កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ៣ មិថុនា ២០២១ - មិថុនា 03, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អនុ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​អំពាវនាវ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មន្រ្តី​បក្ស​ប្រឆាំង​និង​បើក​លំហ​សេរីភាព​នៅ​កម្ពុជា។ មេធាវី​ជំរុញ​ការ​ស្វែង​រក​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​មួយ​ឆ្នាំ​មក​ហើយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ព្រឹត្តិការណ៍​បន្ទាប់​ដែល​គេ​មិន​ទាន់​ដឹង។ ទីក្រុង Melbourne របស់​អូស្ត្រាលី បន្តការ​បិទខ្ទប់​មួយ​សប្ដាហ៍​ទៀត ដោយសារ​ជំងឺកូវីដ១៩។ ប្រទេស​ចិន​និយាយ​ថា ការ​ហោះហើរ​យន្តហោះ​យោធា​ជិត​ប្រទេស​ម៉ាឡេស៊ី គឺជា​ការ​ហ្វឹក​ហាត់​ជា​ធម្មតា។ ក្រុមហ៊ុន​ផលិត​សាច់ JBS របស់​អាមេរិក មាន​ភាព​ប្រសើរ​វិញ​ហើយ ក្រោយ​ទទួល​រងការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កំព្យូទ័រ។ នាវា​ចម្បាំង​អ៊ីរ៉ង់​លិច​ក្នុង​ឈូង​សមុទ្រ Oman។ សង្ឃ​នាយក​រ៉ូម៉ាំងកាតូលិក​ថ្មី​របស់​ហុងកុង​អំពាវនាវ​ឲ្យ​សហគមន៍​កាតូលិក​មាន​សាមគ្គីភាព៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២ មិថុនា ២០២១ - មិថុនា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អនុ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិកជំរុញ​កម្ពុជា​រក្សា​នយោបាយ​ការបរទេស​កណ្តាល និង​ចោទ​សួរ​អំពី​មូលដ្ឋាន​កង​ទ័ព​ចិន។ សហរដ្ឋ​អាមេរិក​បារម្ភ​ពី​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​និង​ជំរុញ​ឲ្យ​បើកទូលាយ​ការ​បោះឆ្នោត​ខាងមុខ។ ក្រុម​សហជីព​នៅ​កាស៊ីណូ Naga​ រៀបចំ​បណ្តឹង​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ការងារ។ ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​តាម​ពន្ធនាគារ​បន្ត​កើន​ឡើង និង​មាន​ករណី​ស្លាប់​ម្នាក់​នៅ​ខេត្ត​កំពង់​ស្ពឺ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សុខភាព​ពិភពលោក​នឹង​បង្កើត​សន្ធិសញ្ញា​មួយ​ដើម្បី​ឆ្លើយតប​ជំងឺ​រាតត្បាត​ជា​សាកល។ ហានិភ័យ​នៃ​អំពើ​ពុករលួយ​ក្នុង​ប្រទេស​តំបន់​បាល់កង់​ធ្វើ​ឲ្យ​បរាជ័យការពង្រីក​សមាជិកភាព​សហភាព​អឺរ៉ុប។ ប្រទេស​ចិនរក​ឃើញ​ជំងឺ​ផ្តាសាយ​បក្សី​ប្រភេទ​ថ្មី​ H10N3 ឆ្លង​ទៅ​មនុស្ស​ដែល​អាច​ជា​ករណី​ទី ១។ មនុស្ស​រាប់​រយ​នាក់ ​ជួបជុំ​គ្នា​ក្នុង​ពិធី​សាសនា​មួយ​នៅ​ព្រះ​វិហារគ្រិស្ត​ប្រវត្តិសាស្ត្រ​ក្នុង​ទី​ក្រុង​ Tulsa៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១ មិថុនា ២០២១ - មិថុនា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សិទ្ធិមនុស្ស​អាមេរិក ជំរុញ​មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ឲ្យ​ស្តា​រសិទ្ធិ​នយោបាយ​និង​ពលរដ្ឋ​ឡើងវិញ។ ដំណើរ​ទស្សនកិច្ច​របស់​អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ត្រូវ​បាន​ជំរុញ​ឲ្យ​លើក​ឡើង​អំពី​ការស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរ​ព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ បុរស​ពីរ​នាក់​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ពាក់​ព័ន្ធ​ករណី​ពុល​ស្រា​ស​នៅ​ខេត្ត​កំពត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ៊ីរ៉ង់​ថា ​កិច្ចពិភាក្សា​ស្តីពី​នុយក្លេអ៊ែរ​រីកចម្រើន​ទៅមុខ​ ប៉ុន្តែ​នៅ​មាន​បញ្ហា​មួយ​ចំនួន។ វិទ្យុ​ដាណឺម៉ាក​ផ្សាយ​ថា​ អាមេរិក​ស៊ើបការណ៍​លើ​អធិការបតី​អាល្លឺម៉ង់​និង​មន្ត្រី​អឺរ៉ុប​មួយ​ចំនួន​ទៀត​ តាម​រយៈ​ប្រព័ន្ធ​ទាក់ទង​ដាណឺម៉ាក។ អង្គការ​សហប្រជាជាតិ​ថា​ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ចនៅ​មីយ៉ាន់ម៉ា​នឹង​ជំរុញ​កំណើន​ផលិតកម្ម​អាភៀន។ ទីភ្នាក់ងារ​សន្តិសុខ​អង់គ្លេស​និងបស្ចិម​ប្រទេស​ជួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​ស៊ើបរក​ប្រភព​ដើម​នៃ​វីរុស​កូរ៉ូណា​ក្នុង​ទីក្រុង Wuhan។ រដ្ឋាភិបាល​ចិន​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​មាន​កូន​ ៣នាក់ ​ក្នុង​មួយ​គ្រួសារ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣១ ឧសភា ២០២១ - ឧសភា 31, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរ​អាមេរិកាំង​ចូលរួម​ជួយ​ពលរដ្ឋ​នៅ​កម្ពុជា​ក្នុងពេល​បិទខ្ទប់​ដោយសារ​កូវីដ១៩។ សហជីពថា ការ​ផ្ទុះ​ឆ្លង​កូវីដ​តាម​រោងចក្រ​គំរាម​ការ​បញ្ជា​ទិញ​និង​ឧស្សាហកម្ម​កាត់ដេរ។ ទីភ្នាក់ងារ IEA ថា ការ​ឆ្ពោះ​ទៅរក​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​កម្រិត​សូន្យ​នៅត្រឹម​ឆ្នាំ ២០៥០ គឺ​«អាច​ទៅ​រួច ប៉ុន្តែ​មាន​ការ​លំបាក»។ អតីត​នាយក​អង្គការ​អូតង់ អំពាវនាវ​ឲ្យ​មាន​សម្ព័ន្ធភាព​រួមមួយ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពាណិជ្ជកម្ម​ពី​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣០ ឧសភា ២០២១ - ឧសភា 30, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ត្រី​ជា​ប្រភព​អាហារូបត្ថម្ភ​មិនអាច​ខ្វះ​បាន​សម្រាប់​កម្ពុជា និងជា​គន្លឹះ​ទប់ស្កាត់​ការ​ខ្វះ​អាហារូបត្ថម្ភ​និង​សន្តិសុខ​ស្បៀង​អាហារ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ធនាគារ​កណ្តាល​ចិន​សហការ​ជាមួយ​ក្រុមហ៊ុន Ant និង Tencent ដើម្បី​បង្កើត​រូបិយវត្ថុ​ឌីជីថល។ សហរដ្ឋ​អាមេរិក​បង្កើន​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវភេទ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៩ ឧសភា ២០២១ - ឧសភា 29, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា នៅ​ភ្នំពេញ សំណុំរឿង​ស្មុគ្រស្មាញ​ត្រៀបត្រា​ចាំ​ដំណើរ​មន្ត្រី​រដ្ឋការ​លោក Biden។ លោក​ឆាំង សុង ឈឺធ្ងន់ ហើយ​គ្រួសារ​រំពឹង​ថា​លោក​អាច​ជម្នះ​បាន។ គ្រូ​បង្រៀន​ម្នាក់​លាក់​ខ្លួន ក្រោយ​ត្រូវ​កាត់ទោស​រឿង​រិះគន់​សំណង់​ស្ដូប​វៀតណាម​នៅ​ប៉ៃលិន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៨ ឧសភា ២០២១ - ឧសភា 28, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​កម្ពុជា​រើស​យក​ចិន​ច្រើន​ជាង​អាមេរិក ក្នុងការ​ស្ទង់មតិ ពី​ពលរដ្ឋ​១ពាន់​នាក់​នៅ ៥​ខេត្ត​រាជធានី។ សហជីពថា ការ​ផ្ទុះ​ឆ្លង​កូវីដ​តាម​រោងចក្រ គំរាម​ការ​បញ្ជា​ទិញ​និង​ឧស្សាហកម្ម​កាត់ដេរ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អឺរ៉ុប​កំពុង​ងើប​ចេញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។ អ្នក​វិភាគ​លើក​ឡើង​ថា វៀតណាម​កំពុង​ពង្រីក​កង​ឈ្លប​នេសាទ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ អតីត​នាយក​អង្គការ​អូតង់ អំពាវនាវ​ឲ្យ​មាន​សម្ព័ន្ធ​ភាព​រួម​មួយ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពាណិជ្ជកម្ម​ពី​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៧ ឧសភា​ ២០២១ - ឧសភា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្ដី​បារម្ភ​កើន​ឡើង ខណៈ​កូវីដ១៩​ វាយលុក​ពន្ធនាគារ​មួយ​ទៀត​នៅ​ខេត្ត​កណ្ដាល។ ខណៈ​ខេត្ត​កំពង់ស្ពឺ​ទម្លាក់​ស្លាក​ឃោសនា​សុរា អ្នក​ឃ្លាំ​មើល​រំឭក​រដ្ឋ​ឱ្យ​ពន្លឿន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង។ អង្គការ​អន្តរជាតិ​១២ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឈប់​យាយី​សំឡេង​រិះគន់​ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក ​Blinken​ ធ្វើ​ដំណើរ​ទៅ​អេហ្សីប​ និង​ហ្សកដានី​ក្នុងទស្សនកិច្ច​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​ជា​លើក​ដំបូង​។ រុស្ស៊ី​ថា​ខ្លួន​មិន​រំពឹង​ពី​«ការ​ស្តារ​ឡើង​វិញ​» ជា​ផ្លូវការ​នៃ​ទំនាក់ទំនង​ជា​មួយ​អាមេរិក​ក្នុង​ជំនួប​កំពូល​រវាង​លោក​ Biden ​និង​លោក Putin។ ប្រទេស​មីយ៉ាន់ម៉ា​មិន​ត្រូវ​បាន​បញ្ចូលក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សុខភាព​ពិភព​លោក​ទេ។ លោក​ Assad ទាត់​ចោល​ការ​រិះគន់ ខណៈការបោះឆ្នោត​ដំណើរការ​ដើម្បី​លោក​បន្ត​អំណាច។ ក្រុម​តាលីបង់ព្រមាន​ប្រទេស​ជិតខាង​អាហ្វហ្គានីស្ថាន​មិនឲ្យ​ដាក់មូលដ្ឋាន​កងទ័ព​អាមេរិក។ ជំងឺ​កូវីដ១៩​ បាន​ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ការ​លុបបំបាត់​ជំងឺ​ត្រូពិច​ដែល​មិន​ត្រូវ​បាន​គេ​អើពើ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៦​ ឧសភា ២០២១ - ឧសភា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កូវីដ​បន្ត​រាតត្បាត​ ខណៈ​គ្រួសារ​អ្នក​ស្លាប់​ចាំ​ដំណឹង​អំពី​សព​និង​អដ្ឋិធាតុ។ ប្រទេស​កម្ពុជា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ដល់​ពលរដ្ឋ​របស់​ខ្លួន​បាន​ប្រមាណ​ជិត២៣​%។ ប៉ូលិស​ខ្មែរ​-អាមេរិកាំង​ពលី​ក្នុង​បេសកកម្ម​ត្រូវ​គេ​ចងចាំ​ជា​វីរបុរស​និង​ជា​អ្នកជួយ​សង្គម។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អូស្ត្រាលី​នឹង​បិទ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​បារម្ភ​ពី​សន្តិសុខ។ បេក្ខជន​៧​នាក់ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់។ រុស្សី​«សោក​ស្តាយ»​ដែល​សហភាព​អឺរ៉ុប​នឹង​មិន​ប្រើប្រាស់​ដែន​អាកាស​របស់​ប្រទេស​បេឡារុស។ មេដឹកនាំ​បក្ស​ប្រឆាំងរុស្សី​ដែល​កំពុង​ជាប់​ពន្ធនាគារនិយាយ​ថា អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​៣ករណីប្រឆាំង​រូប​លោក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៥ ឧសភា ២០២១ - ឧសភា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋ​ថា​ ចំនួន​ឆ្លង​កូវីដ១៩​ក្នុង​ពន្ធនាគារ​មាន​៥៦​នាក់ តែ​ក្រុម​សិទ្ធិ​មនុស្ស​ថា​មាន​ដល់​រាប់​រយ​នាក់។ កូវីដ១៩​ហក់​ឡើង​មក​វិញ ក្រោយ​បំរាម​និង​វិធានការ​រដ្ឋបាល​ត្រូវ​បាន​បន្ធូរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​រុស្សី​ថា បេឡារុស​ធ្វើ​សកម្មភាព«សម​ហេតុផល»ក្នុង​ការ​បង្ខំ​ឲ្យ​យន្តហោះដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ចុះ​ចត​ក្នុង​ប្រទេស​របស់​ខ្លួន។ អង្គការ​សហប្រជាជាតិ​និង​ប្រទេស​អ៊ីរ៉ង់​ព្រមព្រៀង​គ្នា​លើ​ការ​បន្តការ​ត្រួត​ពិនិត្យ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ លោក​ស្រី Aung San Suu Kyi បាន​បង្ហាញ​ខ្លួនជា​លើក​ដំបូង​ក្នុង​តុលាការមីយ៉ាន់ម៉ា​ ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​យោធា​មក។ កោះ​តៃវ៉ាន់​រិះគន់​ការ​មិន​យក​ចិត្តទុក​ដាក់​របស់​អង្គការ​សុខភាព​ពិភពលោក។ ករណី​ដាច់កន្ត្រក​ខ្សែ​កាប​ក្នុង​ប្រទេស​អ៊ីតាលី​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ កំពុងទទួល​ការ​ស៊ើប​អង្កេត​ ខណៈ​ជន​រង​គ្រោះ​ម្នាក់​ជា​កុមារ កំពុងទទួល​ការ​ជួយ​សង្គ្រោះ​បន្ទាន់។ អ្នក​កំប្លែង​ជា​ស្ត្រី​នៅ​ប្រទេសបួគីណាហ្វាសូ​ចាប់​ផ្តើម​ឡើង​សម្តែង​នៅ​លើ​ឆាក៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners