កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មាន​ពេល​ព្រឹក៖ ២៣ កក្កដា ២០២១ - កក្កដា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​ទិញ​ឧបករណ៍តេស្ត​រហ័ស​កូវីដ​១៩​ពី​រដ្ឋ​យក​ទៅ​លក់​លើ​ទីផ្សារ។ អាមេរិក​ចោទ​ជនជាតិ​ចិន​ថា លួច​ទិន្នន័យ​ពី​កម្ពុជា​ទាក់​ទង​នឹង​ការពិភាក្សា​អំពី​ទន្លេ​មេគង្គ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្ដី​កង្វល់​អំពី​ប្រសិទ្ធភាព​វ៉ាក់សាំង​កូវីដ១៩ Sinovac នៅ​តែ​មាន ខណៈ​តំបន់អាស៊ីអាគ្នេយ៍​ប្រឹង​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩។ កិច្ច​ចរចា​សហរដ្ឋ​អាមេរិក​និង​តៃវ៉ាន់​នឹង​បន្ត​ស្រប​ពេល​មាន​ការ​ខ្វះខាត​បន្ទះ​អេឡិចត្រូនិក Semiconductor ក្នុង​សាកលលោក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២២ កក្កដា ២០២១ - កក្កដា 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​ក្រសួង​ការ​បរទេស​ថា​មិន​ទាន់​មាន​ទិន្នន័យ​ពលករ​ខ្មែរ​ឆ្លង​កូវីដ​១៩ ​នៅ​ថៃ ខណៈ​អាជ្ញាធរ​កំពុង​ជួយ​ពលករ​ដែល​លំបាក​ខ្លាំង។ ជំងឺ​កូវីដ​១៩​បន្ត​ឆ្លង​ក្នុង​ចំណោមព្រះ​សង្ឃ ខណៈ​ករណី​ឆ្លង​ទូទាំង​ប្រទេស​មិន​ទាន់​ធូរ​ស្រាល។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកការទូត​អាមេរិក​ថា អាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បូង​ផ្ញើ​សារ​ច្បាស់លាស់​មួយ​ទៅ​កូរ៉េ​ខាងជើង។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ភ្ជាប់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អាកាសធាតុ​ទៅ​នឹង​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក។ ទីភ្នាក់ងារ​ព័ត៌មាន Ifax ថា រុស្ស៊ី​និង​មីយ៉ាន់ម៉ា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​ការ​ផ្គត់ផ្គង់​អាវុធ។ វ៉ាក់សាំង Johnson & Johnson មិន​សូវ​បង្ហាញ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ដែលតា។ ចំនួន​មនុស្ស​ស្លាប់​ជាង ៤ លាន ១ សែន​នាក់​ដោយ​សារ​ជំងឺ​កូវីដ១៩ គិត​ត្រឹម​ថ្ងៃ​ពុធ។ រដ្ឋបាល​លោក​ Biden ពិបាក​បង្កើន​អត្រា​អ្នក​ចាក់​វ៉ាក់សាំង ខណៈ​ជំងឺកូវីដ១៩​កើន​ឡើង។ កិច្ចចរចា​រវាងសហរដ្ឋអាមេរិក និង​តៃវ៉ាន់​នឹង​បន្ត​ ស្រប​ពេល​មាន​ការ​ខ្វះខាត​បន្ទះ​អេឡិចត្រូនិក Semiconductor ក្នុង​សាកលលោក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២១ កក្កដា ២០២១ - កក្កដា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​សុខាភិបាល​ថា​អ្នក​ជំងឺ​កូវីដ​១៩​ភាគ​ច្រើន​ស្លាប់ ​ដោយ​សារ​មក​ព្យាបាល​យឺតយ៉ាវ ខណៈ​ក្រសួង​នឹង​សិក្សា​មូល​ហេតុ​ឲ្យ​បាន​ច្បាស់​លាស់។ អ្នក​តស៊ូ​មតិ​ផ្នែក​បរិស្ថាន​រិះគន់រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រឿង​ទំនួល​ខុស​ត្រូវ​លើ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាមេរិក​កំពុង​ពិចារណា​រក​មធ្យោបាយ​ផ្ដល់​ជំនួយ​ដល់​គុយបា។ ប្រទេស​អង់គ្លេស​ដាក់​ពង្រាយ​នាវា​ចម្បាំង​២​គ្រឿង​ជា​អចិន្ត្រៃយ៍​នៅសមុទ្រក្នុងតំបន់អាស៊ី។ អាមេរិក​អំពាវនាវ​ពលរដ្ឋ​ខ្លួន​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស ដោយសារ​កូវីដ១៩​កើន​ឡើង​នៅ​ទីនោះ។ មហាសេដ្ឋី Bezos ធ្វើ​ដំណើរ​ពី​អវកាស​មក​ផែនដី​វិញ​ដោយ​ជោគជ័យ។ មេដឹកនាំ​បក្ស​ប្រឆាំង​បេឡារុស​ជំរុញ​អាមេរិក​ឲ្យ​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​ខ្លួន។ ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​សំខាន់ៗ​ដើម្បី​បញ្ចប់​ការ​រើសអើង​ជាតិសាសន៍​ជា​ប្រព័ន្ធ​ដ៏​ច្រើន​ជំនាន់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២០ កក្កដា ២០២១ - កក្កដា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គ្រឿង​ញៀន​ជាង​៤​តោន​ត្រូវ​ដុត​បំផ្លាញ ខណៈ​ជាង៣​តោន​ទៀតនឹង​ត្រូវ​បន្សាបតាម​លក្ខណៈ​បច្ចេកទេស​គីមី។ អ្នក​តាម​ដាន​បារម្ភ​ដំណោះស្រាយ​នយោបាយ​មិន​ទៅ​មុខ ក្រោយ​អាជ្ញាធរ​បដិសេធ​មិន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បំពង់​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​ជា​បញ្ហា​សំខាន់​មួយ​នៅ​ក្នុង​ជំនួប​រវាង​លោក Biden និង​អ្នកស្រី Merkel។ អាមេរិក​និង​ប្រទេស​មួយ​ចំនួន​ទៀត​ចោទ​ទីភ្នាក់ងារ​ចារកម្ម​របស់​ចិន​ថា​ជួល​ពួក​អ្នក​លួច​ព័ត៌មាន​តាម​កុំព្យូទ័រ។ ប្រធានាធិបតី​កូរ៉េខាងត្បូងលុបចោល​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​តូក្យូ​ដែល​អាច​នឹង​មានជំនួប​កំពូល​ជាមួយនាយករដ្ឋមន្ត្រី​ជប៉ុន។​ ក្រុម​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​នៅ​មីយ៉ាន់ម៉ា​ធ្វើ​បាតុកម្ម​នៅ​ទិវា​ទុក្ករបុគ្គល។ ពួក​បាតុករ​រិះគន់​នាយក​រដ្ឋមន្ត្រី​ថៃ​ចំពោះ​ចំណាត់ការ​លើ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ សហរដ្ឋ​អាមេរិក​ដោះលែង​អ្នក​ជាប់​ឃុំ​នៅ​ច្រកសមុទ្រ​ Guantanamo ​ទៅ​កាន់​ប្រទេស​ម៉ារ៉ុក​វិញ។ សវនាការ​កាត់​ក្ដី​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ពី​បទ​ពុករលួយ​ចាប់​ផ្ដើម​ឡើង​វិញ​កាល​ពី​ថ្ងៃ​ចន្ទ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៩ កក្កដា ២០២១ - កក្កដា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាមេរិក​ជំរុញ​ការ​ស៊ើបអង្កេត​បន្ថែម​លើ​ឃាតកម្ម​លោក កែម ឡី ខណៈ​មន្ត្រី​កម្ពុជា​ថា​កុំ​ឲ្យ​ធ្វើ​អាជីវកម្ម​នយោបាយ។​ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ប្តេជ្ញា​ទប់ស្កាត់​ការ​រុល​ទៅ​មុខ​របស់​ក្រុម​តាលីបង់​ ខណៈ​ពេល​អាមេរិក​កំពុង​ដក​ទ័ព។ ពិភពលោក​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នៅ​ឡើយ​ទេ។ លោក Biden ជឿ​ថា«អាមេរិក​មក​វិញ​ហើយ»តែ​ពួក​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ទេ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៨ កក្កដា ២០២១ - កក្កដា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ស្ថានភាព​កូវីដ​នៅ​កម្ពុជា​វិវត្ត​ទៅ​រក​កម្រិត​ធ្ងន់ធ្ងរ ទោះ​វិសាលភាព​ចាក់​វ៉ាក់​សាំង​បង្ការ​ពង្រីក​ធំធេង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​រាយការណ៍​អំពី​កំហុស​ឆ្គង​ក្នុង​ស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋាភិបាល​អាមេរិក ត្រូវ​បាន​សន្មត​ថា​មិន​បាន​ធ្វើ​ខុស។ ប្រទេស​អេហ្ស៊ីប​ និងប្រទេសស៊ូដង់​ស្វែងរក​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​រកដំណោះស្រាយ​ជម្លោះ​ទំនប់​ដ៏​ធំ​មួយ​ ជាមួយ​នឹង​ប្រទេស​អេត្យូពី។ ឧត្តម​ស្នងការ​សិទ្ធិ​មនុស្សថា មីយ៉ាន់ម៉ា​អាច​នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល ខណៈ​ប្រជាជន​បាត់បង់​ក្តី​សង្ឃឹម​កាន់​តែខ្លាំង៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៧ កក្កដា ២០២១ - កក្កដា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មេធាវី​បក្ស​ប្រឆាំង​ម្នាក់​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បដិសេធ​ដោយ​ថា​ជាប់​បណ្តឹង​នៅ​តុលាការ។​ កម្ពុជា​ចាប់​ខ្លួន​បុរស​ដែល​សម្លាប់​ស្រ្តី​ជន​ជាតិ​អាមេរិក​នៅ​កោះរ៉ុង ក្នុង​រយៈពេល៨​ឆ្នាំ​បន្ទាប់​ពី​ឃាតកម្ម​បាន​កើតឡើង។ ស្ថានភាព​កូវីដ​ដុនដាប​នាំ​ឲ្យ​លំហ​នយោបាយ​និង​ការ​រិះគន់​ខើច​ខ្លី។​ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ប្រកាស​ផ្តល់​ជំនួយ​វ៉ាក់សាំង​ទៅ​ឱ្យ​វៀតណាម និងប្រទេសក្វាតេម៉ាឡា៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៦ កក្កដា ២០២១ - កក្កដា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រាយការណ៍​មនុស្ស​៣៩នាក់​ស្លាប់​ដោយសារ​កូវីដ​ក្នុង​មួយ​ថ្ងៃ ខណៈ​ករណី​ស្លាប់​សរុប​កើន​លើស​១ពាន់​នាក់។ កម្ពុជា​បញ្ជាក់​គោលការណ៍​«មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង» ខណៈ​អាមេរិក​ជំរុញ​អាស៊ាន​ឲ្យ​ចាត់​វិធានការ​រឹងមាំ​លើ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​លើកឡើង​អំពី​ការ​ប្រល័យ​ពូជសាសន៍​និង​អំពើ​ឃោរឃៅ​ក្នុង​ប្រទេសចំនួន​៦។ ប្រទេស​អេហ្ស៊ីប និង​ប្រទេស​ស៊ូដង់​ ស្វែងរក​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​រក​ដំណោះស្រាយ​ជម្លោះ​ទំនប់​ដ៏​ធំ​មួយ ជាមួយ​នឹង​ប្រទេស​អេត្យូពី។ ស្ត្រី​ស៊ីមបាវ៉េ​កំពុង​បង្កើន​ការ​តស៊ូ​មតិ​ប្រឆាំង​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៥ កក្កដា ២០២១ - កក្កដា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ឆ្លង​ព្រំដែន​វៀតណាម​១​ខែ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩។ កម្ពុជា​ជំរុញ​ក្រុមហ៊ុនផ្តល់​សេវា​អ៊ីន​ធឺណិត​បង្កើត​គោល​នយោបាយ​ការ​ពារ​កុមារ ដើម្បី​ប្រឆាំង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អន​ឡាញ។ សង្គម​ស៊ីវិល​ដាក់​«លក្ខខណ្ឌ​អប្បបរមា​»ដើម្បី​ធានា​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ប្រកាសកិច្ច​ព្រមព្រៀងដែល​មាន​ទឹក​ប្រាក់​៣,៥លាន​លាន​ដុល្លារ។ ប៉ូលិស​ហៃទី​បន្ត​ស្វែងរកក្រុម​ជន​សង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ឃាត​លោក​ប្រធានាធិបតី​ហៃទី។ សហរដ្ឋអាមេរិក​និង​អូស្ត្រាលី​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ក្រោម​ការ​តាម​មើលយ៉ាង​ហ្មត់ចត់ពី​ប្រទេសចិន។ ទីក្រុង​ស៊ីដនី​នៃប្រទេសអូស្ត្រាលី​នៅ​បន្ត​បិទ​សកម្មភាព​សង្គម​រយៈពេល​២​សប្តាហ៍​ទៀត។ ពិភពលោក​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នៅ​ឡើយ​ទេ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៤ កក្កដា ២០២១ - កក្កដា 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រាយ​ការណ៍​ថាក្រុម​ហ៊ុន​ឥណ្ឌា​មួយប្រើឈ្មោះ​និង​រូប​ប្រាសាទ​អង្គរ​វត្ត​លើ​ផលិត​ផល​អង្ករ​ដោយ​ពុំ​មាន​ការ​អនុញ្ញាត។ អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ថា ការ​កំណត់​កាតព្វកិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩​ មិន​ស្រប​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មាន​ការ​គាំទ្រ​ជា​សាកល​លើ​ការ​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​គុយបា។ ប្រទេស​ហ្វីលីពីន​ នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើការ​ចាក់​កាកសំណល់​ក្នុង​សមុទ្រដោយ​នាវា​ចិន។ ម៉ាឡេស៊ី​បិទមណ្ឌល​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ បន្ទាប់ពី​មាន​បុគ្គលិក​ជាង២០០​នាក់​បាន​ឆ្លង​ជំងឺ​នេះ។ សហរដ្ឋ​អាមេរិក​ហៅ​ការប្រព្រឹត្ត​ក្នុង​ប្រទេសចំនួន៦ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍ ​និង​សាហាវ​យង់ឃ្នង។ ភ្លើង​ឆេះព្រៃ​ប៉ះពាល់​ផ្ទះ ​និង​ដីធ្លី​ក្នុង​រដ្ឋ​ចំនួន​១០​នៅ​ភាគ​ខាងលិច​សហរដ្ឋ​អាមេរិក។ ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង២លាន​ករណី ដែល​បង្ក​ឡើង​ដោយវីរុស​ជំងឺ​កូវីដ១៩​ បំប្លែង​ថ្មី​ដែលតា។ កូរ៉េខាងត្បូង​ជិត​ឈាន​ដល់​ការ​បិទខ្ទប់​ទ្រង់ទ្រាយ​ធំ ស្រប​ពេល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​កើន​ឡើង​ខ្លាំង៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners