១) តុលាការផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ ៣ឆ្នាំក្នុងសំណុំ«ញុះញង់»។២) អ្នកឃ្លាំមើលព្រមានថា មន្ត្រីពន្ធនាគារ ប្រព្រឹត្តអំពើពុករលួយករណីអនុញ្ញាតិឲ្យ លោក William Guang បញ្ចេញសារនយោបាយតាមទូរស័ព្ទចេញពីពន្ធនាគារ។៣) អ្នកសង្កេតការណ៍ ជម្រុញឱ្យ រដ្ឋាភិបាលកម្ពុជាផ្តល់ឯកសារស្របច្បាប់ដល់ពលករខ្មែរដែលអាជ្ញាធរថៃចាប់ខ្លួនករណីលួចឆ្លង ដែនទៅធ្វើការខុសច្បាប់។៤) ក្រុមអ្នកវិភាគ៖ ទាំងមេដឹកនាំវៀតណាម ទាំងមេដឹកនាំចិន សុទ្ធតែសង្ស័យ អំពីភាពស្មោះត្រង់របស់លោក ហ៊ុន ម៉ាណែត។៥) ពលរដ្ឋខ្មែរលើសកលលោក ប្រកាសជួបជុំគ្នា ប្រារព្ធខួប លើក ទី៣២ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍១៩៩១ លើទឹកដី សហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះ។៦) លោកពូទីនសម្រេចទៅចិនដែលពុំមែនជាសមាជិកតុលាការICCខណៈចិនស្វាគមន៍ទោះជាដឹងថា លោកពូទីន ជាឧក្រិដ្ឋជនសង្រ្គាមក៏ដោយ។