កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ២៣ មិថុនា ២០២១ - មិថុនា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គណបក្ស​បង្កើត​ដោយ​អតីតតំណាងរាស្រ្តបក្ស​សង្រ្គោះ​ជាតិ​ចាប់​ផ្តើម​ពង្រឹង​រចនា​សម្ព័ន្ធ​មូលដ្ឋាន។ កម្ពុជា​រំពឹង​ចំណូល​៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ពី​អាជីវ​កម្ម​រ៉ែ​មាស​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​អូស្រ្តាលី។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​គ្រោង​រារាំង​សេចក្តី​ព្រាងច្បាប់​សិទ្ធិ​បោះឆ្នោតសហរដ្ឋ​អាមេរិក។ ការសិក្សា​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ថា ​យុវជន​អាមេរិកាំង​ទំនង​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ​តិច​ជាង​មនុស្ស​ចាស់។ មនុស្ស​បួន​នាក់​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​ទាហាន​មីយ៉ាន់ម៉ា​និង​កង​ជីវពល​ប្រឆាំង​រដ្ឋប្រហារ​យោធា។ សហគមន៍​អឺរ៉ុប សហរដ្ឋ​អាមេរិក អង់គ្លេស​ និង​កាណាដា​រួម​គ្នា​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​បេឡារុស។ ប្រធានាធិបតី​ហ្វីលីពីន​គំរាម​ចាប់​ខ្លួន​ជនជាតិ​ហ្វីលីពីន​ដែល​បដិសេធ​មិនព្រម​ចាក់​វ៉ាក់សាំង។ លោក​ស្រី Angelina Jolie តារា​ភាពយន្ត​ Hollywood ​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​បួគីណាហ្វាសូ។ អូស្ត្រាលី​នាំ​មុខ​គេ​ក្នុង​ការ​កសាង​កែវយឹត​ដ៏​អស្ចារ្យ​ដើម្បី​ស្វែងយល់​អាថ៌កំបាំងនៃ​សាកល​លោក​នា​ពេល​កកើត​ដំបូង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២២ មិថុនា ២០២១ - មិថុនា 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សិទ្ធិ​មនុស្សព្រួយ​បារម្ភ​បន្ថែម​ទៀតអំពី​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ក្រោយ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​៣​នាក់។ ក្រុមហ៊ុន​អូស្ត្រាលី​ចាប់ផ្តើម​អាជីវកម្ម​អណ្តូង​រ៉ែ​មាស​សម្រាប់​ពាណិជ្ជកម្ម​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សង្គម​ស៊ីវិល​បារម្ភការ​រឹត​ត្បិត​សេរីភាព ក្រោយ​អ្នក​យក​ព័ត៌មាន​ម្នាក់​ត្រូវ​ហាម​ឃាត់មិន​ឲ្យ​ថតវីដេអូ​ទាក់​ទង​នឹង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​បណ្តែត​ទឹក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នាយក​រដ្ឋមន្ត្រី​ស៊ុយអែត​បាន​ត្រូវ​បណ្តេញ​ចេញពី​តំណែង​នៅ​ក្នុង​ការបោះឆ្នោត​មិន​ទុកចិត្ត​នៅ​ក្នុង​សភា​ជា​លើក​ទី១។ សហភាព​អឺរ៉ុប​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​លើ​ប្រទេស​បេឡារុស។ កាសែត​គាំទ្រ​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​ HK Apple Daily អាច​ឈប់​បោះពុម្ព​ផ្សាយ​នៅ​សប្តាហ៍​នេះ។ ប្រទេស​ជប៉ុន​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​កន្លែង​ធ្វើការ។ អាល្លឺម៉ង់​ចាប់ខ្លួន​អ្នក​វិទ្យាសាស្ត្រ​រុស្ស៊ី​ម្នាក់​អំពី​ការ​ធ្វើ​ចារកម្ម​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ។ ប្រេសិត​កំពូល​អាមេរិក​ថា ការ​វាយ​ប្រហារ​របស់​ចិន​លើ​«កងកម្លាំង​បរទេស»គំរាម​កំហែង​ដល់​ជំហរ​ជាសាកល​របស់​ហុងកុង៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២១ មិថុនា ២០២១ - មិថុនា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកវិភាគ​ឃើញ​ឥទ្ធិពល​កម្ពុជា​ លេចឡើង​ក្នុង​ចំណោម​មហាអំណាច​ចិន​និង​អាមេរិក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកទោស​នយោបាយ​រាប់រយ​នាក់​ត្រូវ​បាន​ឃុំ​ខ្លួននៅ​ក្នុង​ពន្ធនាគារ​ក្នុង​ក្រុង​រ៉ង់ហ្គូន​ ប៉ុន្តែ​ការ​សួរចម្លើយ និង​ការ​ធ្វើ​ទារុណកម្ម​ត្រូវ​បាន​ធ្វើឡើង​នៅ​កន្លែង​ផ្សេង។ ការស្រាវជ្រាវ​រក​ឃើញ​ថា ស្ត្រី​ជាម្តាយ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ អាច​ផ្តល់​អង់ទីគ័រ​ការពារ​ជំងឺ​ដល់​ទារក៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២០ មិថុនា ២០២១ - មិថុនា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកវិភាគ​ឃើញ​ឥទ្ធិពល​កម្ពុជា​ លេចឡើង​ក្នុង​ចំណោម​មហាអំណាច​ចិន​និង​អាមេរិក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​អាស៊ី​ខាងត្បូង​ងាក​ទៅ​រក​ចិន​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ១៩ បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​ផ្អាក​ការ​នាំចេញ​វ៉ាក់សាំង​របស់​ខ្លួន៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៩ មិថុនា ២០២១ - មិថុនា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ជួយបន្ថែម​ទៀត​ដល់​អ្នក​រង​គ្រោះ​ដោយ​សារ​កូវីដ​១៩​ទាំងវិស័យសេដ្ឋកិច្ចក្នុង​និង​ក្រៅ​ប្រព័ន្ធ។ ក្រុម«ស្ត្រី​ថ្ងៃ​សុក្រ»បន្ត​ការ​តវ៉ា​ខណៈ​សម្ពាធ​ពី​ខាង​ក្រៅ​ឲ្យ​ដោះលែង​ស្វាមី​មិន​ទាន់​មាន​លទ្ធផល។ ពលរដ្ឋ​រង​ការ​បណ្តេញ​ចេញ​ពី​លើ​ទឹក​មិន​ចង់​ទៅ​នៅ​ក្អម​សំណ ដោយ​ស្នើ​សុំ​ចត​ផ្ទះទឹក​និង​រស់នៅ​ជិត​ភ្នំពេញ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៨ មិថុនា ២០២១ - មិថុនា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ធនាគារ​ពិភពលោក​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​កើន​ដល់​៤​ភាគរយ​សម្រាប់​ឆ្នាំ២០២១ បើ​គ្មាន​វិធានការ​បិទ​ខ្ទប់​បន្ត។ អាមេរិក​បញ្ចប់​ជំនួយ​ការពារ​ព្រៃឡង់​កម្ពុជា ក្រោម​ហេតុ​ផល​ថា​បញ្ហា​ព្រួយ​បារម្ភ​មិន​ត្រូវ​បាន​ដោះស្រាយ។ អ្នកនាំពាក្យ​ប៉ូលិស​ថា យុវជន​បរិស្ថាន​៣​នាក់​ត្រូវ​ឃាត់ខ្លួន​នៅ​ភ្នំពេញ​ក្នុង​ការ​ចោទប្រកាន់​«រួម​គំនិត​ក្បត់»៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៧ មិថុនា ២០២១ - មិថុនា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​បន្ត​កើន​ឡើង​តាម​បណ្តា​ខេត្ត ខណៈ​អាជ្ញាធរបន្ត​ពង្រឹង​វិធាន​ការ​ទប់​ស្កាត់។ ថ្នាក់​ដឹកនាំ​គណ​បក្ស​មួយ​ចំនួន៖ ជំងឺ​កូវីដ​១៩​ មាន​ឥទ្ធិពល​លើ​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២។ អង្គការ​សហប្រជាជាតិ​ថា កម្មករ​រោងចក្រ​ជាច្រើន ប្រឈម​នឹង​ការ​ធ្លាក់​ខ្លួន​ក្រ​និង​ថែម​ទាំង​អត់​ឃ្លាន​ក្នុង​គ្រាកូវីដ​១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​អាមេរិក​និង​រុស្ស៊ី​ចាប់​ផ្តើម​ជំនួប​កំពូល​ដែល​បាន​រង់​ចាំ​ជា​យូរ​មក​ហើយ។ ការ​សិក្សា​ថ្មី​បង្ហាញ​ថា​ អ្នក​ជំងឺ​កូវីដ១៩ ជិត​ ២៥% ក្នុង​សហរដ្ឋ​អាមេរិក​ មានរោគសញ្ញា​កូវីដ​រយៈ​ពេល​យូរ​អង្វែង។ អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​មាន​សេវាកម្ម​ផ្ញើ​ប្រាក់​កាន់​តែ​ប្រសើរ​ឡើង​ដោយ​មាន​តម្លៃ​ទាប។ អង្គការ​សហប្រជាជាតិ​ព្រមាន​ថា​ គ្រោះ​ទុរ្ភិក្សក្នុង​តំបន់ Tigray អាច​រាល​ដាល​ដល់​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​អេត្យូពី។ វិស័យ​ភាពយន្ត​នៅ​ញូវយ៉ក​កាន់​តែ​រីកចម្រើន​ទោះ​មាន​វិបត្តិ​កូវីដ១៩៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៦ មិថុនា ២០២១ - មិថុនា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តំណាង​ទូត​អូស្រ្តាលី​បារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នយោបាយ​នៅ​កម្ពុជា។ រដ្ឋសភា​អនុម័ត​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធាន គ.ជ.ប ពីរ​រូប ដែល​ម្នាក់​ជា​តំណាងរាស្រ្ត​បក្ស​កាន់​អំណាច។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​អូតង់​បញ្ជាក់​ឡើង​វិញ​អំពី​ភាព​ខ្លាំងក្លា​នៃ​សម្ព័ន្ធភាព និង​រិះគន់​រុស្ស៊ី​និង​ចិន។ចិន​ថា ការណ៍​ដែល​អង្គការ​អូតង់​ថា​ខ្លួន​គំរាមកំហែង​ដល់​សន្តិសុខ​សាកលលោក​គឺជា​ការ​បំផ្លើស។ តៃវ៉ាន់​ថា​ចិន​បាន​ទន្ទ្រាន​ដែន​អាកាស​របស់​ខ្លួន​ទ្រង់ទ្រាយ​ធំ​បំផុត។ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ឯកភាព​គ្នា​បញ្ចប់​ជម្លោះ​អំពី​ថវិកា​ឧបត្ថម្ភ​សម្រាប់​ក្រុមហ៊ុន​ផលិត​យន្តហោះ។ លោក Biden ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ប្រឆាំង​ភេរវកម្ម​ក្នុង​ប្រទេស «លើក​ដំបូង​បង្អស់»។ គណបក្សកាន់​អំណាច​កូរ៉េ​ខាង​ជើង​បង្កើត​មុខ​តំណែង​ថ្មី​ បន្ទាប់ពី​លោក គីម ជុងអ៊ុន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៥ មិថុនា ២០២១ - មិថុនា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​បក្ស​កាន់​អំណាច​ថា ការ​ស្លាប់​អតីត​មេ​បះ​បោរCFFគឺ​ដោយសារ​ជំងឺ​កូវីដ​១៩ តែ​រដ្ឋាភិបាល​កម្ពុជានៅ​តែប្រយ័ត្ន​នឹង​ក្រុម​ចង់​បះបោរ។ កម្ពុជា​ទទូច​ឲ្យ​អាមេរិក​គោរព​អធិបតេយ្យភាព ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​នៃ​ដំណើរ​ទស្សន​កិច្ច​នៅ​មូលដ្ឋាន​ទ័ព​រាម។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​ប្រទេស G-7 សន្យា​ផ្តល់​វ៉ាក់សាំង​កូវីដ១៩ ជាង ១ ពាន់​លាន​ដូស​ដល់​ប្រទេស​ក្រីក្រ។ ចិន​ជំទាស់​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រទេស G-7។ ក្រុមហ៊ុន Novavaxថា វ៉ាក់សាំង​កូវីដ១៩ របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ជាង ៩០%។ លោក Putin បដិសេធ​ថា រុស្ស៊ី​មិន​បាន​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​លើ​សហរដ្ឋ​អាមេរិក​ទេ។ នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​អ៊ីស្រាអែល​ស្បថ​ចូល​កាន់​តំណែង៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១៤ មិថុនា ២០២១ - មិថុនា 14, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​ប្រើ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ជួយ​លើក​តម្កើង​សហគមន៍​ខ្មែរ​នៅ​រដ្ឋ Georgia។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា ជំនួញ​ថ្នាំ​ញៀន​នៅ​តំបន់​ត្រីកោណ​មាស​នៅ​អាស៊ី​កើនឡើងខ្លាំង។ លោក Erdogan នៃប្រទេស​ទួរគី​រង​សម្ពាធជា​ថ្មីនៅ​ក្រោយ​ការ​ចោទ​ប្រកាន់ដោយ​មេ​ពួក Mafia។ ក្រុមហ៊ុន​អាកាសចរណ៍ United Airlines នឹង​ទិញ​យន្តហោះ​ហោះ​លឿន​ជាង​សំឡេង​១៥​គ្រឿង​ពី​ក្រុមហ៊ុន​មួយ​នៅ​ក្រុង Denver៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners