កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មាន​ពេល​ព្រឹក៖ ១៣ មិថុនា ២០២១ - មិថុនា 13, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សហជីព​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួង​ការងារ​ ទាមទារ​ឲ្យ​ក្រុមហ៊ុន NagaWorld បញ្ឈប់​ការ​បណ្តេញ​បុគ្គលិក។ ក្រុមហ៊ុន​ប្រេង​បារាំង​ផ្អាក​ការទូទាត់​សាច់ប្រាក់​ទៅ​ឱ្យ​យោធា​មីយ៉ាន់ម៉ា។ ការ​ស្ទង់មតិ​បង្ហាញ​ថា ពលរដ្ឋ​អាមេរិក​ច្រើន​ឡើង​ជឿថា មាន​កំណើន​ការ​ស្អប់​ជនជាតិ​អាស៊ី។ វិសមធម៌​នៃ​ការ​ចែកចាយ​វ៉ាក់សាំង អូស​បន្លាយ​ការ​ឆ្លង​រាតត្បាត​កូវីដ១៩​កាន់​តែយូរ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១២ មិថុនា ២០២១ - មិថុនា 12, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​កម្ពុជា​រិះគន់​វៀតណាម​ថា​មិន​ចង់​ឱ្យ​ទ័ព​ជើង​ទឹក​ខ្មែរ​រីក​ចម្រើន ខណៈ​ហាណូយ​ប្រតិកម្ម​ដោយ​ប្រយ័ត្ន​អំពី​ជំនួយ​ចិន​នៅ​មូលដ្ឋាន​សមុទ្រ​រាម។ អាមេរិក​និង​កម្ពុជា​បន្ត​ខ្វែង​គំនិត​គ្នា ក្រោយ​មន្ត្រី​យោធា​អាមេរិក​ទៅ​មើល​មូលដ្ឋាន​សមុទ្រ​រាម។ អនាគត​គ្មាន​កោះត្រើយ៖ ឱសានវាទ​នៃ​អ្នក​នេសាទ​ចាម​និង​វៀតណាម​លើ​ទន្លេ​បួនមុខ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ដំណើរការ​ដក​យោធា​សហរដ្ឋ​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​សម្រេច​បាន​ជិត​ពាក់កណ្តាល​ហើយ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១១ មិថុនា ២០២១ - មិថុនា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​អាស៊ី​អាមេរិកាំង​កើន​ឡើង ​ប៉ុន្តែ​អ្នករងគ្រោះមាន​ទំហំ​ខុសគ្នា​តាម​ដើម​កំណើត។ មន្ត្រី​កម្ពុជា​ថា ការ​បូមប្រេង​របស់ KrisEnergy នៅ​ប្លុក A ត្រូវ​ផ្អាក ​ក្រោយ​ក្រុមហ៊ុន​មេ​ប្រកាស​ក្ស័យធន។ អាជ្ញាធរ​អាមេរិក​ប្រគល់​រូប​បដិមា​បុរាណ​ចំនួន​២៧​ជូន​កម្ពុជា​វិញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន គណបក្សកាន់​អំណាច​កូរ៉េ​ខាង​ជើង​បង្កើត​មុខ​តំណែង​ថ្មី​ បន្ទាប់​ពី​លោក Kim Jong-un។
    30 min
  • ព័ត៌មានពេលព្រឹក៖ ១០ មិថុនា ២០២១ - មិថុនា 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ការពារ​អាជីវ​កម្ម​បូម​ប្រេង គ្រា​ក្រុម​ហ៊ុន​រុក​រក​ប្រេង ​KrisEnergy ប្រកាស​បិទ​ក្រុម​ហ៊ុន។ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​លើក​ឡើង​ពី​ផល​ចំណេញ​ភូមិសាស្រ្ត​នយោបាយ​លើ​ការ​ចោទ​ប្រកាន់​មូលដ្ឋាន​ទ័ព​ចិននៅ​រាម។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​បុគ្គលិក​អ្នក​ដោះ​មីន​១០​នាក់ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ព្រឹទ្ធសភា​អាមេរិក​អនុម័ត​សេចក្តី​ព្រាងច្បាប់​ដើម្បី​ទប់​ទល់នឹងការ​គំរាម​កំហែង​បច្ចេកវិទ្យាចិន។ មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ព្រមាន​ពី​ការ​បាត់​បង់​ជីវិត​មនុស្ស​យ៉ាង​ច្រើនដោយ​គ្រោះ​ទុរភិក្ស​ក្នុង​ខេត្ត​ភាគ​ខាង​កើត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ តុលាការ​រុស្ស៊ី​កំពុង​ពិចារណាដាក់​បម្រាម​លើ​អង្គការដែល​បង្កើត​ដោយ​មេដឹកនាំ​បក្ស​ប្រឆាំង។ សហភាព​អឺរ៉ុប​កំពុង​សម្លឹងទៅ​មើល​វឌ្ឍនភាព​ខាង​ពាណិជ្ជកម្ម​ ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់លោក Biden និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៩ មិថុនា ២០២១ - មិថុនា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហជីព​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​ការងារ​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ NagaWord បញ្ឈប់​ការ​បណ្តេញ​បុគ្គលិក។ ចិន​បញ្ជូន​វ៉ាក់សាំង​១​លាន​ដូស​ទៀត​មក​កម្ពុជា ខណៈ​រដ្ឋាភិបាល​សម្រុក​ចាក់​បង្ការ​ដល់​ពលរដ្ឋ​ឲ្យ​បាន​១០​លាន​នាក់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ចិន​ព្រមាន​អាមេរិក​ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​កោះ​តៃវ៉ាន់។ វៀតណាម​ស្នើ​សុំថវិកា​ពីពលរដ្ឋ​ ខណៈការ​ឆ្លង​វីរុស​កូរ៉ូណា​កំពុងកើន​ឡើង។ តុលាការ​អង្គការ​សហប្រជាជាតិ​សម្រេច​លើ​ការ​ប្តឹង​ឧទ្ធរណ៍​ឧក្រិដ្ឋកម្ម​សង្គ្រាម​បូស្នី។ គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​បញ្ជាក់​ពី​ការ​បរាជ័យ​ផ្នែក​សន្តិសុខ​និង​ចារកម្ម​ជុំវិញ​ការ​វាយ​ប្រហារ​លើ​វិមាន​សភា​អាមេរិក​ដោយ​ក្រុម​អ្នក​ប្រឆាំង​តវ៉ា។ ក្រុម​ប្រឆាំង​រុស្ស៊ី​ស្នើ​ឲ្យ​មាន​សកម្មភាព​ជាក់ស្តែង​ប្រឆាំង​លោក Putin។ ដំណើរការ​ដក​យោធា​សហរដ្ឋអាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​សម្រេច​បាន​ជិត​ពាក់​កណ្តាល​ហើយ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៨ មិថុនា ២០២១ - មិថុនា 08, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​វីរុស​កូវីដ​បំប្លែង​ប្រភេទ​ថ្មី ខណៈ​ករណីឆ្លង​មិន​ទាន់​ថមថយ​នៅ​ឡើយ។ តុលាការ​គ្រោង​បើក​សវនាការ​សំណុំ​រឿង​លោក ​រ៉ុង ឈុន​ ស្រប​ពេល​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ចិន​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​ ខណៈ​ខ្លួន​កំពុង​ប្រកួត​ប្រជែង​ជា​មួយ​អាមេរិក។ ប្រទេស​ចិន​ខឹង​សម្បា​នឹង​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដែលធ្វើ​ទស្សនកិច្ចទៅ​ដែន​កោះ​តៃវ៉ាន់។ ក្រុម​ឧទ្ទាម​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​សន្យា​ថា​នឹង​មិន​សង​សឹក​ចំពោះ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​ធ្លាប់​បម្រើ​ការ​ងារ​ឲ្យ​កង​កម្លាំង​យោធា​បរទេស​ទេ។ អ្នកស្ទង់​មតិ​ក្នុង​ប្រទេស​បារាំង ​និង​អាល្លឺម៉ង់បង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក Biden ក្នុង​រយៈ​ពេល​បី​ខែ​នេះ​ពុំ​មានអ្វី​ផ្លាស់ប្តូរ​នោះ​ទេ។ រថភ្លើង​បុក​គ្នា​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បណ្ដាល​ឲ្យ​មនុស្ស៤០​នាក់​ស្លាប់ និង​របួស​ជាង​១០០​នាក់។ លោក Biden ពង្រីក​បញ្ជីឈ្មោះ​ក្រុម​ហ៊ុន​ចិន​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៧ មិថុនា ២០២១ - មិថុនា 07, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ត្រី៖ ប្រភព​អាហារូបត្ថម្ភ​មិន​អាច​ខ្វះ​បាន​សម្រាប់​កម្ពុជា គន្លឹះ​ទប់ស្កាត់​ការ​ខ្វះ​អាហារូបត្ថម្ភ​និង​សន្តិសុខ​ស្បៀង​អាហារ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សិទ្ធិមនុស្ស​នានា​ថា សេចក្ដីព្រាង​ច្បាប់​របស់​ថៃ​ស្ដី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា «ការ​គំរាម​កំហែង»។ សហរដ្ឋអាមេរិក​បង្កើន​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវភេទ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៦ មិថុនា ២០២១ - មិថុនា 06, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរ​អាមេរិកាំង​ចូលរួម​ជួយ​ពលរដ្ឋ​នៅ​កម្ពុជា ក្នុង​ពេល​បិទខ្ទប់​ដោយសារ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចិន​រង​ការចោទ​ប្រកាន់​ថ្មី​ថា​បាន​ប្រើ​ពលកម្ម​ដោយ​បង្ខំ​នៅ​រោងចក្រ​ផលិត​បន្ទះ​ថាមពល​ព្រះអាទិត្យ។ ក្រុម​អ្នកស្ម័គ្រ​ចិត្ត Guardian Angels បង្កើនការ​យាម​ល្បាត​ទីក្រុង New York ខណៈ​មាន​ការ​ស្អប់​ជនជាតិ​អាស៊ី។ អតីត​នាយក​អង្គការ​អូតង់​អំពាវនាវ​ឲ្យ​មាន​សម្ព័ន្ធភាព​រួមមួយ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពាណិជ្ជកម្ម​ពី​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៥ មិថុនា ២០២១ - មិថុនា 05, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​សហគមន៍​ខ្មែរ​និង​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ពេញចិត្ត​នឹង​ជំហរ​អាមេរិក​ចំពោះ​កម្ពុជា។ អភិបាល​ខេត្ត​កណ្តាលថា ការ​បាញ់​ប្រហារ​របស់​ទាហាន​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស ជា​«ការ​បាញ់​ផ្លាត»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា «បិតា​នៃ​ពូជ​ស្រូវ​កូនកាត់ ឬ​ស្រូវ​ហាយប្រ៊ីដ» របស់​ចិន​ដែល​ជួយ​ចិញ្ចឹម​ពិភព​លោក ទទួល​មរណៈភាព។ ចិន​រង​ការ​ចោទ​ប្រកាន់​ថ្មី​ថា បាន​ប្រើ​ពលកម្ម​ដោយ​បង្ខំ​នៅ​រោងចក្រ​ផលិត​បន្ទះ​ថាមពល​ព្រះអាទិត្យ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៤ មិថុនា ២០២១ - មិថុនា 04, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ភ្នំពេញ​បញ្ជា​ឲ្យ​រុះរើ​ផ្ទះ​បណ្តែត​ទឹក ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​សម​ស្រប។ កម្ពុជា​បញ្ជាក់​ថា​ចិនជួយ​អភិវឌ្ឍ​មូលដ្ឋាន​កង​ទ័ព​រាម ខណៈ​អាមេរិកបារម្ភអំពីវត្តមាន​កង​ទ័ព​ចិន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ហេតុអ្វី​បាន​ជា​ហ្វីលីពីន​ប្រាប់​នាវា​នេសាទ​របស់ខ្លួន​ឲ្យ​នេសាទ​នៅ​កន្លែង​ដែល​ចិន «ហាមឃាត់»?។ ក្រុម​អ្នកស្ម័គ្រ​ចិត្ត Guardian Angels បង្កើន​ការ​យាម​ល្បាត​ទីក្រុង New York ខណៈ​មាន​ការ​ស្អប់​ជនជាតិ​អាស៊ី។ ការ​ស្រាវជ្រាវ​ថ្មី៖ ឧស្ម័ន​កាបូន​បញ្ចេញ​ពី​ស្រទាប់ដី​ទឹកកក​អាច​ជំរុញ​ការ​ប្រែប្រួល​អាកាសធាតុ​ឲ្យ​កាន់តែ​លឿន​ជាង​មុន៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners