កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១០ វិច្ឆិកា ២០២១ - វិច្ឆិកា 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ក្រោម​សម្ពាធ​នៃ​ការរិះគន់ តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ខ្លះ​ឲ្យ​មាន​សេរីភាព។ លោក ហ៊ុន សែន ជំរុញ​ឲ្យ​ខិតខំ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​និង​ឈរ​លើ​គោលការណ៍​«សុចរិតភាព»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក បន្ថែម​ការងារ​៥៣១.០០០​ក្នុង​ខែតុលា។ ឥណ្ឌា រិះគន់​ច្បាប់​ព្រំដែន​ដី​គោក​ថ្មី​របស់​ចិន៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៩ វិច្ឆិកា ២០២១ - វិច្ឆិកា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន មុន​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោក ហ៊ុន សែន ថា គ្មាន​បរទេស​ណា​ដាក់​សម្ពាធ​លោក​បាន​ទេ។ លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​អ្នក«ព្រហើន»​អត្ថាធិប្បាយ​ទាក់ទងនឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ្នក​ជំនាញ​ថា ការ​ដោះលែង​អ្នក​ទោស​របស់​យោធា​មីយ៉ាន់ម៉ា គ្រាន់តែ​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​អន្តរជាតិ​ប៉ុណ្ណោះ។ ការប្រយុទ្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដើម្បី​ជួយ​សង្គ្រោះ​ឆ្នេរ​ពី​ការ​លិចលង់។ ប្រធានាធិបតី​អាមេរិក​លោក Biden ថា អាមេរិក​វិល​ត្រឡប់​មក​ដឹកនាំ​កិច្ចព្រមព្រៀង​អាកាសធាតុ​វិញ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៨ វិច្ឆិកា ២០២១ - វិច្ឆិកា 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សង្គមស៊ីវិល ជំរុញ​រដ្ឋាភិបាល​ឱ្យ​បញ្ចប់​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកកាសែត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ឥណ្ឌា រិះគន់​ច្បាប់​ព្រំដែន​ដី​គោក​ថ្មី​របស់​ចិន។ ផលប៉ះពាល់​មុខ​ពីរ​នៃ​បម្រែបម្រួល​អាកាសធាតុ និង​របៀប​ដោះស្រាយ​បញ្ហា​នេះ។ អង្គការ WHO ចាត់វិធានការ​កុំឲ្យ​អំពើ​រំលោភ​បំពាន និង​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​កើត​ឡើង​ម្តង​ទៀត​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៧ វិច្ឆិកា ២០២១ - វិច្ឆិកា 07, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អាកាសធាតុ​ប្រែប្រួល​ខ្លាំង ទឹក​ជំនន់​ញឹកញាប់ ជា​ក្តី​ព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ។ តំបន់​ឆ្នេរ​កម្ពុជា ត្រៀម​ទទួល​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់ ពី​ចុង​ខែវិច្ឆិកា​តទៅ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Colin Powell បាន​ធ្វើការ​ជូន​ប្រធានាធិបតី​អាមេរិក និង​បានជួយ​រៀបចំ​គោលនយោបាយ​ការបរទេស​អាមេរិក។ ស្ត្រី​អាហ្វហ្គានីស្ថាន​បាត់បង់​អាជីវកម្ម ខណៈ​ក្រុម​តាលីបង់​ហាម​ឃាត់​ពួកគេ​មិន​ឲ្យ​ធ្វើការ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៦ វិច្ឆិកា ២០២១ - វិច្ឆិកា 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​តំណែង​កំពូល​របស់​រដ្ឋ​ចំនួន​បួន ចូល​ជា​ធរមាន។ រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចំពេល​លោក ហ៊ុន សែន រិះគន់​ជំនួយ​វ៉ាក់សាំង​យឺតយ៉ាវ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ការជួយ​ធម្មជាតិ​ស្តារ​សមត្ថភាព​ឡើងវិញ​ដើម្បី​ទប់ទល់នឹង​ការប្រែប្រួល​អាកាសធាតុ។ អង្គការ​សហ​ប្រជាជាតិ អនុម័ត​យន្តការ​ច្បាប់​ដើម្បី​ការពារ​អ្នកការពារ​បរិស្ថាន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៥ វិច្ឆិកា ២០២១ - វិច្ឆិកា 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ពលរដ្ឋ​រងគ្រោះ​ក្នុង​គម្រោង​ស្ករ​អំពៅ សរសើរ​ធនាគារ ANZ ចំពោះ​ការទូទាត់​សំណង​ខូចខាត។ តុលាកា​រ កាត់ទោស​កុមារា កាក់ សុវណ្ណច្ឆ័យ ឲ្យ​ជាប់​ពន្ធនាគារ​ពីបទ​«ញុះញង់»។ របាយការណ៍ UN ប្រចាំកម្ពុជា៖ វិបត្តិ​ជំងឺ​កូវីដ១៩ នាំឲ្យ​«ភាពងាយរងគ្រោះ»​និង​«វិសមភាព​ប្រាក់​ចំណូល» កាន់តែ​ធ្ងន់ធ្ងរ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ព្រះបរមរាជវាំង​ប្រទេស​ហ្ស៊កដានី វាយបក​ទៅលើ​របាយការណ៍ Pandora ដែល​ចោទ​ប្រកាន់​លើ​ព្រះមហាក្សត្រ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៤ វិច្ឆិកា ២០២១ - វិច្ឆិកា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន តំបន់​ឆ្នេរ​កម្ពុជា ត្រៀម​ទទួល​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់ ពី​ចុង​ខែវិច្ឆិកា​តទៅ។ អវត្តមាន​កម្ពុជា​ពី​សេចក្ដី​ប្ដេជ្ញាចិត្ត​សាកល​អំពី​ការការពារ​ព្រៃឈើ នាំឱ្យ​មាន​ការរិះគន់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ប្រទេសរុស្សី ប្រឹងប្រែងពង្រឹងចំណង​ទាក់​ទងជា​មួយ​អាស៊ី ដើម្បី​ទប់ទល់នឹង​សម្ព័ន្ធភាព​ឥណ្ឌូ-ប៉ាស៊ីហ្វិក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣ វិច្ឆិកា ២០២១ - វិច្ឆិកា 03, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ក្រុមវេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង ចេញ​សារ​ប្រឆាំង​ព័ត៌មាន​បំផ្លើស​ពី​វ៉ាក់សាំង​កូវីដ និង​ជំរុញ​អ្នកស្ទាក់ស្ទើរ​ទៅ​ចាក់។ សង្គម​ស៊ីវិលជំរុញ​រដ្ឋាភិបាល​ឱ្យ​បញ្ចប់​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកកាសែត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន មេដឹកនាំ​ពិភពលោក​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP26 សន្យា​ជួយ​សង្គ្រោះ​ព្រៃឈើ។ អតីត​អ្នកការទូត​និងជា​អ្នកចរចា​ចំណាប់​ខ្មាំង​សហរដ្ឋ​អាមេរិក ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ប្រទេស​ចិនជំរុញ​ឲ្យ​ក្រុម​គ្រួសារ​ស្តុកទុក​របស់​របរ​សំខាន់ៗ​ប្រចាំ​ថ្ងៃ មុនពេល​រដូវ​រងា​មក​ដល់។ ក្រុម​ជន​សកម្មប្រយុទ្ធ វាយ​ប្រហារ​ទៅ​លើ​មន្ទីរពេទ្យ​យោធា​សំខាន់​មួយ​កន្លែង​ក្នុង​ទីក្រុង​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។ រដ្ឋ២​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​អភិបាល​រដ្ឋ។ រូប​ចម្លាក់ The Hug នៅ​ទីក្រុង New York ​រំឭក​ស្មារតី​អំណត់​របស់​មនុស្ស​ក្នុង​សម័យ​កូវីដ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២ វិច្ឆិកា ២០២១ - វិច្ឆិកា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន មន្ត្រី​អាវុធហត្ថ​ពីរ​នាក់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ប្រើ​ហិង្សា​លើ​អ្នក​បម្រើ​ជា​អនីតិជន។ ការទទួល​សិស្ស​មក​រៀន​ផ្ទាល់​វិញ​នៅ​ជួប​ការប្រឈម ខណៈ​សាលារៀន​ទូទាំង​ប្រទេស​បើក​ទ្វារ​ឡើងវិញ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន គណបក្ស​ប្រឆាំង​ថៃ ស្វះស្វែង​រក​ការពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​សន្តិសុខ​ជាតិ បន្ទាប់ពី​ការចាប់​ខ្លួន​ក្រុម​អ្នកប្រឆាំង​តវ៉ា។ សហរដ្ឋ​អាមេរិក ព្រួយ​កង្វល់​អំពី​កិច្ចប្រតិបត្តិការ​យោធា​មីយ៉ាន់ម៉ា​នៅក្នុង​រដ្ឋ Chin។ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នៅ​លើ​ពិភពលោក កើន​លើស​៥លាន​នាក់​ហើយ។ នាយក​រដ្ឋមន្ត្រី​ជប៉ុន ដាក់​ចេញ​នូវ​ផែនការ​ទូលំទូលាយ ក្រោយ​ការឈ្នះ​ឆ្នោត​របស់​បក្ស​លោក។ អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ថា សន្និសីទ​កំពូល​អាកាសធាតុ COP26 ត្រូវតែ​ចាត់​វិធានការ​ដើម្បី​ជួយ​ជីវិត​មនុស្ស​ជាតិ។ អង្គការ​សហប្រជាជាតិ អំពាវនាវ​ឱ្យ​មាន​ចំណាត់ការ​ល្អ​ជាង​មុន​សម្រាប់​ការជួបជុំ​គ្រួសារ​អាហ្វហ្គានីស្ថាន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១ វិច្ឆិកា ២០២១ - វិច្ឆិកា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បំណុល​ជំពាក់​ថៅកែ​ឡឥដ្ឋ នៅតែ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្មេងៗត្រូវ​ធ្វើការ​ទាំង​ខុស​ច្បាប់។ អ្នកជំនាញ​ថា វា​គួរ​ឲ្យ​អាម៉ាស់ បើ​កម្ពុជា​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​រំលង​ការបង្ការ​ការប្រែប្រួល​អាកាសធាតុ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន បេសកជន​អង្គការ​សហ​ប្រជាជាតិ អំពាវនាវ​ឲ្យ​មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​ចុះ​ចេញ​ពី​តំណែង៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners