កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មាន​ពេល​ព្រឹក៖ ២០ វិច្ឆិកា ២០២១ - វិច្ឆិកា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកជំនាញ​និង​អ្នកកាសែត ប្រតិកម្ម​នឹង​ការថ្លែង​របស់​អភិបាល​ខេត្តកំពត​អំពី​ការរឹតត្បិត​សេរីភាព។ ស្ថានទូត​ចិន​ថា កិច្ចសហការ​រវាង​ចិន-កម្ពុជា មិន អាច​អត់ឱន​ចំពោះ​ការជ្រៀតជ្រែក​ពី​កម្លាំង​ខាងក្រៅ​ឡើយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន គម្រោង​ទាញយក​ទឹកទន្លេ​នៅ​ថៃ​ឆ្លងផុត​បញ្ហា​ប្រឈម​ដ៏សំខាន់ បន្ទាប់ពី​ចិន​បង្ហាញ​ការចាប់​អារម្មណ៍​លើ​គម្រោង​នេះ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៩ វិច្ឆិកា ២០២១ - វិច្ឆិកា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជាមាន មេធាវី​តំណាង​នាយក​រដ្ឋមន្ត្រី​ការពារ​វិធានការ​លក់​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ​ថា​ ជា​«ការ​អនុវត្ត​ច្បាប់»។ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​កើន​ដល់​១៨​% ហើយ​វិបត្តិ​កូវីដ​ជា​កត្តា​មួយ​នាំ​ឲ្យ​មាន​កំណើននេះ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន តើ​ភាព​ជា​ដៃគូ​ដែល​ចិន​គ្រោង​ធ្វើ​ជាមួយ​អាស៊ាន​ជា​ជំហាន​សំខាន់​សម្រាប់​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មែនទេ? ប្រទេស​សេណេហ្គាល់​ប្រឈម​នឹង​វិបត្តិ​នេសាទ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៨ វិច្ឆិកា ២០២១ - វិច្ឆិកា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ពល​រដ្ឋខ្វែង​គំនិត​គ្នា​លើ​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ ដោយ​ខ្លះ​ថា ​វាបម្រើ​ប្រយោជន៍​បុគ្គល។ ការ​សម្រេច​របស់​តុលាការ​លក់​ស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ រង​ការរិះ​គន់​ថា​ ជា​ការ​សងសឹក​នយោបាយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ប្រទេស​ឥណ្ឌាបិទ​រោងចក្រ​ប្រើ​ថាមពល​ធ្យូងថ្ម​ចំនួន​៥​ជា​បណ្តោះ​អាសន្ន​នៅ​ជុំវិញ​ទីក្រុង​ញូវដែលី។ សហរដ្ឋ​អាមេរិក​និង​ជប៉ុន ប្រកាស​ភាពជា​ដៃគូ​ថ្មី​ផ្នែក​ពាណិជ្ជកម្ម។ ឥណ្ឌូណេស៊ី ចាប់ខ្លួន​បព្វជិត​ជាន់​ខ្ពស់​ម្នាក់​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម Jemaah Islammiah។ រដ្ឋមន្ត្រី​ការពារ​ជាតិ​ប៉ូឡូញ​និយាយ​ថា ប្រទេស​របស់​លោក ប្រឈម​នឹង​សម្ពាធជន​ចំណាកស្រុក​ដែល​ព្យាយាម​ឆ្លង​ពីប្រទេស​បេឡារុស ក្នុង​រយៈពេល​ច្រើន​ខែ​ទៅ​មុខ​ទៀត។ អតីត​យុទ្ធជន​ស៊ីមបាវ៉េ ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​តវ៉ា​រឿង​ប្រាក់​សោធននិវត្តន៍៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៧ វិច្ឆិកា ២០២១ - វិច្ឆិកា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ក្រុម​សហជីព ស្វះស្វែង​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ដើម្បី​ដោះស្រាយ​វិវាទ​ក្នុង​វិស័យ​ទេសចរណ៍។ សកម្មជន​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់ បន្ទាប់ពី​ត្រូវ​បាន​ដោះ​លែង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ចំណុច​សំខាន់ៗ​នៃ​ជំនួប​កំពូល​រវាង​លោក​ប្រធានាធិបតី Joe Biden និង​លោក Xi Jinping។ របប​យោធា​មីយ៉ាន់ម៉ា ចោទ​ប្រកាន់​អ្នកស្រី Suu Kyi ពី​បទ​បន្លំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ២០២០។ ការផ្ទុះ​នៅ​ក្បែរ​អគារ​សភា​និង​ស្ថានីយ​ប៉ូលិស​នៅ​ប្រទេស​អ៊ូហ្កង់ដា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​និង​របួស។ ប្រទេស​រុស្សី បដិសេធ​ការចោទ​ប្រកាន់​ដែល​ថា មីស៊ីល​ប្រឆាំង​ផ្កាយ​រណប​របស់​ខ្លួន​គំរាម​កំហែង​ដល់​ស្ថានីយ​អវកាស។ ក្រុមហ៊ុន​លក់​ទំនិញ​សហរដ្ឋ​អាមេរិក ឈប់​លក់​ទំនិញ​របស់​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការបំពាន​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៦ វិច្ឆិកា ២០២១ - វិច្ឆិកា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន គណបក្ស​«ភ្លើងទៀន» កម្រើក​សកម្មភាព​ឡើងវិញ មុនពេល​ធ្វើ​សមាជ​ដ៏​សំខាន់។ កម្ពុជា រិះគន់​អាមេរិក​ធ្ងន់ៗ​ថា មិន​គោរព​អធិបតេយ្យ ក្រោយ​នាយ​ឧត្តមសេនីយ៍​យោធា​ពីរ​នាក់​រង​ទណ្ឌកម្ម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកកាសែត​អាមេរិកាំង​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​មីយ៉ាន់ម៉ា​ចាប់​តាំងពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​មក ត្រូវ​បាន​ដោះលែង។ អាមេរិក​និង​ចិន ព្រមានគ្នា​អំពី​បញ្ហា​កោះ​តៃវ៉ាន់​មុន​កិច្ចប្រជុំ​កំពូល​រវាង​លោក Biden និង​លោក Xi។ ប្រធានាធិបតី​ហ្វីលីពីន​លោក Duterte នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ព្រឹទ្ធសភា​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​ក្រោយ។ សកម្មជន​ប្រឆាំង​ក្នុង​ប្រទេស​គុយបា គាំទ្រ​ការដើរ​ដង្ហែ​ក្បួន​ពលរដ្ឋ​នៅ​ថ្ងៃចន្ទ។ ប្រទេស​ប៉ាគីស្ថាន ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្រ្ជិល​និង​ស្អូច​ដល់​កុមារ​រាប់​លាន​នាក់ និង​ព័ត៌មាន​ផ្សេង​ទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៥ វិច្ឆិកា ២០២១ - វិច្ឆិកា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវ​ធ្វើ​វិសោធនកម្ម​ញឹកញាប់​ខណៈ​នីតិរដ្ឋ​នៅ​មាន​បញ្ហា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អង្គការ​សុខភាព​ពិភពលោក​ថា មាន​ប្រទេស​ក្នុង​ទ្វីបអាហ្រ្វិក​តែ​៥ប៉ុណ្ណោះ​សម្រេច​តាម​គោលដៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​៤០%។ អ្នកវិភាគ​មើល​ឃើញ​ថា ប្រធានាធិបតី​ចិន ពង្រឹង​អំណាច​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ចិន៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៤ វិច្ឆិកា ២០២១ - វិច្ឆិកា 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន ជំរុញ​ឲ្យ​ខិតខំ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​និង​ឈរលើ​គោលការណ៍​«សុចរិតភាព»។ អ្នក​ឃ្លាំមើល​ការបោះឆ្នោត​ជំរុញ​ពលរដ្ឋ​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត ខណៈ​តួលេខ​ទាបជាង​គោលដៅ​រំពឹងទុក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រុមហ៊ុន​លក់​ទំនិញ​សហរដ្ឋ​អាមេរិក ឈប់លក់​ទំនិញ​របស់​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការបំពាន​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន។ ចិន ប្រើ​ការទូត​អវកាស​ក្នុង​ការប្រកួត​ប្រជែង​ខាង​អវកាស​ជាមួយ​អាមេរិក៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៣ វិច្ឆិកា ២០២១ - វិច្ឆិកា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវ​ធ្វើ​វិសោធនកម្ម​ញឹកញាប់ ខណៈ​នីតិរដ្ឋ​នៅ​មាន​បញ្ហា។ សាលាឧទ្ធរណ៍ សម្រេច​ព្យួរទោស​សេសសល់​របស់​លោក រ៉ុង ឈុន នាំឲ្យ​លោក​បាន​ចេញ​ពី​ពន្ធនាគារ។ នៅ​សន្និសីទ​អង្គការ​សហប្រជាជាតិ កម្ពុជា​ស្នើសុំ​ជំនួយ​បន្ថែម​ស្តីពី​វិបត្តិ​ការ​ប្រែប្រួល​អាកាសធាតុ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១២ វិច្ឆិកា ២០២១ - វិច្ឆិកា 12, 2021
    ព័ត៌មានអំពី​កម្ពុជា​មាន តុលាការ​ខេត្ត​រតន​គិរី កាត់​ទោស​សកម្ម​ជន​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ ក្រោម​បទ​ចោទ​កាប់​រាន​ព្រៃ។ សហរដ្ឋអាមេរិក៖ ទណ្ឌកម្ម​លើ​ឧត្តម​សេនីយ៍​កម្ពុជា​២​រូប​ទៀត ផ្តើម​ចេញ​ពី​ការ​រំលោភ​សិទ្ធិ​សេរី​ភាព។ អតិថិ​ជន​ក្រុមហ៊ុន GFX តវ៉ា​ស្នើ​សុំ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ លើ​ប្រាក់​បាត់​បង់​ជាង ៤លាន​ដុល្លារ។ រីឯព័ត៌មាន​អន្តរជាតិ​មាន ប្រទេស​ចិន រៀបចំ​ជា​ថ្មី​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១១ វិច្ឆិកា ២០២១ - វិច្ឆិកា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកឃ្លាំមើល​ការបោះឆ្នោត​ជំរុញ​ពលរដ្ឋ​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត ខណៈ​តួលេខ​ទាបជាង​គោលដៅ​រំពឹងទុក។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង៖ «ដូច​គុក​ឥត​ជញ្ជាំង» បើ​ទោះ​កូនប្រុស ត្រូវ​បាន​ដោះលែង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អតីត​យុទ្ធជន​ស៊ីមបាវ៉េ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​តវ៉ា​រឿង​ប្រាក់​សោធននិវត្តន៍។ ចិន ជា​បញ្ហា​ចម្បង​នៃ​កិច្ចប្រជុំ​រវាង​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌូណេស៊ី៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners