កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១១ កញ្ញា ២០២១ - កញ្ញា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា កម្ពុជា​ប្រើ​វិបត្តិ​កូវីដ​បើក​«ការដ្ឋានកំណែ​ទម្រង់»​សេដ្ឋកិច្ច​សង្គម តែ​អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​លើក​កម្ពស់​សេរីភាព​នយោបាយ។ កម្មករ​រោងចក្រ​កាត់ដេរ ចង់​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល ខណៈ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​វិភាគ​នយោបាយពិភាក្សា​វែកញែក​អំពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ហ្គីណេ។ ២០​ឆ្នាំ​ក្រោយ​ភេរវកម្ម​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ​២០០១ អ្នកពន្លត់​អគ្គិភ័យនៅ​សង្កាត់ Arlington រដ្ឋ Virginia សហរដ្ឋ​អាមេរិក រំឭក​ព្រឹត្តិ​ការណ៍​នោះ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១០ កញ្ញា ២០២១ - កញ្ញា 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ករណី​ប៉ូលិស​ចរាចរណ៍​វាយ​ស្រ្តី​ម្នាក់​នឹង​អាយ​កូម​រហូត​បែក​ក្បាល ស្ថិត​ក្នុង​ដំណាក់កាល​សម្រប​សម្រួល។ តុលាការ​កាត់ទោស​កំបាំងមុខ​អ្នកគាំទ្រ​និង​សកម្មជន​បក្ស​ប្រឆាំង ៧នាក់ ឲ្យ​ជាប់​ពន្ធនាគារ ១៨ខែ ពី​បទ​ញុះញង់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហ​ប្រជាជាតិ នឹង​ពិភាក្សា​អំពី​តំណាង​មីយ៉ាន់ម៉ា​នៅ​មហា​សន្និបាត។ អ្នក​តស៊ូ​មតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ចាត់​វិធានការបន្ថែម​ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី​និង​កុមារ ក្នុង​អំឡុង​ពេល​បិទខ្ទប់។ តើ​ពលរដ្ឋ​វ័យ​ក្មេង​នៅ​ក្រុង New York យល់​ដូចម្តេច​ពី​ហេតុការណ៍​ភេរវកម្ម ១១ កញ្ញា?
    30 min
  • ព័ត៌មានពេលព្រឹក៖ ៩ កញ្ញា ២០២១ - កញ្ញា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​សារ​ព័ត៌មាន​៩​នាក់​នៅ​ខេត្ត​ស្ទឹង​ត្រែង​ត្រូវ​ឃាត់​ខ្លួន សង្ស័យ​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​រថយន្ត​ដឹក​ឈើ។ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ចោទ​សួរ​អំពី​ការ​ចាប់​ខ្លួន​អតីត​ព្រះសង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ​និង​បង្ខំ​ឲ្យ​សឹក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហភាព​អឺរ៉ុប​ព្រមាន​ក្រុម​តាលីបង់​ចំពោះ​រដ្ឋាភិបាល​ថ្មី​ដែល​«មិន​មាន​លក្ខណៈ​ចម្រុះ​និង​តំណាង​គ្រប់​ភាគី។ ប្រទេស​ចិន​និយាយ​ថា សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធមិត្ត​មាន​ភារកិច្ច​ក្នុង​ការ​ជួយ​ដល់​អាហ្វហ្គានីស្ថាន។ មន្ត្រី​ថា​កិច្ច​សហប្រតិបត្តិការ​អាកាស​ធាតុ​រវាង​ចិន​ និង​សហរដ្ឋ​អាមេរិក​មិន​អាច​ផ្តាច់​ចេញពី​បញ្ហា​ពាណិជ្ជកម្ម​ដ៏​ធំ​នោះ​ឡើយ។ តុលាការ​ទីក្រុង​ប៉ារីស​ចាប់ផ្តើម​កាត់ទោស​ពួក​អ្នក​វាយ​ប្រហារ​ភេរវកម្ម​ឆ្នាំ២០១៥៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៨ កញ្ញា ២០២១ - កញ្ញា 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​រៀប​ចំ​ពិធី​ភ្ជុំ​បិណ្ឌ​នៅវត្ត​អារាម ខណៈ​ព្រះ​សង្ឃ​លើក​ឡើង​ពី​កង្វះ​ខាត​ចង្ហាន់​និង​បច្ច័យ។ អ្នក​កាសែត​២​នាក់​ត្រូវគំរាម​កំហែង ពេល​ចុះ​រាយ​ការណ៍​ទំនាស់​ដី​ធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​នៅ​ខេត្ត​កណ្តាល។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​តាលីបង់ បាញ់​បំបែក​ការ​ប្រឆាំង​តវ៉ានៅ​ក្នុង​រដ្ឋធានី​កាប៊ុល។ អង្គការ​សហប្រជាជាតិ​ថា កុមារ​ដែល​បែក​ពី​ឪពុក​ម្តាយ​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។ សវនាការ​កាត់​ទោស​ជន​ជាប់​ចោទ​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​១១ កញ្ញា​ ចាប់​ផ្តើម​ឡើងវិញ ប៉ុន្មាន​ថ្ងៃ​មុន​ខួប​វាយ​ប្រហារ​២០​ឆ្នាំ។ ជន​ជាតិ​ចិន​៤​នាក់​ត្រូវបាន​សម្លាប់​ ហើយ​ថ្នាំ​ញៀន​មួយចំនួន​ត្រូវ​បាន​រឹប​អូស​ក្នុង​ប្រតិបត្តិការបង្រ្កាប​គ្រឿង​ញៀន​ក្នុង​ប្រទេស​ហ្វីលីពីន។ ចំនួន​អ្នក​ស្លាប់​និង​ឆ្លង​ដោយជំងឺ​កូវីដ១៩​នៅ​ជុំវិញ​ពិភពលោក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៧ កញ្ញា ២០២១ - កញ្ញា 07, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ពង្រឹង​តម្លាភាព និង​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ​លើ​រថយន្តដាក់​ស្លាក​លេខ​ស្ថាប័ន​រដ្ឋ។ សហជីព​កំណត់​តួលេខ​ដំឡើង​ប្រាក់​ឈ្នួល​២២,២​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២ ដើម្បី​ចរចា​ជាមួយ​ភាគី​រោង​ចក្រ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ជនជាតិអាហ្វហ្គានីស្ថានប្រឈមនឹងការ​ស្រេក​ឃ្លាននៅ​ពេល​ជិត​ដល់​រដូវ​ធ្លាក់ទឹកកក។ ចក្រភព​អង់គ្លេស​ បង្ហាញ​នាវា​ផ្ទុក​យន្តហោះ​ ​Queen Elizabeth របស់​ខ្លួន​ដល់​មន្ត្រី​ជប៉ុន។ អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ថា ការ​គំរាម​កំហែង​របស់​ក្រុម​ជីហាដ «កាន់តែ​អាក្រក់​ឡើង»។ ជន​អន្ធពាល​ជាតិ​អៀរឡង់ត្រូវបាន​កាត់ទោស​នៅ​ក្នុង​ប្រទេស​បារាំង​ពី​បទ​រត់ពន្ធ​ស្នែង​រមាស។ ប្រទេស​លោក​ខាង​លិច​ធ្វើ​ការរិះគន់​នៅ​ពេល​ដែល​មេដឹកនាំ​បាតុកម្ម​បេឡារុស​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ១១ឆ្នាំ។ សហភាព​អឺរ៉ុប​ចាប់​ផ្តើម​បារម្ភ​ពីការ​ហូរ​ចូល​នៃជន​ចំណាក​ស្រុកដ៏​ធំ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៦ កញ្ញា ២០២១ - កញ្ញា 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ របាយ​ការណ៍​ក្រសួង​កសិកម្ម៖ គ្រោះ​រាំង​ស្ងួត​បំផ្លាញស្រូវ​ជាង​១៧​ម៉ឺន​ហិកតា​ក្នុង​រយៈ​ពេល​៨​ខែ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ក្រុមហ៊ុន​អវកាស​អូស្ត្រាលី​និង​តៃវ៉ាន់​ចេញ​គម្រោង​បង្ហោះ​រ៉ុក្កែត​ពាណិជ្ជកម្ម​ជាប្រវត្តិសាស្ត្រ។ អភិបាល​រដ្ឋធានី​កាប៊ុល​បន្តដឹកនាំ​កិច្ចការ​ដដែល​បន្ទាប់​ពី​ក្រុមតាលីបង់​បាន​ដណ្តើម​កាន់កាប់អំណាច។ ជនជាតិ​អាហ្វហ្គានីស្ថាន​ប្រឈម​នឹង​ការស្រេកឃ្លាន​នៅ​ពេល​ជិតដល់​រដូវ​ធ្លាក់ទឹកកក៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៥ កញ្ញា ២០២១ - កញ្ញា 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ កសិករ​នៅ​ខេត្ត​ពោធិ៍សាត់​ត្អូញត្អែរ​«ជីវិត​កាន់​តែ​លំបាក» ខណៈ​ប្រឈម​ភាព​រាំង​ស្ងួត​និង​ជំងឺកូវីដ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ «ការ​អត់ធ្មត់​ខាង​យុទ្ធសាស្ត្រ»ក្លាយ​ជា​ការក្រេវក្រោធ​ចំពោះ​ការយឺតយ៉ាវ​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន។ អ.ស.ប.​ថា​ជនជាតិ​យេម៉ែន​ខ្ចាត់ព្រាត់​ពី​លំនៅដ្ឋាន​រាប់ពាន់​នាក់​កំពុង​រស់​នៅ​ក្នុង​ស្ថានភាពលំបាក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៤ កញ្ញា ២០២១ - កញ្ញា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​តាម​ដាន​ជំរុញ​ឲ្យ​បន្តរក្សា​កន្លែង​ស្តុក​ទឹក ខណៈ​រដ្ឋាភិបាល​ច្រានចោល​គម្រោង​អភិវឌ្ឍន៍​បឹង​រដ្ឋ​ប្រមាណ​១​ពាន់​ហិកតា។ របាយការណ៍៖ ការនាំ​អង្ករ​ទៅ​អឺរ៉ុប​និង​អាស៊ាន​ថយ​ចុះ​ខ្លាំង ខណៈ​នាំ​ទៅ​ចិន​កើន​តិច​តួច។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អភិបាល​រដ្ឋធានី​កាប៊ុល បន្ត​ដឹកនាំ​កិច្ច​ការ​ដដែល ​បន្ទាប់​ក្រុមតា​លីបង់​បាន​ដណ្តើម​កាន់កាប់​អំណាច។ គ្រួសារ​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថានចាប់ផ្តើម​កសាង​ជីវិត​ថ្មី​នៅ​រដ្ឋ Texas៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣ កញ្ញា ២០២១ - កញ្ញា 03, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាត់​បង់​ព្រៃឈើ​ប្រមាណ​៣៧ភាគរយ នៅ​ទីតាំង​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ៤ឆ្នាំ​នៃ​ការ​ចោទ​ប្រកាន់ មេធាវី​លោក​ កឹម សុខា បន្ត​ជំរុញ​ឲ្យ​ពន្លឿន​សវនាការ ដើម្បី​បង្ហាញ​«ការផ្សះផ្សា​ជាតិ»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេសអ៊ូហ្គាន់ដា និងស.រ.អ. បញ្ជាក់​ថា អ៊ូហ្គាន់ដានឹង​ទទួលជនជាតិ​អាហ្វហ្គានីស្ថាន​២​ពាន់​នាក់ ឱ្យ​រស់នៅ​បណ្តោះអាសន្ន។ «ការ​អត់ធ្មត់ខាងយុទ្ធសាស្ត្រ» ក្លាយជាការក្រេវក្រោធ​ចំពោះ​ភាពយឺតយ៉ាវនៃ​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២ កញ្ញា ២០២១ - កញ្ញា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ខេត្ត​កំពង់​ឆ្នាំង​កោះ​ហៅ​សកម្ម​ជនឡពាង ​៤​នាក់ សង្ស័យ«ប៉ុន​ប៉ង​ឃាត​កម្ម​និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា»ក្នុង​ជម្លោះ​បឹង។ របាយ​ការណ៍​ថ្មី​ចោទ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​នានា​ដើម្បី​រឹត​ត្បិត​កាន់​តែ​ខ្លាំង​លើ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សករាជ​ថ្មី​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​ចាប់​ផ្តើម​ជា​មួយ​នឹង​ការ​ឈរ​តម្រង់​ជួរ​ទិញ​ទំនិញ​ដែល​មាន​តម្លៃ​ខ្ពស់។ សកម្មជន​គាំទ្រលទ្ធិប្រជាធិបតេយ្យ​ ៧នាក់​ក្នុង​ទីក្រុង​ហុងកុង​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ចូលរួម​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ឆ្នាំ​២០១៩។ ប្រភព​ព័ត៌មាន​មួយ​ឲ្យ​ដឹង​ថា យន្តហោះ​កាតា​ដែល​ដឹក​ក្រុម​បច្ចេកទេស​បាន​ចុះចត​នៅ​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។ ខ្យល់ព្យុះ Ida ធ្វើឲ្យ​ពលរដ្ឋ​ក្នុង​ទីក្រុង New Orleans រងទុក្ខ ស្រប​ពេល​ដែល​អាកាសធាតុ​កំពុង​កើន​កម្តៅ​ខ្លាំង។ ប្រធានាធិបតី​អ៊ុយក្រែន ​លោក Zelenskiy បំពេញ​ទស្សនកិច្ច​នៅ​សេតវិមាន​ដើម្បី​ចរចា​អំពី​សន្តិសុខ​និង​ថាមពល៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners