កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មាន​ពេល​ព្រឹក៖ ៣០ វិច្ឆិកា ២០២១ - វិច្ឆិកា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន ព្រះអង្គ​ម្ចាស់ ​នរោត្តម​ រណ​ឫទ្ធិ​សោយ​ទិវង្គត​នាំ​ឲ្យ​មាន​ការ​សោក​ស្តាយ ខណៈ​ជីវិត​នយោបាយ​របស់​ទ្រង់​ក៏​រង​ការ​រិះគន់​ផង​ដែរ។ ​មន្ត្រី​បក្ស​ប្រឆាំង​ថា​ សារ​លោក កឹម សុខា​ រិះ​គន់​លោក ​សម រង្ស៊ី ​មិន​មែន​ចេញ​ពី​ឆន្ទៈ​របស់​លោក​ឡើយ។ លោក ​ហ៊ុន សែន ​បញ្ជា​ឲ្យ​រឹប​អូស​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាប ​និង​ចាប់​ខ្លួន​អ្នក​ទន្ទ្រាន។​ រីឯព័ត៌មាន​អន្តរជាតិ​មាន កម្មវិធី​ព័ត៌មាន​អវកាស​ខែនេះ ស្តីពី​ការវាយ​ប្រហារ​អាចម៍​ផ្កាយ និង​ការព្រមាន​របស់ NASA ពី​គ្រោះ​មហន្តរាយ​អាកាសធាតុ។
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៩ វិច្ឆិកា ២០២១ - វិច្ឆិកា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចូលទិវង្គតក្នុងព្រះជន្ម ៧៧ ព្រះវស្សា។ តើ​វិស័យ​ទេសចរណ៍​តាម​កោះ​នៅ​ កម្ពុជា​អាច​វិលទៅរក​ស្ថានភាព​មុន​ពេល​មាន​វិបត្តិ​ជំងឺកូវីដ១៩ វិញ​បាន​ដែរឬទេ? រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន រដ្ឋសភា​ថៃ​ពិភាក្សា​លើ​កំណែទម្រង់​ស្ថាប័ន​ប៉ូលិស​ បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ថ្មី​ចុងក្រោយ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៨ វិច្ឆិកា ២០២១ - វិច្ឆិកា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន វិបត្តិ​នៅ​ពី​ក្រោយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង។ រីឯព័ត៌មាន​អន្តរជាតិ​មាន បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​បាត់បង់​ព្រៃឈើ​នៅ​អាស៊ី​មួយ​ចំនួន មិន​បាន​ចូលរួម​ក្នុង​សេចក្ដី​ប្រកាស COP26៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៧ វិច្ឆិកា ២០២១ - វិច្ឆិកា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន រដ្ឋសភា​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ​២០២២​ត្រៀម​ស្តារពី​ផល​ប៉ះ​ពាល់​ជំងឺ​កូវីដ ​រៀបចំ​កិច្ច​ប្រជុំ​អាស៊ាន និង​ការ​បោះ​ឆ្នោត។ បទសម្ភាសន៍​ជាមួយលោកវេជ្ជបណ្ឌិត​សុង តាន​ដែល​ជា​ប្រធាន​សមាគមសុខាភិបាល​ខ្មែរ​នៅ​អាមេរិកអំពី​«វីដេអូផ្សព្វផ្សាយ​ប្រឆាំង​ព័ត៌មាន​បំផ្លើស​ពី​វ៉ាក់សាំង​កូវីដ​និង​ជំរុញ​អ្នកស្ទាក់ស្ទើរ​ទៅ​ចាក់វ៉ាក់សាំង»។ រីឯព័ត៌មាន​អន្តរជាតិ​មាន វេជ្ជបណ្ឌិត​នីហ្សេរីយ៉ា​ចំណាកស្រុកទៅបរទេស ដើម្បីទទួលបានប្រាក់​ខែ​ខ្ពស់ និង​លក្ខខណ្ឌ​ការងារ​ប្រសើរ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៦ វិច្ឆិកា ២០២១ - វិច្ឆិកា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន អូស្ត្រាលី​រំពឹង​ថា​ ​កម្ពុជា​រក្សា​«តុល្យភាព» ​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន។ អូស្ត្រាលី​ទំនង​មិន​បន្ត​កិច្ច​ព្រម​ព្រៀង​ជន​ភៀស​ខ្លួន​ជាមួយ​កម្ពុជា​ទៀត​ទេ។ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​តុលាការ​ និង​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​ដែល​ត្រូវ​បាន​ដោះ​លែង។ ការិយាល័យ​ UNHCR ​ស្វះ​ស្វែង​រក​ការ​បក​ស្រាយ​ពី​ថៃ​អំពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​ជា​លើក​ទីបី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៥ វិច្ឆិកា ២០២១ - វិច្ឆិកា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អង្គ​ការ​លីកាដូ​ថា ពលរដ្ឋ​១៦០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការបញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត។ សកម្មជន​សិទ្ធិ​មនុស្ស បង្ហាញ​មន្ទិល​ចំពោះ​ការចាប់ខ្លួន​ជន​សង្ស័យ​ក្នុង​ឃាតកម្ម​សកម្មជន​គណបក្ស​ជំទាស់។ ជំងឺ​កូវីដ​១៩ រាតត្បាត​កាន់តែ​យូរ និស្សិត​ប្រឈម​នឹង​វិបត្តិ​គ្មាន​ការងារ​ធ្វើ​កាន់តែ​ច្រើន៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៤ វិច្ឆិកា ២០២១ - វិច្ឆិកា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ​ហ៊ុន សែន​ ឲ្យ​តវ៉ា​ប្រឆាំង​នឹង​ការ​អំពាវនាវ​ឲ្យ​អាមេរិក​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ការិយាល័យ UNHCR ស្វះស្វែងរក​ការបកស្រាយពីថៃអំពីការបញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ជា​លើក​ទី៣។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ហេតុអ្វី​ចិន​និយាយ​សម្រាល​ពី​ការ​បាត់ខ្លួន​ជើងឯក​វាយកូនបាល់​ដែល​បាន​ចោទ​ប្រកាន់​ពី​ការ​បៀតបៀន​ផ្លូវភេទ​នោះ? សេតវិមាន៖ គម្រោង​កសាង​ពិភពលោក​ជាថ្មី​ឲ្យ​ប្រសើរ​នឹង​ចាប់ផ្តើម​គម្រោង​៥០៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៣ វិច្ឆិកា ២០២១ - វិច្ឆិកា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកពាក់ព័ន្ធ​រិះគន់​ការចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជ្រក​កោន​នៅ​ថៃ ហើយ​បញ្ជូន​មក​ឃុំ​ខ្លួន​នៅ​កម្ពុជា។ គ្រួសារ ជំរុញ​ស្វែង​រក​ជន​បង្ក​ការកាប់​សម្លាប់​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​រាជធានី​ភ្នំពេញ។ ប្រជា​នេសាទ រងគ្រោះ​ពី​ខ្យល់​មិន​ទៀងទាត់ និង​ផល​ប៉ះពាល់​នៃ​ការអភិវឌ្ឍ​តាម​ព្រែក​សមុទ្រ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២២ វិច្ឆិកា ២០២១ - វិច្ឆិកា 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា ត្រូវការ​គ្រូជំនាញ​អប់រំ​ពិសេស​បន្ថែម ដើម្បី​ជួយ​ម្តាយ​ឪពុក​ដែល​មាន​កូន​អូទីហ្សឹម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រុម​ទាហាន​ផ្តាច់ខ្លួន​ចេញ​ពី​យោធា​មីយ៉ាន់ម៉ា បញ្ចុះ​បញ្ចូល​ក្រុម​ផ្តាច់ខ្លួន​ផ្សេងទៀត​ឱ្យ​រួមផ្តុំគ្នា។ អង្គការ​សហ​ប្រជាជាតិ អនុម័ត​យន្តការ​ច្បាប់​ដើម្បី​ការពារ​អ្នកការពារ​បរិស្ថាន៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២១ វិច្ឆិកា ២០២១ - វិច្ឆិកា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ការ​អនុញ្ញាត​របស់​រដ្ឋាភិបាល​ឲ្យ​សេវា​កម្សាន្ត​ដំណើរការ​វិញ ​នាំឲ្យ​មាន​ក្តីបារម្ភ​ច្រើន​ជាង​ការសាទរ។ រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​ធ្វើ​វិសោធនកម្ម​ញឹកញាប់​ ខណៈ​នីតិរដ្ឋ​នៅ​មាន​បញ្ហា។​ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ប្រទេស​សេណេហ្គាល់​ ប្រឈម​នឹង​វិបត្តិ​នេសាទ៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners