កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ២១ តុលា ២០២១ - តុលា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកកាសែត​ជើងចាស់​អាមេរិក មើល​មិន​ឃើញ​លទ្ធភាព​ពិនិត្យ​ឡើងវិញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​និង​អ្នកមាន​ជំងឺ​ប្រចាំកាយ អាច​ចាក់​វ៉ាក់សាំង​កូវីដ​១៩ បាន។ ប្រជា​នេសាទ​ខ្មែរ​បារម្ភ​ត្រី​ធ្លាក់​ចុះ ខណៈ​របាយការណ៍​ថ្មី​បង្ហាញ​អំពី​ជលផល​ទន្លេ​មេគង្គ​កំពុង រង​សម្ពាធ​យ៉ាងខ្លាំង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន វិបត្តិ​ថាមពល​ចិន ធ្វើឱ្យ​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​សាកល ប្រឈម​នឹង​ហានិភ័យ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២០ តុលា ២០២១ - តុលា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន គ្រូបង្រៀន​ម្នាក់​បន្ត​រត់​គេចខ្លួន ក្រោយ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង​រក្សា​បទ​ចោទ​ញុះញង់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ កម្ពុជា គ្រោង​ចុះ​ហត្ថលេខា​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង​នៅ​សប្តាហ៍​ក្រោយ។ មន្ត្រី​ការបរទេស​អាមេរិក និង​សង្គម​ស៊ីវិល៖ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​សារៈសំខាន់​ក្នុង​ការស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ធនាគារ​ពិភពលោក៖ បំណុល​របស់​ប្រទេស​ក្រីក្រ កើន​ឡើង ១២% ដែល​កើន​ដល់​ ៨៦០​ពាន់ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០២០៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៩ តុលា ២០២១ - តុលា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋាភិបាល​បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡីស័ក​មកត្រឹម​៧​ថ្ងៃ​សម្រាប់​អ្នក​ដំណើរ​ចូល​មក​កម្ពុជា​ដែល​ចាក់​វ៉ាសាំង​រួចរាល់។ ឯកអគ្គរដ្ឋទូត Murphy៖ អាមេរិក បន្ត​ប្តេជ្ញា​ជួយ​កម្ពុជា​និង​ពលរដ្ឋ​នៅ​ខួប​សន្តិភាព​ទីក្រុង​ប៉ារីស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អូស្ត្រាលី ត្រូវ​បាន​សុំ​ឱ្យ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​យោធា​ជាមួយ​តៃវ៉ាន់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៨ តុលា ២០២១ - តុលា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន មរតក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បន្ត​ដល់​អ្នកជំនាន់​ក្រោយ​ដោយ​លទ្ធផល​មិន​ទាន់​ពេញលេញ។ មន្ត្រីការ​បរទេស​អាមេរិក និង​សង្គមស៊ីវិល៖ កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស មាន​សារៈសំខាន់​ក្នុង​ការស្តារ​លទ្ធិ​ប្រជាធិបតេយ្យ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៧ តុលា ២០២១ - តុលា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន សហគមន៍​ខ្មែរ​ក្រៅ​ប្រទេស បង្កើត​កម្លាំង​ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អង្គការ​សហប្រជាជាតិ បារម្ភ​អំពី​ការវាយ​ប្រហារ​ដោយ​កង​យោធា​មីយ៉ាន់ម៉ា​នៅក្នុង​តំបន់​មាន​ចលាចល។ ទោះជា​មាន​វ៉ាក់សាំង​គុណភាព​ទាប​ក្តី ប្រទេស​ប្រេស៊ីល​មាន​ការជឿនលឿន​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៦ តុលា ២០២១ - តុលា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ការស្លាប់​របស់​លោក ទន់ សុវណ្ណ តំណាង​សហគមន៍​ខ្មែរ​ដ៏ឆ្នើម នាំមក​នូវការ​ចងចាំ​អំពី​កេរ​ដំណែល​សំខាន់ៗ។ សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​កម្ពុជា ថយ​មក​ចំណុច​ចាប់ផ្តើម​រយៈពេល​៣០​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៥ តុលា ២០២១ - តុលា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ក្រសួង​សុខាភិបាល​ថា ការមិន​កម្រើក​ខ្លាំង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ដោយសារ​ការគ្រប់គ្រង​ទាន់ពេល។ អាមេរិក​ថា ពលរដ្ឋ​កម្ពុជា​សម​នឹង​បាន​ដឹង​រឿង​ច្រើន​អំពី​កំណើន​សំណង់​ថ្មីៗ​នៅ​មូលដ្ឋាន​ទ័ព​រាម។ ក្រុម​ជន​រងគ្រោះ ត្រូវការ​យុត្តិធម៌​និង​សំណង​ពេល​សាលាក្តី​ខ្មែរក្រហម​អំពាវនាវ​ឲ្យ​មាន​ការចូលរួម​គំនិត​ចម្រុះ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៤ តុលា ២០២១ - តុលា 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា​ប្រាប់​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​ថា បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​«បដិវត្តន៍ពណ៌» និង​សម្រេច​បាន​ការរួបរួម​ជាតិ។ មេធាវី និង​សាច់ញាតិ៖ សេរីភាព​របស់​លោក រ៉ុង ឈុន ពឹង​លើ​ជំហរ​មិន​លម្អៀង​របស់​សាលាឧទ្ធរណ៍។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​តាលីបង់​ព្រមាន​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​អំពី​ជន​ភៀសខ្លួន ប្រសិនបើ​ការដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​បន្ត​នោះ។ ប្រធានាធិបតី​អាមេរិក​និង​កេនយ៉ា នឹង​បើក​កិច្ច​ប្រជុំ​នៅ​សេតវិមាន។ កោះ​តៃវ៉ាន់​ព្រមាន​ចិន​កុំ​ឲ្យ​មក​ក្បែរ​ខ្លួន ខណៈ​ដែល​ចិន​ធ្វើ​សមយុទ្ធ​យោធា។ ប៉ូឡូញ​មាន​គម្រោង​សង់​របង​ព្រំដែន​ដែល​មាន​តម្លៃ ៣៥៣​លាន​អឺរ៉ូ នៅ​តាមបណ្តោយ​ព្រំដែន​ជាមួយ​បេឡារុស។ ប្រទេស​រុស្សី​ថា គេ​ត្រូវការកិច្ចសន្យា​ថ្មី​ដើម្បី​បង្កើន​ការផ្គត់ផ្គង់​ឧស្ម័ន​ទៅកាន់​ទ្វីបអឺរ៉ុប និង​ព័ត៌មាន​ផ្សេងទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៣ តុលា ២០២១ - តុលា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ថ្នាក់​ដឹកនាំ​បក្ស​ជំទាស់​ចោទ​តុលាការ​ថា​ ត្រូវ​អ្នក​មាន​អំណាច​បញ្ជា​ឲ្យ​មក​បំបិទ​សំឡេង​ប្រឆាំង។ ស្ថាប័ន​គាំទ្រ​សេរីភាព​សារព័ត៌មាន​សុំ​ឲ្យ​រដ្ឋ​អំណាច​ងាក​ទៅ​ស្នើសុំ​ការ​កែ​សម្រួល​ល្អ​ជាង​ការ​ប្តឹង​ផ្តល់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ សហភាព​អឺរ៉ុប​សន្យាផ្តល់​ថវិកា​ នៅ​ក្នុង​ពិធី​បើក​សន្និសីទ​កំពូលG-20 តាម​ប្រព័ន្ធ​អនឡាញ ស្តីពី​ប្រទេស​អាហ្វហ្គានីស្ថាន។ មនុស្ស​១១​នាក់​ស្លាប់​ដោយ​សារខ្យល់​ព្យុះនៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ ប្រទេស​ចិន​សន្យា​ផ្តល់​ថវិកា​ចំនួន​២៣៣​លាន​ដុល្លារ​សម្រាប់​ការពារ​ជីវៈចម្រុះ​សាកល។ ប្រទេស​រុស្សី​ថា ពុំ​មាន​ដំណោះស្រាយ​ណា​មួយក្នុង​កិច្ចពិភាក្សា​ជាមួយ​ភាគី​អាមេរិក​ ស្តី​ពី​ជម្លោះ​ស្ថានទូត​នោះ​ទេ។ មេដឹកនាំថ្មី​របស់​ប្រទេស​អូទ្រីស កំពុង​រងការ​រិះគន់​នៅ​ក្នុង​សភា​នៅ​ពេល​មាន​ការ​ចោទប្រកាន់​ថា​លោក​ជា​អាយ៉ង​របស់​លោក Kurz និង​ព័ត៌មាន​ផ្សេង​ទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១២​ តុលា ២០២១ - តុលា 12, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន មន្ត្រី​គ្រប់​គ្រង​គ្រោះ​មហន្តរាយ៖ ទឹក​ជំនន់​ប៉ះ​ពាល់​ខេត្ត​បន្ទាយ​មាន​ជ័យ​ធ្ងន់ធ្ងរ​ជាង​គេក្នុង​ឆ្នាំ​២០២១។ អ្នក​នយោ​បាយ​បន្ត​ខ្វែង​គំនិត​គ្នា​លើ​ការ​ធ្វើ​ច្បាប់​កំណត់សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​តំណែង​កំពូល​រដ្ឋ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ប្តីប្រពន្ធ​អាមេរិក​មួយ​គូ​ ត្រូវ​បាន​ចាប់​ខ្លួនពី​បទ​លក់​ព័ត៌មាននាវា​ចម្បាំង​ ​ប្រើ​ថាមពល​នុយក្លែអ៊ែរ។ រុស្ស៊ី​ច្រានចោល​វិធានការ​ថ្មីៗ​ ទោះ​ចំនួន​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​មាន​កម្រិតខ្ពស់។ ប្រធាន​គណបក្ស Maori ក្នុង​ប្រទេស​នូវែលសេឡង់ និយាយ​ថា រដ្ឋាភិបាលបាន​ទុក​ពួក​គេ​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់។ ចិន​សន្យា​បញ្ចូល​ការ​ការពារ​ជីវៈចម្រុះ​ទៅ​ក្នុង​ផែនការ​សេដ្ឋកិច្ច​របស់​ខ្លួន។ អ្នក​វិភាគ​និយាយ​ថា​ ភាព​ធូរ​ស្រាលក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ នឹង​ជួយ​លើក​កម្ពស់​សង្វាក់​ផ្គត់ផ្គត់​ជា​សាកល។ សាកលវិទ្យាល័យ Harvard បាន​ថវិកា ៤៥ លាន​ដុល្លារ​សម្រាប់​កម្មវិធី​សិក្សា​អំពី​ពលរដ្ឋអាមេរិកាំង​ដើម​កំណើត​អាស៊ី៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners