កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មាន​ពេល​ព្រឹក៖ ៣០ ធ្នូ ២០២១ - ធ្នូ 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក​ ហ៊ុន សែន គ្រោង​ស្នើច្បាប់កំណត់​អាយុនាយក​រដ្ឋមន្រ្តី​ ខណៈ​អ្នកឃ្លាំមើល​ចង់​ឲ្យមាន​ការ​កំណត់​អាណត្តិ។ លោក ហ៊ុន សែន ថាដាច់​ខាត​មិន​ឲ្យ​មាន​បដិវត្តន៍ពណ៌​នៅ​កម្ពុជា។ ពលរដ្ឋ​ខេត្ត​កែបបារម្ភ​ពីការ​រកស៊ីនិង​ឆ្នេរ​ធម្មជាតិ ក្រោយ​អាជ្ញាធរ​ចាក់ដីលុប​ឆ្នេរ​សមុទ្រ​ដើម្បី​អភិវឌ្ឍ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សហរដ្ឋ​អាមេរិក​ថា កិច្ចចរចា​ជាមួយ​រុស្ស៊ី​អាច​ធ្វើ​នៅ​ក្នុង​ខែមករា៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៩ ធ្នូ ២០២១ - ធ្នូ 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បន្ត​កូដ​កម្ម ខណៈ​ក្រុមហ៊ុន​ព្រមាន​កូដករ​ឲ្យ​ចូល​ធ្វើការ​វិញ។ កូន​ប្រុស​ច្បង​លោក ហ៊ុន សែន បបួល​លោក សម រង្ស៊ី ភ្នាល់​គ្នា​រឿង​គុណភាព​សញ្ញាបត្រ។ លោកហ៊ុន សែន៖ ដំណើរ​របស់​លោក​ទៅ​មីយ៉ាន់ម៉ា មាន​គោលដៅ​បង្រួប​បង្រួម​អាស៊ាន​ឡើង​វិញ ហើយនិងមានព័ត៌មាន​ផ្សេងៗទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៨ ធ្នូ ២០២១ - ធ្នូ 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ​គណបក្ស​កាន់​អំណាច​បន្ថែម​រដ្ឋមន្ត្រី​២​រូប​ជា​អនុប្រធាន​គណបក្ស​នាំ​ឱ្យ​មាន​ការ​រិះគន់​មួយ​ចំនួន។ ការ​ប្រឡង​បាក់ឌុប​ចាប់​ផ្តើម​ហើយ​សិស្ស​ឆ្លង​ជំងឺ​កូវីដ១៩​ពីរ​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ប្រឡង​ដាច់​ដោយ​ឡែក។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ជំទាស់៖ ការ​ចុះចូល​របស់​សកម្មជន​បក្ស​នយោបាយ​ជារឿង​សាមញ្ញ​មុន​រដូវកាល​បោះឆ្នោត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អង្គការ Human Rights Watch ថា​មាន​ការវិវឌ្ឍ​ទៅមុខ​ទាក់ទិន​នឹង​ជីវិត​របស់​កុមារ​នៅ​ឆ្នាំ​នេះ ទោះ​មាន​វិបត្តិ​កូវីដ១៩​ក៏ដោយ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៧ ធ្នូ ២០២១ - ធ្នូ 27, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន បងប្រុស​របស់​សកម្មជន​ដែល​ត្រូវបញ្ជូន​មកពីថៃ ទទូច​ឲ្យ​ប្អូនស្រី​ឈប់​ធ្វើ​នយោបាយ នៅពេល​ត្រូវដោះលែង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ទៀត​ក្នុង​ទំនាក់​ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក? ការ​បង្អាក់​នៃ​សង្វាក់​ផ្គត់ផ្គង់​ប៉ះពាល់​ដល់​ការ​នាំចេញ​របស់​សហរដ្ឋ​អាមេរិក​ទៅកាន់​ទ្វីប​អាស៊ី។ ជំងឺ​កូវី​ដ១៩​ រំខាន​ដល់​ការ​រៀន​សូត្រ​របស់​កុមារ​ជាង​៤០០​លាន​នាក់​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៦ ធ្នូ ២០២១ - ធ្នូ 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កសិករ​មួយ​ចំនួននៅខេត្ត​បាត់​ដំបង ត្រៀម​លក់​ដី និង​សត្វគោ ក្រោយ​ខាត​បង់​លើ​ការ​ធ្វើ​ស្រែ​នៅ​ឆ្នាំ​នេះ។ ទិវា​សិទ្ធិ​មនុស្ស ផ្តល់​ការប្តេជ្ញា​ជាថ្មី​ដល់​សកម្មជន ឲ្យ​បន្ត​ទាមទារ​សិទ្ធិ​ជូន​ពលរដ្ឋ​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ខ្សែ​រថ​ភ្លើង​ក្នុង​ក្រុង​ដំបូង​បង្អស់​របស់​វៀតណាម​ក្នុង​រដ្ឋធានី​ហា​ណូយ​ ប្រឈម​បញ្ហា​ក្សត់​អ្នក​ដំណើរ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៥ ធ្នូ ២០២១ - ធ្នូ 25, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន ភរិយា​រៀបរាប់ទុក្ខ​លំបាក ក្រោយ​ស្វាមី​គេចខ្លួន​ទៅ​នៅប្រទេស​ថៃ ព្រោះរឿង​នយោបាយ។ មន្ត្រី​ជាន់ខ្ពស់​បក្សជំទាស់៖ ​ការចុះ​ចូល​របស់​សកម្មជនបក្ស​នយោបាយ​ជារឿង​សាមញ្ញ​មុន​រដូវកាលបោះ​ឆ្នោត។ សហជីព​នៅ​ក្រុម​ហ៊ុនណាហ្គាវើលដ៍​អំពាវនាវឲ្យឈប់​ចោទកូដកម្ម​ថា ជា​ចលនា​បដិវត្តន៍។ ថ្នាក់​ដឹកនាំបក្ស​កាន់​អំណាច​ជ្រើស​រើស​កូនប្រុស​ច្បង​លោកហ៊ុន​ សែន​ជា​បេក្ខជន​ដឹកនាំ​ប្រទេស​«សម្រាប់ពេល​អនាគត»៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៤ ធ្នូ ២០២១ - ធ្នូ 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បងប្រុស​សកម្មជន​ដែល​ត្រូវ​បញ្ជូន​មក​ពី​ថៃ ទទូច​ឲ្យ​ប្អូនស្រី​ឈប់​ធ្វើ​នយោបាយ នៅ​ពេល​ត្រូវ​ដោះលែង។ លោក ហ៊ុន សែន ស្នើ​ឲ្យ​អាជ្ញាធរ​សុខាភិបាល ពិចារណា​បញ្ចេញ​វ៉ាក់សាំង​កូវីដ​១៩ ដូសទី៤។ លោក ហ៊ុន សែន៖ ដំណើរ​របស់​លោក​ទៅ​មីយ៉ាន់ម៉ា មាន​គោលដៅ​បង្រួបបង្រួម​អាស៊ាន​ឡើងវិញ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៣ ធ្នូ ២០២១ - ធ្នូ 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ព្រះ​រាជ​អាជ្ញា​ជាតិ​ថា មាន​តែ​សាលាក្តី​ខ្មែរ​ក្រហម​ប៉ុណ្ណោះ អាច​យក​មេដឹកនាំ​ខ្មែរ​ក្រហម​មក​កាត់​ទោស។ កម្មករ​នយោជិតក្រុមហ៊ុន​ណាហ្គាវើលដ៍ ប្តេជ្ញា​បន្តបាតុកម្ម លុះត្រា​តែមាន​ដំណោះស្រាយ​អាច​ទទួល​យក​បាន។ តុលា​ការ​ក្រុង​ភ្នំពេញ​ លើក​ពេល​សវ​នាការ​សកម្ម​ជនបក្ស​ជំទាស់​២រូប​ដែល​ត្រូវបញ្ជូន​មក​ពី​ថៃ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន មនុស្ស​ប្រមាណ​៧០​នាក់ បាន​បាត់​ខ្លួន​នៅ​ក្នុង​ការ​បាក់ដី​មួយ​នៅ​អណ្តូង​រ៉ែត្បូង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ក្រុមហ៊ុន​ធំៗ​ផលិត​ឱសថ​កូវីដ១៩ កំពុង​ផលិត​វ៉ាក់សាំង​ពិសេស​សម្រាប់ទប់​ទល់​នឹង​វីរុស​អូមីក្រុង។ រដ្ឋ​អាជ្ញា​ជំរុញ​ឱ្យ​កាត់ទោស​អស់​មួយ​ជីវិត ទៅ​លើ​អ្នកបាញ់​ទម្លាក់យន្តហោះ​ម៉ាឡេស៊ី។ គណៈ​កម្មាធិការ​សភា​លីប៊ី​ថា មិន​អាច​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​បាន​ទេ។ ការ​បង្អាក់​នៃ​សង្វាក់​ផ្គត់ផ្គង់​ប៉ះពាល់​ដល់​ការ​នាំចេញ​របស់​សហរដ្ឋ​អាមេរិក​ទៅកាន់​ទ្វីប​អាស៊ី និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២២ ធ្នូ ២០២១ - ធ្នូ 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា​និង​វៀតណាម ចុះ​ហត្ថលេខា​ពង្រឹង​វិស័យ​សំខាន់ៗ​រួមទាំង​ការពារ​ជាតិ ក្នុង​ពេល​ទស្សនកិច្ច​ប្រធានាធិបតី​វៀតណាម។ កូន​ស្រី​ជន​អន្តោប្រវេសន៍​ខ្មែរ​កាត់​ចិន នឹង​ចូល​ប្រកួត​ដើម្បី​អសនៈ​សភា​សហរដ្ឋ​អាមេរិក​ជា​លើក​ទី២។ តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំ​ខ្លួនមន្ត្រី​នគរបាល​២​រូប ​ពាក់​ព័ន្ធ​ការ​កាន់​កាប់ ​និ​ង​ទន្រ្ទាន​ដីព្រៃ​លិច​ទឹក​តំបន់​៣។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ចិន​វាយបក​លើ​ការ​រិះគន់​ទាក់ទិន​នឹង​បញ្ហា​ក្នុង​តំបន់​ស៊ីនជាំង តំបន់​ទីបេ និង​ទីក្រុង​ហុងកុង។ រុស្ស៊ី​ព្រមាន​ចាត់​វិធានការ​ប្រឆាំង​ការ​គំរាមកំហែង​របស់​បស្ចិម​ប្រទេស​រឿង​អ៊ុយក្រែន។ វីរុស​បំប្លែង​ថ្មី​អូមីក្រុង ក្លាយជា​វីរុស​កូវីដ១៩ នាំ​មុខ​គេ​នៅ​សហរដ្ឋ​អាមេរិក។ ចិន សន្យា​បញ្ចៀស​មិន​ឱ្យ​មាន​អនុត្តរភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ជាការពិត​មែន ឬ​យ៉ាង​ណា និង​ព័ត៌មាន​ផ្សេងៗទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២១ ធ្នូ ២០២១ - ធ្នូ 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកវិទ្យាសាស្ត្រ​ក្រើន រំឭក​ពី​សារៈសំខាន់​នៃការបន្ត​តាមដាន​សត្វព្រៃ​ដើម្បី​បង្ការ​ជំងឺ​រាតត្បាត​ថ្មី។ អ្នក​ជំនាញ​សេដ្ឋកិច្ច​ថា កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-​កូរ៉េ នឹង​ផ្តល់​ផល​ប្រ​យោជន៍​ច្រើន​ដល់​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​អាមេរិក ប្រកាស​បោះឆ្នោត​គាំទ្រ​សំណើ​ច្បាប់​សំណាញ់​សុវត្ថិភាព​សង្គម​របស់​លោក Biden នៅ​ដើម​ឆ្នាំ​ក្រោយ។ ចិន​ថា កោះ​តៃវ៉ាន់ គឺជា​«អ្នក​ត្រាច់ចរ​គ្មាន​គោលដៅ»​ម្នាក់ ដែល​នឹង​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ ក្រុម​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស សម្ដែង​«ក្ដី​បារម្ភ​យ៉ាងខ្លាំង» អំពី​ការ​បោះឆ្នោត​សភា​ក្នុង​ទីក្រុង​ហុងកុង។ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​ទីហ្វុង​នៅ​ហ្វីលីពីន កើន​ជាង ២០០នាក់ និង​ព័ត៌មាន​ផ្សេងៗទៀត៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners