កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១ កញ្ញា ២០២១ - កញ្ញា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍​សាត់​រំឭក​ការ​សម្លាប់​អតីត​ទាហាន និង​អ្នករដ្ឋការ​របប​លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ។ រដ្ឋាភិបាល​ពិចារណា​បើក​សាលា​រៀន​ឡើង​វិញ​នៅ​តាម​តំបន់​មិន​ឆ្លង​ជំងឺ​កូវីដ​១៩​ខ្ពស់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ ពេល​នេះ​មិន​មាន​ការ​គ្រប់គ្រង​ទេ ហើយ​យន្តហោះ​អាមេរិក​ត្រូវ​បាន​ហាម​ប្រាម​ការ​ហោះ​ហើរ។ អ្នក​គាំទ្រ​តាលីបង់​ជា​ច្រើន​នាក់​ប្រារព្ធពិធី​អបអរ​ការ​ចាកចេញរបស់​អាមេរិក​ និង​ថា​អាហ្វហ្គានីស្ថាន​ជា​កន្លែង​កប់​ខ្មោច​ប្រទេស​មហាអំណាច។ ក្រសួង​ការពារ​ជាតិ​ជប៉ុន​ស្វះ​ស្វែង​រក​ថវិកា​ចំនួន​៥០ពាន់​លាន​ដុល្លារ។ វៀតណាម​ដោះលែង​អ្នក​ទោស​៣ពាន់​នាក់​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ។ វីរុស​ជំងឺ​កូវីដ១៩​បំប្លែង​ថ្មី​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣១ សីហា ២០២១ - សីហា 31, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ស្រ្តី​២​នាក់​នៅ​ខេត្ត​សា្វយរៀង​ត្រូវ​ឃាត់​ខ្លួន ក្រោយ​ពួកគេ​ចេញ​មុខ​តវ៉ា​រឿង​ដី​ធ្លី។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ចោទ​លោក សម រង្ស៊ី ថា​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ជុំវិញ​ការបង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ។ លោក ហ៊ុន សែន ចំ​អក​ឲ្យ​សហរដ្ឋ​អាមេរិក​ថា​«ចាញ់»សង្រ្គាម​នៅ​អាហ្វហ្គានីស្ថាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋាភិបាល​ក្រុង​មូស្គូ​ទទួល​ស្វាគមន៍​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​បារាំង​លោក Macron ឲ្យ​មាន​តំបន់​សុវត្ថិភាព​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល។ សហភាព​អឺរ៉ុប​ថា ប្លុក​ខ្លួន​គួរ​គាំទ្រ​ប្រទេស​ក្បែរ​ខាង​អាហ្វហ្គានីស្ថាន។ ជំនួយ​ការជាន់​ខ្ពស់​របស់​ប្រធានាធិបតី​ហ្វីលីពីន​ បដិសេធ​ការ​ការ​តែង​តាំង​បេក្ខជន​ប្រធានាធិបតី។ សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​ដាក់​ការ​រឹតបន្តឹងការ​ធ្វើ​ដំណើរ​បង្ការ​ជំងឺ​កូវីដ១៩​ ឡើងវិញ​លើ​អ្នកទេសចរណ៍អាមេរិក។ អង្គការសុខភាព​ពិភព​លោកបារម្ភថា​ ​អាច​មាន​អ្នក​ស្លាប់​បន្ថែម​២៣៦.០០០នាក់​ទៀត​ក្នុង​ទ្វីប​អឺរ៉ុប​ដោយ​សារ​ជំងឺកូវីដ១៩ នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២១​នេះ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៣០ សីហា ២០២១ - សីហា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​បើក​សវនាការ​កំបាំង​មុខ​ក្នុង​សំណុំរឿង​បង្ហោះ​ហ្វេសប៊ុក​«ញុះញង់»​របស់​សកម្មជន​បក្ស​ប្រឆាំង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​វៀតណាម​ជួយ​ជនជាតិ​អាហ្វហ្គានីស្ថាន​ឱ្យ​មក​តាំងលំនៅដ្ឋាន​ជាថ្មី​ក្នុង​សហរដ្ឋ​អាមេរិក។ អតីត​យុទ្ធជន​អាមេរិកប្រើ​រូបថត​ដើម្បី​កំណត់បង្ហាញ​បទពិសោធន៍​ជីវិត​របស់​ជនជាតិ​អាមេរិក​ស្បែកខ្មៅ​ជាថ្មី៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៩ សីហា ២០២១ - សីហា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ.ស.បថា សុខភាព​ផ្លូវចិត្ត​ពលករ​ចំណាកស្រុក​រង​ការគំរាមកំហែង​ក្នុង​ពេល​វិបត្តិកូវីដ១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកជំនាញ​ពិនិត្យ​កេរដំណែល​អាមេរិក​បន្ទាប់​ពី​២០ឆ្នាំ​នៅ​អាហ្វហ្គានីស្ថាន។ ក្រុមហ៊ុន​នីហ្សេរីយ៉ា​ប្រើប្រាស់​ធ្យូង​កែច្នៃ​ពី​សំបក​ដូង​ដើម្បី​កាត់បន្ថយ​ការ​កាប់​ព្រៃឈើ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៨ សីហា ២០២១ - សីហា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សាច់ញាតិ​របស់​សមាជិក​ក្រុម​ខ្មែរ​ថាវរៈសង្ឃឹម​តិចតួច​ចំពោះការ​សម្រាលទោស​ តែ​សុំ​កាត់ក្តី​ដោយ​យុត្តិធម៌។ មន្រ្តីជំនាញថា រយៈពេល​៦ខែ​ដើមឆ្នាំ​នេះ ករណី​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​កើនឡើង​៣ដង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​យុវជន​ជំនាន់ Gen Z និង​ក្រុម​អាវក្រហម​ថៃ​ក្រោកឈរ​ប្រឆាំងនឹង​លោក​នាយករដ្ឋមន្ត្រី Prayuth សារជាថ្មី។ បារាំង​កំពុង​ទប់ទល់នឹង​ការកើនឡើង​ករណីឆ្លង​ជំងឺកូវីដ១៩ ខណៈ​អត្រា​ចាក់វ៉ាក់សាំង​មាន​ទាប​នៅ​តាម​ដែនដី​ក្រៅប្រទេស៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៧ សីហា ២០២១ - សីហា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បុរស​ម្នាក់ត្រូវ​កាត់ទោស​ជាប់​ពន្ធនាគារ​១០ខែ រឿង​រិះគន់​យុទ្ធនាការ​ទិញ​ផ្លែមៀន​របស់​នាយករដ្ឋមន្រ្តី។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់​នាវា​ដឹក​ប្រេង​ដែល​កម្ពុជា​អះអាង​ថា​លួច​នាំ​ចេញដោយ​ខុស​ច្បាប់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អតីតយុទ្ធជន​អាមេរិក​ប្រើរូបថត​ដើម្បី​កំណត់​បង្ហាញ​បទពិសោធន៍​ជីវិត​របស់​ជនជាតិ​អាមេរិក​ស្បែកខ្មៅ​ជាថ្មី។ លោក Biden ស្វះស្វែង​ដោះស្រាយ​ភាពវឹកវរ​ពី​ការ​ដកទ័ព​ពី​អាហ្វហ្គានីស្ថាន។ ទីភ្នាក់ងារ​ផ្តល់ជំនួយ​មួយ​ជួយ​ទំនុកបម្រុង​ស្រ្តី​នៅ​កេនយ៉ា​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺកូវីដ១៩៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៦ សីហា ២០២១ - សីហា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​សិទ្ធិ​មនុស្ស​ជំរុញ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ឯករាជ្យ​មួយ ខណៈ​ព្រួយ​បារម្ភ​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន​នេះ។ បណ្ដឹង​សាទុក្ខ​ចុងក្រោយ​បង្អស់ និង​សាលាក្ដី​ខ្មែរ​ក្រហម​ជិត​ដល់​ទី​បញ្ចប់។ ជំនន់​ទឹក​ភ្លៀង​នៅ​ក្រុង​ព្រះសីហនុ​សម្លាប់​មនុស្ស​ម្នាក់ និង​បណ្តាលឲ្យខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា របាយ​ការណ៍បង្ហាញ​ថា​ ស្ថាប័ន​ស៊ើប​ការណ៍សម្ងាត់​អាមេរិក​នៅ​មិន​ទាន់សន្និដ្ឋាន​ពី​ប្រភព​ដើម​ជំងឺ​កូវីដ​១៩​ទេ។ កងទ័ព​អាមេរិក​ត្រូវ​បាន​បញ្ជា​ឱ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩។ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បើក​ការិយាល័យ CDC​ ថ្មី​ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​វៀតណាម។ កិច្ច​ប្រឹង​ប្រែងជម្លៀសមនុស្ស​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានកំពុង​បង្កើន​ល្បឿន​ ខណៈក្រុម​តាលីបង់​ កំពុង​ស្វែងរកអ្នកសារព័ត៌មាន។ ប៉ូឡូញ​ចោទ​ប្រកាន់ប្រទេស​បេឡារុស​ថា​ រុញ​ជន​ចំណាក​ស្រុក​ឲ្យចូល​ប្រទេស​ខ្លួន។ ប្រទេស​នីហ្សេរីយ៉ាថា ខ្លួន​អាច​សន្មត​ថា​ មេដឹកនាំ​បូកូហារ៉ាម​ពិតជា​ស្លាប់​មែន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៥ សីហា ២០២១ - សីហា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អធិការ​ស្រុក​អូររាំង​ឪ​ត្រូវ​ផ្អាក​ភារកិច្ច​ជា​បណ្តោះ​អាសន្ន ជុំវិញ​ករណី​អំពើ​ពុក​រលួយ។ លោក សម រង្ស៊ី ប្រកាស​សម្រប​សម្រួល​ជម្លោះ​ផ្ទៃ​ក្នុង​បក្ស ដែល​រួម​រឹត​ដោយ​ការ​វាយ​ប្រហារ​គ្នា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចិន​ប្រតិកម្ម​នឹង​អ្នកស្រី Harris​ដែល​ថា​ ចិន​បង្ខិតបង្ខំ​បំភិត​បំភ័យ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ខណៈមាន​ការ​ភ័យ​ខ្លាចនិង​ការ​រិៈគន់​ ក្រុម​តាលីបង់​ចង់​បាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ។ អ្នក​រស់​រាន​ជីវិត​ពី​ការ​រញ្ជួយ​ដីក្នុង​ប្រទេស​ហៃទី​បារម្ភ​ពី​អនាគតកូន​ចៅ​របស់​គេ។ ប្រធានាធិបតី​ទុយនីស៊ី​ពន្យារ​ពេល​ការ​ផ្អាក​សភា។ អតីត​ប្រធានាធិបតី​ប្រទេស​ឆាដ​ស្លាប់​ ក្នុង​អំឡុង​ពេល​ជាប់​ទោស​អស់​មួយ​ជីវិតពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម។ វីដេអូ​បែក​ធ្លាយ​បង្ហាញ​ពី​ស្ថានភាព​ដ៏​អាក្រក់​ក្នុង​ពន្ធនាគារ​ Evin ​នៅ​អ៊ីរ៉ង់។ អង្គការ UNHCR និយាយ​ថាជនជាតិ​អាហ្វហ្គានីស្ថានគួរត្រូវ​បានការពារ និង​មិន​ត្រូវ​បំភ្លេចចោលទេ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៤ សីហា ២០២១ - សីហា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយ​ការណ៍​អង្គការ​យូនី​សេហ្វ៖ កុមារ​កម្ពុជា​ប្រឈម​នឹង​ហានិ​ភ័យ​ខ្ពស់​ពី​ផល​ប៉ះ​ពាល់នៃវិបត្តិអាកាសធាតុ។ អាជ្ញាធរ​ឃាត់​ខ្លួន​ជន​បរទេស​ជាង​១០០​នាក់ សង្ស័យ​លួច​បើកល្បែង​អន​ឡាញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អនុ​ប្រធានាធិបតី​អាមេរិក​គូស​បញ្ជាក់​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សន្តិសុខ​តំបន់​ក្នុង​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី។ ជន​ជាតិ​រ៉ូហ៊ីងយ៉ា​លង់​ទឹក​ ពេល​រត់​ពី​លើ​កោះ​ដាច់​ស្រយាល​នៅ​បង់ក្លាដែស។ មេដឹកនាំអឺរ៉ុប​ដែល​ជា​សមាជិក​អង្គការ​អូតង់​រង​ការ​រិះគន់​ចំពោះ​ការ​បាត់​បង់​ក្រុង​កាប៊ុល។ ក្រុម​តាលីបង់​ដាក់​គោលដៅ​វាយ​តំបន់​ជ្រលង​ភ្នំ ​Panjshir​  ខណៈ​មេដឹកនាំ​ក្រុម​តស៊ូ​នៅ​រឹងទទឹង។ កោះ​តៃវ៉ាន់​ បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ ដែល​ផលិត​ក្នុង​ស្រុក។ ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ (FDA)​ អាមេរិក​ផ្តល់​ការ​យល់​ព្រម​ពេញលេញ​ចំពោះ​វ៉ាក់សាំង ​Pfizer។​ ប្រទេស​អេហ្ស៊ីប​ ​បិទ​ព្រំដែន​ជាមួយ​តំបន់​កាហ្សាស្ទ្រីប ខណៈ​ពេល​មាន​ភាព​តានតឹង​ជា​មួយ​ក្រុម​ហាម៉ាស។ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត​ជំរុញ​ឱ្យក្រុម​តាលីបង់​ធានា​ដល់​សិទ្ធិ​ស្ត្រី និង​ក្មេងស្រី៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៣ សីហា ២០២១ - សីហា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ឈាន​ចូល​និវត្តន៍ អ្នកស្រី​រស់​ សុភាព​នៃ​អង្គការ​ហ្គេតស៊ី​ លែង​ចង់​ឃើញ​ផ្នត់​គំនិត​ «ស្ត្រីគ្រាន់​តែជា​ធនធាន​អភិវឌ្ឍ​បន្ទាប់​បន្សំ»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុមហ៊ុន​នីហ្សេរីយ៉ា​ប្រើប្រាស់​ធ្យូង​កែច្នៃ​ពី​សំបកដូង​ដើម្បី​កាត់បន្ថយ​ការកាប់​ព្រៃឈើ។ អង្គការ Amnesty និយាយ​ថា​ស្ត្រី​និង​ក្មេង​ស្រី​រាប់រយ​នាក់​ត្រូវ​រំលោភ​សេពសន្ថវៈ​ក្នុង​តំបន់ Tigray នៃ​ប្រទេស​អេត្យូពី។ ក្រុមហ៊ុន​នីហ្សេរីយ៉ា​ប្រើប្រាស់​ធ្យូង​កែច្នៃ​ពី​សំបក​ដូង​ដើម្បី​កាត់​បន្ថយ​ការ​កាប់​ព្រៃឈើ៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners