កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១៤ ឧសភា ២០២១ - ឧសភា 14, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​លើ​មន្ត្រី​ដែល​គំរាម​ឬ​បំភ័យ​អ្នក​សារព័ត៌មាន។ តុលាការ​សម្រេច​ឲ្យ​ពិធីការិនី​ទូរទស្សន៍ MyTV នៅ​ក្រៅ​ឃុំ ខណៈ​មាន​រឿង​ចម្រូង​ចម្រាស​«ស្នេហា»​ជាមួយ​ឧកញ៉ា​ម្នាក់។ ប៉ូលិស​រក​ឃើញ​ករណី​ភ្លើងឆេះ​ផ្ទះ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ស្លាប់​មនុស្ស​៥​នាក់ ជា​ឃាតកម្ម​សម្លាប់​ភរិយា​និង​កូន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ៊ីស្រាអែល​ប្រុងប្រៀប​ផែន​ការ​ឈ្លានពាន​ចូល​តំបន់ Gaza ខណៈ​អំពើហិង្សា​រាលដាល​ទៅ​ដល់​ទីក្រុង​ចម្រុះ​សាសន៍​ជាច្រើន​នៅក្នុង​ប្រទេស​អ៊ីស្រាអែល។ ប្រទេស​ថៃ​រាយការណ៍​ពី​កំណត់ត្រា​ខ្ពស់ថ្មីនៃ​ករណី​ឆ្លង​កូវីដ១៩ បន្ទាប់ពី​រក​ឃើញ​ការ​ឆ្លង​នៅ​ក្នុង​ពន្ធនាគារ។ សហរដ្ឋ​អាមេរិក​រឹបអូស​យក​ស្រោមដៃ​របស់ក្រុមហ៊ុន​ម៉ាឡេស៊ី​ដោយសារ​ទាក់ទិន​នឹង​ពលកម្ម​ដោយ​ការ​បង្ខំ។ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ១៩​នៅ​ឥណ្ឌា​កើន​ឡើង នៅពេល​ដែល​រដ្ឋ ២ កម្រិត​ការ​ចាក់​វ៉ាក់សាំង។ យោធានី​ហ្សេរីយ៉ា​គាំទ្រ​លោក Buhari ខណៈ​ការ​អំពាវនាវ​ឲ្យ​លោក​លាលែង​ពី​តំណែង​កើន​ឡើង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៣ ឧសភា ២០២១ - ឧសភា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​នាំ​ចេញ​ស្វាយ​ចន្ទី​កម្ពុជា​ទៅ​វៀត​ណាម​កើន​ឡើង ខណៈ​អ្នក​ជំនាញ​ខ្មែរ​ជំរុញ​ការ​កែ​ច្នៃ​ក្នុង​ស្រុក។ មន្រ្តី​សុខាភិបាល​បន្ត​ព្រមានអំពី«មហន្ត​រាយ»​សុខាភិបាល​សាធារណៈ ខណៈ​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩​ ស្ថិតក្នុងស្ថានភាព​គួរ​ឲ្យ​ព្រួយ​បារម្ភនៅ​ឡើយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​សមាជិក​សភាអាមេរិក​ពី​គណបក្ស​សាធារណរដ្ឋបោះ​ឆ្នោត​ដកអ្នក​ស្រី Liz Cheney ចេញ​ពី​តំណែង​ដឹកនាំ​បក្ស។ ចំនួន​អ្នក​ស្លាប់​ក្នុង​តំបន់ Gaza និង​តំបន់​ក្បែរខាង​អ៊ីស្រាអែល​កើន​ដល់​៤០​នាក់​ ខណៈ​ការប្រយុទ្ធ​គ្នា​បន្ត​កើតមាន។ អាជ្ញាធរ​ស្នើ​អ្នក​បើកបរ​រថយន្ត​នៅអាមេរិក​កុំ​ឲ្យ​ស្លន់ស្លោ​រឿងបញ្ហាខ្វះ​ប្រេងសាំង។ អង្គការ​សុខភាព​ពិភពលោក​ថា​ ជំងឺ​កូវីដ១៩​បំប្លែង​ខ្លួន​ថ្មី​ដែល​រក​ឃើញដំបូង​នៅឥណ្ឌា​ បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ជិត ៥០ ​ហើយ​នៅ​ក្នុង​ពិភពលោក។ អាជ្ញាធរ​មីយ៉ាន់ម៉ា​ចាប់​ខ្លួន​មនុស្ស ​៣៩​នាក់​ ទាក់ទង​នឹង​ការ​បំផ្ទុះ​នានា​និង​ការ​ព្យាយាម​ហាត់​សមយោធា​ជាមួយ​ក្រុម​ឧទ្ទាម​ជន​ជាតិ​ភាគ​តិច។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចង់​កែ​ច្បាប់​ពន្ធដារ​របស់​លោក Trump៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១២ ឧសភា ២០២១ - ឧសភា 12, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ភ្នំពេញត្រៀម​បង្រួម​តំបន់​ឆ្លង​ខ្លាំង ទោះ​មិន​ទាន់​បញ្ចប់​ការ​រាំង​ខ្ទប់​ទាំង​ស្រុង។ ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​កើន​ឡើង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ក្រោយ​ដក​បម្រាម​ធ្វើ​ដំណើរ។ មន្ត្រី​ថា​ពុំ​មាន​គម្រោង​ធ្វើ​តេស្ដ​ពិនិត្យ​ប្រសិទ្ធ​ភាព​លើអ្នក​ចាក់​វ៉ាក់សាំង​កូវីដ​រួច​ហើយ​នោះ​ទេ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មនុស្ស​យ៉ាង​តិច​ ៩ ​នាក់​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​សាលារៀន​មួយ​នៅ​រុស្ស៊ី។ មនុស្ស​យ៉ាង​តិច ២២ ​នាក់​បាន​ស្លាប់នៅ​តំបន់ ​Gaza ដោយសារ​ការ​វាយប្រហារ​សងសឹក​តាមអាកាសរបស់​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​អង្គារ។ អង្គការ​ WHO ថា ជំងឺ​កូវីដ១៩ ​បំប្លែង​ថ្មី​ដែល​កំពុង​ឆ្លង​រាតត្បាត​នៅ​ឥណ្ឌា​ជា​ការ​ព្រួយបារម្ភ​«កម្រិត​ពិភពលោក»។ អ្នក​កាសែត​មីយ៉ាន់ម៉ា​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​ថៃ។ ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​នៅ​អាមេរិក​កាល​ពី​ចុង​សប្ដាហ៍កន្លងកើន​ដល់​អត្រា​ខ្ពស់​បំផុត​ក្នុង​សម័យ​កូវីដ១៩។ ប្រទេស​ហ្គាណា​បញ្ជូន​យោធា​ដើម្បី​ពង្រឹង​ការ​ដាក់​បម្រាម​លើ​ការ​ជីករ៉ែ​ខុសច្បាប់​នៅ​ជិតតំបន់​ទន្លេ​និង​បឹងបួ​រធំៗ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១១ ឧសភា ២០២១ - ឧសភា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ខ្លះ​មិន​ទាន់បាន​ទទួលអំណោយ ដោយ​សារ​អាជ្ញាធរ​ត្រូវ​ការ​ពេល​ដឹក​ជញ្ជូន។ សង្គម​ស៊ីវិល​ចង់​ឃើញ​ស្ថាប័ន​កាក​បាទ​ក្រហម​សកម្ម​ជាង​មុន ក្នុង​ការ​ជួយ​អ្នក​រង​គ្រោះ​ក្នុង​ពេល​រាំង​ខ្ទប់ភ្នំពេញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​ឧទ្ទាម​តាលីបង់​ប្រកាស​បទ​ឈប់​បាញ់ក្នុង​ពិធី​បុណ្យ​ស្រាយ​បួស​ និង​អប​អរ​ការ​ដក​កង​ទ័ព​បរទេស​ចេញ​ពី​អាហ្វហ្គានីស្ថាន។ ក្រុម Hamas អះអាង​ថា​បាន​បាញ់​គ្រាប់​ដាក់​អ៊ីស្រាអែល​ក្រោយ​អំពើ​ហិង្សា​នៅ​ក្រុង​ហ្សេរុយសាឡិម។ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ក្នុង​ប្រទេស​ឥណ្ឌា​មាន​ការថយ​ចុះ​បន្តិច​ តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ដដែល​ ស្រប​ពេល​ដែល​មាន​ការ​ជំរុញ​ជា​ខ្លាំង​ឲ្យ​បិទ​ខ្ទប់​ប្រទេស​ទាំង​មូល។ រដ្ឋាភិបាល​អាមេរិក​កំពុងជួយ​ក្រុម​ហ៊ុនប្រេងសាំងអាមេរិក​ ក្រោយ​រង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធើណិត។ បុគ្គលិក​សាកលវិទ្យាល័យ​នៅ​មីយ៉ាន់ម៉ា​ ត្រូវ​បាន​ផ្អាកការងារ​ ខណៈ​របប​យោធា​កំពុង​ផ្តោតទិសដៅដាក់​សម្ពាធ​លើ​វិស័យ​អប់រំ។ ក្រុម​ហ៊ុន​វិនិយោគ​រដ្ឋ​របស់​ម៉ាឡេស៊ីនិងអតីត​សាខា​មួយ​របស់​ខ្លួន​ ដាក់​បណ្តឹង​ទាម​ទារ​សំណង​រាប់​ពាន់​លាន​ដុល្លារ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១០ ឧសភា ២០២១ - ឧសភា 10, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា វីរុស​រក​ឃើញ​នៅ​កម្ពុជា​អាច​ផ្តល់​គន្លឹះ​ដល់​ការ​ស្វែង​រក​ប្រភព​វីរុស​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ហៅការ​ចាញ់​ឆ្នោត​កាលពី​ឆ្នាំ ២០២០ ថា​ជា​ «ការ​កុហក​ធំ​មួយ»។ តើ​កិច្ច​ព្រមពៀង​វិនិយោគ​រវាង​សហភាពអឺរ៉ុប​និង​ចិន នឹង​ត្រូវ​បរាជ័យ​ឬ​យ៉ាង​ណា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៩ ឧសភា ២០២១ - ឧសភា 09, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា វ៉ាក់សាំង​ ១លាន​ដូស​របស់​ចិន​ នឹង​មក​ដល់​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​ សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ក្រហម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ការ​អំពាវនាវ​ឱ្យ​ចែក​វ៉ាក់សាំង​កូវីដ​១៩ ជូន​ប្រទេស​ឯ​ទៀត។ ជប៉ុន ថៃ និង​វៀតណាម​ព្យាយាម​ប្រជែង​បន្ទាប​ឥទ្ធិពល​ចិន​នៅ​ឡាវ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៨ ឧសភា ២០២១ - ឧសភា 08, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ដាក់យុទ្ធសាស្រ្ត​សម្រុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដោយពឹង​ផ្អែក​លើ​វ៉ាក់​សាំង​របស់​ចិន។ ក្រុម​សិទ្ធិ​មនុស្សថា អាជ្ញាធរ​គួរ​ផ្តល់​លំហ​សាធារណៈ​ក្នុង​តំបន់​ក្រហម​សម្រាប់​អ្នក​កាសែត​ប្រមូល​ព័ត៌មាន។ អ្នក​វិទ្យាសាស្ត្រ​បន្ត​ការ​សិក្សា​ដើម្បី​បង្ការ​ជំងឺ​រាតត្បាត​ថ្មី​ដូច​វីរុស​កូរ៉ូណា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ហ្គាណា​បញ្ចូន​យោធា​ដើម្បី​ពង្រឹង​ការ​ដាក់​បម្រាម​លើ​ការ​ជីក​រ៉ែ​ខុស​ច្បាប់​នៅ​ជិត​តំបន់​ទន្លេ​និង​បឹងបួរ​ធំៗ។ រដ្ឋាភិបាល​ម៉ិកស៊ិក​ប្រកាស​សូម​ទោស​ជនជាតិ​ដើម​ម៉ាយ៉ាន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៧ ឧសភា ២០២១ - ឧសភា 07, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​បន្ត​បិទ​ខ្ទប់​តំបន់​ឆ្លង​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ មួយ​សប្តាហ៍​ទៀត ដោយ​ប្រតិកម្ម​នឹង​ការ​រិះគន់។ អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​តម្រូវ​ឲ្យ​ពលរដ្ឋ​ចូល​ភូមិសាស្រ្ត​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​លោក ហ៊ុន សែន ប្រតិកម្ម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឥណ្ឌា​បន្ត​មាន​អ្នក​ឆ្លង​និង​ស្លាប់​ថ្មី​លើស​ពី​ថ្ងៃ​មុនៗ ខណៈ​អ្នក​ជំនាញ​ព្រមាន​ពី​រលក​ឆ្លង​រាតត្បាត​ទី ៣ ដ៏​កាចសាហាវ​ទៀត។ ប្រទេសថៃ​មាន​គម្រោង​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ ដល់​ជន​បរទេស។ ចិន​ថ្កោលទោស​ការ​ថ្លែង​របស់​ក្រុម​ប្រទេស G7 ដែល​វាយ​ប្រហារ​លើ​ខ្លួន​និង​គាំទ្រ​កោះ​តៃវ៉ាន់​នោះ។ ប្រទេស​ចិន​ផ្អាក​ការ​សន្ទនា​សេដ្ឋកិច្ច​ជាមួយ​អូស្ត្រាលី ស្រប​ពេល​ដែល​ទំនាក់​ទំនង​កំពុង​រកាំរកូស។ ប្រធាន​សហភាព​អឺរ៉ុប​ត្រៀមខ្លួន​ក្នុងការ​ពិភាក្សា​ស្តីពី​ការ​លើកលែង​កម្មសិទ្ធិ​បញ្ញា​សម្រាប់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩។ ការ​ប្រឆាំង​ត៉វ៉ា​ក្នុង​ប្រទេស​កូឡុំប៊ី​ឈាន​ដល់​ថ្ងៃទី​៨​ហើយ ខណៈ​ប៉ូលិស​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ក្រុមបាតុករ។ តើ​កិច្ច​ព្រមពៀង​វិនិយោគ​រវាង​សហភាពអឺរ៉ុប​និង​ចិន នឹង​ត្រូវ​បរាជ័យ​ឬ​យ៉ាង​ណា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៦ ឧសភា ២០២១ - ឧសភា 06, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​មន្ទីរពេទ្យ​ឯកជន​ចំនួន ៣ ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ខណៈ​អ្នកជំងឺ​កើន​ឡើង​ជាង ១ម៉ឺន​នាក់។ តុលាការ​ភ្នំពេញ​កាត់ទោស​សកម្មជន​បរិស្ថាន​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាងតិច ១៨​ខែ ពី​បទ​ញុះញង់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​ប្រឹក្សា​ Facebook បោះឆ្នោត​ហាមប្រាម​លោក Trump មិនឲ្យ​ប្រើប្រាស់​បណ្តាញ​សង្គមនេះ​ជា​រៀង​រហូត។ ប្រធានាធិបតី Biden ដាក់​ផែនការ​ថ្មី​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដល់​ពលរដ្ឋ​អាមេរិក​ឱ្យ​បាន​៧០% ត្រឹម​ថ្ងៃ​បុណ្យ​ឯករាជ្យ ៤ កក្កដា ។ រដ្ឋាភិបាល​ឯកភាព​របស់​ក្រុម​ប្រឆាំង​មីយ៉ាន់ម៉ា​និយាយ​ថា ខ្លួន​បាន​បង្កើត​កង​កម្លាំង​ការពារ​ថ្មី​មួយ។ កិច្ច​ប្រជុំ​ប្រទេស G7 ថ្ងៃ​ចុងក្រោយ​ផ្តោត​លើ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ និង​ការ​ប្រយុទ្ធ​ប្រឆាំង​បម្រែ​បម្រួល​អាកាសធាតុ។ មេធាវី​ការពារ​ក្តី​អតីត​មន្ត្រី​ប៉ូលិស​លោក Derek Chauvin ស្នើ​ឲ្យ​មាន​សនាវការ​ថ្មី និង​ទុកជា​មោឃៈ​សាលក្រម​របស់​គណៈវិនិច្ឆ័យ។ ប្រទេស​ស៊ីមបាវ៉េ​រំពឹង​លើ​ថ្នាំជក់​នៅ​ពេល​អនាគត ទោះបីជា​មាន​យុទ្ធនាការ​ប្រឆាំង​ការ​ជក់​បារី​ក្តី។ ប្រទេស​ហ្គាណា​បញ្ចូន​យោធា​ដើម្បី​ពង្រឹង​ការ​ដាក់​បម្រាម​លើ​ការ​ជីក​រ៉ែ​ខុស​ច្បាប់​នៅ​ជិត​តំបន់​ទន្លេ​និង​បឹងបួរ​ធំៗ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៥ ឧសភា ២០២១ - ឧសភា 05, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ករណី​ឆ្លង​ជំងឺ​កូវីដ១៩ បន្ត​កើន​ឡើង ខណៈ​រដ្ឋាភិបាល​ត្រៀម​បញ្ចប់​ការ​បិទខ្ទប់​ទីក្រុង​ភ្នំពេញ​និង​ក្រុង​តាខ្មៅ។ ក្រុម​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បញ្ចប់​និទណ្ឌភាព​ចំពោះ​អំពើហិង្សា​ប្រឆាំង​អ្នក​សារព័ត៌មាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មនុស្ស​យ៉ាង​ហោច​ណាស់ ២៣​នាក់​ស្លាប់ ៧០​ផ្សេងទៀត​រង​របួស នៅក្នុង​ការ​បាក់​ស្ពាន​អាកាស​ផ្លូវ​រថភ្លើង​មួយ​កន្លែង​ក្នុង​ប្រទេស​ម៉ិកស៊ិក។ អ្នក​ឆ្លងជំងឺ​កូវីដ១៩ នៅ​ឥណ្ឌា​កើន​ឡើង​ជាង ២០​លាន​នាក់ ខណៈ​ជំងឺ​បន្ត​រាតត្បាត​យ៉ាង​មហន្តរាយ​គ្មាន​ស្រាកស្រាន្ត។ ម្ចាស់​មូលនិធិ​មនុស្សធម៌​សកល លោកBill Gates និង​ភរិយា Melinda Gates ប្រកាស​ពី​ការ​លែងលះ​គ្នា។ មេដឹកនាំ​ហុងកុង​លើកឡើង​ពី​ការ​បង្កើត​ច្បាប់​ប្រឆាំង​«ព័ត៌មាន​ក្លែងក្លាយ» ស្រប​ពេល​ដែល​ការ​ព្រួយ​បារម្ភ​កើនឡើង​អំពី​សេរីភាព​សារព័ត៌មាន​របស់​ទីក្រុង​នេះ។ អ្នក​សារព័ត៌មាន​ជប៉ុន​ម្នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា រង​ការ​ចោទ​ប្រកាន់​ពី​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត។ កម្រៃទាប លក្ខខណ្ឌ​ការងារ​មិន​ល្អ ភាព​នឿយហត់​ដោយសារ​ជំងឺកូវីដ បង្កឲ្យ​មាន​កង្វះ​ខាត​គិលានុបដ្ឋាក​ទូទាំង​ពិភពលោក។ អ្នក​ការពារ​បរិស្ថាន បារម្ភ​ពី​ការ​ខូចខាត​ជា​អចិន្ត្រៃយ៍ ដោយ​ជញ្ជាំង​នៅ​បណ្តោយ​ព្រំដែន​ម៉ិកស៊ិក​និង​អាមេរិក៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners