កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១២ សីហា ២០២១ - សីហា 12, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​យ៉ាង​តិច​១០​គ្រួសារ​រុះ​រើ​ផ្ទះ​ចេញ​ពី​តំបន់ជាប់​អាង​ស្តុក​ទឹក​បឹង​ទំពុន​ក្នុង​ពេល​មួយ​សប្តាហ៍ ដោយ​មិន​ផ្តល់​សំណង។ ម្ចាស់​ក្រុមហ៊ុន​ស៊ូជីង​ថា«អយុត្តិធម៌» រឿង​ដក​ហូត​ដី​អភិវឌ្ឍ​ផែ​ទេសចរណ៍​នៅ​ខេត្ត​សៀម​រាប ពាក់​ព័ន្ធ​នឹង​បំណុល​ពន្ធ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​ពង្រាង​ច្បាប់ថវិកា​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​៣,៥​លាន​លាន​ដុល្លារ។ ប៉ូលិស​ថៃ​ប្រឈម​ជាមួយ​ក្រុមបាតុករ​ម្តង​ទៀត​នៅ​ជិត​គេហដ្ឋាន​នាយក​រដ្ឋមន្ត្រី។ ប្រទេស​ប៉ាគីស្ថាន​ព្យាយាម​ការពារ​គំនិតផ្តួច​ផ្តើមឲ្យ​មាន​សន្តិភាព​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ មនុស្ស​ចំនួន​៥​នាក់​បាន​ហក់​ពី​លើ​អគារ​ស្នាក់​នៅ​ដើម្បី​គេច​ចេញ​ពី​កម្លាំង​សន្តិសុខមីយ៉ាន់ម៉ា​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​យ៉ាង​តិច​២​នាក់​បាន​ស្លាប់។ សហជីព​គ្រូ​បង្រៀន​ដ៏​ធំ​បង្អស់​មួយ​របស់​ទីក្រុង​ហុងកុង បាន​ប្រកាស​រំសាយ។ អភិបាល​រដ្ឋ​ញូវយ៉ក​ប្រកាស​លាលែង​ពី​តំណែង​ ជុំវិញ​ការ​ចោទ​ប្រកាន់​ការបៀត​បៀន​ផ្លូវ​ភេទ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១១ សីហា ២០២១ - សីហា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ត្រៀម​ធ្វើ​ជា​ប្រធាន​អាស៊ាន ដោយ​ប្តេជ្ញា​ដោះស្រាយបញ្ហា ក្រោម​គោលការណ៍​កុងសង់ស៊ីស។ ឪពុក​របស់​ Jordan Pisey Windle ថា អនាគត​របស់កីឡាករ​លោត​ទឹក​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​វែង​ឆ្ងាយ​ហួស​ពីការ​ប្រកួត​ក្នុង​កីឡា​អូឡាំពិក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បង្ហាញ​ពី​ផែន​ការ​សុវត្ថិភាព​សង្គម។ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​រដ្ឋាភិបាល​បេឡារុស​របស់​លោក Lukashenko។ អភិបាល​រដ្ឋ​ និង​មន្ត្រីមូលដ្ឋាន​ប្រឆាំងគ្នា​រឿង​តម្រូវការ​ឲ្យ​ពាក់​ម៉ាស។ មេ​ដឹកនាំ​ទីក្រុង​ហុងកុង​ថា​ ទីក្រុង​នេះ​នឹង​អនុម័ត​ច្បាប់​ចិន​ប្រឆាំង​ទណ្ឌកម្ម។ រុស្ស៊ី​បើក​រៀបចំ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចោទ​អ្នក​ប្រឆាំង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១០ សីហា ២០២១ - សីហា 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​ថ្មីថា ទំនប់​វារី​អគ្គិសនី​សេ​សាន​ក្រោម​ ២ បង្ក​«មហន្ត​រាយសិទ្ធិ»ដល់​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។ មេធាវី​ថា​ លោក កឹម សុខា មិន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ដែល​លោក សម រង្ស៊ី បាន​ប្រកាស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​បាន​ដល់​ទី​បញ្ចប់។ ព្រឹទ្ធ​សភា​អាមេរិក​ ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​លើ​សេចក្តី​ព្រាង​ច្បាប់​ហេដ្ឋារចនា​សម្ព័ន្ធ។ ពលរដ្ឋ​អ៊ីស្រាអែល​ចាស់ៗ​ជិត​៥​សែន​នាក់​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ។ ចារកម្ម​កាន់​តែ​សកម្ម​ ខណៈ​ចិន​និង​តៃវ៉ាន់​ខ្វះការ​ទាក់​ទងប៉ុន្តែ​ប្រើ​ឧបករណ៍​អ៊ីនធឺណិត។ មន្ត្រី​មូលដ្ឋាន​ថា​ ​មនុស្ស​យ៉ាង​តិច​ ៥១ ​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយ​ឆ្មក់​ចូលភូមិ​ក្នុង​ប្រទេស​ម៉ាលី។ ក្រុម​ប្រឹក្សា​អាកាស​ធាតុ​របស់​អង្គការ​សហប្រជាជាតិ​ចេញ​របាយ​ការណ៍ស្តីពី​កំណើន​កម្តៅផែន​ដី៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៩ សីហា ២០២១ - សីហា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ជន​ជាប់ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ខៀវ សំផន បាន​ចាក់​វ៉ាក់សាំងជំងឺ​កូវីដ១៩ ខណៈ​ពលរដ្ឋ​ឯទៀត​កំពុង​រង់ចាំ​វេន​ចាក់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ បារី​អេឡិចត្រូនិក​គំរាមកំហែង​ដល់​ការ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើប្រាស់​ថ្នាំជក់​សាកល។ ហេតុអ្វី​បាន​ជា​ទំនិញ​ឡើងថ្លៃ ហើយ​តើ​វា​មាន​ន័យ​យ៉ាង​ដូចម្តេច? ទីក្រុង​នៃ​ដែនចរន្ត​ធម្មជាតិ​របស់​ចិន​បាន​វិវត្ត​ហួសសមត្ថភាព​ស្រូប​យក​ទឹកភ្លៀង៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៨ សីហា ២០២១ - សីហា 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សមាជិក​សភា​អាមេរិក​ម្នាក់​ផ្តល់​តម្លៃ​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី​«មិន​គិត​ពន្ធ»ពេល​កម្ពុជា​ស្នើ​បន្ត។ រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាត​ទីតាំង​លក់​អាហារ​ទទួល​ភ្ញៀវ​បាន ប៉ុន្តែ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ដែល​មាន​ស្តង់ដា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ សាធារណជនដែល​ធ្លាប់​ខ្វែងគំនិត​គ្នា​បែរ​ជា​រួបរួម​គ្នា​វិញ​ដោយ​សារ​បរាជ័យ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ។ មាន​ទំនោរ​ទ្វេដង​ក្នុង​ការ​ក្លាយខ្លួន​ជា​អ្នកប្រើប្រាស់​ថ្នាំ​ជក់ទៀងទាត់៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៧ សីហា ២០២១ - សីហា 07, 2021
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា​ មនុស្ស​ជិត​៤​ពាន់​នាក់​ត្រូវ​«អប់រំ​និង​ពិន័យ»​ ខណៈ​៣២នាក់បញ្ជូន​ទៅ​តុលាការ​រឿង​បំពាន​វិធានការ​ប្រឆាំង​វីរុស​ដែលតា។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​៣​រូប​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ខណៈ​បក្ស​ប្រឆាំង​មានសង្ឃឹម​នឹង​មាន​គំនាប​លើ​រដ្ឋាភិបាល។ សមាជិក​សភា​អាមេរិក​ម្នាក់​ផ្តល់​តម្លៃ​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី​«មិន​គិត​ពន្ធ»ពេល​កម្ពុជា​ស្នើ​បន្ត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៦ សីហា ២០២១ - សីហា 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​មើល​ឃើញ​អនាគត​មិន​ល្អ​នៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​ទទូច​ឲ្យ​ធ្វើ​សកម្មភាព​បន្ថែម។​ ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​អ្នក​បញ្ជា​ទិញ​ធំៗ​ធ្វើ​អន្តរាគមន៍​លើ​ការ​បាត់​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ អ្នកស្រី​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​វៀតណាម៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៥ សីហា ២០២១ - សីហា 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ព័ត៌មាន​បង្កើត​គណៈ​កម្មការ ដែល​អាចរិះគន់​អ្នក​កាសែត ឬ​អង្គ​ភាពសារ​ព័ត៌មាន​បំពេញ​ការងារ​ខុសក្រម​សីលធម៌។ អាជ្ញាធរ​ថា​ការ​ចាក់​វ៉ាក់​សាំង​ Johnson & Johnson ​ដល់ជនជាតិ​ភាគ​តិច​នឹង​អាច​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​បាន​ដឹកជញ្ជូន​វ៉ាក់សាំង​កូវីដ១៩ ចំនួន ​១១០​លាន​ដូស​ ឲ្យ​ប្រទេស​ចំនួន​ ៦៥។ លោកស្រី ​Harris ​ទប់​ការ​ទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ទស្សនកិច្ច​នៅ​អាស៊ី។ រដ្ឋបាល​ម្ហូបអាហារ​និង​ឱសថ​អាមេរិក​នឹង​ផ្តល់​ការអនុម័ត​ពេលលេញ​ដល់​វ៉ាក់សាំង​កូវីដ១៩​ របស់​ Pfizer​ នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។ កីឡាការិនី​បេឡារុស​ចាកចេញ​ពី​ទីក្រុង​តូក្យូ​ទៅ​កាន់​ទីក្រុង​វីយ៉េន។ រថភ្លើង​បុកគ្នា​នៅ​ប្រទេស​ឆែក​បណ្តាលឱ្យ​មនុស្ ស​៣​នាក់​ស្លាប់​និង​ ៤០​ នាក់​រង​របួស។ ឥស្សរជន​ប្រឆាំង​នៅ​បេឡារុស​ឡើង​តុលាការ​នៅ​ក្នុង​ទីក្រុង​ Minsk។ ប្រទេស​នូវែលសេឡង់​ និង​ចិន​ប៉ះ​ទង្គិច​គ្នា​លើ​ការអះអាង​ពាក់ព័ន្ធ​នឹង​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៤ សីហា ២០២១ - សីហា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​គ្រួសារ​ចាត់​ទុក​«អយុត្តិ​ធម៌»​នៃ​ការ​កាត់​ទោស​សកម្ម​ជន​តវ៉ា​ក្នុងថ្ងៃទិវា​កិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីស។ ក្មេងៗ​ចាប់​ផ្តើម​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ខណៈ​ទីក្រុង​ភ្នំពេញ​ប្រឈមការ​ឆ្លង​វីរុស​បំប្លែង​ថ្មី Delta។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ជប៉ុន​កំណត់​ការ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ ស្រប​ពេល​ដែល​ករណី​កូវីដ១៩កើនឡើង។ សកម្មជន​បេឡារុស​ដែល​បាត់​ខ្លួន បាន​ត្រូវ​គេ​រកឃើញ​ស្លាប់​នៅ​ឧទ្យាន​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។ ប្រទេស​កូរ៉េ​ខាង​ជើង​រិះគន់​អង់គ្លេស​លើ​ផែនការ​ដាក់​ពង្រាយ​នាវា​ចម្បាំង​នៅ​អាស៊ី។ អង្គការ​អូតង់​ព្រមាន​អ៊ីរ៉ង់​ឲ្យ​គោរព​ការដឹកជញ្ជូន​បន្ទាប់ពី​ការវាយ​ប្រហារ​កប៉ាល់​ដឹក​ប្រេង។ ស្រប​ពេល​ដែលមនុស្ស​រាប់ពាន់​នាក់​ឆ្លង​តាម​ទូកតូចៗ ចក្រភព​អង់គ្លេស​ស្វះស្វែងការធ្វើចំណាកស្រុកមិនប្រក្រតី​ជា​បទល្មើស​ព្រហ្មទណ្ឌ។ សាធារណ​ជន​ដែល​ធ្លាប់​ខ្វែង​គំនិត​គ្នា​បែរ​ជា​រួបរួម​គ្នា​វិញ​ដោយ​សារ​បរាជ័យ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣ សីហា ២០២១ - សីហា 03, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចៅក្រម​នៅ​ទីក្រុង​ញូវយ៉ក​សម្រេច​ឲ្យ​អាមេរិក​រឹប​អូស​នាវា​ឃាត់​បាន​នៅ​កម្ពុជា ដោយ​ចោទ​ថា​លួច​ដឹក​ប្រេង​ទៅ​កូរ៉េ​ខាង​ជើង។ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ខណៈ​វីរុស​បំប្លែង​ថ្មី Delta ​(ដែលតា) កំពុង​រាល​ដាល​ដល់​រាជ​ធានី​ភ្នំពេញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អត្តពលិក​អូឡាំពិក​បេឡារុស​ចូល​ក្នុង​ស្ថានទូត​ប្រទេស​ប៉ូឡូញ​ក្នុង​ទីក្រុង​តូក្យូ​បន្ទាប់​ពី​បដិសេធ​មិន​វិល​ត្រឡប់​ទៅកាន់​ប្រទេស​ខ្លួន​វិញ។ សហរដ្ឋអាមេរិក​នឹង​ទទួល​យក​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​ទៀត។ ក្រុម​អង្គការ​មនុស្សធម៌​ថា ប្រទេស​មីយ៉ាន់ម៉ា​ត្រូវការ​ជំនួយ​ជា​បន្ទាន់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩។ ប្រទេស​នីហ្សេរីយ៉ា​រង​ការវាយ​ប្រហារ​ដោយ​ជំងឺ​អាសន្នរោគ​ខ្លាំង​នៅ​ភាគ​ខាង​ជើង​ប្រទេស។ សាធារណ​ជន​ដែល​ធ្លាប់​ខ្វែង​គំនិត​គ្នា​បែរ​ជា​រួបរួម​គ្នា​វិញ​ដោយ​សារ​បរាជ័យ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners