កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ៤ ឧសភា ២០២១ - ឧសភា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា ការ​បិទ​ខ្ទប់​ទីក្រុងត្រូវ​បញ្ចប់​ចាប់​ពី​ថ្ងៃ​ទី​ ៦ ខែ​ឧសភា តែ​តំបន់មាន​ហានិ​ភ័យ​ត្រូវ​រាំង​ខ្ទប់​ដដែល។ កម្ពុជា​ប្រារព្ធ​ទិវា​សារព័ត៌មាន ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​សេរីភាព​សារព័ត៌មាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ថៃមានអ្នក​ស្លាប់​ថ្មីប្រចាំ​ថ្ងៃ​ដោយ​សារជំងឺ​កូវីដ​១៩​ កើន​ដល់ ៣១ ​នាក់ដែល​មិន​ធ្លាប់​មាន។ សហរដ្ឋ​អាមេរិក​រឹត​បន្តឹង​ការធ្វើ​ដំណើរ​ទៅ​និង​មក​ពី​ប្រទេស​ឥណ្ឌា​ចាប់​ពី​ថ្ងៃ​អង្គារ​នេះ​តទៅ​ និង​បាន​បញ្ជូនជំនួយសម្រាប់ទប់​ទល់​ជំងឺ​កូវីដ​ទៅ​កាន់​ប្រទេស​នេះ។ កោះ​តៃ​វ៉ាន់​ដាក់​បម្រាម​ការ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា​ ខណៈឥណ្ឌូណេស៊ី​រក​ឃើញករណី​ដំបូង​នៃ​វីរុស​បម្លែង​ថ្មី​មាន​ប្រភព​ពី​ឥណ្ឌា។ ក្រុម​ឧទ្ទាម​មីយ៉ាន់ម៉ា​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​របស់យោធាមួយ​គ្រឿង​ គឺ​មួយ​ថ្ងៃ​ក្រោយបាតុករ​ប្រឆាំង​តវ៉ា​៨​នាក់​ ត្រូវ​បានអាជ្ញាធរ​បាញ់​សម្លាប់។ នាយករដ្ឋមន្ត្រី​នូវែលសេឡង់លើក​ឡើង​ថា​ ការ​ខ្វែង​គំនិតគ្នាជាមួយចិន​អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ជា​ «ការ​ពិបាក​ក្នុង​ការ​សម្រប​សម្រួល»។ វិបត្តិ​នៅ​លីបង់​បង្កើត​ឱ្យ​មាន​គំនិត​ច្នៃប្រតិដ្ឋ​ផ្គត់ផ្គង់​ខ្លួន​ឯង។ ប្រទេស​ស៊ីមបាវ៉េ​រំពឹង​លើ​ថ្នាំ​ជក់​នៅ​ពេល​អនាគត​ ទោះ​បី​ជា​មាន​យុទ្ធនាការប្រឆាំង​ការ​ជក់​បារី​ក្តី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣ ឧសភា ២០២១ - ឧសភា 03, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ធនាគារ ADB៖ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ ២០២១ អាច​កើន ៤% តែ​ត្រូវ​មើល​ស្ថានភាព​កូវីដ១៩ សិន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្នើ​ឲ្យ​នាយក​អង្គការ WHO ឈប់​ស៊ើប​អង្កេត​ទៅលើ​ទ្រឹស្តី​ថា វីរុសកូរ៉ូណា ​«ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍»។ បណ្ដា​ក្រុម​ជាតិ​សាសន៍​ភាគតិច​ប្រដាប់​អាវុធកំពុង​រួបរួម​ជាមួយ​នឹង​សកម្មជន​ប្រឆាំង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា។ បុគ្គលិក​សុខាភិបាល​អាស៊ី​នៅ​សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ការ​គំរាម​ផ្សេង​ទៀត​ក្រៅ​ពី​ជំងឺកូវីដ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២ ឧសភា ២០២១ - ឧសភា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​៥៧​ម៉ឺន​នាក់​នៅ«តំបន់​ក្រហម» នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​«កាតព្វកិច្ច»​ដោយ​យោធា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា រុស្ស៊ី​មាន​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​តាមរយៈ​យោធា​មីយ៉ាន់ម៉ា។ ខណៈ​អំពើ​រើសអើង​កើន​ឡើង ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​នៅតែ​ស្ទាក់ស្ទើរក្នុង​ការ​រាយការណ៍​អំពី​បញ្ហា​នេះ។ អាមេរិកថា ចិន​ត្រូវ​បង្កើន​មហិច្ឆតា​របស់​ខ្លួន​ចំពោះ​ការ​បញ្ចេញ​ឧស្ម័ន​នៅ​កម្រិត​សូន្យ។ អ្នក​ការពារ​បរិស្ថានបារម្ភ​ពី​ការ​ខូចខាត​ជា​អចិន្ត្រៃយ៍ ដោយ​ជញ្ជាំង​នៅ​បណ្តោយ​ព្រំដែន​ម៉ិកស៊ិក​និង​អាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១ ឧសភា ២០២១ - ឧសភា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​ខ្លះ​នៅ​តំបន់​ក្រហម​តវ៉ា​សុំ​ស្បៀង ចំ​ពេល​មាន​ការ​ព្រមាន​ពី​«វិបត្តិ​មនុស្ស​ធម៌»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋ​នានា​នៅ​ឥណ្ឌា​អស់​វ៉ាក់សាំង​កូវីដ១៩ ហើយ​ការ​ចាក់វ៉ាក់សាំង​នេះ​ត្រូវ​ពន្យារ​ពេល​ទូទាំង​ប្រទេស។ ទ្វីបអាហ្រ្វិក​កាន់តែ​បារម្ភ ខណៈ​ទ្វីប​នេះ​តាមដាន​វិបត្តិ​កូវីដ១៩ នៅ​ឥណ្ឌា។ សកម្មជន​ហុងកុង​លោក Joshua Wong ទទួល​កំហុស​ចំពោះ​ការ​ជួបជុំ​ខុសច្បាប់​ថ្ងៃទី៤ មិថុនា។ រមណីយដ្ឋាន Disneyland បើក​ឡើងវិញ​និង​បង្ហាញ​ពី​ការ​ត្រឡប់​ទៅ​រក​ជីវិត​ធម្មតា​វិញ​នៅ​រដ្ឋ California។ កម្មវិធី​អភិវឌ្ឍន៍​អ.ស.ប.ថា ពាក់​កណ្តាល​នៃ​ប្រជាជន​មីយ៉ាន់ម៉ា​ប្រឈម​ហានិភ័យ​ធ្លាក់ចូល​ក្នុង​ភាព​ក្រីក្រ​ត្រឹមឆ្នាំ ២០២២ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣០ មេសា ២០២១ - មេសា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា នគរបាល​ថា តំបន់​ក្រហម​នឹង​«តឹងតែង​ជាង​មុន» រីឯ​ពលរដ្ឋ​បន្ត​អំពាវនាវ​សុំ​ស្បៀង​អាហារ។ សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​គិតគូរ​ឡើងវិញ​រឿង​បង្ហាញ​អត្តសញ្ញាណ​អ្នក​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ទៅ​រដ្ឋ Georgia ដែល​ជា​ចំណុច​ក្តៅ​សម្រាប់​ការ​បោះឆ្នោត​ ដើម្បី​ផ្សព្វផ្សាយ​ផែនការ​ស្តារ​សេដ្ឋកិច្ច។ មូលដ្ឋាន​ទ័ព​អាកាស​មីយ៉ាន់ម៉ា រង​ការ​បាញ់​ប្រហារ​ដោយ​រ៉ុក្កែត។ ប្រទេស​ឥណ្ឌា​ព្យាយាម​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ខណៈ​ប្រទេស​នេះ​មាន​អ្នកឆ្លង​សរុប​លើស ១៨​លាន​នាក់ និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៩ មេសា ២០២១ - មេសា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​កម្ពុជា​ថា​មនុស្ស​ជិត ​៧០០​ នាក់​ទៀត​ឆ្លង​កូវីដ​១៩ ខណៈ​អ្នក​ស្លាប់​កើន​ដល់​ ៨៨​នាក់។ ធនាគារ​ ADB៖ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​ ២០២១​ អាច​កើន ​៤% តែ​ត្រូវ​មើល​ស្ថានភាព​កូវីដ​១៩​ សិន។ តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី ចោទ​ថា​បំពាន​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធានាធិបតី​ Biden​ ​នឹង​លើក​ឡើង​ពី​ផែនការ​គ្រួសារ​អាមេរិក​និង​ការ​ធ្វើការ​ជាមួយ​អន្តរជាតិ​ក្នុង​សុន្ទរកថា​ទៅ​កាន់​សភា។ ឥណ្ឌា​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ កើន​ដល់ជាង ​២សែន​នាក់​ ស្រប​ពេលដែល​ការ​រីក​រាល​ដាលឆ្លង​នៃ​ជំងឺ​នេះ​ មិន​បាន​ថមថយ​នោះ​ទេ។ ក្រុមសមាជិក​ព្រឹទ្ធសភា​អាមេរិក​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី Biden ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀតលើ​របប​យោធា​មីយ៉ាន់ម៉ា។ សភា​សហភាព​អឺរ៉ុបផ្តល់​សច្ចានុមតិលើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចក្រភព​អង់គ្លេស។ លោក​ Biden បញ្ចប់​កិច្ចប្រជុំ​កំពូល​ស្ដី​ពី​អាកាសធាតុ​ដោយ​ផ្តោត​លើ​ជំហរ​វិជ្ជមាន។ តុលាការ​ស៊ីមបាវ៉េ​ចាប់​សកម្មជន​ប្រឆាំង​ពី​បទ​ញុះញង់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៨ មេសា ២០២១ - មេសា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា វៀតណាម​ថា​ មាន​វីរុស​កូវីដ​បម្លែង​ថ្មីប្រភេទ​វ៉ារ្យ៉ង់​អាហ្វ្រិក​ខាង​ត្បូង រក​ឃើញ​ចេញ​ពី​កម្ពុជា។ កម្ពុជា​ហាម​អ្នក​ធ្វើ​ដំណើរ​ពី​ឥណ្ឌា​ចូល​កម្ពុជា​មួយ​រយៈ ដោយសារ​បារម្ភ​ការ​ឆ្លង​រាលដាល​វីរុស​កូវីដ​១៩​បម្លែង​ខ្លួន​ថ្មី។ ពលរដ្ឋ​បារម្ភ​ខ្លាំង​ពី​សន្តិសុខ​ស្បៀង​និង​បំណុល ខណៈ​ការ​បិទ​ខ្ទប់​ក្រុង​បន្ត​មួយ​សប្តាហ៍​ទៀត។ លោក ហ៊ុន សែន ចង់​ឃើញ​ការ​បែង​ចែក​វ៉ាក់សាំង​កូវីដ​១៩ ​ដោយ​សមធម៌ ខណៈ​កម្ពុជា​ចាក់​វ៉ាក់​សាំង​បានច្រើន​ជាងប្រទេស​អាស៊ាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ឥណ្ឌា​ទទួល​បាន​ជំនួយ​បរិក្ខារ​ពេទ្យ​ដ៏​ចាំបាច់ ខណៈ​អត្រា​ឆ្លង​ជំងឺកូវីដ​១៩ ​បន្ត​កើន​ខ្ពស់។ បណ្តា​រដ្ឋ​នៅ​ភាគ​ខាងត្បូងនិង​ខាង​លិច​សហរដ្ឋ​អាមេរិក​ នឹងកើន​អាសនៈ​រដ្ឋសភា ក្រោយ​លទ្ធផល​ជំរឿនពលរដ្ឋ។ អតីត​ប្រធានាធិបតី​អាមេរិក​លោក Obama ​ស្នើ​ឲ្យ​ពិភពលោក​បដិសេធ​របប​យោធា​មីយ៉ាន់ម៉ា​ និង​ព្រមាន​ថា​ប្រទេស​នេះ​អាច​ក្លាយ​ជា«រដ្ឋ​បរាជ័យ»មួយ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៧ មេសា ២០២១ - មេសា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​បន្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុងតាខ្មៅ​រហូត​ដល់​ថ្ងៃ​ទី​ ៥ ខែ​ឧសភា។ រដ្ឋាភិបាល​បញ្ចប់​បម្រាម​ហាម​ឃាត់​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ខណៈ​ការ​ឆ្លង​កូវីដ​១៩ ​មិន​ទាន់​ស្រាក​ស្រាន្ត។ ក្រុម​សិទ្ធិ​មនុស្ស​ថា គួរ​បើក​តំបន់​ខ្លះ​នៅ​ភ្នំពេញ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រកស៊ី​របស់​ពលរដ្ឋ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឥណ្ឌា​មាន​អ្នក​ឆ្លងជំងឺ​កូវីដថ្មី​ជាង​៣សែន​នាក់​ក្នុង​ថ្ងៃ​ទី ​៥ ជាប់ៗ​គ្នា​ ស្រប​ពេល​ដែលប្រទេស​មួយ​ចំនួនកំពុង​បញ្ជូន​ជំនួយ​ដែល​ត្រូវ​ការ​ជា​ចាំបាច់​នោះ។ ប្រទេស​ថៃ​ចាប់​អនុវត្ត​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ​១៩ ​តឹង​តែង​ជាង​មុន​ ប៉ុន្តែ​អ្នក​ជំនាញ​ថា​ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ។ ខ្សែ​ភាពយន្ត​ «Nomadland» និង​អ្នក​ដឹក​នាំ​ជន​ជាតិ​ចិន​ទទួល​រង្វាន់​ធំ​ក្នុង​ពិធីប្រគល់​ពាន​រង្វាន់​អូស្ការ​ឆ្នាំ​ ២០២១។ រដ្ឋាភិបាល​រុស្សី​គាំទ្រ​ឲ្យ​មាន​ដំណោះ​ស្រាយ​ផ្ទៃ​ក្នុង​សម្រាប់​វិបត្តិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៦ មេសា ២០២១ - មេសា 26, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ជិត​៣០​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​បញ្ហា​អធិបតេយ្យ​ជាតិ​ខ្មែរ នៅតែ​ជា​កង្វល់​ដល់​សកម្មជន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​ស្រាវជ្រាវ​រួបរួម​គ្នា​ការពារ​សហសេវិក​ដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ មន្ត្រី​បស្ចិម​ប្រទេស​និយាយ​ថា ចារ​បុរស​រុស្ស៊ី​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ទទួល​បាន​ព័ត៌មាន​សម្ងាត់​របស់​អង្គការ​អូតង់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៥ មេសា ២០២១ - មេសា 25, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចៅក្រម​កម្ពុជា​និង អ.ស.ប. ខ្វែង​គំនិត​គ្នា​អំពី​ការ​តម្កល់ ឬ​បញ្ជូន​សំណុំ​រឿង​លោក មាស មុត ទៅ​កាត់​ទោស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ហេតុផល​ដែល​លោក Biden បញ្ជូន​នាវា​ចម្បាំង​អាមេរិក​ទៅ​កាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដូច​លោក Trump ធ្វើក្នុង​ពេល​កន្លង​មក។ ទីក្រុង​អាមេរិក​តូច​មួយ​នៅ​ព្រំដែន​ទាក់ទាញ​ការ​ពិភាក្សា​អំពី​បញ្ហា​ជនអន្តោប្រវេសន៍៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners