Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
January 28, 2022ព័ត៌មានពេលព្រឹក៖ ២៩ មករា ២០២២ - មករា 29, 2022ព័ត៌មានអំពីកម្ពុជាមាន សេតវិមានបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់អាមេរិកដល់តំបន់អាស៊ាន។ គណបក្សមួយចំនួននិងគ.ជ.ប. បន្តមិនចុះសម្រុងគ្នាលើការកែប្រែនីតិវិធីថ្មីសម្រាប់ការបោះឆ្នោតឃុំសង្កាត់។ សកម្មជនបក្សប្រឆាំងនៅខេត្តត្បូងឃ្មុំដែលធ្លាប់ជាប់ពន្ធនាគារចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន៕30 minPlay
January 27, 2022ព័ត៌មានពេលព្រឹក៖ ២៨ មករា ២០២២ - មករា 28, 2022ព័ត៌មានអំពីកម្ពុជាមាន កម្ពុជា ពុករលួយជាងគេនៅអាស៊ីអាគេ្នយ៍ ខណៈបក្ខពួកសែស្រឡាយក្នុងចំណោមអ្នកមានអំណាចនិងទ្រព្យធន បន្តចាក់ឫស។ តុលាការ បញ្ចប់សវនាការសួរដេញដោលសំណុំរឿងញុះញង់របស់អតីតសកម្មជនបក្សប្រឆាំងចំនួន១៣នាក់។ លោក ហ៊ុន សែន ជំរុញមេដឹកនាំយោធាមីយ៉ាន់ម៉ាអនុវត្តចំណុចឯកភាពទាំង ៥៕30 minPlay
January 26, 2022ព័ត៌មានពេលព្រឹក៖ ២៧ មករា ២០២២ - មករា 27, 2022ព័ត៌មានអំពីកម្ពុជាមាន មន្ត្រីសិទ្ធិមនុស្សបារម្ភថា ការធ្វើច្បាប់ប្រឆាំងការជ្រៀតជ្រែកបរទេស អាចផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មេបញ្ជាការអង្គរក្សលោក ហ៊ុន សែន ចាត់ទុកសេចក្តីសម្រេចរបស់តុលាការបារាំង «ជាការចោទទាំងបំពាន» រឿងបោកគ្រាប់បែកឆ្នាំ១៩៩៧។ ពលរដ្ឋនិងមន្រ្តីបក្សប្រជាជនកម្ពុជា តវ៉ារឿងដកឈ្មោះចៅសង្កាត់រងម្នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោតឃុំសង្កាត់។ រីឯព័ត៌មានអន្តរជាតិមាន ចិន នាំចេញឱសថបុរាណទៅទ្វីបអាហ្វ្រិក។ ទោះជាវីរុសអូមីក្រុងរាតត្បាត ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ត្រៀមខ្លួនប្រារព្ធបុណ្យចូលឆ្នាំតាមចន្ទគតិ៕30 minPlay
January 25, 2022ព័ត៌មានពេលព្រឹក៖ ២៦ មករា ២០២២ - មករា 26, 2022ព័ត៌មានអំពីកម្ពុជាមាន តុលាការបញ្ចេញភស្តុតាងឃ្លីបវីដេអូចំនួន៧ ក្នុងសំណុំរឿងលោក កឹម សុខា តែមេធាវីថា ជាភស្តុតាងចាស់។ បទសម្ភាសន៍៖ អ្នកច្បាប់ខ្មែរអាមេរិកាំង តស៊ូទាមទារសិទ្ធិមនុស្សនៅកម្ពុជា៕30 minPlay
January 24, 2022ព័ត៌មានពេលព្រឹក៖ ២៥ មករា ២០២២ - មករា 25, 2022ព័ត៌មានអំពីកម្ពុជាមាន អាជ្ញាធរថា ករណីផ្ទុះមីនប្រឆាំងរថក្រោះសម្លាប់មនុស្សនៅខេត្តព្រះវិហារ គឺដោយសារមានភាពស្មុគស្មាញក្នុងការដោះមីន។ ស្ថាប័នស្រាវជ្រាវអាមេរិកាំង បន្តបង្ហាញសកម្មភាពកសាងនានាក្នុងមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។ រីឯព័ត៌មានអន្តរជាតិមាន ជនរងគ្រោះពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសហ្វីលីពីន ប្រឆាំងនឹងការប្រជែងយកតំណែងប្រធានាធិបតីរបស់លោក Marcos។ គណៈកម្មការយុត្តិធម៌ប៉ាគីស្ថាន ជ្រើសតាំងចៅក្រមនៅតុលាការកំពូលជាស្ត្រីជាលើកដំបូង៕30 minPlay
January 23, 2022ព័ត៌មានពេលព្រឹក៖ ២៤ មករា ២០២២ - មករា 24, 2022ព័ត៌មានអំពីកម្ពុជាមាន អ្នកច្បាប់ខ្មែរអាមេរិកាំងតស៊ូទាមទារសិទ្ធិសេរីភាពនៅកម្ពុជា ទោះប្រឈមនឹងពន្ធនាគារ។ ១៨ឆ្នាំក្រោយឃាតកម្មលោក ជា វិជ្ជា គ្រួសារអស់ជំនឿថា រដ្ឋអាចវែកមុខឧក្រិដ្ឋជន។ រីឯព័ត៌មានអន្តរជាតិវិញមាន ជំងឺគ្រុនផ្តាសាយធំលាយជាមួយនឹងវីរុសកូរ៉ូណា ឬហៅថា Flurona ចាប់ផ្ដើមឆ្លងនៅរដ្ឋ California៕30 minPlay
January 22, 2022ព័ត៌មានពេលព្រឹក៖ ២៣ មករា ២០២២ - មករា 23, 2022ព័ត៌មានអំពីកម្ពុជាមាន ប្រជានេសាទនៅមានចម្ងល់លើទិន្នន័យផលចាប់ត្រី ខណៈត្រីធ្លាក់ចុះជាបន្តបន្ទាប់។ រីឯព័ត៌មានអន្តរជាតិមាន ការដាក់ពាក្យសុំប្រាក់ជំនួយនៅអាមេរិកពេលគ្មានការងារធ្វើ កើនច្រើនជាងមុន៕30 minPlay
January 21, 2022ព័ត៌មានពេលព្រឹក៖ ២២ មករា ២០២២ - មករា 22, 2022ព័ត៌មានអំពីកម្ពុជាមាន កម្ពុជាស្នើឲ្យមីយ៉ាន់ម៉ាគោរពបទឈប់បាញ់ ខណៈការប្រយុទ្ធរាលដាលកាន់តែខ្លាំង។ លោក ហ៊ុន សែន ព្រលះប្រមុខការទូតម៉ាឡេស៊ី ហើយថា នៅភូមាមានរដ្ឋាភិបាលពីរ។ វៀតណាម គាំទ្រកម្ពុជាជុំវិញបញ្ហាវិបត្តិមីយ៉ាន់ម៉ា។ អាជ្ញាធរកម្ពុជា ចេញបំរាមលើមេធាវីអាមេរិកម្នាក់មិនឱ្យចូលកម្ពុជា ក្រោមហេតុផលមាក់ងាយតុលាការ៕30 minPlay
January 20, 2022ព័ត៌មានពេលព្រឹក៖ ២១ មករា ២០២២ - មករា 21, 2022ព័ត៌មានអំពីកម្ពុជាមាន ១៨ឆ្នាំក្រោយឃាតកម្មលោក ជា វិជ្ជា គ្រួសារអស់ជំនឿថា រដ្ឋ អាចវែកមុខឧក្រិដ្ឋជន។ តុលាការ បញ្ចាំងវីដេអូអំពីចលនាសង្គ្រោះជាតិ ក្នុងសំណុំរឿងញុះញង់របស់សកម្មជនបក្សជំទាស់។ រីឯព័ត៌មានអន្តរជាតិមាន អាមេរិក ព្រមានចាត់វិធានការលើរុស្ស៊ី បើឈ្លានពានអ៊ុយក្រែន។ របាយការណ៍៖ វិបត្តិសិទ្ធិមនុស្សកាន់តែអាក្រក់ ក្រោមការគ្រប់គ្រងរបស់តាលីបង់៕30 minPlay
January 19, 2022ព័ត៌មានពេលព្រឹក៖ ២០ មករា ២០២២ - មករា 20, 2022ព័ត៌មានអំពីកម្ពុជាមាន ខណៈមានការខ្វែងគំនិតគ្នាក្នុងតំបន់ កម្ពុជាថាអាស៊ានមិនត្រូវក្លាយជា«ចំណាប់ខ្មាំង»នៃវិបត្តិភូមាឡើយ។ រដ្ឋដាក់ទិវាឈ្នះឈ្នះជាបុណ្យជាតិ ខណៈអ្នកវិភាគថាលោក ហ៊ុន សែន កំពុងចារឹកកេរដំណែលនយោបាយផ្ទាល់ខ្លួន។ សវនាការលោក កឹម សុខា បន្តឡើងវិញ ចំពេលនយោបាយវិវត្តគួរឱ្យកត់សម្គាល់។ រីឯព័ត៌មានអន្តរជាតិមាន សកម្មជនទាមទារឯករាជ្យក្រុងហុងកុង ត្រូវបានគេដោះលែងពីពន្ធនាគារ។ តុលាការប្រទេសប៊ែលហ្ស៊ិកកាត់ទោសមេខ្លោងរត់ពន្ធមនុស្សម្នាក់ឲ្យជាប់ពន្ធនាគារអំពីការធ្វើឲ្យជនចំណាកស្រុកស្លាប់នៅក្នុងរថយន្តដឹកទំនិញ។ ប្រធានាធិបតីបារាំងអំពាវនាវឲ្យមានក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិសុខអឺរ៉ុបថ្មីជាមួយអង្គការអូតង់និងរុស្សី។ ពលរដ្ឋអាមេរិកាំងចាប់ផ្តើមដាក់ពាក្យស្នើសុំឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ដោយឥតគិតថ្លៃ៕30 minPlay