កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មាន​ពេល​ព្រឹក៖ ២០ ធ្នូ ២០២១ - ធ្នូ 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ជនភៀសខ្លួន​កម្ពុជា​នៅ​ថៃ មាន​អារម្មណ៍​ថា «មិនមាន​សុវត្ថិភាព» បន្ទាប់ពី​មាន​ការចាប់​បញ្ជូន​ខ្លួន។ មេដឹកនាំ​កម្ពុជា សរសើរ​ភាពសកម្ម​របស់​អ្នកកាសែត​ពេល​មាន​វិបត្តិ​កូវីដ១៩ ខណៈ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ពង្រីក​លំហ​សេរីភាព។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​តឹងរ៉ឹង​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន មីយ៉ាន់ម៉ា និង​កូរ៉េ​ខាង​ជើង។ កំណើន​ប្រជាជន​ឥណ្ឌា​មាន​ល្បឿន​យឺត ខណៈ​ដែល​ស្ត្រី​យក​កូន​តិច​ជាង​មុន។ តុលាការ​ម៉ាឡាវី ច្រានចោល​ការជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៩ ធ្នូ ២០២១ - ធ្នូ 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ការគោរព​សិទ្ធិ​ជនភៀសខ្លួន​ធ្លាក់ចុះ ខណៈ​ទំនាក់ទំនង​កម្ពុជា-ថៃ​ឈានឡើង។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន សិទ្ធិ​មនុស្ស រង​ការវាយ​ប្រហារ​នៅ​ពេល​វិបត្តិ​សាកលលោក​រីក​សាយភាយ។ លោក Biden ទទួល​ស្គាល់​ភាពងាយ​រងគ្រោះ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក ពេល​បើក​កិច្ចប្រជុំ​កំពូល។ អ្នកសេដ្ឋកិច្ច៖ វិធីសាស្ត្រ​វិនិយោគ​របស់​ចិន​នៅ​អាហ្វ្រិក ទទួល​បាន​ការគាំទ្រ​ពី​សាធារណជន៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៨ ធ្នូ ២០២១ - ធ្នូ 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កសិករ​នៅ​តំបន់​បឹង​ទន្លេសាបខេត្ត​កំពង់ឆ្នាំង ស្នើ​រដ្ឋ​ផ្តល់​ដី​ធ្វើស្រែ​ឡើងវិញ​ដើម្បី​ដោះស្រាយ​បំណុល និង​ស្បៀង​អាហារ។ អ្នកបម្រើការ​ក្នុង​សេវា​កម្សាន្ត ស្វះស្វែង​ឲ្យ​មាន​ការទទួល​ស្គាល់​ការងារ​រកស៊ី​ផ្លូវភេទ ជា​ការងារ​សុចរិត។ សាលាក្រុង សុំ​ឲ្យ​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ផ្អាកការ​ធ្វើកូដកម្ម រង់ចាំ​ការដោះស្រាយ​ជម្លោះ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ជនជាតិ​អាហ្វហ្គានីស្ថាន​រាប់​លាន​នាក់ ប្រឈម​នឹង​វិបត្តិ​ស្រេក​ឃ្លាន និង​គ្រោះទុរ្ភិក្ស៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៧ ធ្នូ ២០២១ - ធ្នូ 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន តុលាការ បន្ត​ជម្រះក្តី​ពាក់ព័ន្ធ​នឹង​មាតុភូមិ​និវត្តន៍​របស់​លោក​សម រង្ស៊ី ​ដោយ​គ្មាន​វត្តមាន​ជន​ជាប់ចោទ។ ពលរដ្ឋ​រងគ្រោះ​ដោយ​ឧស្សាហកម្ម​ស្ករ​អំពៅ ស្នើសុំ​ក្រុមហ៊ុន​ Coca Cola​ ដោះស្រាយ​វិវាទ​ដីធ្លី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សន្និសីទ​កំពូលរបស់លោ​ក​ Biden អំពី​លទ្ធិ​ប្រជាធិបតេយ្យ នាំ​ឱ្យ​ក្រុម​អ្នកកាន់​អំណាចផ្តាច់​ការ​ខឹង​សម្បារ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៦ ធ្នូ ២០២១ - ធ្នូ 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន បញ្ជាក់​ជាថ្មី​អំពី​ជំនួប​រវាង​រូប​លោក​និង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​នៅ​ខែ​មករា។ ករណី​ឆ្លង​មេរោគ​កូវីដ១៩​បំប្លែងថ្មីអូមីក្រុង ត្រូវបាន​រក​ឃើញ​លើក​ដំបូង​នៅ​កម្ពុជា។ ការបន្ត​សវនាការលោក កឹម សុខា នាំ​ឲ្យមានមតិ​ចម្រុះ​ពី​អ្នកវិភាគ និង​ឃ្លាំមើល​សង្គម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សភា​សហរដ្ឋ​អាមេរិក អនុម័ត​យល់ព្រម​បង្កើន​កម្រិត​បំណុល។ លោក Putin សរសើរ​ទំនាក់ទំនង​«គំរូ»​រវាង​រុស្ស៊ី​និង​ចិន​នៅ​ក្នុង​សន្និសីទ​តាម​វីដូអូ​ជាមួយ​លោក Xi។ ជនជាតិ​វៀតណាម​២​នាក់ ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​ ពី​បទ​បង្ហោះ​ព័ត៌មាន​ស្តី​ពី​ជម្លោះ​ដី​ធ្លី​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​ព័ត៌មាន​ដទៃ​ទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៥ ធ្នូ ២០២១ - ធ្នូ 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អតីត​សកម្មជន​សហជីព​ម្នាក់​បដិសេធ​ថា មិន​ជាប់​ពាក់ព័ន្ធ​ផែនការ​វិលត្រឡប់ ៩ វិច្ឆិកា​របស់​លោក សម រង្ស៊ី។ សមត្ថកិច្ច​បិទ​គេហទំព័រ​ចំនួន​៩​ដែល​បង្ហោះ​រូបភាព​ និង​វីដេអូ​អាសអាភាស​របស់​កុមារ​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​កាសែត​ប្រឆាំងដែល​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់ ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ក្នុង​ប្រទេស​វៀតណាម។ រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ថា លោក Putin និង​លោក Xi នឹង​ពិភាក្សា​គ្នា​អំពី​«ភាពគឃ្លើន» របស់​សហរដ្ឋ​អាមេរិក និង​អង្គការ​អូតង់។ លោក Joe Biden នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​រងគ្រោះ​មហន្តរាយ​ដោយ​សារ​ខ្យល់ព្យុះគួច tornado ក្នុង​រដ្ឋ Kentucky។ ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ប្រជាធិបតេយ្យ អាមេរិក​ ដាក់​កំហិត​លើ​ការនាំ​ចេញ​បច្ចេកវិទ្យា​បំបិទ​សិទ្ធិ និង​ព័ត៌មាន​ដទៃ​ទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៤ ធ្នូ ២០២១ - ធ្នូ 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា ស្វាគមន៍​ការប្តេជ្ញា​របស់​អាមេរិក​នៅក្នុង​ការរក្សា​សន្តិភាព​តំបន់។ មេដឹកនាំ​កម្ពុជា សរសើរ​ភាពសកម្ម​របស់​អ្នកកាសែត​ពេល​មាន​វិបត្តិ​កូវីដ១៩ ខណៈ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ពង្រីក​លំហ​សេរីភាព។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សហរដ្ឋ​អាមេរិក នឹង​ប្រកាស​ទឹកប្រាក់ ១.២០០ លាន​ដុល្លារ​នៅក្នុង​ការវិនិយោគ​ឯកជន​សម្រាប់ជួយ​តំបន់​អាមេរិក​កណ្តាល។ សកម្មជន​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​លោក Jimmy Lai ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៣ខែ។ អាជ្ញាធរ​វៀតណាម ដាក់​ពន្ធនាគារ​អតីត​ប្រធាន​គណៈកម្មាធិការ​ទីក្រុង​ហាណូយ ចំនួន​៨ឆ្នាំបន្ថែមទៀត​ពី​បទ​រំលោភ​អំណាច។ លោក Biden ទទួល​ស្គាល់​ភាព​ងាយ​រងគ្រោះប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក ពេល​បើក​កិច្ច​ប្រជុំ​កំពូល។ អ្នក​សេដ្ឋកិច្ច៖ វិធីសាស្ត្រវិនិយោគ​របស់​ចិន​នៅ​អាហ្វ្រិក ទទួល​បាន​ការគាំទ្រ​ពី​សាធារណជន និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៣ ធ្នូ ២០២១ - ធ្នូ 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បទសម្ភាសន៍៖ «អតីត​អ្នកតំណាងរាស្ត្រ​សង្គ្រោះជាតិ សង្ឃឹម ទាក់ទាញ​អ្នកបោះឆ្នោត​ឲ្យ​បន្ត​គាំទ្រ​បក្ស​ថ្មី»។ រីឯ​ព័ត៌មាន​អន្តរជាតិ​មាន អ្នក​វិភាគ​ថា​កិច្ចព្រមព្រៀង AUKUS និង​ភាព​តានតឹង​នៅ​សមុទ្រ​ចិន ធ្វើ​ឱ្យ​ឥណ្ឌូណេស៊ី​ស្ថិត​ក្នុង​ជំហរ​ដ៏​ពិបាក​មួយ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១២ ធ្នូ ២០២១ - ធ្នូ 12, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវ​បាន​ចងចាំ​ចំពោះ​ការនាំ​សុខសន្តិភាព​និង​ការដឹកនាំ​ប្រកប​ដោយ​មេត្តាធម៌។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ប្រទេស​វៀតណាម សង្ឃឹម​ខ្លាំង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP។ ក្រុម​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី សិក្សា​ពី​មហា​សមុទ្រ​ខាងត្បូង​ក្នុង​ការស្រាវជ្រាវ​ពី​ការរញ្ជួយ​ដី​ក្រោម​ទឹក​ដ៏ជ្រៅ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១១ ធ្នូ ២០២១ - ធ្នូ 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ភាព​តាន​តឹង​រវាង​ភ្នំពេញ-វ៉ាស៊ីនតោន​ឡើង​កម្ដៅ ​ចំ​ពេល​បេសក​ទូត​អាមេរិក​មក​ភ្នំពេញ។ «គណបក្សកម្ពុជានិយម»​ដែល​ទើប​បង្កើត​ថ្មី ប្រកាស​ចាប់​ផ្តើម​សកម្មភាព​ជាមួយ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស។ ក្រុម​សិទ្ធិ​មនុស្ស​និង​សកម្មជន ទាម​ទារ​ឲ្យ​ស្តា​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួកគេ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អំបូរ​សត្វ និង​រុក្ខជាតិ​ដែល​មាន​ប្រភព​នៅ​អូស្ត្រាលី កំពុង​រង​ការ​គំរាមកំហែង​ពី​សត្វ​មក​ពី​ក្រៅ​ប្រទេស៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners