កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១ តុលា ២០២១ - តុលា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន លោក សម រង្ស៊ី រំឭក​អ្នកគាំទ្រ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​អំពី​គ្រោះថ្នាក់​នៃ​ប្រទេស​ចិន​ចំពោះ​កម្ពុជា និង​តំបន់។ ក្រោយ​សវនាការ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ទម្លាក់​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​កុមារ កាក់ សុវណ្ណច្ឆ័យ។ រដ្ឋាភិបាល​ការពារ​ការដំឡើង​ប្រាក់​ឈ្នួល​២ដុល្លារ ខណៈ​សហជីព​និង​កម្មករ​រិះគន់​ថា តិច​ពេក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ម្ចាស់​សត្វ​លា​និង​ក្រុម​តស៊ូ​មតិ​កេនយ៉ា ទាមទារ​ឱ្យ​ហាម​ឃាត់​ជា​អចិន្ត្រៃយ៍​លើ​ការសម្លាប់​សត្វលា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣០ កញ្ញា ២០២១ - កញ្ញា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នក​កាសែត​ក្នុង​ខេត្ត​កោះកុង​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ក្រោយ​ធ្វើ​សេចក្តី​រាយការណ៍​ពី​វិវាទ​ដីធ្លី។ រដ្ឋសភា​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជាសារ​ជាថ្មី​ ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី​ Biden។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន បេសកជន​សហរដ្ឋ​អាមេរិក​ថា កិច្ចព្រមព្រៀង AUKUS មិន​គំរាម​កំហែង​ស្ថិរភាព​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នោះ​ទេ។ ដែន​កោះតៃវ៉ាន់ ស្នើ​រឹតបន្តឹង​ច្បាប់​ដើម្បី​ការពារ​ការលួច​បច្ចេកវិទ្យា​ពី​ប្រទេស​ចិន​ដីគោក។ សេដ្ឋកិច្ច​វៀតណាម បាន​រួញតូច​នៅ​ក្នុង​ត្រីមាស​ទី៣។ តម្លៃ​រូបិយប័ណ្ណ​របស់​មីយ៉ាន់ម៉ា បាន​ធ្លាក់​ថ្លៃ​៦០% ស្របពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ធ្លាក់ចុះ​ចាប់តាំងពី​ក្រោយ​រដ្ឋប្រហារ​យោធា​មក។ កងទ័ព​ប្រទេស​អង់គ្លេស នឹង​ចែកចាយ​ប្រេង​ឥន្ធនៈ​ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​ការផ្គត់ផ្គង់​ប្រេង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៩ កញ្ញា ២០២១ - កញ្ញា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ដល់​ត្រឹម​១៩៤​ដុល្លារ​សម្រាប់​ឆ្នាំ២០២២ ខណៈ​សហជីព​សម្តែង​ការខកចិត្ត។ តុលាការ​ក្រុង​ភ្នំពេញ​ លើកពេលប្រកាស​សាលក្រម​សំណុំរឿងក្រុម​ខ្មែរ​ថាវរៈ។ ធនាគារ​ពិភពលោក៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​បាន​ព្យាករ​ថា នឹង​កើន​ត្រឹម​ ២,២ ភាគរយ​សម្រាប់​ឆ្នាំ២០២១។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវ​គេ​រារាំង​មិន​ឲ្យ​ចេញពី​ប្រទេស​ចិន បាន​ត្រឡប់​មក​ផ្ទះ​វិញ​ក្នុង​សហរដ្ឋ​អាមេរិក បន្ទាប់ពី​ជាប់​ក្នុង​ប្រទេស​ចិន​អស់ពេល​៣​ឆ្នាំ​មក។ ទីក្រុង​បាងកក​ស្ថិត​ក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន ខណៈ​ផ្ទះ​ប្រមាណ​៧ម៉ឺន​ខ្នង​ក្នុង​ប្រទេស​ថៃ​កំពុង​លិចលង់។ ធនាគារ​ពិភពលោក​ព្យាករ​ថា មាន​ការរីក​លូតលាស់​សេដ្ឋកិច្ច​យឺត​សម្រាប់​តំបន់​អាស៊ី​ខាង​កើត និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដោយសារ​ជំងឺ​កូវីដ១៩ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៨ កញ្ញា ២០២១ - កញ្ញា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ក្នុង​របាយការណ៍​ដំបូង ប្រេសិត ​UN ថ្មី ​ស្នើ​កម្ពុជាឲ្យ​ឈប់​យក​ច្បាប់​រុកកួន​ក្រុម​អ្នករិះគន់។ អ្នកវិភាគ៖ កម្ពុជា​ត្រូវ​រក្សា​ស្ថិរភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ខ្លួន​ ក្រោយ​ពី​ជំនួប​កំពូល​វៀតណាម-កម្ពុជា-ឡាវ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន នាវា​ចម្បាំង​ចក្រភព​អង់គ្លេស បើកបរ​ដ៏​កម្រ​មួយ​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់។ ប្រទេស​ថៃ​ កាត់​បន្ថយ​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ។ ប្រទេស​កូរ៉េ​ខាងត្បូង នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ។ ប្រទេស​ឥណ្ឌា ចាប់​ផ្តើម​នាំចេញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​សារជាថ្មី និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៧ កញ្ញា ២០២១ - កញ្ញា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ ពលរដ្ឋ​៩នាក់​ត្រូវ​ដោះលែង​ ក្រោយ​សន្យា​ឈប់​តវ៉ា​រឿង​ទំនាស់ដីធ្លី​ក្នុង​គម្រោង​ព្រលាន​យន្តហោះថ្មី​នៅ​ខេត្តកណ្តាល។ អ្នកកាសែត​ចាស់វស្សា​ជនជាតិ​អាមេរិក​រំឭក​កម្ពុជា​ឱ្យ​ការពារ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុងប៉ារីស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ បន្ថែម​លើ​វិបត្តិ​បញ្ហា​កូវីដ១៩ សហភាព​អឺរ៉ុប​ប្រឈម​នឹង​ការ​ប្រប្រយុទ្ធ​ដ៏​សំខាន់​មួយ​ទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៦ កញ្ញា ២០២១ - កញ្ញា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ NDI និងIRIខកចិត្ត​នឹង​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​និង​លើកទឹកចិត្ត​យុវជន​ឲ្យ​សកម្ម​ឡើង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ក្រុម​អ្នកវិភាគ៖ ចិន​កំពុង​ពង្រីក​ឥទ្ធិពល​នៅ​អាហ្វ្រិក​តាម​រយៈ​កិច្ចសន្យា​ផ្គត់ផ្គង់​បណ្តាញ​ទូរគមនាគមន៍។ អ្នក​អភិរក្ស​កេនយ៉ា​វ័យក្មេង​មាន​គំនិត​ច្នៃប្រឌិត​ដើម្បី​សង្គ្រោះ​សត្វបក្សី។ ការ​ប្រើប្រាស់​ឱសថ​ហួសកំណត់​យ៉ាង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​កើនឡើង​នៅ​សហរដ្ឋអាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៥ កញ្ញា ២០២១ - កញ្ញា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ក្នុង​ទិវា​រដ្ឋធម្មនុញ្ញ អ.ស.ប.​ប្រាប់​កម្ពុជា​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ពហុមតិ។ សហគមន៍​ព្រៃឡង់ ស្នើ​អាជ្ញាធរឲ្យ​ទម្លាក់​ចោល​ការចោទ​ប្រកាន់​បទឧក្រិដ្ឋ​លើ​សកម្មជន​ព្រៃឈើ​ម្នាក់។ លោក ហ៊ុន សែន ចោទ​មហា​អំណាច​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ខណៈ​លោក សម រង្ស៊ី ចោទ​មេដឹកនាំ​កម្ពុជា​«ចូលដៃ»​ជាមួយ​ចិន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន កង្វះ​ហិរញ្ញប្បទាន​ដើម្បី​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩​សម្រាប់​ជន​ភៀសខ្លួន ធ្វើ​ឲ្យ​វិបត្តិ​ជំងឺ​នេះ អូស​បន្លាយ​ពេល និង​កាន់តែ​ធ្ងន់ធ្ងរ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៤ កញ្ញា ២០២១ - កញ្ញា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា គម្រប​ព្រៃឈើ​កម្ពុជា​នៅ​សល់​ប្រមាណ​៤៧% គិត​ត្រឹម​ឆ្នាំ​២០១៨។ អ្នកឃ្លាំ​មើល​ថា គុណ​តម្លៃ​ដើម​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា រង​សម្ពាធ​ពី​ការដឹកនាំ​បែប​ឯកបក្ស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន បន្ថែម​លើ​បញ្ហា​កូវីដ១៩ សហភាព​អឺរ៉ុប​ប្រឈម​នឹង​ការប្រយុទ្ធដ៏​សំខាន់ផ្សេងទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៣ កញ្ញា ២០២១ - កញ្ញា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកការពារ​សិទ្ធិ​ការងារ រិះគន់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ថា ធ្វើឲ្យ​បាត់​ប្រយោជន៍​កម្មករ។ ក្រុម​សង្គម​ស៊ីវិល​កម្ពុជា អំពាវនាវ​ឲ្យ​បញ្ឈប់​ការបំភិត​បំភ័យ​អ្នកវិភាគ និង​អ្នករិះគន់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន មេដឹកនាំ​ពិភពលោក ថ្លែង​សុន្ទរកថា​ទៅកាន់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ។ សហរដ្ឋ​អាមេរិក និង​ចិន​បញ្ចេញ​វិធានការ​ធំៗ​ដាច់​ដោយ​ឡែក​ពីគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ របាយការណ៍​អង្គការ Amnesty International៖ ក្រុមហ៊ុន​ផលិត​ឱសថ ខក​ខាន​មិន​បាន​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩ ដល់​ប្រទេស​ក្រីក្រ​ខ្លាំង​នៅ​ក្នុង​ពិភពលោក។ ពលរដ្ឋ​មីយ៉ាន់ម៉ា​រាប់ពាន់នាក់ បាន​រត់​ចេញ​ពី​តំបន់​ដែល​មាន​ការប្រយុទ្ធគ្នា​ជាមួយកង​កម្លាំង​របប​យោធា។ គ្មានសេចក្តី​រាយការណ៍​ពី​មនុស្សរង​របួស បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អូស្ត្រាលី។ មេដឹកនាំ​ជនជាតិ​ដើម​ភាគ​តិច​ជំរុញ​ឱ្យ​មាន​គោលដៅ​ថ្មី​ក្នុង​ការការពារ​ព្រៃ​អាម៉ាហ្សូន​ពី​ការកាប់​បំផ្លាញ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២២ កញ្ញា ២០២១ - កញ្ញា 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន តើ​កម្ពុជា​គួរ​និយាយ​អ្វីខ្លះ​ នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សប្ដាហ៍​នេះ? លោក ហ៊ុន សែន ចោទ​មហា​អំណាច​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ខណៈ​លោក សម រង្ស៊ី ចោទ​មេដឹកនាំ​កម្ពុជា​«ចូលដៃ»​ជាមួយ​ចិន។ សហជីព៖ កម្មករ​អាច​ពិចារណា​ប្រើ​សិទ្ធិតវ៉ា បើ​និយោជក​បង្ហាញ​ចេតនា​មិន​ដំឡើង​ប្រាក់ឈ្នួល។ ​ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ថ្លែង​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការ​សហប្រជា​ជាតិ​លោក Biden ជំរុញ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​ការ​ប្រឈម​ជា​សាកល។ រដ្ឋមន្ត្រី​ការបរទេស​បារាំង​ជំរុញ​ឲ្យ​អឺរ៉ុប«គិត​ឲ្យ​បានហ្មត់ចត់»អំពី​សម្ព័ន្ធភាព។ ការ​ប្រឆាំង​តវ៉ា​ក្នុង​ទីក្រុង Melbourne លើ​ការ​រឹតបន្តឹង​វិធានការ​ប្រឆាំង​ជំងឺកូវីដ១៩។ អ្នក​ស្រី Suu Kyi ឡើង​តុលាការពី​បទ​ញុះ​ញង់​ និង​បាន​និយាយ​ថា​អ្នក​ស្រី​មិន​មាន​កំហុស​នោះ​ទេ និង​ព័ត៌មាន​ផ្សេង​ទៀត៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners