កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១៣ កក្កដា ២០២១ - កក្កដា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាមេរិកជំរុញ​ការ​ស៊ើប​អង្កេត​បន្ថែម​លើឃាតកម្ម​លោក ​កែម ឡី ខណៈ​មន្ត្រី​កម្ពុជា​ថា​កុំ​ឲ្យ​ធ្វើ​អាជីវកម្ម​នយោបាយ។ ស្ថានភាព​កូវីដ​នៅ​កម្ពុជា​វិវត្ត​ទៅ​រក​កម្រិត​ធ្ងន់ធ្ងរ ទោះ​វិសាលភាព​ចាក់​វ៉ាក់សាំង​បង្ការ​ពង្រីក​ធំធេង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កូរ៉េ​ខាង​ត្បូង​ជិត​ឈាន​ដល់​ការ​បិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ ស្រប​ពេល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ឡើង​ខ្លាំង។ ឧត្តម​សេនីយ៍​យោធា​អាមេរិក​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​មេបញ្ជាការក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដើម្បី​ជានិមិត្តរូបក្នុង​ការ​បញ្ចប់​ស​ង្រ្គាម​នៅ​ក្នុង​ប្រទេស​នេះ។ សហរដ្ឋអាមេរិក​ធ្វើ​ការ​ព្រមាន​ដល់​ប្រទេស​ចិន​ជា​ថ្មី​ម្តងទៀត​ចំពោះ​ការ​វាយ​ប្រហារ​ដល់​កង​កម្លាំង​ហ្វីលីពីនក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ បន្ទាប់​ពីការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស G7រួច​មក សហភាព​អឺរ៉ុប​នឹង​ស្វែងរក​ការប្រកួត​ប្រជែង«កម្មវិធី​ខ្សែ​ក្រវាត់​និង​ផ្លូវ​របស់​ចិន» ជាមួយ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ ប្រទេស​ថៃ​ដាក់​ចេញ​នូវវិធានការ​តឹងរ៉ឹង​បន្ថែម​ទៀត​ដើម្បី​ប្រឆាំង​ជំងឺកូវីដ១៩ ដែល​ក្នុង​នោះ​ក៏​មានបម្រាម​គោចរ​សម្រាប់​ក្រុង​បាងកក​ផង​ដែរ។ ការ​ឆ្លង​ជំងឺកូវីដ១៩ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ធ្លាក់​ចុះ​ក្រោម​៤​ម៉ឺន​នាក់៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១២ កក្កដា ២០២១ - កក្កដា 12, 2021
    ​ព័ត៌មាន​អន្តរជាតិ​សំខាន់​មាន​ដូចជា​ តើ​ហេតុអ្វី​បាន​ជា​ចិន​បង្កើត​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់ខ្លួន? ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បង្កើត​ក្រុមការងារ​ពិសេស​មួយ​ដើម្បី​បង្ក្រាប​ការ​គំរាមកំហែង​អ្នក​ធ្វើ​ការ​ខាង​បោះឆ្នោត។ ប្រទេស​ថៃ​ចាប់ផ្ដើម​ធ្វើ​តេស្ត​វ៉ាក់សាំង​កូវីដ១៩​ផលិត​ក្នុង​ស្រុក​លើ​មនុស្ស។ ​អ.ស.ប​ព្រមាន​ថា គ្រោះ​រាំងស្ងួត​បណ្តាល​មក​ពី​បម្រែបម្រួល​អាកាសធាតុ​កំពុង​គំរាមកំហែង​ការ​អភិវឌ្ឍ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១១ កក្កដា ២០២១ - កក្កដា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អភិបាល​ខេត្ត​កណ្តាលថា ការ​ចាក់ថ្ម​ក្នុង​ទឹកទន្លេ​ភូមិសាស្រ្ត​អរិយក្សត្រ​ជា​គម្រោងរបស់ក្រុមហ៊ុន​ ឃុន សៀ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ឧបសគ្គ​បច្ចេកវិទ្យា​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​ចាក់វ៉ាក់សាំង​កូវីដ១៩​នៅ​តំបន់​ដាច់ស្រយាល។​ អ្នកជំនាញថា គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​និង​ភ្លើងឆេះព្រៃ​បង្ហាញ​ពី​ការប្រែប្រួល​បរិស្ថាន។ លោក Biden យោង​ដល់​ទិន្នន័យ​ចាស់​នៅ​ពេល​លោក​ចាប់ផ្ដើម​អនុវត្ត​យុទ្ធនាការ​ប្រឆាំង​ឧក្រិដ្ឋកម្ម។ ប្រទេស​ម៉ាឡាវី​ចាប់ផ្តើម​យុទ្ធនាការ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ឲ្យ​អស់​ត្រឹម​ឆ្នាំ២០៣០៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១០ កក្កដា ២០២១ - កក្កដា 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បទវិភាគ៖ ហេតុអ្វី​អាមេរិក​និង​សម្ព័ន្ធមិត្ត​ទាក់ទង​កម្ពុជា​ជា​ញឹកញាប់​នា​ពេល​ថ្មីៗ​នេះ? មេធាវី​ម្នាក់​ប្តឹង​អធិការរង​ស្រុក​អង្គស្នួល​និង​មន្រ្តី​ពាក់ព័ន្ធ​ពីបទ​«បង្ខាំង»​និង​«រារាំង​ការ​អនុវត្ត​ច្បាប់»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ពលរដ្ឋ​ហៃទី​សម្តែង​ការ​រន្ធត់​ ខឹង​សម្បាអំពី​ការ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៩ កក្កដា ២០២១ - កក្កដា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ពិចារណា​ចាក់​ដូសទី៣​ខណៈ​កម្រិត​ប្រសិទ្ធភាពវ៉ាក់សាំង​ស៊ីណូវ៉ាក់​នៅ​តែ​ជា​សំណួរ​សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់។ លោក ​ហ៊ុន សែន​ ​ថា​ជំនួយ​ចិន​ជួយ​ពង្រឹង​«ឯករាជ្យ​ខាង​នយោបាយ»កម្ពុជា ខណៈ​អ្នក​វិភាគ​ក្រើន​រំឭក​រឿង​អន្ទាក់​បំណុល។ កម្ពុជា​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខ្លួន ខណៈ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​កើនឡើង​ខ្លាំង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ អ្នក​ត្រួសត្រាយ​សិល្បៈ​វីដេអូ​ទស្សន៍ទាយ​ពី​ពិភពលោក​ដែល​ពោរពេញ​ដោយ​វីដេអូ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៨ កក្កដា ២០២១ - កក្កដា 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ខណៈ​ករណី​ឆ្លង​កើន​ឡើង លោក ហ៊ុន សែន​ អំពាវនាវ​ឲ្យ​មាន​ការ​ចែក​រំលែក​«​វ៉ាក់សាំង​ពហុភាគី​និយម»ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កូវីដ​១៩។ ៥​ឆ្នាំ​ក្រោយ​ការ​បាញ់​សម្លាប់​ អ្នក​ស្រឡាញ់​លោក​ កែម ឡី នៅ​តែ​ចោទ​សួរនរណា​ជា​អ្នកបញ្ជា​ពី​ក្រោយ​ឃាតកម្ម​នេះ។ អភិបាល​ខេត្ត​កណ្តាល​ថា ការ​ចាក់ថ្ម​ក្នុង​ទឹកទន្លេ​ភូមិសាស្រ្ត​អរិយក្សត្រ​ជា​គម្រោងរបស់ក្រុមហ៊ុន​ ឃុន សៀ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នាយក​រដ្ឋមន្ត្រី​ហៃទី​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ បន្ទាប់ពី​ប្រធានាធិបតី​ត្រូវ​បាន​គេ​បាញ់​ស្លាប់។ ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ជំរុញ​ឲ្យ​អាស៊ាន​សន្ទនា​ជាមួយ​មីយ៉ាន់ម៉ា។ ចំនួន​មនុស្ស​ស្លាប់កើន​ឡើង​នៅ​ក្នុង​ការ​បាក់​ដី​នៅ​ប្រទេស​ជប៉ុន។ ការ​កើន​ឡើង​នៃ​ជំងឺ​កូវីដ​បង្ខំ​ឲ្យ​ដក​ការ​រត់​បណ្តាក់​កាន់​ភ្លើង​គប់​កីឡា​អូឡាំពិក​ចេញ​ពី​ផ្លូវ​សាធារណៈ​នៅ​តូក្យូ។ ទីក្រុង​ស៊ីដនី​នៅតែ​បិទ​សកម្មភាព​សង្គម​នៅ​សប្តាហ៍​ទី៣​ដោយសារ​វីរុស​កូរ៉ូណា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៧ កក្កដា ២០២១ - កក្កដា 07, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ព័ត៌មាន​អនុញ្ញាត​ឲ្យ​អភិបាល​ខេត្ត​ចាត់វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​សារព័ត៌មាន ដោយ​មិន​បាច់​សុំ​គោល​ការណ៍។ រដ្ឋបាល​ខេត្ត​កោះកុង​ផ្តល់ដី​ជាង​១ពាន់​ហិកតាឱ្យក្រសួង​ការពារ​ជាតិ​រៀបចំ​«តំបន់​វិស្សមកាល»យោធា ខណៈ​ពលរដ្ឋ​ប្រឈម​ការបណ្តេញ​ចេញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មន្ត្រី​សេតវិមាន​ថា អាមេរិក​និង​ចិន​អាច​រស់​នៅ​ដោយ​ភាព​ស្រុះ​ស្រួល​ក្នុង​សន្តិភាពជា​មួយ​គ្នា​ ប៉ុន្តែ​ការ​ប្រឈម​មាន​ទំហំ​ធំធេង។ ឧប​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លើក​ឡើង​ពី​ការការពារ​កោះ​តៃវ៉ាន់ប្រសិន​បើ​មាន​ការ​ចូល​ឈ្លាន​ពាន​ពី​ប្រទេស​ចិន។ សហរដ្ឋ​អាមេរិក​ផ្តល់​វ៉ាក់សាំង​កូវីដ​២លានដូស​ដល់​ប្រទេស​វៀតណាម។ រដ្ឋាភិបាល​ជប៉ុន​ពិចារណា​ផែនការ​កំណត់​ចំនួន​អ្នក​ចូល​ទស្សនា​ការ​បើក​កម្មវិធីកីឡា​អូឡាំពិក​ទីក្រុង​តូក្យូ។ ប្រទេស​រុស្សីមាន​អ្នក​ស្លាប់​ដោយ​សារជំងឺ​កូវីដ​១៩ក្នុង​ចំនួន​មិន​ធ្លាប់​មាន​ពី​មុន​គឺ៧៣៧នាក់។ អូស្ត្រាលី​ខឹង​នឹង​ការ​វាយតម្លៃ​ដ៏​អាក្រក់​របស់​អង្គការ​សហប្រជាជាតិ​ចំពោះ​តំបន់​ផ្កាថ្ម​ប៉ប្រះ​ទឹក Great Barrier Reef៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៦ កក្កដា ២០២១ - កក្កដា 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកវិភាគ​ថា ទំនាក់ទំនង​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប ក្រោយ​អាមេរិកបញ្ចប់​កម្មវិធីអាហារូបករណ៍​យោធា​ដល់​និស្សិត​កម្ពុជា។ អាជ្ញាធរ​ស្ទាក់ស្ទើរ​បញ្ចេញ​ព័ត៌មាន​នៃ​ការ​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ​ក្នុង​ភូមិសាស្ត្រ​អរិយក្សត្រ​ ខណៈ​ពលរដ្ឋ​បារម្ភ​ការ​បណ្តេញ​ចេញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​បែក​ធ្លាយ​ឯកសារ​ផ្ទៃ​ក្នុង​បង្កើត​ក្តីបារម្ភក្នុង​ប្រទេសថៃ​ស្តីពី​ប្រសិទ្ធភាព​វ៉ាក់សាំង Sinovac របស់​ចិន។ សវនា​ការ​ក្តីព្រហ្មទណ្ឌ​របស់​អ្នក​ស្រី Aung San Suu Kyi នៃ​ប្រទេស​មីយ៉ាន់ម៉ា​ កំពុង​ប្រព្រឹត្ត​ទៅ​មុខ។ ព្រះនាងម្ចាស់ Kate នៃ​ប្រទេស​អង់គ្លេស​ ដាក់​ព្រះ​កាយ​ស្ថិត​នៅ​ឆ្ងាយ​ពី​គេ​បន្ទាប់ពី​មាន​ពាក់​ព័ន្ធ​នឹងអ្នក​កើត​ជំងឺ​កូវីដ១៩។ ក្រុម​ប្រទេស​នាំប្រេង​ចេញ OPEC បន្ត​ការ​ពិភាក្សា​គោលនយោបាយ​ប្រេង​ ស្រប​ពេល​មាន​ការ​ប្រឆាំង​ជំទាស់​ពី​ប្រទេសអេមីរ៉ាត​អារ៉ាប់រួម។ សកម្មភាពពាណិជ្ជកម្ម​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ មាន​ការ​កើន​ឡើង​ក្នុង​ខែ​មិថុនា​ ស្រប​ពេល​ដែល​ការ​បិទ​ខ្ទប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ ត្រូវ​បានដក​ចេញ។ អ្នក​ជំនាញ​ថា គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​និង​ភ្លើង​ឆេះ​ព្រៃ​បង្ហាញ​ពី​ការ​ប្រែប្រួល​បរិស្ថាន៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៥ កក្កដា ២០២១ - កក្កដា 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កសិករ​ដាំ​បន្លែ​ខ្លះ​មាន​សង្ឃឹម​ឡើង​វិញ​ក្រោយ​ការ​បិទ​ខ្ទប់​ធូរ​ស្រាល​ ខណៈ​អនាគត​ទីផ្សារ​ផលិតផល​នៅ​តែ​មិន​នឹងនរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រុស្ស៊ី​និង​មេដឹកនាំ​យោធានៅ​មីយ៉ាន់ម៉ា​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​អំឡុង​ពេល​កិច្ចប្រជុំ​នៅ​ក្រុង​មូស្គូ។ រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​ត្រូវ​ចេញ​ពី​តំណែង ត្រូវ​បាន​សរសើរ​ចំពោះ​ការ​ពង្រីក​សកម្មភាព​របស់​តុលាការ​នេះ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ៤ កក្កដា ២០២១ - កក្កដា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​ថា កង្វះ​ខាត​ការងារ​និង​បំណុល​កើន​ឡើង​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ នាំ​ឲ្យ​ពលករ​ចំណាក​ស្រុក​រស់​ទាំង​ត្រដរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​កំពុង​ផ្តោត​លើ​ឥទ្ធិពល​របស់​ចិន​នៅ​អង្គការ​សហប្រជាជាតិ។​ អង្គការ WFP ថា ប្រជាជន​អាហ្វ្រិក​ចំនួន​៣៤លាន​នាក់​ប្រឈម​មុខ​នឹង​គ្រោះ​អត់ឃ្លាន និង​ត្រូវការ​ជំនួយ​បន្ទាន់។ មណ្ឌល​ចល័តជួយមន្ត្រី​សុខាភិបាលនាំ​យក​វ៉ាក់សាំង​ទៅ​ដល់​ដៃ​ប្រជាពលរដ្ឋ៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners