កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មាន​ពេល​ព្រឹក៖ ២១ កញ្ញា ២០២១ - កញ្ញា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​មន្រ្តី​សិទ្ធិ​មនុស្ស​និង​អ្នកកាសែត បារម្ភ​អំពី​ការបន្ត​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ ក្រោយពី​នាយក​រដ្ឋមន្រ្តី​គំរាម​អ្នកវិភាគ​ខ្លះ។ លោក ហ៊ុន សែន ស្នើ​តុលាការ​ទម្លាក់​ចោល​ដីកា​ចាប់​ខ្លួន​អ្នក​វិភាគ លោក សេង សារី។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​រួមមាន​ រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប នឹង​ពិភាក្សា​បញ្ហា​កិច្ចព្រមព្រៀង​នាវា​មុជ​ទឹក​ប្រើ​ដោយ​ថាមពល​នុយក្លែអ៊ែរ។ ក្រុមហ៊ុនឱសថ Pfizer របស់​អាមេរិក​និយាយ​ថា​ វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩​របស់​ខ្លួន​ មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាពសម្រាប់​កុមារ​អាយុ​ចន្លោះ​ពី​៥​ឆ្នាំ​ទៅ​១១​ឆ្នាំ។ អ្នកស្រី Suu Kyi មិន​បញ្ចេញ​យោបល់ទៅ​លើ​ការ​អំពាវនាវ​ឲ្យ​មាន​សង្គ្រាម​ប្រឆាំង​របប​សឹក​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ប៉ូលិស​ក្រុង​ហុងកុង​ប្រកាស​ចាប់​ខ្លួនក្រុម​និស្សិត​ ដែល​ថ្លែង​សុន្ទកថា​និង​ប្រមូល​អាហារ​សម្រាប់​អ្នក​ទោស។ នាយករដ្ឋមន្ត្រី​ថ្មី​នៃប្រទេសម៉ាឡេស៊ី​និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ និង​ព័ត៌មាន​ផ្សេង​ទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២០ កញ្ញា ២០២១ - កញ្ញា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ លោក ហ៊ុន សែន ថា​មិនមាន​ការ​ចរចា​នយោបាយ ហើយ​ការពាររឿង​លបចូល​ស្តាប់​កិច្ចប្រជុំ​ផ្ទៃក្នុង​បក្ស​ប្រឆាំង។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ណែនាំ​ឲ្យ​ពលរដ្ឋ​បែងចែក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​និង​ព្រមាន​ផាកពិន័យ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ នាយករដ្ឋមន្ត្រី​ថៃ​រួចផុត​ពី​ការ​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត។ ការ​ចរចា​មិន​បានសម្រេច​បាន​នាំឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នារវាង​ក្រុម​តាលីបង់​និង​ក្រុម​ចលនា​តស៊ូ​នៅ​ខេត្ត Panjshir។ ការ​ធ្វើ​ចារកម្ម​កាន់តែ​មាន​ភាព​វៃឆ្លាត​ ខណៈ​ចិន​និង​តៃវ៉ាន់​ខ្វះ​ការដោះ​ដូរ​ព័ត៌មាន ប៉ុន្តែ​បាន​ប្រើប្រាស់​អ៊ីនធឺណិត​ជំនួស​វិញ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៩ កញ្ញា ២០២១ - កញ្ញា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​សៀវភៅ​និពន្ធ​ដោយ​ខ្មែរ​អាមេរិកាំង​ដែល​បាន​ស្លាប់​មុន​មាន​ឈ្មោះ​បោះសំឡេង ទទួល​បាន​ការ​កោត​សរសើរ​ច្រើន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ការ​ចរចា​មិនបាន​សម្រេច​បាននាំឱ្យ​មាន​ការប្រយុទ្ធគ្នា​រវាង​ក្រុម​តាលីបង់​និង​ក្រុម​ចលនា​តស៊ូ​នៅ​ខេត្ត Panjshir៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៨ កញ្ញា ២០២១ - កញ្ញា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) តែងតាំង​ប្រធាន​បេសកកម្មថ្មី​នៅ​កម្ពុជា និង​ថ្លែង​ពី​ការធ្លាក់​ចុះ​សិទ្ធិ​សេរីភាព។ អាជ្ញាធរ​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​ពលរដ្ឋ​បែងចែក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​និង​ព្រមាន​ផាក​ពិន័យ។ លោក ហ៊ុន សែន ថា សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​អ្នកវិភាគ​ម្នាក់ ខណៈ​ព្រមាន​អ្នកអត្ថាធិប្បាយ​នយោបាយ​លោក មាស នី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​សេចក្តី​រាយការណ៍​អំពី តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ រង់ចាំ​ការសម្រេច​របស់​ប្រទេស​ស៊ូដង់ ក្នុង​ការប្រគល់​ខ្លួន​អតីត​ប្រធានាធិបតី គឺ​លោក Bashir៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៧ កញ្ញា ២០២១ - កញ្ញា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកកាសែត​ចាស់​វស្សា​ជនជាតិ​អាមេរិក រំឭក​កម្ពុជា​ឱ្យ​ការពារ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស។ ក្រុមហ៊ុន GFX ពន្យារ​ពេល​អតិថិជន​មក​ទទួល​ប្រាក់​សំណង​៣០% ខណៈ​លោក ហ៊ុន សែន ឲ្យ​សម្រុះសម្រួល​ជម្លោះ មុន​ប្តឹង​ទៅ​តុលាការ។ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​ផ្តល់​សំណង​សមរម្យ​ដល់​អ្នកមាន​ជម្លោះ​ដីធ្លី​ក្នុង​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្តកណ្តាល។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​សេចក្តី​រាយការណ៍​អំពី​ចំនួន​គ្រោះ​ធម្មជាតិ បាន​កើនឡើង ប៉ុន្តែ​ការស្លាប់​បាន​ថយចុះ​នៅ​ក្នុង​រយៈពេល ៥០​ឆ្នាំ មក​នេះ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៦ កញ្ញា ២០២១ - កញ្ញា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​៩​នាក់​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ខេត្ត​កណ្តាល។ សាលា​រៀន​នៅ​ភ្នំពេញ​ចាប់​ផ្តើម​បើក​ឡើង​វិញ ប៉ុន្តែ​សិស្សានុសិស្ស​បន្ត​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សៀវភៅ​ដែល​នឹង​ត្រូវ​ចេញ​ផ្សាយ​ក្នុង​ពេល​ខាង​មុខនិយាយ​ពី​ភាព​មន្ទិលនៃ​វិចារណញ្ញាណ​របស់​លោក​ Trump និង​ការហៅទូរសព្ទជា​សម្ងាត់​របស់​ឧត្តម​សេនីយ៍​យោធា​អាមេរិក​ ជាមួយ​ឧត្តមសេនីយ៍​ចិន។ សហភាព​អឺរ៉ុប​នឹង​ហាមឃាត់​ការ​នាំ​ចូល​ផលិតផល​ដោយពលកម្ម​បង្ខិត​បង្ខំ​នៅ​ក្នុង​ប្រទេស​ចិន។ សមាជិក​សភា​ថៃ ជជែក​ដេញដោល​សេចក្តី​ព្រាងច្បាប់ដែល​រង់ចាំ​ជា​យូរយារ​មក​ហើយ​ស្តីពី​ការ​ធ្វើ​ទារុណកម្ម​និង​ការ​ចាប់​ពង្រត់។ សហភាព​អឺរ៉ុប​សន្យា​ផ្តល់​វ៉ាក់សាំង​កូវីដ​១៩​ចំនួន​២០០​លាន​ដូសដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប។ ប្រធាន​សហភាព​អឺរ៉ុប​ អំពាវនាវ​ឲ្យ​រដ្ឋ​ជា​សមាជិក អភិវឌ្ឍសមត្ថភាព​ការពារ​ខ្លួន​ ដោយ​គ្មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។ ទ្វីប​អាហ្វ្រិក​ពង្រឹង​ប្រព័ន្ធ​តាម​ដាន​ជំងឺ​កូវីដ១៩​បំប្លែង​ថ្មី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៥ កញ្ញា ២០២១ - កញ្ញា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​កាសែត​២​នាក់​នៅ​ខេត្ត​ព្រះ​វិហារ​តវ៉ា​ប្រឆាំង​ការ​កោះ​ហៅ​របស់​តុលាការ ក្រោយ​ចុះ​រាយការណ៍​រឿង​ទន្រ្ទាន​ដី​រដ្ឋ។ បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន លួច​ចូល​ស្តាប់​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង ខណៈ​បក្ស​កាន់​អំណាច​ច្រាន​ចោលសំឡេង​ឆ្លើយ​ឆ្លង​ថ្មីៗ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បេសកជន​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដែល​ដួល​រលំ ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ​ស៊ើប​អង្កេត​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​ពួក​តាលីបង់។ អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូស​ជំរុញ​មិន​ចាំបាច់​ទេ។ គណៈប្រតិភូ​កោះ​តៃវ៉ាន់​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ស្លូវ៉ាគី ឆែក និងលីទុយអានី។ និស្សិត​ចិន​ត្រូវ​បាន​បដិសេធ​ទិដ្ឋាការសិក្សា​របស់​ខ្លួន ស្រប​ពេល​មាន​ភាព​តានតឹង។ ព្យុះសង្ឃរា ​Nicholas ​បង្ក​ឲ្យ​បាក់​ដី​នៅ​តាម​ឆ្នេរ​ក្នុង​រដ្ឋ Texas។ ប្រធានាធិបតី​តួកគី​បង្ហាញ​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​រដ្ឋាភិបាល​ក្រុម​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៤​ កញ្ញា ២០២១ - កញ្ញា 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ប្រកាស​បន្ត​គាំទ្រ​ចិន​ពេញ​ទំហឹង ប៉ុន្តែ​អ្នក​វិភាគ​ស្នើ​ឲ្យ​ប្រយ័ត្ន​ការ​ថ្លែង​ជា​សាធារណៈ។ លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​តាន​តឹង ដើម្បី​បន្ត​កាន់​អំណាច។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken ផ្តល់​សក្ខីកម្ម​អំពី​ការដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។ អង្គការ​សហប្រជាជាតិ​ថា ការ​គំរាម​កំហែង​បរិស្ថាន​ជា​បញ្ហា​ធំ​បំផុត​ដល់​សិទ្ធិ​មនុស្ស។ លោក​ស្រី Aung San Suu Kyi នៃ​ប្រទេស​មីយ៉ាន់ម៉ា ខកខានក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​ក្នុង​ពេល​ចុង​ក្រោយ​នេះ​ដោយ​សារ​លោកស្រី​មាន​ជំងឺ។ ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​នូវែលសេឡង់ បន្ត​បិទ​ខ្ទប់​ក្នុង​លក្ខណៈ​តឹង​រ៉ឹង។ ទីក្រុង​សៀងហៃ​ក្នុង​ប្រទេស​ចិន​ ផ្អាក​សាលារៀន​ និង​ជើង​ហោះ​ហើរ​ ដោយ​សារខ្យល់​ព្យុះ​ទីហ្វុង​កំពុង​រំគិល​មក​ជិត។ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ថា ពលរដ្ឋ​អាមេរិកាំង​អ្នក​មាន​បំផុត​គេច​បង់​ពន្ធ​រាប់​ពាន់​លាន​ដុល្លារ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៣ កញ្ញា ២០២១ - កញ្ញា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ ខ្មែរ-អាមេរិកាំង​គ្រោង​ដាក់​ញតិ្ត​ឲ្យ​អន្តរជាតិ​ជួយ​កម្ពុជា​ចំ​ខួប​ទី៣០​នៃ​សន្ធិសញ្ញា​សន្តិភាព។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ នាយករដ្ឋមន្ត្រី​ថៃ​រួចផុត​ពី​ការ​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត។ ផែនការ​បាតុកម្ម​ដោយ​ក្រុម​អ្នកប្រឆាំង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ បាន​បរាជ័យ​នៅ​អ៊ីតាលី។ ចំនួន​គ្រោះធម្មជាតិ​បាន​កើនឡើង ប៉ុន្តែ​ការស្លាប់​បាន​ថយ​ចុះ​នៅ​ក្នុងរយៈពេល​៥០ឆ្នាំ​មកនេះ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១២ កញ្ញា ២០២១ - កញ្ញា 12, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ សង្គម​ស៊ីវិល​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ក្នុង​នោះ​មាន​ពល​ករ​ដែល​ទើប​ត្រឡប់​ពី​ក្រៅ​ប្រទេស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ការ​ធ្វើ​ចារកម្ម​កាន់​តែមាន​ភាព​វៃឆ្លាត ខណៈ​ចិន​និង​តៃវ៉ាន់​ខ្វះ​ការ​ដោះដូរ​ព័ត៌មាន ប៉ុន្តែ​បាន​ប្រើប្រាស់​អ៊ីនធឺណិត​ជំនួស​វិញ។ អាហ្វហ្គានីស្ថាន​ងាក​ទៅចិន​នឹង​ប្រទេសផ្សេង​ទៀត​ ស្រប​ពេល​ទំនាក់ទំនង​ជាមួយ​អាមេរិក​ចូលដល់ដំណាក់កាល​ស្រពេចស្រពិល។ អ្នក​តស៊ូមតិ​ជំរុញឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ចាត់វិធានការ​បន្ថែម​ដើម្បីទប់ស្កាត់​អំពើហិង្សា​លើ​ស្រ្តីនិងកុមារ ក្នុង​អំឡុងពេល​បិទខ្ទប់៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners