីស្រាអែលធ្វើដំណើរមកដល់សមុទ្រក្រហម ពួកគេបានបោះជំរំនៅលើច្រាំង។ ទន្ទឹមនឹងនេះដែរ ព្រះចៅផារ៉ោនបានចាត់កងពលដ៏ធំរបស់ខ្លួន ដើម្បីទៅតាមនាំជនជាតិអ៊ីស្រាអែលឱ្យត្រឡប់មកវិញ។
ពេលដែលជនជាតិអ៊ីស្រាអែលបានឃើញកងទ័ពអេស៊ីព្ទកំពុងចូលមកជិតពួកគេៗភ័យតក់ស្លុតជាខ្លាំង។ ប៉ុន្តែ កាលលោកម៉ូសេលើកដៃឆ្ពោះទៅសមុទ្រក្រហម នោះព្រះបានញែកទឹកដោយកម្លាំងខ្យល់បក់យ៉ាងខ្លាំងពីទិសខាងកើត។ ព្រះបានញែកទឹកសមុទ្រក្រហម និងបង្កើតប្រឡោះដីស្ងួតសម្រាប់ដើរទៅត្រើយម្ខាងទៀត។
រទេះសេះ និងទ័ពសេះទាំង ប៉ុន្មានរបស់ព្រះចៅផារ៉ោនបានដេញតាមពួកគេចូលទៅក្នុងសមុទ្រ។ លោកម៉ូសេបានលើកដៃទៅលើសមុទ្រក្រហម។ នៅថ្ងៃរះ ទឹកបានហូរ ត្រលប់មកកន្លែងដើមវិញ។ កងទ័ពអេស៊ីព្ទបានព្យាយាមរត់ចេញពីសមុទ្រដែរ ប៉ុន្តែ ព្រះបានវាយពួកគេចូលទៅក្នុងសមុទ្រ។ ទឹកសមុទ្យបានគ្របលើកងទ័ពទាំងមូល របស់ផារ៉ោន រហូតធ្វើឱ្យពួកគេទាំងអស់បានលង់ទឹកស្លាប់នៅក្នុងទឹកសមុទ្រទៅ។
The Red Sea Miracle (Exodus 13:17 – 15:21)
Moses led the people as they left Egypt. During the day God went ahead of them in a thick cloud. During the night, God went ahead of them in a flaming fire.
As Moses and the Israelites traveled, they came to the Red Sea. There they set up camp on the shore. Meanwhile, Pharaoh sent out his big armies to bring the Israelites back.
When the Israelites saw the Egyptian army approaching them, they were terrified. But As Moses reached his hand out over the Red Sea, God pushed the water back with a strong east wind. God parted the waters of the Red Sea and turned the sea into dry land so they could walk to another seashore.
All of Pharaoh’s horses, chariots, and horsemen followed God’s people into the sea. At sunrise, the waters of the sea went back into place. The Egyptians tried to run from the sea, but God swept them into it. The water covered Pharaoh’s entire army. All of them drowned in the waters of the sea.
ដោយព្រោះផារ៉ោនមិនបានស្តាប់តាមម៉ូសេ ព្រះជាម្ចាស់បានបញ្ជូន១០គ្រោះ កាចមកលើស្រុកអេស៊ីព្ទទាំងមូល ដើម្បីធ្វើឱ្យផារ៉ោនយល់ព្រមឱ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
គ្រោះកាចទី១ ព្រះជាម្ចាស់បានផ្លាស់ប្រែទឹកក្នុងស្រុកអេស៊ីព្ទឱ្យក្លាយជាឈាម។
គ្រោះកាចទី២ ព្រះជាម្ចាស់បានបង្កើតសត្វកង្កែបពីទន្លេ ស្រះ ព្រែក បឹងបួរ វារឡើងមកចេញពីទឹក មកគ្របពេញក្នុងស្រុកអេស៊ីព្ទ។
គ្រោះកាចទី៣ ព្រះជាម្ចាស់បានបង្កើតសត្វសុចចេញពីធូលីដីមកខាំមនុស្ស និងសត្វពេញក្នុងស្រុកអេស៊ីព្ទ។
គ្រោះកាចទី៤ ព្រះជាម្ចាស់បានបញ្ជូនរុយទាំងហ្វូងៗមកលើអេស៊ីព្ទ។
គ្រោះកាចទី៥ គឺសត្វស្រុកទាំងប៉ុន្មានរបស់ជនជាតិអេស៊ីព្ទបានស្លាប់ទាំងអស់។
គ្រោះកាចទី៦ ព្រះបានបង្កើតជាបូសក្លាយធ្លាយចេញជាដំបៅ ក៏កើតឡើងពីលើក្បាល ដល់ចុងជើងនៅពេញខ្លួនរបស់មនុស្ស ហើយនឹងពួកសត្វផងនៅស្រុកអេស៊ីព្ទ។
គ្រោះកាចទី៧ ព្រះទ្រង់បានបណ្ដាលឱ្យមានព្យុះព្រឹលដ៏អាក្រក់នៅក្នុងស្រុកអេស៊ីព្ទ។
គ្រោះកាចទី៨ ព្រះជាម្ចាស់បាននាំកណ្ដូបទៅគ្រប់កន្លែងក្នុង ស្រុកអេស៊ីព្ទ។
គ្រោះកាចទី៩ គឺជាគ្រោះកាចនៃភាពងងឹត។
គ្រោះកាចទី១០ គឺជាការស្លាប់កូនប្រុសច្បងទាំងអស់របស់ជនជាតិអេស៊ីព្ទរួមទាំងបុត្រច្បងរបស់ស្តេចផារ៉ោនដែរ។
នៅទីបំផុត ស្តេចផារ៉ោនយល់ព្រមអនុញ្ញាតឱ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទ បន្ទាប់ពីពួកគេបានរស់នៅក្នុងស្រុកអេស៊ីព្ទអស់រយៈពេល៤៣០ឆ្នាំ។
Plagues and Deliverance (Exodus 5 – 12)
Pharaoh did not listen to Moses, so God sent ten plagues over Egypt in order to let the Israelites leave Egypt as God desired.
1. First plague: God turned the water in Egypt into blood.
2. Second plague: God made frogs from the river, ponds, and streams come up out of the water and cover the land of Egypt
3. Third plague: God sent gnats to attack all of the people and animals of Egyptians.
4. Fourth plague: God sent flies swarmed in the Egyptian houses.
5. Fifth plague: all of the Egyptians' livestock died.
6. Sixth plague: God caused boils to come upon every person and animal in Egypt.
7. Seventh plague God sent huge hailstones that crushed every plant and all the crops in the fields over Egypt.
8. Eighth plague God sent locusts over Egypt.
9. Ninethplague was a plague of darkness.
10. Tenth plague is the death of all the firstborn boys of Egyptians including the firstborn boy of King Pharaoh.
Finally, King Pharaoh permitted Israelites to leave Egypt after they had lived there for 430 years.
ការត្រាស់ហៅលោកម៉ូសេ (និក្ខមនំ ២-៤)
ម៉ូសេបានបន្តរស់នៅក្នុងរាជដំណាក់ជាកូនប្រុសរបស់បុត្រីព្រះចៅផារ៉ោនរហូតដល់ធំពេញវ័យ តែម៉ូសេក៏បានដឹងខ្លួនឯងថា គាត់ជាជនជាតិអ៊ីស្រាអែល។ គាត់តែងតែមានអារម្មណ៍ខឹងយ៉ាងខ្លាំងនៅពេលគាត់បានឃើញទង្វើដ៏សាហាវព្រៃផ្សៃរបស់ពួកជនជាតិអេស៊ីព្ទមកលើទាសករជនជាតិអ៊ីស្រាអែល។ នៅថ្ងៃមួយ ខណៈដែលម៉ូសេកំពុងដើរ គាត់ក៏បានឃើញជនជាតិអេស៊ីព្ទម្នាក់កំពុងវាយទាសករជនជាតិអ៊ីស្រាអែលម្នាក់ នោះគាត់ក៏បានដើរទៅជួយសង្គ្រោះសាសន៍អ៊ីស្រាអែលនោះ ទាំងជ្រុលដៃសម្លាប់ជនជាតិអេស៊ីព្ទនោះទៅ។
ដោយភាពភ័យខ្លាច ម៉ូសេបានរត់គេចពីស្រុកអេស៊ីព្ទទៅស្រុកម៉ាឌាន ហើយបានចាប់ផ្ដើមធ្វើការនៅទីនោះជាអ្នក គង្វាលចៀមអស់រយៈពេលសែសិបឆ្នាំ ក៏បានរៀបការជាមួយកូនស្រីរបស់លោកយេត្រូ ឈ្មោះសេផូរ៉ា ហើយមានកូនប្រុស២នាក់។
មានថ្ងៃមួយ ពេលដែលម៉ូសេកំពុងឃ្វាលហ្វូងចៀមរបស់លោកយេត្រូនៅក្បែរភ្នំ ស្រាប់តែគាត់បានឃើញគុម្ពោតព្រៃដ៏ចម្លែកមួយគឺគុម្ពោតព្រៃនោះកំពុងឆេះ តែឆេះឥតសុសសោះ ភ្លាមៗនោះ ស្រាប់តែព្រះជាម្ចាស់បានលេចមកឯគាត់ ហើយហៅគាត់ពីក្នុងគុម្ពោតព្រៃដែលកំពុងឆេះនោះ ដោយចាត់គាត់ឱ្យទៅដឹកនាំប្រជារាស្ត្រអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ទាំងប្រាប់ឈ្មោះរបស់ទ្រង់ដល់គាត់ផង។
Calling of Moses (Exodus 2 – 4)
Moses grew up in Pharaoh’s palace. Even when he had become a man, he remained there as the son of Pharaoh’s daughter. But Moses knew that he was an Israelite. It angered him to see how the Egyptians were cruel to the Israelite slaves. One day as he went walking, Moses saw an Egyptian mistreating one of the Israelite slaves, he walked to rescue the Israelite by killing the Egyptian.
In fear, Moses escaped to Midian and began to work there as a shepherd for forty years and married Jethro’s daughter, Zipporah. Together, Moses and Zipporah had two sons.
One day in Midian, while Moses was watching over Jethro’s sheep he saw a very strange bush. The bush was on fire but did not burn up and just then, God appeared to him and called to him from inside the burning bush to go and lead the Israelites from Egypt, and during the conversation, God told His name to Moses.
ទន្លេនីលដែលជួយសង្គ្រោះ (និក្ខមនំ ១-២:១០)
ក្រោយពីយ៉ូសែប និងក្រុមគ្រួសាររបស់គាត់បានស្លាប់ទៅ កូនចៅរបស់ពួកគេ ដែលជាជនជាតិអ៊ីស្រាអែលនៅតែបន្តរស់នៅក្នុងប្រទេសអេស៊ីព្ទ តែមិនបានរស់នៅសុខស្រួលឡើយ ពីព្រោះស្តេចផារ៉ោនថ្មីរបស់អេស៊ីព្ទបានបង្ខំជនជាតិអ៊ីស្រាអែលឱ្យធ្វើការជាទាសករ។ ការងាររបស់ពួកគេពិតជាលំបាកវេទនាណាស់។
នៅពេលដែលជនជាតិអ៊ីស្រាអែលមានចំនួនកាន់តែច្រើន នោះស្តេចផារ៉ោនកាន់តែព្រួយបារម្ភថា មិនយូរមិនឆាប់ ពួកគេនឹងមានចំនួនច្រើនជាងជនជាតិអេស៊ីព្ទហើយនឹងដណ្តើមកាន់កាប់ទឹកដីរបស់ពួកគេ។ ដូច្នេះ ព្រះចៅផារ៉ោនបានធ្វើការ សម្រេចចិត្តដ៏ឃោរឃៅ និងគួរឱ្យខ្លាច។ ទ្រង់បានចេញបញ្ជារថា ទារកប្រុសៗទាំងអស់របស់ជនជាតិអ៊ីស្រាអែលត្រូវតែស្លាប់។
ក្រោយពីស្តេចផារ៉ោនបានបង្កើតច្បាប់ថ្មីមក មានស្ត្រីជនជាតិអ៊ីស្រាអែលម្នាក់ បានបង្កើតកូនប្រុសមួយ។ នាងមើលថែរក្សាគាត់ ហើយលាក់គាត់ពីអាជ្ញាធរ អេស៊ីព្ទអស់រយៈពេលបីខែ។ ប៉ុន្ដែ មិនយូរប៉ុន្មាន កូនតូចនោះធំពេកមិន អាចលាក់ខ្លួនទៀតឡើយ។ ដូច្នេះ ដើម្បីព្យាយាមជួយសង្គ្រោះកូនប្រុសរបស់នាងឱ្យរួចផុតពីសេចក្តីស្លាប់ ស្ត្រីនោះបានលាក់កូនក្នុងកូនកន្ត្រកបណ្តែតតាមទន្លេនីល។
មួយសន្ទុះក្រោយមក បុត្រីរបស់ព្រះចៅផារ៉ោនយាងចុះមកមាត់ទន្លេនីលដើម្បីងូតទឹក ក៏បានទតឃើញកូនកន្ត្រកកំពុងអណ្តែត ក៏ចាត់អ្នកបម្រើរបស់ព្រះនាងឱ្យទៅយកកូនកន្ត្រកនោះមក។ លុះព្រះនាងបើកគម្រប កូនកន្ត្រកនោះ ក៏ឃើញទារកកំពុងយំ ព្រះនាងមានពេញដោយព្រះទ័យអាណិតមេត្តាធម៌ចំពោះទារកតូចនេះ ហើយក៏យកកូនតូចនោះទៅចិញ្ចឹមដោយដាក់ឈ្មោះថា "ម៉ូសេ"។
Nile River Rescue (Exodus 1 – 2:10)
After Joseph and his family had died, their children, called the Israelites, still lived in Egypt but things did not go well because new pharaohs forced the Israelites to work as slaves. Their work was very hard and very long.
As the number of Israelites grew, the evil Pharaoh was even more worried that they soon would outnumber the Egyptians and take over their kingdom. So the Pharaoh made a cruel and terrible decision. He said that all of the baby boys of the Israelites must be killed.
After Pharaoh made his new law, an Israelite woman gave birth to a baby boy. She took care of him and kept him hidden from the Egyptian authorities for three months. But soon the baby boy became too big to hide any longer. To try and save her son from death, the woman hid her baby in the basket and sent it out on the Nile River.
After a short time, the daughter of Pharaoh came down to the Nile to take a bath. The princess saw the basket floating and sent her servant to bring the basket to her. The baby boy cried when the princess opened the basket, making the princess feel compassion for the little baby. Finally, she took the baby and raised him as her own by naming him "Moses".
ប្រជារាស្ត្ររបស់ព្រះក្នុងសម័យទាសភាព (លោកុប្បត្តិ ៥០:២២-២៦: និក្ខមនំ ១:១-២២; ៥:១-៦:១២)
យ៉ូសែប និងយ៉ាកុបជាឪពុក ព្រមទាំងបងប្អូនប្រុសយ៉ូសែបទាំងអស់ និងក្រុម គ្រួសាររបស់ពួកគេបានរស់នៅក្នុងស្រុកអេស៊ីព្ទអស់រយៈពេលជាច្រើនឆ្នាំ។ ក្រុមគ្រួសាររបស់អ៊ីស្រាអែលបានបង្កើត កូនចៅចម្រើនជាច្រើនឡើងៗ ទាំងរស់នៅកុះករពេញក្នុងស្រុកអេស៊ីព្ទ។
នៅគ្រានោះ មានព្រះចៅផារ៉ោនថ្មី១អង្គសោយរាជ្យឡើងនៅស្រុកអេស៊ីព្ទ។ស្តេចនោះ មិនបានស្គាល់យ៉ូសែបទេ។ ស្តេចថ្មីនេះមានការព្រួយព្រះទ័យយ៉ាងខ្លាំង ដោយសារជនជាតិអ៊ីស្រាអែលមានចំនួនច្រើនពេក។ ទ្រង់បានតែងតាំងអ្នកត្រួតត្រាលើជនជាតិអ៊ីស្រាអែល ដើម្បីឱ្យពួកគេធ្វើជាទាសករ។ ជនជាតិអ៊ីស្រាអែលត្រូវបានបង្ខំឱ្យធ្វើការយ៉ាងនឿយហត់ក្រោមស្ថានភាពដ៏លំបាកខ្លាំង។ ប្រជារាស្ត្រ របស់ព្រះបានស្រែកយំឱ្យទ្រង់ជួយ។ ព្រះបានឮសម្រែកយំរបស់ពួកគេ ហើយព្រះជាម្ចាស់មានផែនការដើម្បីជួយសង្គ្រោះពួកគេ ចេញពីទាសភាពរបស់ពួកគេនៅ ក្នុងស្រុកអេស៊ីព្ទ។
God’s People in Slavery (Genesis 50:22 – 26; Exodus 1:1 – 22; 5:1 – 6:12)
Joseph, his father Jacob, and all of Joseph’s brothers and their families lived in Egypt for many years. The families of the Israelites grew and grew until there were many, many Israelites all over Egypt.
As time passed, Egypt had a new pharaoh in power as their king. This new pharaoh did not know about Joseph. This new king became very worried that there were too many Israelites and he placed slave masters over the Israelites and made them slaves. The Israelites were forced to work very hard under very difficult conditions. God’s people cried out to Him for help. God heard their cries. And God had a plan to rescue them from their slavery in Egypt.
លោកយ៉ូបត្រូវបានមារសាតាំងល្បងល (យ៉ូប ១-៤២)
នៅសម័យអ័ប្រាហាំ អ៊ីសាក់ និងយ៉ាកុប មានបុរសម្នាក់ឈ្មោះយ៉ូប ជាបុរស ទៀងត្រង់ម្នាក់។ គាត់ជាអ្នកដែលគោរពព្រះ ហើយបានចៀសចេញពីសេចក្តីអាក្រក់។ យ៉ូបមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ គាត់ក៏ជាអ្នកមានស្តុកស្តមម្នាក់ផងដែរ។ យ៉ូបមានចៀម និងអូដ្ឋរាប់ពាន់ក្បាល រួមជាមួយគោ និងលាជាច្រើន។ យ៉ូបក៏មានអ្នកបម្រើជាច្រើនដែរ។
ថ្ងៃមួយ សាតាំងបានមកឯព្រះ ដើម្បីធ្វើតេស្តជំនឿរបស់យ៉ូប រហូតដល់យ៉ូបបានបាត់បង់អ្វីទាំងអស់សូម្បីតែសុខភាពរបស់គាត់។ ប៉ុន្តែ យ៉ូបមិនបានបន្ទោសព្រះចំពោះរឿងអាក្រក់ទាំងឡាយ ដែលបានកើតឡើងចំពោះគាត់ឡើយ។ នៅពេលនោះ សូម្បីតែមិត្តភក្តិ និងប្រពន្ធគាត់បាននាំគ្នាបន្ទោសគាត់។
ជាចុងក្រោយ ដោយសារសេចក្តីមេត្តាករុណា និងព្រះគុណរបស់ព្រះ នោះទ្រង់បានព្រះបានប្រោសឱ្យយ៉ូបមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងជីវិតសារជាថ្មីឡើងវិញ។
Job Was Tested by Satan (Job 1 – 42)
During the time of Abraham, Isaac, and Jacob lived aman named Job. Job was an honest man. He respected God and avoided evil. Job had seven sons and three daughters. He was also very rich. Job owned thousands of sheep and camels along with many oxen and donkeys. Job had many servants.
One day, Satan came to see God to test Job's faith until Job lost everything including his health. Job did not blame God for any of the terrible things that had happened to him. During that time, even his friends and wife blamed him.
Finally, because of His mercy and grace, God made him healthy and successful again.
ព្រះជាម្ចាស់ប្រទានពរយ៉ូសែប (លោកុប្បត្តិ ៣៧-៤៧)
ពិតដូចទៅនឹងអ្វីដែលព្រះជាម្ចាស់បាននាំយ៉ូសែប មកកាត់ស្រាយសុបិនរបស់ ផារ៉ោនជាស្តេចអេស៊ីព្ទ។ ជាលទ្ធផល យ៉ូសែបបានក្លាយជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទ ហើយក៏ជាអ្នកត្រួតត្រាចំនួនស្រូវ សម្រាប់លក់ផងដែរ។ ពេលពួកបងៗយ៉ូសែបបានមកទិញស្រូវនៅស្រុកអេស៊ីព្ទ ក៏បានជួបយ៉ូសែប តែយ៉ូសែបធ្វើពុតជាអត់ស្គាល់ ដើម្បីរកល្បិចចង់ជួប និងរក្សាទុកបេនយ៉ាមីន ដែលជាប្អូនបង្កើតរបស់ខ្លួន។ នៅទីបំផុត គាត់បានអត់ទោសដល់ពួកបងៗរបស់គាត់ថា " ខ្ញុំជាយ៉ូសែបជាប្អូនអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានលក់ធ្វើជាទាសករ។ ចូរកុំខ្លាចខ្ញុំឡើយ អ្នករាល់គ្នាបានធ្វើអំពើអាក្រក់ដាក់ខ្ញុំមែន តែបង្វែរទៅជារឿងល្អវិញ”។
នៅទីបំផុតតាមរយៈយ៉ូសែប នៅពេលដែលយ៉ាកុប និងក្រុមគ្រួសាររបស់លោកបានធ្វើដំណើរមកដល់ស្រុកអេស៊ីព្ទភ្លាម ព្រះចៅផារ៉ោនក៏បានផ្តល់ដីដ៏ល្អមួយកន្លែង ឱ្យពួកគេរស់នៅ ស្ថិតនៅក្នុងទីតាំងទឹកដីស្រុកកូសែន។ នៅទីនោះ យ៉ាកុប និងក្រុមគ្រួសាររបស់គាត់បាន រស់នៅដោយសុវត្ថិភាពក្នុងកំឡុងពេលកំពុងមានទុរភិក្សជាច្រើនឆ្នាំ។
God Blesses Joseph (Genesis 37-47)
Exactly as God had led Joseph to explain Pharaoh's dream who is the king of Egypt. As the result, Joseph became the ruler of Egypt who controlled the amount of grain that was sold. When Joseph's older brothers came to buy grain in Egypt, they met Joseph, but Joseph pretended not to know them in order to trick them into seeing and keeping his blood-younger brother, Benjamin. At last, he later forgave his older brothers by saying that "am Joseph, your brother that you sold as a slave. Don’t be afraid of me. You did evil to me, but God turned it into something good.”
Finally, through Joseph When Jacob and his family arrived in Egypt, Pharaoh gave them a wonderful piece of land to live on in a place called Goshen. There Jacob and his family lived safely through the years of famine.
From the publisher's feed