កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មាន​ពេល​ព្រឹក៖ ៣ កក្កដា ២០២១ - កក្កដា 03, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​បន្ត​ជាប់​ក្នុង​បញ្ជី​ឃ្លាំមើល​ការ​ជួញដូរ​មនុស្ស​របស់​អាមេរិក​៣​ឆ្នាំ​ជាប់គ្នា។ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ការពារ​ចំណាត់ការ​រដ្ឋាភិបាល​ក្នុង​ជំនួប​ដំបូង​ជាមួយ​ប្រេសិត​សិទ្ធិ​មនុស្សអង្គការ​សហប្រជាជាតិ។ កម្ពុជា​ត្រៀម​បញ្ជូន​កីឡាករ​កីឡាការិនី​៣នាក់​ទៅ​ប្រកួត​កីឡា​អូឡាំពិក​នៅជប៉ុន។ កម្ពុជា​គាំទ្រ​ការ​ចាក់​វ៉ាក់សាំង ខណៈ​ករណី​ឆ្លង​ថ្មី​កើន​ឡើងខ្លាំង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ចិន​ប្តឹង​អូស្ត្រាលី​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចំពោះ​ការ​ដាក់​ពន្ធគយ​ពាណិជ្ជកម្ម។ ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ដើម្បី​បង្ក្រាប​ការ​គំរាមកំហែង​អ្នក​ធ្វើ​ការ​ខាង​បោះឆ្នោត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២ កក្កដា ២០២១ - កក្កដា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា លោក​ប្រើថ្នាំ​បុរាណ​ចិន​«ការពារ​បន្ថែម» ទោះ​មន្ត្រី​សុខាភិបាល​ប្រាប់​ពលរដ្ឋ​ឱ្យ​ជៀសវាង​ការប្រើប្រាស់​ដែល​មិន​ចាំបាច់។ ខ្លឹមសារ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​គ្របដណ្តប់​សវនាការ​លើ​ជន​ជាប់ចោទ​ពាក់ព័ន្ធ​ការ​តវ៉ា​មុខ​ស្ថានទូត​ចិន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ដើម្បី​បង្ក្រាប​ការ​គំរាមកំហែង​អ្នក​ធ្វើការ​ខាង​បោះឆ្នោត​។ អ.ស.ប​ព្រមាន​ថា គ្រោះ​រាំងស្ងួត​បណ្តាល​មក​ពី​បម្រែបម្រួល​អាកាសធាតុ​កំពុង​គំរាមកំហែង​ដល់​ការ​អភិវឌ្ឍ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ១ កក្កដា ២០២១ - កក្កដា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា និស្សិត​ទាហាន​កម្ពុជា​៦​រូប​ត្រូវ​អាមេរិក​បញ្ចប់​ការ​សិក្សា​មុន​កំណត់​ដោយសារ​ទំនាក់ទំនង​ធ្លាក់ចុះ​រវាង​ប្រទេស​ទាំងពីរ។ តុលាការ​ខេត្ត​មណ្ឌលគិរី ឃុំខ្លួន​មន្រ្តី​យោធា​និង​នគរបាល​ព្រំដែន​៩នាក់ ចោទពី​បទ​សមគំនិត​កាប់​ឈើ​ទៅ​វៀតណាម។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ជនភៀស​ខ្លួន​រាប់​លាននាក់​ប្រឈម​នឹង​ភាព​អត់ឃ្លាន​ខណៈ​ម្ចាស់​ជំនួយ​ក្រៀមស្វិត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣០ មិថុនា ២០២១ - មិថុនា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​ទាមទារ​របស់​ក្រុម​សិទ្ធិ​មនុស្ស​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ រង​ការ​រិះគន់​ពី​រដ្ឋាភិបាល។ កម្ពុជា​រក​ឃើញ​វីរុស​កូវីដ១៩​បំប្លែង​ថ្មី Delta ដែល​បង្ក​ការ​ព្រួយបារម្ភ​នៃ​ការ​ឆ្លង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​រដ្ឋមន្ត្រី​ប្រទេស​ជឿនលឿន​២០​ហៅ​ថា G-20 ពិភាក្សា​គ្នា​អំពី​បញ្ហា​វីរុស​កូរ៉ូណា ការប្រែប្រួល​អាកាសធាតុ​និង​ការ​អភិវឌ្ឍ​នៅ​ទ្វីបអាហ្វ្រិក។ អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​និយាយ​ថា​ វា​ជា​ការ​ចាំ​បាច់ក្នុង​ការ «ភ្ញាក់​ដឹង​ខ្លួន» ដើម្បី​ការពារកោះ​តៃវ៉ាន់។ លោក​ស្រី Aung San Suu Kyi ស្នើ​ឲ្យ​ពលរដ្ឋ​មីយ៉ាន់ម៉ារក្សា​ការ«រួបរួម​គ្នា»។ ទីក្រុង​សំខាន់៤​របស់​អូស្ត្រាលីត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​បិទ​សកម្មភាព​សង្គមជា​ថ្មី។ អ្នក​ការទូត​ថា នៅ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​មួយ​ស្តី​ពីថវិកា​សម្រាប់​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ទេ​ ដែល​អាចជា​ហានិភ័យ​ប៉ះ​ពាល់ដល់បេសកកម្ម​នេះ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៩ មិថុនា ២០២១ - មិថុនា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​បង្ហាញ​ថា បំណុល​វ័ណ្ឌ​ក​ក្លាយ​ជា​ហានិភ័យ​ថ្មី​នៅ​សហគមន៍​រង​គ្រោះ​ដោយ​ជម្លោះ​ដី​ធ្លី។ លោក កឹម សុខា បញ្ជាក់​ជា​ថ្មី​ថា​លោក​មិន​ក្បត់​ជាតិ ខណៈ​សវនាការ​លើ​រូប​លោក​នៅ​បន្ត​ពន្យារ​ពេល។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថា​ ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ប្រមាណ​១ម៉ឺននាក់​ កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ក្នុង​ប្រទេស​ស៊ីរី។ ទីក្រុង​ហុងកុង​ដាក់​បម្រាម​លើ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ចក្រភព​អង់គ្លេស​ ដើម្បី​ទប់​ទល់​ជំងឺ​កូវីដ១៩។ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កំពុង​ប្រឈមការ​ឆ្លង​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩។ អ៊ុយក្រែន និង​សហរដ្ឋ​អាមេរិក​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​សមុទ្រ​ខ្មៅ​ ក្រោយ​ឧបទ្ទវហេតុ​នាវា​ចម្បាំង​អង់គ្លេស។ ចំនួន​អ្នក​ស្លាប់​ដោយសារ​អគារ​បាក់​នៅ​រដ្ឋ Florida កាលពី​សប្តាហ៍​មុន​កើន​ដល់ ​៩​នាក់។ ប្រទេសរាប់​សិបសុំ​ចូល​មើលជំរំឃុំឃាំងជន​អំបូរ​ Uyghur ក្នុងតំបន់  Xinjiang នៃ​ប្រទេស​ចិន៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៨ មិថុនា ២០២១ - មិថុនា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ត្រី​ជា​ប្រភព​អាហារូបត្ថម្ភ​មិន​អាច​ខ្វះ​បាន​សម្រាប់​កម្ពុជា​និង​ជាគន្លឹះ​ទប់ស្កាត់​ការ​ខ្វះអាហារូបត្ថម្ភ​និង​សន្តិសុខ​ស្បៀង​អាហារ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​យកព័ត៌មាន​រៀបរាប់​ថា​ការ​ធ្វើ​ជា​អ្នកកាសែត​នៅ​មីយ៉ាន់ម៉ា គឺ​ជា​ការ​ទទួល​យក​គ្រោះថ្នាក់ និង​ព័ត៌មាន​ដទៃ​ទៀត៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៧ មិថុនា ២០២១ - មិថុនា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​វិភាគ​ចោទសួរ​អំពីថាតើហេតុអ្វី​វៀតណាម​បង្កើត​កងជីវពល​សមុទ្រ​ថ្មីក្បែរ​ដែនទឹក​កម្ពុជា។​ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកយកព័ត៌មាន​រៀបរាប់​ថា​ការធ្វើជា​អ្នកកាសែត​នៅ​មីយ៉ាន់ម៉ា គឺ​ជា​ការទទួល​យកគ្រោះថ្នាក់​។ រដ្ឋបាល​លោក Biden និង​សមាជិក​សភាអាមេរិក​ប្រឈម​នឹង​ការ​គំរាមកំហែង​ពីក្រុម​ជ្រុលនិយម​ក្នុង​ប្រទេស៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៦ មិថុនា ២០២១ - មិថុនា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍​ថា វត្តមាន​ក្រុមហ៊ុន​សន្តិសុខ​ឯក​ជន​ចិន​កំពុង​រីក​ដុះដាល​នៅ​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។ កូន​ប្រុសរបស់​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ឃុំ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ត្រូវ​បាន​សង្ស័យ​ថា​«ញុះ​ញង់​បង្ក​ភាព​វឹក​វរ​ក្នុង​សង្គម»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នៅ​អ.ស.ប បណ្តា​ប្រទេស​សមាជិក​ថ្កោលទោស​របប​យោធា​មីយ៉ាន់ម៉ា។​ អ្នកត្រួសត្រាយ​សិល្បៈ​វីដេអូ​ទស្សន៍ទាយ​ពី​ពិភពលោក​ដែល​ពោរពេញ​ដោយ​វីដេអូ៕
    30 min
  • ព័ត៌មាន​ពេល​ព្រឹក៖ ២៥ មិថុនា ២០២១ - មិថុនា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ប្រធាន​គ.ជ.ប​ថ្មី​ថា​លោក​នឹង​អនុវត្ត​តាម​ច្បាប់​ក្រោយ​រដ្ឋសភា​យល់​ព្រម​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត។ សកម្មជន​បរិស្ថាន​វ័យ​ក្មេង​នៃ​ក្រុម​មាតា​ធម្មជាតិ​ត្រូវ​ក្រសួង​មហាផ្ទៃ​ចោទ​ប្រកាន់​ថា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មហាសន្និបាត​អង្គការសហប្រជាជាតិ​បោះឆ្នោត​ជ្រើសរើស​ប្រទេស​ចំនួន៥​សម្រាប់​ក្រុមប្រឹក្សា​សន្តិសុខ។ សកម្មជន​ស្ត្រី​ជនជាតិ​នីហ្សេរីយ៉ា​បន្ត​ជម្នះ​ភាព​លំអៀង​ក្នុង​សង្គម និង​ព័ត៌មាន​ដទៃ​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៤ មិថុនា ២០២១ - មិថុនា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ រដ្ឋមន្រ្តី​ការបរទេស​ចក្រភព​អង់គ្លេស​មក​កម្ពុជា ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​មុន​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សន្និសីទ​ស្តី​ពី​ប្រទេស​លីប៊ី​ផ្តោត​លើ​ការបោះឆ្នោត​និង​សន្តិសុខ។ នៅ​ពេល​បទ​មនុស្ស​ឃាត​កើន​ឡើង លោក ​Biden ​ជំរុញ​ចំណាត់​ការ​ត្រួតត្រា​កាំភ្លើង​កាន់តែ​ខ្លាំង​ឡើង។ កាសែត​ Apple Daily ​ដែល​គាំទ្រ​ប្រជា​ធិបតេយ្យ​នៅ​ហុងកុង​នឹង​បញ្ឈប់​ប្រតិបត្តិ​ការ​នៅ​សប្តាហ៍​នេះ។ ការផ្ទុះ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​មេដឹកនាំ​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ធ្វើ​ឲ្យ​មនុស្ស​៣នាក់​ស្លាប់។ ឧបសគ្គ​ខាង​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​ប៉ះពាល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំងកូវីដ​១៩​នៅ​តំបន់ដាច់​ស្រយាល។ ការ​វាយ​ប្រហារ​តាម​អាកាស​បាន​សម្លាប់​មនុស្ស​រាប់សិប​នាក់​នៅ​ក្នុង​តំបន់ ​Tigray ​ប្រទេស​អេត្យូពី។ រដ្ឋបាល​លោក Bidenនិង​សមាជិក​សភា​អាមេរិក​ប្រឈម​នឹងការ​គំរាម​កំហែង​ពី​ក្រុម​ជ្រុល​និយម​ក្នុង​ប្រទេស។ នៅ​អង្គការ​សហប្រជាជាតិ​បណ្តា​ប្រទេស​សមាជិក​ថ្កោលទោស​របប​យោធាមីយ៉ាន់ម៉ា៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners