កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មាន​ពេល​ព្រឹក៖ ២ សីហា ២០២១ - សីហា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការសិក្សា​១​រក​ឃើញ​ថា​កសិករ​កម្ពុជា​ប៉ះពាល់​ខ្លាំង​ក្រោយ​ការ​ឆ្លង​កូវីដ​ក្នុង​សហគមន៍​២០​កុម្ភៈ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តើ​នឹង​មាន​គណបក្ស​ទីបី​នៅ​ពេល​ប្រទេស​អាមេរិក​បែកបាក់​គ្នា​ខាង​នយោបាយ​ឬ​ទេ? គោល​នយោបាយ​«មិន​ឱ្យ​មាន​អ្នកទស្សនា» ក្នុង​កីឡា​អូឡាំពិក​នៅ​តូក្យូ​ជា​រឿង​ខកចិត្ត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១ សីហា ២០២១ - សីហា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មេឃុំ​ធ្វើ​និរាករណ៍​លិខិតស្នាម​បញ្ជាក់​ប្លង់​ដី​ក្នុង​តំបន់​អភិរក្ស​ជា​បន្ត​បន្ទាប់ នាំ​ឲ្យ​មាន​ការ​រិះគន់ថា«ខ្វះ​ការ​ទទួល​ខុស​ត្រូវ»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​សិក្សាថ្មី​ថា ការ​កាប់ព្រៃ​ត្រូពិក​តំបន់​ភ្នំ​នៅ​អាស៊ី​អាគ្នេយ៍ កំពុង​កើត​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​និង​ក្នុង​ល្បឿន​យ៉ាងលឿន។ អាកាសធាតុ​អាក្រក់​កម្រិតធ្ងន់ធ្ងរ​ដែល​កើតឡើង​ញឹកញាប់​ជាង​មុន​ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្រ្ត​ភ្ញាក់ផ្អើល។ កម្មវិធី​ព័ត៌មាន​អវកាស​ខែ​នេះ​មាន​ព័ត៌មានអំពីមហាសេដ្ឋី​ទៅ​លំហ​អាកាស​ តុល្យភាព​កាបូន និង​ជីវិត​លើ​ភពព្រះអង្គារ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៣១ កក្កដា ២០២១ - កក្កដា 31, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មេធាវី​ការពារ​ក្តី​ឲ្យ​លោក រ៉ុង ឈុន បន្ត​សុំ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ក្នុង​សវនាការ​ជុំ​ចុង​ក្រោយ។ តំណាង​ទូត​អាមេរិកថា វ៉ាក់សាំង​មក​កម្ពុជា ជា​អំណោយ​របស់​ពលរដ្ឋ​អាមេរិកាំង និង​មិន​មាន​លក្ខខណ្ឌ​នោះ​ទេ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ថ្កោល​ទោស​គុយបា​ចំពោះ​ការ​បង្ក្រាប​លើ​ក្រុម​បាតុករ​ទាមទារ​សេរីភាព។ មូលហេតុ​ដែល​ជំងឺ​កូវីដ១៩​កើន​ឡើង​នៅ​អាស៊ី​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​មាន​ការ​កើន​ឡើង​តិចតួច​នៅ​ឆ្នាំ២០២០៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៣០ កក្កដា ២០២១ - កក្កដា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ការ​ខូចខាត​ប្រជាធិបតេយ្យ​កម្ពុជា។ រដ្ឋាភិបាល​ប្រកាស​វិធានការ​បិទខ្ទប់​ក្នុង​ខេត្ត​ចំនួន៨ ដើម្បី​ទប់ស្កាត់​វីរុស​កូវីដ​១៩​បំប្លែង​ថ្មី​ Delta។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន មូលហេតុ​ដែល​ជំងឺ​កូវីដ១៩​កើន​ឡើង​នៅ​អាស៊ី​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​មាន​ការ​កើនឡើង​តិចតួច​នៅ​ឆ្នាំ២០២០៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៨ កក្កដា​ ២០២១ - កក្កដា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ចោទ​សួរ​ប្រភព​ថវិកា​និង​រចនា​សម្ព័ន្ធ​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ក្នុង​សំណុំ​រឿង​តវ៉ា​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន។ មន្រ្តី​ថា ទឹក​ទន្លេ​មេគង្គ​កម្ពុជា​ហក់​ឡើង​ខ្លាំង ខណៈភ្លៀង​ធ្លាក់​ច្រើន​នៅ​ផ្នែក​ខាង​លើ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ប្រធានាធិបតី Biden ថា កងកម្លាំង​សហរដ្ឋ​អាមេរិកនៅ​អ៊ីរ៉ាក់​នឹង​បន្ដ​នៅ​ទីនោះ តែ​ត្រូវ​ប្ដូរ​តួនាទី។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​និយាយ​ពី​ការ​តាំងចិត្ត​ធ្វើឲ្យ​មាន​ទំនាក់​ទំនង​ជាមួយ​ចិនប្រកប​ដោយ​ស្ថិរភាព​និង​ផ្លែផ្កា​។ មនុស្ស​ដំបូង​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង។ លោកប្រធានាធិបតី Biden ស្ដារ​គំនិត​ផ្ដួចផ្ដើម​ធុរកិច្ច​នៅ​អាហ្វ្រិក​របស់​អតីត​ប្រធានាធិបតី​លោក Trump និង​សម្លឹង​មើល​គម្រោង​ឌីជីថល​នា​ពេល​អនាគត។ សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​បន្ត​សភា​ទុយណេស៊ី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៧ កក្កដា ២០២១ - កក្កដា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ជា កម្ពុជា​នឹង​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​ក្មេង​ចំទង់​នៅ​សប្តាហ៍​នេះ ខណៈ​លោក ហ៊ុន សែន ថា​«កុំ​ឲ្យ​មាន​ការ​បារម្ភ»។ សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​ឃាត់​នាវា​មួយ​គ្រឿង​ដឹក​ជន​ជាតិ​ចិន​៣៦​នាក់​«ចូល​កម្ពុជា​ខុស​ច្បាប់»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ទីក្រុង​ហូជីមិញ​ស្ថិត​ក្រោម​បម្រាម​គោចរ​ពេល​យប់ ខណៈ​ករណី​ឆ្លង​ជំងឺ​កូវីដ​កើន​ឡើង​នៅ​វៀតណាម។ ក្រុម​មន្ត្រីថា ឥណ្ឌា​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ពិភាក្សា​ពី​បញ្ហា​សិទ្ធិមនុស្ស​ជាមួយ​អាមេរិក។ ចិន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ពី​ការ​បង្កើត«សត្រូវ​តាម​ការ​ស្រមើ​ស្រមៃ»ក្នុង​អំឡុង​ពេល​នៃ​ការ​កិច្ចប្រជុំ​ជាន់ខ្ពស់។ សមាជិក​សភា​បារាំង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ដែល​តម្រូវ​ឲ្យ​បុគ្គលិក​សុខាភិបាល​ចាក់​វ៉ាក់សាំង​និង​មាន​បណ្ណ​សុខភាព។ ធនាគារ​ពិភពលោក​ថា រដ្ឋប្រហារ និង​ជំងឺ​កូវីដ១៩​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា​រួម​តូច​ជាង​មុន​១៨%៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៦ កក្កដា ២០២១ - កក្កដា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​ទិញ​ឧបករណ៍តេស្ត​រហ័ស​កូវីដ​១៩​ពី​រដ្ឋ​យក​ទៅ​លក់​លើ​ទីផ្សារ។​ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា
    ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​មាន​ការផ្លាស់ប្តូរ​សំខាន់ៗ​ដើម្បី​បញ្ចប់​ការរើសអើង​ជាតិសាសន៍​ជាប្រព័ន្ធ​ដ៏ច្រើន​ជំនាន់។ អេហ្ស៊ីប​និង​ស៊ូដង់​ ស្វែង​រក​ជំនួយ​ពី​អង្គការសហប្រជាជាតិ​ដើម្បី​រក​ដំណោះស្រាយ​ជម្លោះទំនប់​ដ៏​ធំមួយ ជាមួយ​នឹង​អេត្យូពី។ ក្រុម​អ្នកវិភាគ​ថា​ការ​ស្ទង់មតិ​នយោបាយ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០២០​ស្ទង់​ត្រូវ​តិចបំផុត​ក្នុង​ពេលជា​ច្រើន​ទសវត្សរ៍៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៥ កក្កដា ២០២១ - កក្កដា 25, 2021
    ព័ត៌មានមាន​ដូចជា បំពង់​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​ជា​បញ្ហា​សំខាន់​មួយ​នៅ​ក្នុង​ជំនួប​រវាង​លោក Biden និង​អ្នកស្រី Merkel។ តើ​គម្រោង​កសាង​ពិភពលោក​ជា​ថ្មី​ឲ្យ​ប្រសើរ​របស់​លោក Biden អាច​ប្រកួត​ជាមួយ​ប្រទេស​ចិន​បានដែរ? បន្ទាប់​ពី​ពលរដ្ឋ​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​រួច កោះ​ម៉ាល់ឌីវ​កំពុង​ព្យាយាម​ទាក់ទាញ​ភ្ញៀវទេសចរ។​ ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​សំខាន់ៗ​ដើម្បី​បញ្ចប់​ការ​រើសអើងជាតិ​សាសន៍​ជា​ប្រព័ន្ធ​ដ៏ច្រើន​ជំនាន់៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៤ កក្កដា ២០២១ - កក្កដា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ប្រៃសណីយ៍​ព្រមាន​ក្រុមហ៊ុន Smart ក្នុង​ជម្លោះ​ជាមួយ​អតិថិជន​ម្នាក់​រឿង​កាត់​លេខ​ខុស។ រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​អនុវត្ត​ដីកា​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ប៉ុន្តែ​កម្លាំង​នគរ​បាល​ខេត្ត​និង​ស្រុក​ថា​ មិន​ដឹង​ព័ត៌មាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មន្ត្រី​អង្គការ​សហប្រជាជាតិ​ថា អាហ្វហ្គានីស្ថាន​ជិត​ធ្លាក់ចូល​ទៅ​ក្នុង​វិបត្តិ​មនុស្សធម៌​ម្តងទៀត។ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​មន្ត្រី​ចិន​៧នាក់​ចំពោះ​ការ​បង្ក្រាប​ក្នុង​ទីក្រុង​ហុងកុង។ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​បារម្ភ​ពី​អនាគត ខណៈ​អាមេរិក​ដកទ័ព៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners