កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ៣១ តុលា ២០២១ - តុលា 31, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សត្វផ្សោត​ទន្លេ​មេគង្គ​មួយ​ក្បាល​ចុងក្រោយ​នៅ​អន្លង់​ឈើទាល ប្រឈមនឹង​ការផុត​ពូជ ខណៈ​ទំនប់​វារី​អគ្គិសនី​ជា​បញ្ហា​គំរាម​កំហែង​មួយ។ ក្រសួងយុត្តិធម៌​ក្រើន​រំឭក​ដល់​មន្រ្តី​តុលាការ​ឲ្យ​បន្ត​ចូលរួម​ដោះ​ស្រាយ​សំណុំ​រឿង​កកស្ទះ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ការសិក្សាថ្មី៖ គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន​ផ្តោត​លើ​ប្រាក់​ចំណេញ មិនមែន​លើ​ការអភិវឌ្ឍ​នោះទេ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣០ តុលា ២០២១ - តុលា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អាជ្ញាធរ​ខណ្ឌ​ដង្កោ៖ ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង​១៥០០​ខ្នង​រង​ការជន់​លិច​ពី​ទឹក​ជំនន់​ស្ទឹង​ព្រែកត្នោត។ រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ផែនការ​បន្ត​សង្គ្រោះ​ពលរដ្ឋ រងផល​ប៉ះពាល់​ដោយ​វិបត្តិ​កូវីដ​១៩។ អាកាសធាតុ​ប្រែប្រួល​ខ្លាំង ទឹក​ជំនន់​ញឹកញាប់ ជា​ក្តី​ព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ស្ត្រី​អាហ្វហ្គានីស្ថាន​បាត់បង់​អាជីវកម្ម ខណៈ​ក្រុម​តាលីបង់​ហាម​ឃាត់​ពួកគេ​មិន​ឲ្យ​ធ្វើការ។ កម្មវិធី​ព័ត៌មាន​អវកាស​ខែនេះ ស្តីពី​កូរ៉េ​ខាងត្បូង​បោះជំហាន​មួយ​ទៀត ឆ្ពោះ​ទៅកាន់​ឋាន​ព្រះច័ន្ទ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៩ តុលា ២០២១ - តុលា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ខ្មែរ​ក្រៅ​ស្រុក​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ការរំលោភ​សិទ្ធិមនុស្ស។ អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍៖ ការងើប​ឡើងវិញ​នៃ​អាជីវកម្ម​ទេសចរណ៍ រំពឹង​លើ​ការសាកល្បង​ទទួល​ទេសចរ​ចាក់​វ៉ាក់សាំង​រួចរាល់។ បុគ្គលិក​ប៉ុស្តិ៍​ទូរទស្សន៍ CNC ស្នើ​សុំ​អន្តរាគមន៍​ពី​សហភាព​ការងារ​កម្ពុជា​ដើម្បី​ការពារ​អត្ថប្រយោជន៍។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រុមហ៊ុន​បច្ចេកវិទ្យា Amazon លុបចោល​កម្មវិធី​អាន​គម្ពីរ​កូរ៉ាន និង​គម្ពីរ​ព្រះគ្រិស្ត​ពី Apple Store នៅក្នុង​ប្រទេស​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៨ តុលា ២០២១ - តុលា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សមាជ​បក្ស​ភ្លើងទៀន នឹង​សម្រេច​ថា​នឹង​ចូលរួម​ការបោះឆ្នោត​ឃុំសង្កាត់ ឬ​អត់។ អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក​ថា វិធានការ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ១៩ អាច​បង្ក​ហានិភ័យ​ដល់​សិទ្ធិ​ពលរដ្ឋ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ការឈានជើង​ចូល​របស់​ចិន​ក្នុង​វិស័យ​ឌីជីថល​នៅ​ទ្វីបអាហ្រ្វិក ធ្វើឲ្យ​អ្នកជំនាញ​ព្រួយ​បារម្ភ។ ការផ្តើម​គំនិត​ថ្មី​របស់​ក្រសួង​យុត្តិធម៌ នឹង​ប្រយុទ្ធប្រឆាំង​ការរើសអើង​ខាង​ការសុំ​ខ្ចី​ប្រាក់។ អូស្ត្រាលីត្រូវបាន​សុំ​ឱ្យ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​យោធា​ជាមួយ​តៃវ៉ាន់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៧ តុលា ២០២១ - តុលា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ក្រសួង​យុត្តិធម៌ ក្រើន​រំឭក​មន្ត្រី​តុលាការ​ឲ្យ​បន្ត​ចូល​រួម​ដោះ​ស្រាយ​សំណុំ​រឿង​កកស្ទះ។ ពលរដ្ឋ​រង​គ្រោះ​នៅ​ជាប់​ស្ទឹង​ព្រែក​ត្នោត​ថា កម្រិត​ទឹក​ជំនន់​ខ្ពស់​ជាង​ឆ្នាំ​មុន។ សកម្មជន​សង្គម​និង​នយោបាយ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០​ខែ​ក្នុង​សំណុំ​រឿង​តវ៉ា​ប្រឆាំង​ការចាប់​ខ្លួន​លោក រ៉ុង ឈុន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អង្គការ WFP នឹង​កាត់​បន្ថយ​ស្បៀង​អាហារ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នីហ្សេរីយ៉ា ដោយសារ​ខ្វះ​សាច់​ប្រាក់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៦ តុលា ២០២១ - តុលា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋាភិបាល គ្រោង​បោះផ្សាយ​មូលបត្រ​រដ្ឋ​លើក​ដំបូង ខណៈ​ការចំណាយ​ឆ្នាំ២០២២ ត្រូវគ្រោង​ជាង​៨​ពាន់​លានដុល្លារ។ រដ្ឋសភាកម្ពុជា អនុម័ត​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​«សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់»។ រដ្ឋាភិបាល​កម្ពុជា​និង​អង្គទូត រំឭក​ស្មារតី​និង​គុណតម្លៃនៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​ខួប​៣០ឆ្នាំ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ពួក​អ្នក​ចងការ​ប្រាក់​គ្មាន​អាជ្ញាប័ណ្ណ កេងចំណេញ​ពី​ស្ថានភាព​រាតត្បាត។ ធនាគារ​ពិភពលោក៖ បំណុល​របស់​ប្រទេស​ក្រីក្រ​កើន​ឡើង ១២% ដែល​កើន​ដល់​ ៨៦០​ពាន់លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ២០២០៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៥ តុលា ២០២១ - តុលា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បទសម្ភាសន៍អំពី «ការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះនិងកិច្ចការដែលត្រូវអនុវត្តក្នុងពេលខាងមុខ។»។ បេក្ខជន​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន សង្ឃឹម​ទទួល​សំឡេង​គាំទ្រ​ក្នុង​ការបោះ​ឆ្នោត​ឃុំ​សង្កាត់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៤ តុលា ២០២១ - តុលា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកសារព័ត៌មាន​កម្ពុជា​ថា ពាន​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​នេះ​ផ្តល់​ជូន​អ្នក​កាសែត​ជា​លើក​ដំបូង បង្ហាញ​ពី​តម្លៃ​នៃ​បេសសកម្ម​របស់​ពួកគេ។ ប្រជា​នេសាទ​ខ្មែរ​បារម្ភ​ត្រី​ធ្លាក់​ចុះ ខណៈ​របាយការណ៍​ថ្មី​បង្ហាញ​អំពី​ជលផល​ទន្លេ​មេគង្គ «កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សហរដ្ឋ​អាមេរិក រំឭក​ដល់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៣ តុលា ២០២១ - តុលា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន បេក្ខជន​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន សង្ឃឹម​ទទួល​សំឡេង​គាំទ្រ​ក្នុង​ការបោះ​ឆ្នោត​ឃុំ​សង្កាត់។ ៣០​ឆ្នាំ​ក្រោយកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស យុវជន​មួយ​ចំនួន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​បន្ត​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។ សង្គម​ស៊ីវិល​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​សារៈសំខាន់​ក្នុង​ដំណើរ​រក្សា​សន្តិភាព​ប្រទេស៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២២ តុលា ២០២១ - តុលា 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកកាសែត​ជើងចាស់​អាមេរិក មើល​មិន​ឃើញ​លទ្ធភាព​ពិនិត្យ​ឡើង​វិញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ពលរដ្ឋ​និង​ក្រុម​សិទ្ធិ​មនុស្ស ស្នើ​រដ្ឋាភិបាល​ដោះសា្រយ​សំណង​ដីធ្លី​ឲ្យ​បាន​សមរម្យ និង​បញ្ឈប់​ការបណ្តេញ​ចេញ។ របាយការណ៍​ថ្មី​របស់​សមាគម​ខេម​បូចា៖ អ្នកសារព័ត៌មាន បន្ត​រង​ការយាយី​ពី​អាជ្ញាធរ​មូលដ្ឋាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្រុម​ប្រឆាំង​នៅ​មីយ៉ាន់ម៉ា ស្វាគមន៍​ការដក​មេដឹកនាំ​របប​យោធា​ចេញ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ស្នើសុំ​ឱ្យ​អញ្ជើញ​ពួកគេ​ជា​តំណាង៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners