កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១៩ មករា ២០២២ - មករា 19, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មេធាវី​ថា​ លោក ​កឹម សុខា​ នឹង​ចូល​រួម​ក្នុង​សវនាការ​នៅ​ថ្ងៃ​ពុធ។ ជនជាតិ​ដើម​ភាគ​តិចនៅ​ខេត្ត​ព្រះវិហារ​ជំរុញ​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន។ លោក ហ៊ុន សែន ​ចោទ​អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ ​លោក ​ប៉ែន សុវណ្ណ ជា​អ្នក​នយោបាយ​«ល្មោភ​អំណាច»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​តួកគី​ព្រមាន​រុស្ស៊ីកុំឲ្យ​ឈ្លាន​ពានប្រទេស​អ៊ុយក្រែន។ មនុស្ស១១នាក់ស្លាប់​នៅ​ពេល​ដែល​ក្រុម​ចម្រុះ ទម្លាក់​គ្រាប់​បែក​ក្នុង​ប្រទេស​យេម៉ែន ក្រោយ​ការ​វាយ​ប្រហារ​នៅ​ប្រទេស​អេមីរ៉ាត់​អារ៉ាប់រួម។ ការ​កំណត់ទិស​ដៅ​ផលិត​រថយន្តប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Toyota ជួប​បញ្ហា​ដោយ​សារ​កង្វះគ្រឿង​អេឡិចត្រូនិក​រថយន្ត។ សេចក្តី​រាយការណ៍​ដំបូងៗ​ពី​ការ​ខូច​ខាត​ដោយបន្ទុះ​ភ្នំភ្លើងនិង​រលក​យក្ស​ស៊ូណាមិ​នៅ​កោះ​ Tonga៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៨ មករា ២០២២ - មករា 18, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន លំហូរ​ទឹក​ទន្លេមេគង្គ​ធ្លាក់ចុះ​៣ឆ្នាំ​ជាប់គ្នា បង្ក​ជា​ក្តីបារម្ភ​អំពី​ផលប៉ះពាល់​លើ​ប្រជានេសាទ។ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ជំរុញ​ទូតបរទេស​អន្តរាគមន៍​ដោះលែង​តំណាង និង​តាមដាន​ការ​តវ៉ា​របស់​ពួកគេ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សហរដ្ឋ​អាមេរិក ប្រារព្ធ​ទិវា Martin Luther King Jr. ស្របពេល​សំណើ​ច្បាប់​កែទម្រង់​សិទ្ធិ​បោះឆ្នោត​ជាប់គាំង​នៅ​ព្រឹទ្ធសភា។ មនុស្ស​រាប់លាន​នាក់ រង​ប៉ះពាល់​ដោយសារ​ព្យុះទឹកកក​នៅ​តំបន់​ភាគខាងកើត​សហរដ្ឋ​អាមេរិក។ គណៈ​កម្មការ​ទន្លេ​មេគង្គ ជ្រើស​តាំង​នាយក​ប្រតិបត្តិ​ថ្មី​ជា​ជនជាតិ​ឡាវ។ ប្រទេស​នូវែលស៊ីឡង់ ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ដែល​មាន​អាយុ​៥ ទៅ​១១ឆ្នាំ។ ប្រធានាធិបតី​ចិន ព្រមាន​ថា​ ការ​ប្រឈម​មុខ​ដាក់គ្នា​ជា​សាកល​នៃ​មហាអំណាច បណ្តាល​ឲ្យ​មាន​ផលវិបាក​ប្រកប​ដោយ​មហន្តរាយ និង​ព័ត៌មាន​ផ្សេង​ទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៧ មករា ២០២២ - មករា 17, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន បទវិភាគ៖ រដ្ឋបុរស​កម្ពុជា បង្កើត​មរតក​នយោបាយ​ថ្មី ខណៈ​អាស៊ាន​បង្ហាញ​សញ្ញា​ប្រេះឆា។ វត្ថុ​បុរាណ​២៨ នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា ក្រោយ​កាន់​កាប់​ដោយ​អ្នក​ជំនាញ​ដែល​រង​ការចោទ​ប្រកាន់​ថា លួច​វត្ថុ​បុរាណ​ខ្មែរ។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន ជន​រងគ្រោះ​ដោយសារ​ព្យុះ​ទីហ្វុង​រាប់​លាន​នាក់​នៅ​ហ្វីលីពីន ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៦ មករា ២០២២ - មករា 16, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន បទ​សម្ភាសន៍​ VOA៖ ប្រធាន​ស្តីទី​គណបក្ស​ភ្លើង​ទៀន ​បារម្ភ​អំពី​ការ​បន្ត​គាប​សង្កត់ ប៉ុន្តែ​ថា​ មិន​មាន​ជម្រើស​អ្វី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រុមហ៊ុន​នានា​នៅ​អាហ្វ្រិក​ខាងត្បូង ចេញ​ច្បាប់​កំណត់​ឲ្យ​បុគ្គលិក​ចាក់​វ៉ាក់សាំង ខណៈ​អត្រា​កំណើន​ចាក់​វ៉ាក់សាំង​ធ្លាក់ចុះ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៥ មករា ២០២២ - មករា 15, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន លំហូរ​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​៣​ឆ្នាំ​ជាប់​គ្នា បង្ក​ជា​ក្តី​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​ប្រជា​នេសាទ។ លោក កឹម សុខា ការពារ​ខ្លួន​ថា​មិន​មាន​កំហុស មុន​សវនាការ​នៅ​សប្តាហ៍​ក្រោយ។ រដ្ឋមន្ត្រី​ម៉ាឡេស៊ី រិះគន់​កម្ពុជា​ថា​មិន​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន មុន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា។ បុគ្គលិក​ណាហ្គាវើលដ៍ មិន​ព្រម​ទទួល​ការ​ចរចា​ ខណៈ​តំណាង​សហជីព​ត្រូវ​ឃុំ​ខ្លួន៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៤ មករា ២០២២ - មករា 14, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកតាមដាន ជំរុញ​ឲ្យ​«សម្រប​សម្រួល»​ចំណុច​ខ្ទាស់ ក្រោយ​កិច្ច​ប្រជុំ​អាស៊ាន​ធ្វើ​នៅ​សៀមរាប ត្រូវ​លើក​ពេល។ តុលាការ បង្ហាញ​ភស្តុតាង​ការសន្ទនា​តាម​ទូរស័ព្ទ​ក្នុង​សំណុំ​រឿង​ញុះញង់​របស់​សកម្មជន​បក្ស​ជំទាស់។ វត្ថុ​បុរាណ​២៨ នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា ក្រោយ​កាន់កាប់​ដោយ​អ្នក​ជំនាញ​ដែល​រង​ការចោទ​ប្រកាន់​ថា លួច​វត្ថុ​បុរាណ​ខ្មែរ។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន ពលរដ្ឋ​កេនយ៉ា​ក្នុង​តំបន់​ក្រីក្រ ត្រូវ​បណ្តេញ​ចេញ​ដើម្បី​យក​កន្លែង​សាងសង់​ផ្លូវ​ល្បឿន​លឿន។ ច្បាប់​ថ្មី ត្រូវ​បាន​អនុម័ត​ដើម្បី​ការពារ​តំបន់​ពិសិដ្ឋ​របស់​ជនជាតិ​ដើម​អូស្ត្រាលី៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៣ មករា ២០២២ - មករា 13, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​សៀមរាប ត្រូវ​លើក​ពេល ខណៈ​មាន​ភាព​ចម្រូង​ចម្រាស។ គណបក្ស​នយោបាយ និង​គ.ជ.ប. បន្ត​ខ្វែង​គំនិត​គ្នា​លើ​ការកែប្រែ​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ឃុំសង្កាត់។ រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ប្រចាំ​តំបន់​អាស៊ី ពិភាក្សា​កិច្ចការ​សិទ្ធិ​មនុស្ស​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន សហរដ្ឋ​អាមេរិក​សន្យា​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ បន្ថែម​ទៀត​នៅ​តាម​សាលារៀន ដើម្បី​ឲ្យ​សាលារៀន​នៅ​បើក​ដំណើរការ។ ស្រីលង្កា​បដិសេធ​ថវិកា​សង្គ្រោះ​របស់​អង្គការ IMF និង​ងាក​ទៅ​ស្វែងរក​កម្ចី​ជាថ្មី​ពី​ចិន។ ថៃ មាន​គម្រោង​យក​ថ្លៃ​ទេសចរណ៍​ចាប់ពី​ខែ​មេសា​តទៅ។ ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​ថា តម្លៃ​ទំនិញ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កើន ៧% កាលពី​ឆ្នាំ​មុន។ ជន​រងគ្រោះ​ដោយសារ​ព្យុះ​ទីហ្វុង​រាប់​លាន​នាក់​នៅ​ហ្វីលីពីន ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១២ មករា ២០២២ - មករា 12, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ឲ្យ​ពន្លឿន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ខណៈ​កម្ពុជា កំពុង​ប្រឈម​វីរុស​កូវីដ១៩​បំប្លែង​ថ្មី​ក្នុង​សហគមន៍។ មន្ត្រី​សង្គម​ស៊ីវិល សង្ស័យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​សុំ​ជំនួយ​ពី​ក្រសួង​ការងារ​ដើម្បី​បញ្ឈប់​អ្នកសហជីព។ មន្ត្រី​ថ្លែង​ថា ករណី​ផ្ទុះ​គ្រាប់មីន និង​យុទ្ធភណ្ឌ​២​កន្លែង​នៅ​ព្រះវិហារ បណ្តាល​ឲ្យ​មនុស្ស​៤នាក់​ស្លាប់ និង​របួស​ម្នាក់។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា សហរដ្ឋ​អាមេរិក ធានា​ចំពោះ​សម្ព័ន្ធមិត្ត​អឺរ៉ុប បន្ទាប់ពី​បាន​ចរចា​ជាមួយ​រុស្ស៊ី​រឿង​អ៊ុយក្រែន។ សហរដ្ឋ​អាមេរិក ថ្កោលទោស​ការសាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាងជើង។ អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​ថា ការចាក់​វ៉ាក់សាំង​កូវីដ១៩​ដូស​ជំរុញ​ម្តងហើយ​ម្តងទៀត មិនមែន​ជា​យុទ្ធសាស្ត្រ​ល្អ​នោះ​ទេ។ អង្គការ​សុខភាព​ពិភពលោក​ថា មនុស្ស​ជាង​ពាក់កណ្តាល​នៅ​អឺរ៉ុប អាច​ឆ្លង​វីរុស​អូមីក្រុង​ក្នុង​ពេល​២ខែ​ខាងមុខ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១១ មករា ២០២២ - មករា 11, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន ស្នើ​ឲ្យ​បង្កើត​យន្តការ​ត្រីភាគី​តាមដាន​បទ​ឈប់​បាញ់គ្នា​នៅ​មីយ៉ាន់ម៉ា ខណៈ​ក្រុមយោធា​បន្ត​វាយប្រហារ។ លោក ហ៊ុន សែន ការពារ​ដំណើរ​ទស្សន​កិច្ច​នៅ​មីយ៉ាន់ម៉ា ខណៈ​រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា ប្រធានាធិបតី​កាហ្សាក់ស្ថាន​ថា «ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ» ត្រូវ​បាន​កម្ទេច។ រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ឈូង​សមុទ្រ​ពែក្ស ធ្វើ​ទស្សនកិច្ច​នៅ​ចិន ចំពេល​មាន​ក្ដីបារម្ភ​រឿង​សន្តិសុខ​ថាមពល។ គណៈកម្មាធិការ​ពាន​រង្វាន់​ណូបែល ថ្កោលទោស​ការ​ផ្ដន្ទាទោស​អ្នកស្រី Suu Kyi ថា មាន«លក្ខណៈ​នយោបាយ»។ អ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប អំពាវនាវ​ឲ្យ​មាន​វិធានការ ស្រប​ពេល​កម្រិត​ឧស្ម័ន​ស្រូប​កម្ដៅ​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ២០២១ និង​ព័ត៌មាន​ផ្សេងៗទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១០ មករា ២០២២ - មករា 10, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋាភិបាល​កម្ពុជា សម្រេច​ឲ្យ​ផ្តល់​វ៉ាក់​សាំង​កូវីដ​១៩​ដូស​ទី៤​ដល់​ក្រុម​អាទិភាព។ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម បង្កើន​ក្តីសង្ឃឹម​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​ជំងឺ​រាតត្បាត។ ប្រជា​នេសាទ​ខ្មែរ​បារម្ភ​ត្រី​ធ្លាក់​ចុះ ខណៈ​របាយ​ការណ៍​ថ្មី​បង្ហាញ​អំពី​ជល​ផល​ទន្លេ​មេគង្គ​«កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង»៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners