កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ៩ មករា ២០២២ - មករា 09, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន សម្រាប់​អ្នក​ខ្វះខាត​ «ធុង​សហគមន៍​ចល័ត»​ នៅ​តែ​ជា​ដំណោះស្រាយ​បណ្តោះ​អាសន្នដ៏ចាំបាច់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អាថ៌កំបាំង​នៃ​ជំងឺ​រាតត្បាត៖ អ្នក​វិទ្យាសាស្ត្រ​ផ្តោត​លើ​សត្វ​ដែល​ជា​ប្រភព​បង្ក​ជំងឺ​កូវីដ​១៩។ ចិន មាន​ប្រៀប​ក្នុង​ការកាន់កាប់​ធនធាន​ធម្មជាតិ​របស់​ពិភពលោក៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៨ មករា ២០២២ - មករា 08, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន កញ្ញា ឈឹម ស៊ីថរ៖ «ខ្ញុំ​ជាប់គុក» នៅពេល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​កម្មករ និង​សហជីព។ អតីត​បុគ្គលិក​ណាហ្គា​វើលដ៍ ទាមទារ​ឲ្យ​ដោះលែង​តំណាង ខណៈ​ក្រសួង​ការងារ​ប្រកាស​ឲ្យ​មក​ផ្ទៀង​ផ្ទាត់​ប្រាក់​បំណាច់។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន ប៉ាគីស្ថាន ប្ដេជ្ញា​បន្ត​សាងសង់​របង​ព្រំដែន​របស់​ខ្លួន​ជាប់​ប្រទេស​អាហ្វហ្គានីស្ថាន៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៧ មករា ២០២២ - មករា 07, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន សកម្មជន ប្រឆាំង​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​មីយ៉ាន់ម៉ា​ដោយ​ថា កំពុង​បំផ្លាញ​អាស៊ាន។ ស្ថាប័ន​បោះ​ឆ្នោត អនុម័ត​នីតិវិធី​ថ្មី​នៃ​ការ​ផ្តល់​លទ្ធផល​បោះឆ្នោត​ដល់​តំណាង​បក្ស​នយោបាយ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់។ តុលាការ​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ នាំឲ្យ​មាន​ការរិះគន់​ពី​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៦ មករា ២០២២ - មករា 06, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន នឹង​ផ្តើម​ការចរចា​នៅ​មីយ៉ាន់ម៉ា​ដោយ​ផ្តោត​លើ​ការឈប់​បាញ់គ្នា។ អតីត​កុមារ​ភៀស​ខ្លួន​រួច​ជីវិត​ពី​របប​ខ្មែរក្រហម ក្លាយជា​ខ្មែរ​ទីមួយ​ជាប់​ជា​ចៅហ្វាយ​ក្រុង Lowell។ សង្គម​ស៊ីវិល ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ខណៈ​កូដកម្ម​បន្ត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៥ មករា ២០២២ - មករា 05, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន អាជ្ញាធរ​ចាប់ខ្លួន​កញ្ញា សេង ធារី មួយ​ស្របក់​ រួច​អនុញ្ញាត​ឱ្យ​ចូល​សវនាការ​សំណុំ​រឿង​ក្បត់​ជាតិ។ តុលាការ​ក្រុងភ្នំពេញ បើក​ការស៊ើបអង្កេត​បទ​ញុះញង់​លើ​មេដឹកនាំ និង​សកម្មជន​សហជីព​ណាហ្គាវើលដ៍​៩នាក់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក​ប្រធានាធិបតី​កេនយ៉ា ការពារ​ចំពោះ​ការពឹងផ្អែក​លើ​ចិន​សម្រាប់​គម្រោង​ធំៗ។ ច្បាប់​ថ្មី ត្រូវ​បាន​អនុម័ត​ដើម្បី​ការពារ​តំបន់​ពិសិដ្ឋ​របស់​ជនជាតិ​ដើម​អូស្ត្រាលី។ អំបូរ​សត្វ និង​រុក្ខជាតិ​ដែល​មាន​ប្រភព​នៅ​អូស្ត្រាលី កំពុង​រង​ការគំរាមកំហែង​ពី​សត្វ​មក​ពី​ក្រៅប្រទេស៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៤ មករា ២០២២ - មករា 04, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន សកម្មជន​សហជីព​៩នាក់ ត្រូវចាប់​ខ្លួន​ចំពោះ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ប៉ុន្តែ​៣នាក់ ត្រូវ​ដោះលែង​វិញ។ លោក ហ៊ុន សែន បង្ហាញ​សុទិដ្ឋិនិយម​នឹង​ការ​គ្រប់គ្រង​បាន​នូវ​ការរាតត្បាត​ជំងឺ​កូវីដ១៩ ក្នុង​ប្រទេស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន រដ្ឋាភិបាលតំបន់​អាស៊ី​អាគ្នេយ៍ បង្ក្រាប​សេរី​ភាព​សារព័ត៌មាន​បន្ថែម ក្នុង​អំឡុង​ពេល​រាល​ដាល​ជំងឺ​កូវីដ១៩៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៣ មករា ២០២២ - មករា 03, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន សកម្មជន​បក្ស​ប្រឆាំង​ថ្នាក់​ក្រោម រង់ចាំ​ឱកាស​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០២២។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ្នក​ជំនាញ​ថា ចិន​ពង្រីក​ការ​វិនិយោគ​នៅ​តំបន់ Balkan ដោយ​ទាមទារ​លក្ខខណ្ឌ​តិច​ជាង​សហភាព​អឺរ៉ុប។ អ្នក​វិទ្យាសាស្រ្ត​នូវវែលសេឡង់ ស៊ើប​អង្កេត​ផល​ប៉ះពាល់​ពី​កម្ទេច​កម្ទី​ប្លាស្ទិក​លើ​ការ​ប្រែប្រួល​អាកាសធាតុ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២ មករា ២០២២ - មករា 02, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន បងប្រុស​របស់​សកម្មជន​ដែល​ត្រូវ​បញ្ជូន​មក​ពី​ថៃ ទទូច​ឲ្យ​ប្អូនស្រី​ឈប់​ធ្វើ​នយោបាយ នៅ​ពេល​ត្រូវ​ដោះលែង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ចិន​ ប្រើ​ការទូត​អវកាស​ក្នុង​ការ​ប្រកួត​ប្រជែងខាង​អវកាស​ជាមួយ​អាមេរិក។ អង្គការ Human Rights Watch ថា មាន​ការវិវឌ្ឍ​ទៅ​មុខ ទាក់ទិន​នឹង​ជីវិត​របស់​កុមារ​នៅ​ឆ្នាំ​នេះ ទោះ​មាន​វិបត្តិ​កូវីដ១៩ ក៏ដោយ។ ការ​បង្អាក់​នៃ​សង្វាក់​ផ្គត់ផ្គង់ ប៉ះពាល់​ដល់​ការ​នាំចេញ​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ទ្វីប​អាស៊ី៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១ មករា ២០២២ - មករា 01, 2022
    ព័ត៌មាន​អំពី​កម្ពុជា​មាន អាជ្ញាធរ​ថា​ការ​ដំឡើង​តម្លៃ​សេវា​ប្រមូល​សំរាម ដើម្បី​ធានា​ការ​ប្រមូល​សំរាម​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ អាជ្ញាធរ​ហៅ​ការ​តវ៉ា​របស់​បុគ្គលិក​ណាហ្គា​វើលដ៍​«ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​»សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ នាំ​ឲ្យ​បារម្ភ​អំពី​ការ​បង្រ្កាប។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន យុទ្ធសាស្ត្រ​កម្ចាត់​ជំងឺកូវីដ​នៃ​ប្រទេស​ចិន​ប្រុង​ប្រៀប​រង់ចាំ Omicron៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៣១ ធ្នូ ២០២១ - ធ្នូ 31, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ​លោក ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​លោក​ សម រង្ស៊ី ចាកចេញ​ពី​នយោបាយ​ ហើយ​បញ្ចូល​ឈាមថ្មី​មកវិញ។ លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា បាន​រៀបផែនការ​បង្កើត​របប​នយោបាយ​ទាយាទនិយម។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ យុទ្ធសាស្ត្រ​កម្ចាត់​ជំងឺកូវីដ​នៃ​ប្រទេសចិន​ប្រុងប្រៀប​រង់ចាំ Omicron។ ក្រុម​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​សិក្សា​ពី​មហាសមុទ្រ​ខាងត្បូង​ក្នុង​ការ​ស្រាវជ្រាវ​ពី​ការ​រញ្ជួយដី​ក្រោមទឹក​ដ៏ជ្រៅ៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners