ព្រះបន្ទូលរបស់ព្រះ សម្រាប់អ្នក (God's Word for You - Khmer)

ព្រះបន្ទូលរបស់ព្រះ សម្រាប់អ្នក (God's Word for You - Khmer)

Download on the App Store

ព្រះបន្ទូលរបស់ព្រះ សម្រាប់អ្នក (God's Word for You - Khmer) episodes

  • យ៉ូសែបត្រូវបានលក់ដោយបងៗរបស់គាត់

    យ៉ូសែបត្រូវបានលក់ដោយបងៗរបស់គាត់ (លោកុប្បត្តិ ៣៧, ៣៩-៤១)

    យ៉ាកុបមានកូនប្រុស ១២នាក់ តែកូនសំណព្វចិត្តរបស់គាត់ គឺមានតែយ៉ូសែបម្នាក់ប៉ុណ្ណោះ។ យ៉ូសែបជាកូនទី១១។ យ៉ាកុបបានឱ្យគេធ្វើអាវ១យ៉ាងស្អាត និងមានតម្លៃថ្លៃ ឱ្យយ៉ូសែបពាក់។ កាលបងទាំងប៉ុន្មានបានឃើញថា ឪពុកស្រឡាញ់យ៉ូសែប លើសជាងកូនទាំងអស់ ហើយបានឱ្យកាដូដ៏មានតម្លៃ ពួកគេនាំគ្នាច្រណែន និងស្អប់ដល់យ៉ូសែប ហើយក៏រកវិធីលក់យ៉ូសែបឱ្យទៅឱ្យពួកឈ្មួញទុកជាទាសករក្នុងតម្លៃជាប្រាក់២០ដួង។ នៅពេលពួកឈ្មួញបានមកដល់ស្រុកអេស៊ីព្ទ ពួកគេបានបន្តលក់យ៉ូសែប ឱ្យធ្វើជាទាសកររបស់បុរសម្នាក់ឈ្មោះប៉ូទីផារ។ ប្រពន្ធរបស់ប៉ូទីផារបានព្យាយាមធ្វើឱ្យ​យ៉ូសែបលង់ស្រលាញ់នាង ប៉ុន្តែយ៉ូសែបបានបដិសេធនាង។ ដោយព្រោះយ៉ូសែប មិនស្រឡាញ់នាង ប្រពន្ធរបស់ប៉ូទីផារបង្កើតពាក្យកុហក ដើម្បីដាក់ទោសគាត់។ ប៉ូទីផារបានជឿពាក្យកុហករបស់ប្រពន្ធគាត់ រួចក៏ឱ្យគេយកយ៉ូសែបទៅដាក់ក្នុងគុករបស់ស្តេចផារ៉ោន។

    សូម្បីតែនៅក្នុងគុក ព្រះជាម្ចាស់នៅតែគង់ជាមួយយ៉ូសែប ថែមទាំងបណ្តាលឱ្យយ៉ូសែបអាចកាត់ស្រាយសុបិននិម្មិតយ៉ាងចម្លែករបស់ស្តេចផារ៉ោន។ ផារ៉ោនពេញចិត្តនឹងផែនការរបស់យ៉ូសែប។ បានដោះចិញ្ចៀនទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសម្លៀកបំពាក់ក្នុងវាំង មក បំពាក់គាត់។ នៅក្នុងស្រុកអេស៊ីព្ទទាំងមូលមានតែផារ៉ោនប៉ុណ្ណោះ ដែលមានឋានៈធំ ជាងយ៉ូសែប។ យ៉ូសែបមានអាយុ៣០ឆ្នាំនៅពេលដែលគាត់ចាប់ផ្ដើមបម្រើព្រះចៅ ផារ៉ោន។

    Joseph is Sold by His Brothers (Genesis 37, 39 – 41)

    Jacob had twelve sons, but​ his favorite son was Joseph. Joseph was Jacob’s second youngest son. Jacob had a beautiful and very expensive coat made for Joseph. When Joseph’s brothers saw that their father Jacob loved Joseph best of all and had given him such an expensive gift, Joseph’s brothers became very jealous of Joseph and hated him and found ways to sell Joseph to merchants for twenty pieces of silver as a slave. When the merchants arrived in Egypt, they sold Joseph to be a slave to a man named Potiphar. Potiphar’s wife tried to make Joseph fall in love with her, but Joseph resisted her. Because Joseph would not love her, Potiphar’s wife made up lies about him. Potiphar believed his wife’s lies and had Joseph locked up in Pharaoh’s prison.

    Even in prison, God was with Joseph and He even helped him to be able to interpret Pharaoh's very troubled dream. Pharaoh liked Joseph’s plan. Pharaoh took off his ring and gave it to Joseph. He gave Joseph royal robes to wear. In all of Egypt, only Pharaoh was greater than Joseph. Joseph was 30 years old when he began to serve Pharaoh.

    18 min
  • បងប្អូនប្រុសភ្លោះពីរនាក់ដែលមានលក្ខណៈខុសគ្នា (យ៉ាកុប និងអេសាវ)

    បងប្អូនប្រុសភ្លោះពីរនាក់ដែលមានលក្ខណៈខុសគ្នា

    (យ៉ាកុប និងអេសាវ) លោកុប្បត្តិ ២៥-៣៣

    រេបិកាបានបង្កើតកូនភ្លោះ។ កូនបងមានស្បែក និងសក់ក្រហមទង់ដែងគ្រប លើរាងកាយរបស់គាត់ដូចជាអាវធំ។ គាត់មានឈ្មោះ អេសាវ ដែលមានន័យថា “រោមច្រើន”។ ឯកូនប្អូនក៏ជាក្មេងប្រុសដែរ ហើយក្នុងគ្រាគាត់កំពុងកើតមក គាត់បានតោងកែងជើងអេសាវយ៉ាងជាប់។ កូនប្អូនមានឈ្មោះថា យ៉ាកុប ដែលមាន ន័យថា “គាត់តោងកែងជើង” ឬ “គាត់បោកប្រាស”។

    នៅពេលក្មេងប្រុសទាំងពីរធំឡើង អេសាវបានក្លាយជាអ្នកប្រមាញ់ដ៏ប៉ិនប្រសប់ម្នាក់ដែលចូលចិត្តចេញទៅទីវាល រីឯយ៉ាកុបជាមនុស្សស្ងៀមស្ងាត់ ចូលចិត្តនៅតែក្នុងត្រសាលវិញ។ កូនប្រុសសំណព្វរបស់អ៊ីសាក គឺអេសាវ ពីព្រោះគាត់ចូលចិត្តបរិភោគសាច់សត្វព្រៃដែលអេសាវបរបាញ់បាន ឯរេបិកានាងស្រឡាញ់យ៉ាកុប។

    ក្រោយមក យ៉ាកុបបានបន្លំខ្លួនធ្វើជាអេសាវដើម្បីទទួលយកព្រះពរពីអ៊ីសាកដែលមានវ័យចាស់មើលមិនឃើញ។ អេសាវខឹង និងចង់សម្លាប់យ៉ាកុប។ ប៉ុន្តែ បន្ទាប់ពីយ៉ាកុបបានមកលេងផ្ទះវិញ អេសាវបានអត់ទោសឱ្យយ៉ាកុបជាប្អូន។

    ព្រះជាម្ចាស់បានធ្វើការនៅក្នុងចិត្តរបស់យ៉ាកុប និង អេសាវ ដើម្បីឱ្យពួកគេទាំងពីរនាក់ បានជានានឹងគ្នាវិញ។

    Two Very Different Twin Brothers

    (Jacob and Esau)​ Genesis 25 – 33

    Rebekah did give birth to twins. The oldest twin had reddish skin and hair which covered his body like a coat. This twin was named Esau, which means “hairy.” The second twin was also a boy. As he was being born, he came out holding on to Esau’s heel. The second boy was named Jacob, which means “he takes by the heel” or “he cheats.” When the boys had grown up, Esau became a skillful hunter who liked to be out in the open country. Jacob was a quiet man who stayed back home inside the tents. Isaac’s favorite son was Esau because he liked to eat the meat of the wild animals Esau hunted. Jacob was Rebekah’s favorite.

    Later, Jacob pretended to be Esau in order to get blessings from their old father, Isaac. Esau was so angry and planned to kill Jacob. But some years later, when Jacob returned home, Esau forgave his brother, Jacob.

    God worked in the hearts of Jacob and Esau so they could be reconciled to one another.

    19 min
  • ការល្បងលដ៏ធំរបស់អ័ប្រាហាំ

    ការល្បងលដ៏ធំរបស់អ័ប្រាហាំ (លោកុប្បត្តិ ២២:១-១៩)

    អាប្រាហាំ និងសារ៉ាស្រឡាញ់អ៊ីសាកកូនប្រុសរបស់ពួកគេខ្លាំងណាស់។ នៅថ្ងៃមួយ ពេលអ៊ីសាកនៅក្មេងនៅឡើយ ព្រះជាម្ចាស់បានដាក់ការល្បងលដ៏លំបាកមួយសម្រាប់អ័ប្រាហាំ។ គាត់លូកដៃចាប់យកកាំបិតប្រុងនឹងសម្លាប់កូនតាមព្រះបន្ទូលបង្គាប់របស់ព្រះជាម្ចាស់ហើយ ប៉ុន្តែទ្រង់បានប្រទានចៀមឈ្មោលមួយមកធ្វើជាដង្វាយដុតជំនួសកូនប្រុសរបស់គាត់។ លោកអ័ប្រាហាំដាក់ឈ្មោះកន្លែង នោះថា “យេហូវ៉ា-យីរេ ដែលមានន័យថា ព្រះអម្ចាស់នឹងផ្គត់ផ្គង់”។

    សេចក្តីស្រឡាញ់របស់អ័ប្រាហាំចំពោះព្រះជាម្ចាស់ គឺធំធេងណាស់ រហូតដល់គាត់ហ៊ានបូជា អ៊ីសាក ជាកូនប្រុសរបស់តែមួយរបស់គាត់ តាមការបង្គាប់របស់ព្រះជាម្ចាស់។

    Abraham’s Great Test Genesis 22:1 – 19

    Abraham and Sarah loved their son Isaac very much. One

    day while Isaac was still a boy, God​ had a very difficult test for Abraham. Abraham reached out his hand and took the knife to kill his son as God had directed, But God provided him a ram as a burnt offering instead of Isaac. Abraham named that place, “The Lord will provide.”

    Abraham’s love for God was so strong that he was willing to

    sacrifice his son Isaac according to God’s command.

    9 min
  • ទីក្រុងដែលពេញដោយអំពើអាក្រក់៖ ទីក្រុងសូដុំម និងកូម៉ូរ៉ា

    ទីក្រុងដែលពេញដោយអំពើអាក្រក់៖ ទីក្រុងសូដុំម និងកូម៉ូរ៉ា (លោកុប្បត្តិ ១៨:១៦-១៩:២៩)

    មនុស្សទាំងអស់ដែលកំពុងរស់នៅក្នុងទីក្រុងសូដុំម និងកូម៉ូរ៉ា គឺសុទ្ធតែជាមនុស្សអាក្រក់។ ព្រះទ្រង់ជ្រាបពីរាល់អំពើអាក្រក់ និងអំពើបាបដែលមនុស្សក្នុងទីក្រុងកំពុងប្រព្រឹត្ត។ កាលព្រះជាម្ចាស់ និងបុរសពីរនាក់ទៀតបានមកសួរសុខទុក្ខ អ័ប្រាហាំ នៅខាងក្រៅត្រសាលរបស់គាត់ គឺប្រហែលជា១ឆ្នាំមុនអ៊ីសាកបានកើត គឺ ព្រះជាម្ចាស់បានមានបន្ទូលប្រាប់អ័ប្រាហាំថា ទ្រង់បានមានផែនការបំផ្លាញទីក្រុង សូដុំម និងកូម៉ូរ៉ា។ នៅពេលអ័ប្រាហាំបានឮអំពីផែនការរបស់ព្រះហើយ នោះគាត់មានការព្រួយបារម្ភជាខ្លាំងទៅលើឡុតដែលជាក្មួយប្រុសរបស់គាត់។ គាត់មិនចង់ឱ្យឡុត និងគ្រួសាររបស់គាត់ ត្រូវស្លាប់ជាមួយមនុស្សអាក្រក់ដែលរស់នៅក្នុងទីក្រុងសូដុម និងកូម៉ូរ៉ាឡើយ។

    នៅក្នុងសេចក្ដីស្រឡាញ់ និងមេត្តាករុណាដ៏អស្ចារ្យរបស់ទ្រង់ ព្រះជាម្ចាស់បានឆ្លើយតបនឹងសេចក្តីអធិស្ឋានរបស់អ័ប្រាហាំ ហើយបានជួយសង្គ្រោះឡុត និងក្រុមគ្រួសាររបស់គាត់ឱ្យចេញពីការបំផ្លិចបំផ្លាញ។

    Evil Cities: Sodom and Gomorrah (Genesis 18:16 – 19:29)

    The men who lived in the cities of Sodom and Gomorrah were very evil. God knew all about the evil and sinful things that the people in the city were doing. When God and the two men visited Abraham outside his tent about a year before Isaac was born, God told Abraham that He planned to destroy Sodom and Gomorrah. When Abraham heard about God’s plan, he became very worried about his nephew Lot. He did not want Lot and his family to die along with the evil people in Sodom and Gomorrah.

    In His great love and mercy, God answered Abraham’s prayer and rescued Lot and his family from destruction.

    13 min
  • សេចក្តីសន្យារបស់ព្រះចំពោះអ័ប្រាហាំ (លោកុប្បត្តិ ១២-២២)

    អ័ប្រាហាំជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់។ គាត់មានហ្វូងសត្វជាច្រើនដូចជា គោ ក្របី ចៀម និងអូដ្ឋ។ ថ្ងៃមួយ ព្រះជាម្ចាស់មានបន្ទូលទៅគាត់ ឱ្យចាកចេញពីស្រុកកំណើត ទៅឯទឹកដីដែលព្រះនឹងប្រទានឱ្យ។ ដូច្នេះ អ័ប្រាហាំបានយកសារ៉ាជាប្រពន្ធ និងឡុតជាក្មួយ រួចនាំគ្នាចេញទៅស្រុកដែលព្រះបានប្រាប់គាត់។ ព្រះបានបន្តប្រទានពរអ័ប្រាហាំ និងការពារគាត់ពីគ្រោះថ្នាក់ជាច្រើន។ ព្រះអម្ចាស់រក្សាព្រះបន្ទូលសន្យានឹងសារ៉ា និងអ័ប្រាហាំ។ សារ៉ាក៏មានផ្ទៃពោះ ហើយកើតបានកូនប្រុសមួយ។ ពេលនោះ សារ៉ាអាយុ៩០ឆ្នាំ ហើយអ័ប្រាហាំ អាយុ១០០ឆ្នាំ ក្នុងថ្ងៃកូនរបស់ពួកគេបានប្រសូតមក។ ពួកគេទាំងពីរនាក់ដាក់ឈ្មោះ ទារកនោះថា អុីសាក។

    God's Starry Promise to Abraham: Abraham was a very wealthy man. He owned many herds of cattle, sheep, and camels. One day God told him to leave his hometown and go to a new land that God would give him. So Abraham took Sarah and his nephew Lot and left as God had told him. God continued to bless Abraham and protected him from many dangers. The Lord kept His promise to Sarah and Abraham. Sarah became pregnant and gave birth to a son. Sarah was 90 years old and Abraham was 100 years old when their son was born. They named their baby Isaac.

    12 min
  • ប៉មបាបិល (លោកុប្បត្តិ ១១:១-៩)

    ប៉ុន្មានឆ្នាំក្រោយទឹកជំនន់ធំ កូនប្រុសរបស់ណូអេ គឺសិម ហាំ និងយ៉ាផែត មានកូនប្រុសស្រីជាច្រើននៅលើផែនដី។ មនុស្សគ្រប់គ្នានិយាយភាសាតែមួយ។ ពួកគេទាំងអស់ចង់សង់អាគារខ្ពស់មួយដែលអាចខ្ពស់ ទៅដល់ស្ថានសួគ៌។ ប៉ុន្ដែ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យភាពអំនួត និងក្រអឺតក្រទមរបស់មនុស្សឡើយ។ អាគារខ្ពស់នោះមានឈ្មោះថា ប៉មបាបិល "ការបំភាន់ឱ្យច្របូកច្របល់" ពីព្រោះនៅទីនោះហើយ ដែលព្រះបានបំភាន់ភាសាមនុស្សជាតិទាំងអស់។

    The Tower of Babel: In the years after the great flood, Noah's sons Shem, Ham and Japeth had many sons and daughters. Everyone spoke one language. The people wanted to build a tall building that would reach all the way to Heaven. But God was not pleased with the people's proud and arrogant talk. The tall building was called Babel, which means "confusion." It was there that God confused the language of everyone in the world.

    6 min
  • មហាទឹកជំនន់ (លោកុប្បត្តិ ៦-៩)

    តាំងពីជំនាន់អ័ដាម និងអេវ៉ា ព្រះជាម្ចាស់បានប្រទានពរដល់រាស្ត្ររបស់ទ្រង់ដើម្បីឱ្យចំនួនពួកគេកាន់តែច្រើនឡើងៗ។ មានតែលោកណូអេម្នាក់ប៉ុណ្ណោះ ជាមនុស្សសុចរិត ប៉ុន្តែ មនុស្សនៅលើផែនដី គឺសុទ្ធតែមានចិត្តគំនិតអាក្រក់ជានិច្ច។ ព្រះជាម្ចាស់មានបន្ទូលប្រាប់ទៅណូអេថា ទ្រង់នឹងបញ្ជូនមហាទឹកជំនន់ដ៏ធំ

    បំផុតមកលើផែនដី គឺ៤០យប់ ៤០ថ្ងៃ ដើម្បីបំផ្លាញមនុស្សទាំងអស់ ដោយព្រោះអំពើបាបរបស់ពួកគេ។ ព្រះចង់សង្គ្រោះណូអេ និងក្រុមគ្រួសាររបស់គាត់ឱ្យរួចផុតពីមហាទឹកជំនន់។ ព្រះបានប្រាប់ណូអេឱ្យសង់ទូកធំមួយ (១២០ឆ្នាំ)។ ដោយព្រោះណូអេបានធ្វើតាម និងទុកចិត្តព្រះ នោះព្រះបានសង្គ្រោះគាត់ និងក្រុមគ្រួសារពីសេចក្ដីស្លាប់ពីទឹកជំនន់ធំ។

    The Great Flood: From the time of Adam and Eve, God blessed His people so that their population grew and grew. Only Noah was righteous, but all the people on Earth had become very evil. God told Noah that He was going to send a huge flood for 40 days and 40 nights upon the Earth to destroy all the people because of all the evil in the world. God wanted to save Noah and his family from the deadly flood waters. God told Noah to build a giant ark (which took 120 years!). Because Noah followed and trusted God, God rescued him and his family from death in the flood.

    16 min
  • បងប្អូនបែកបាក់គ្នា៖ កាអ៊ីន និង អេបិល (លោកុប្បត្តិ ៤)

    វាជាអំពើបាបដ៏អាក្រក់ណាស់ នៅពេលដែលកាអ៊ីន បានលួចសម្លាប់អេបិល។ ប៉ុន្តែ ព្រះមានព្រះហឫទ័យ មេត្តាករុណាដល់កាអ៊ីន ថែមទាំងបានការពារគាត់ ផង។ ដូច្នេះ នៅពេលយើងប្រព្រឹត្តអំពើបាប ព្រះមាន ព្រះហឫទ័យមេត្តាករុណាដល់យើង គឺទ្រង់អត់ទោស អំពើបាបរបស់យើង ថែមទាំងស្រឡាញ់យើង ដោយ យល់ដល់ព្រះយេស៊ូវ។

    Brothers Divided: Cain and Abel: It was a horrible sin when Cain murdered Abel. Yet, God had mercy on Cain and protected him. When we sin, God has mercy on us. He forgives our sins and loves us for Jesus' sake.

    10 min
  • សេចក្តីសន្យាអំពីការសង្គ្រោះជីវិតមនុស្សលោក (លោកុប្បត្តិ ៣)

    ដោយសារតែអំពើបាបរបស់អ័ដាម និងនាងអេវ៉ា បញ្ហាត្រូវបាននាំចូលមកនៅក្នុងពិភពលោក។ ការឈឺចាប់ ការរងទុក្ខ ការងារលំបាកលំបិន សេចក្តីស្លាប់ខាងរូបកាយ បានចូលមកក្នុងពិភពលោកនេះ ដោយព្រោះតែអ័ដាម និងនាងអេវ៉ាមិនបានស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ ហើយស្ថានសួគ៌ដ៏ល្អឥតខ្ចោះដែលព្រះបានបង្កើតនៅក្នុងសួនច្បារត្រូវបានខូចបង់ ដោយព្រោះតែអ័ដាម និងនាងអេវ៉ាដែរ។ ប៉ុន្តែ ព្រះទ្រង់នៅតែស្រឡាញ់ពួកគេ។ ព្រះទ្រង់មិនបានបំភ្លេចពួកគេឡើយ។ ព្រះទ្រង់បានសន្យាជាមួយនឹងពួកគេអំពីព្រះអង្គសង្គ្រោះ ដែលនឹងត្រូវយាងមកឈ្នះលើអំពើបាប លើសេចក្តីស្លាប់ និងលើមេអារក្ស ហើយស្តាទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់ឡើងវិញ (លោកុប្បត្តិ ៣:១៥)។ ព្រះអង្គសង្គ្រោះនេះ គឺព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ។

    A Life-Saving Promise: Because of Adam and Eve’s sin, trouble was brought into the world. Pain, suffering, thorns, thistles, hard work that was no longer joyful, and physical death came into the world because Adam and Eve disobeyed God. The perfect paradise in the garden with God was lost for Adam and Eve. But God still loved them. God did not forget them. God promised them a Savior who would destroy sin, death, and the devil and restore our relationship with Him (Genesis 3:15). This Savior is Jesus, God’s Son.

    13 min
  • ព្រះបង្កើតពិភពលោកល្អឥតខ្ចោះ (លោកុប្បត្តិ ១-២)

    រឿងទីមួយពិពណ៌នាអំពីរបៀបដែលផ្ទៃមេឃ និងផែនដីត្រូវបានបង្កើតឡើង។ រាល់ការបង្កើត ទាំងអស់របស់ព្រះ បានបង្ហាញអំពីសិរីរុងរឿង និងព្រះចេស្ដារបស់ទ្រង់។ លុះដល់ ថ្ងៃទី៧ ការដែលព្រះទ្រង់ធ្វើនោះ ដែលបានសម្រេចហើយ ទ្រង់ក៏ឈប់សម្រាក។ ​ព្រះទ្រង់ប្រទានពរដល់ថ្ងៃទីប្រាំពីរ ព្រមទាំងញែកទុកជា ថ្ងៃបរិសុទ្ធ ពីព្រោះនៅ ថ្ងៃនោះ ទ្រង់បានឈប់សម្រាកពីគ្រប់ទាំងការទាំងអស់ដែលទ្រង់បានបង្កើត។

    God Creates a Perfect World describes how all the heavens and the earth were created. All of God’s creation displays His glory and might. By the seventh day, God had finished creating everything, so He rested. God blessed the seventh day and made it holy. By that day, God had completed all that He wanted to create.

    14 min

About ព្រះបន្ទូលរបស់ព្រះ សម្រាប់អ្នក (God's Word for You - Khmer)

From the publisher's feed

តើព្រះយេស៊ូវគ្រីស្ទជានរណា? តើទ្រង់បានបង្រៀនអ្វីខ្លះ ហើយតើគ្រីស្ទបរិស័ទជឿលើអ្វី? តើខ្ញុំត្រូវចាប់ផ្តើមពីណា? សូមអនុញ្ញាតឱ្យយើងប្រាប់ដល់អ្នក! នៅក្នុងរឿងនីមួយៗនៅក្នុង podcast នេះ យើងនឹងអានជំពូកថ្មីមួយដកស្រង់ចេញពីសៀវភៅ ព្រះបន្ទូលព្រះសម្រាប់អ្នក ដែលជាសៀវភៅរឿងព្រះគម្ពីរ ដែលបានសរសេរសម្រាប់យុវវ័យ និងយុវជន ដោយប្រាប់ពីរឿងរ៉ាវអំពី ព្រះជាម្ចាស់ជានរណា និងអ្វីៗដែលទ្រង់បានធ្វើសម្រាប់អ្នក!