កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១៤​ មេសា​ ២០២១ - មេសា 14, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ខ្វែង​គំនិត​គ្នា​លើ​វិធាន​ការប្រឆាំង​ជំងឺ​កូវីដ​១៩។ អតីត​មន្ត្រី​បក្ស​ប្រឆាំង លោក ថាច់ សេដ្ឋា ទទួលសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈ​ប្រឈម​បណ្តឹង​តុលាការ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាជ្ញា​ធរ​អាមេរិក​ស្នើ​ឲ្យ​ផ្អាក​ការចាក់​វ៉ាក់សាំងកូវីដ​១៩ ​ដែល​ចាក់​តែមួយ​ដូស​របស់​ក្រុម​ហ៊ុន Johnson & Johnson។ អង្គការ​សុខភាព​ពិភព​លោក​ព្រមាន​ថា​ជំងឺ​រាតត្បាត​កូវីដ​១៩ ​«កំពុង​ឈានដល់​របត់​ដ៏​សំខាន់​មួយ»។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បញ្ជាក់​ពី​ «ការគាំទ្រមិន​ងាករេ» ដល់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ជំនួប​ជា​មួយរដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន។ ប្រទេស​ហ្វីលីពីន​ កោះ​ហៅ​ឯក​អគ្គរដ្ឋ​ទូត​ចិន​ពាក់ព័ន្ធ​វត្តមាន​នាវា​ចិនក្នុង​តំបន់​ជម្លោះសមុទ្រ​ចិន​ខាង​ត្បូង។​ កោះតៃ​វ៉ាន់​បាន​បង្ហាញ​ពី​នាវា​ចម្បាំងថ្មីរបស់​កង​ទ័ព​ជើង​ទឹក​ ស្រប​ពេល​ដែល​ប្រទេស​ចិនកំពុង​រំលោភ​បំពាន​ទៅ​លើ​តំបន់​ដែនការ​ពារ​អាកាសរបស់​ខ្លួន។ ប្រទេស​បុតស្វាណា​បើក​ឲ្យ​មាន​រដូវ​បាញ់​សត្វ​ដំរី​ជិត​២៨៧​ក្បាល។ សកម្មជន​បរិស្ថាន​អ៊ូហ្គាន់ដា​ប្រមូល​ផ្តុំ​សិស្ស​សាលា​ដើម្បី​ឲ្យ​ពួកគេ​យល់​ពី​តម្លៃ​ព្រៃឈើ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៣ មេសា ២០២១ - មេសា 13, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​ពិនិត្យ​ឡើង​វិញ​ទៅ​លើវិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​របស់​ខ្លួន។ សង្គម​ស៊ីវិល​ថា នាយក​រដ្ឋមន្ត្រី​មាន​ឥទ្ធិពល​លើ​សារព័ត៌មាន​ ក្រោយ​ដក​អាជ្ញាបណ្ណ​អ្នក​កាសែត​ម្នាក់។ លោក ហ៊ុន សែន ហៅ​ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី ថា​«មាន​គោល​បំណង​ឲ្យ​ពលរដ្ឋ​ទៅ​ដណ្តើម​វ៉ាក់សាំង»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បុគ្គលិក​សុខាភិបាល​អាស៊ីនៅ​សហរដ្ឋអាមេរិក​ប្រឈម​នឹង​ការ​គំរាម​ផ្សេង​ទៀត​ក្រៅ​ពី​ជំងឺកូវីដ។ របប​យោធា​មីយ៉ាន់ម៉ាបន្ថែម​បទចោទ​ប្រកាន់​ថ្មី​ចំពោះ​អ្នកស្រី Aung San Suu Kyi។ នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​ទៅ​ដល់​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ជួយធ្វើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឡើង​វិញ។ ការ​តវ៉ា​បាន​ផ្ទុះឡើង​បន្ទាប់​ពី​ប៉ូលិស​បាញ់​បុរស​ស្បែក​ខ្មៅ​នៅ​ភ្លើង​ស្តុប​ក្រុង Minneapolis។ ប្រទេស​ថៃ​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ ខ្ពស់​បំផុត នៅ​មុន​ថ្ងៃ​ចូលឆ្នាំ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១២ មេសា ២០២១ - មេសា 12, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សន្យា​ពិនិត្យ​សំណុំ​រឿង​កម្ពុជា មុន​ដំណាច់​ខែ​មិថុនា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ មាន​ដូចជា អ្នក​វិទ្យាសាស្ត្រ​យល់​ថា ការ​តាម​រក​ប្រភព​វីរុស​ជំងឺ​កូវីដ១៩ គួរ​បញ្ចូល​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ។ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​នៅ​ឥណ្ឌា​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ការ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១១ មេសា ២០២១ - មេសា 11, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ទណ្ឌិត​ជាង​៥០០​នាក់​ត្រូវស្នើសុំ​ឲ្យ​បន្ធូរបន្ថយ​និង​លើកលែង​ទោស នៅពេល​ចូល​ឆ្នាំ​ខាងមុខ។ កូនស្រី​អ្នក​ជំងឺ​ស្លាប់​ដោយ​ជំងឺកូវីដ១៩ រៀបរាប់​ក្រោយ​ឪពុក​ស្លាប់ ដោយ​មិនដឹងថា​មាន​វីរុសកូវីដ​ក្នុង​ខ្លួន។ ធនាគារ​ពិភពលោក​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បង្កក​មូលនិធិ​ដែល​ត្រូវផ្តល់​ទៅ​មីយ៉ាន់ម៉ា​ដើម្បី​បញ្ចៀស​កុំឱ្យ​ធ្លាក់​ដល់​ដៃ​រដ្ឋាភិបាល​យោធា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១០ មេសា ២០២១ - មេសា 10, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ស្នងការ​រង​ប៉ូលិស​ខេត្ត​កំពត​ត្រូវបាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​សង្ស័យ​ថា​ជួញ​ដូរ​គ្រឿង​ញៀន។ កម្ពុជារ​ក​ឃើញ ៥៧៦ ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​ក្នុង​មួយ​ថ្ងៃ។ ភ្នំពេញ​ក្នុង​ទំនាក់​ទំនង​អនាគត​ជាមួយ​មេដឹកនាំ​ថ្មី​នៅ​ហាណូយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សំណើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ២លានលាន​ដុល្លារ​របស់​លោក Biden ប្រឈម​ការ​ជំទាស់។ មួយ​ឆ្នាំ​ក្រោយ​មក ភាព​មិន​ច្បាស់លាស់​នៅតែ​មាន​ជុំវិញ​កិច្ច​ព្រមព្រៀង​សន្តិភាព​អាមេរិក​និង​តាលីបង់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៩ មេសា ២០២១ - មេសា 09, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ស៊ីណូវ៉ាក់​នៅ​កម្ពុជា៖ ក្រុម​អាទិភាព លក្ខខណ្ឌ​សុខភាព និង​កន្លែង​ចែកចាយ។ កម្មករ​ជិត៥០​នាក់​នៅ​ភ្នំពេញ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ​១៩ ​ដែល​បង្ក​ជា​ក្តី​បារម្ភ​ពី​ការ​ផ្ទុះ​ឆ្លង​នៅ​តាម​រោង​ចក្រ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​កក​ឈាម​ដ៏​កម្រ​ដែល​ទាក់ទង​ទៅ​នឹង​វ៉ាក់សាំង AstraZeneca នាំ​ឲ្យ​ប្រទេស​នានា​ចេញ​សេចក្តី​ណែនាំ​ថ្មី។ រដ្ឋ​តិចសាស់​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​រំលោភ​បំពាន​ជន​ចំណាក​ស្រុក។ ឯក​អគ្គរដ្ឋ​ទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​អង់គ្លេស​ត្រូវគេ​ចាក់សោរ​មិន​ឲ្យ​ចូល​ស្ថានទូត​នៅ​ទីក្រុងឡុងដ៍។ ពាក្យ​សុំ​ជំនួយ​ពេល​អត់​ការងារ​ធ្វើ​នៅ​សហរដ្ឋអាមេរិក​កើន​ឡើង​ជាថ្មី​ទៀត​កាលពី​សប្តាហ៍​មុន។ រដ្ឋ​មន្ត្រី​ក្រសួង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​និង​កេរ​តំណែល​វប្បធម៌​ដោះស្រាយ​ក្នុង​បញ្ហា​ដី​សាធារណៈ​នៅ​រដ្ឋ Utah។ អំពើ​ប្លន់​ដោយ​កងទ័ព​ជា​លទ្ធផល​នាំ​ការ​កាន់កាប់​ដោយ​យោធា​នៅ​មីយ៉ាន់ម៉ា ខណៈ​សេដ្ឋកិច្ច​កាន់តែ​ដុនដាប៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៨ មេសា ២០២១ - មេសា 08, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សំណុំ​រឿង​អតីត​មេ​បញ្ជាការ​ជើង​ទឹក​ខ្មែរ​ក្រហម មាស មុត ជាប់​គាំង។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ទុក​ចិត្ត​លើ​វ៉ាក់សាំង ខណៈ​នាយក​រដ្ឋមន្ត្រី​ព្រមាន​មន្ត្រី​រាជការ​ដែល​មិន​ចាក់​វ៉ាក់សាំង​អាច​បាត់បង់​ការងារ។ អាជីវករ​នៅ​ភ្នំពេញ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​រដ្ឋាភិបាល​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ស្រាវជ្រាវ​ផ្អាក​ការ​ធ្វើ​តេស្ត​វ៉ាក់សាំង AstraZeneca លើ​កុមារ។ ប្រទេស​ឥណ្ឌូនេស៊ីត្រៀម​នាវា​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​សារ​ព្យុះ​ស៊ីក្លូន។ អាមេរិក​និង​អ៊ីរ៉ង់​ចាត់ទុក​ការ​ចរចា​ដោយ​ប្រយោល​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ថា​ជា​ជំហាន​ស្ថាបនា​មួយ។ ចិន​ព្រមាន​ក្រុង​វ៉ាស៊ីនតោន​មិន​ឲ្យ​ធ្វើ​ពហិការ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា។ កិច្ច​ពិភាក្សា​រវាង​មេដឹកនាំ​សហភាព​អឺរ៉ុប​និង​តួកគី ចាប់ផ្តើម​ដោយ​ភាព​ឆ្គាំឆ្គង ដោយ​មេដឹកនាំ​ជា​ស្ត្រី​របស់​គណៈប្រតិភូ​អឺរ៉ុប មិន​មាន​កៅអី​អង្គុយ​សមរម្យ។ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​នៅ​ឥណ្ឌា​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ការ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៧ មេសា ២០២១ - មេសា 07, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​រឹត​បន្តឹង​បន្ថែម ខណៈ​ជំងឺ​កូវីដ១៩ រាល​ដាល​ខ្លាំង​ទៅ​តាម​បណ្តា​ខេត្ត។ កម្ពុជា​ហាមឃាត់​ការ​ធ្វើ​ដំណើរ​និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​រយៈ​ពេល១៤ថ្ងៃ។ ក្រុម​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ជួយ​អ្នក​ដែលមិន​អាច​បង់​ប្រាក់​កម្ចី​ទៅ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ជំនាញ​ថា​ វ៉ាក់សាំងបង្ការថ្មីៗ​ មិន​អាច​ធានាថា អាច​យក​ឈ្នះ​លើ​ជំងឺ​កូវីដ​១៩​បាន​ទេ។ រដ្ឋ​អាជ្ញា​អ៊ីរ៉ង់​និយាយ​ថា​មន្ត្រី​១០​នាក់​ ត្រូវ​បាន​ចោទ​ប្រកាន់ ការបាញ់​ទម្លាក់យន្តហោះអ៊ុយក្រែន។ អាល្លឺម៉ង់​សា្វគមន៍ជំហរ​អាមេរិក​លើការ​យក​ពន្ធដារ​ក្រុមហ៊ុន​ថា​ជា​ជំហានឆ្ពោះ​ទៅ​មុខ​ដ៏​ល្អ។ ទី​ផ្សារ​អនឡាញនៅ​មីយ៉ាន់ម៉ា​ផុស​ឡើង​ដើម្បី​រក​ប្រាក់កម្រៃជួយ​ការ​ប្រឆាំង​តវ៉ា។ ហ្សកដានី​ហាម​ការផ្សាយ​ព័ត៌មាន​ពី​ផែនការសម្ងាត់​ដោយ​ថា​វា​ជា​ជម្លោះក្នុង​រាជវង្សានុវង្ស។ ប្រធានាធិបតី​អ៊ីស្រាអែល​ជ្រើសរើសលោក Netanyahu ​ឲ្យបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ។ ក្រុម​ហ៊ុន​ Facebook និង Google ប្រកាស​គម្រោង​ខ្សែកាប​ក្រោម​សមុទ្រ​ភ្ជាប់​អាស៊ី​និង​អាមេរិក​ខាងជើង។ អ្នក​ត្បាញ​កប្បាសនៅប្រទេស​ម៉ាលី​បន្ថែម​តម្លៃ​ដល់«មាស​ស»៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៦ មេសា ២០២១ - មេសា 06, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នកប្រើប្រាស់​ Facebook កម្ពុជា​ជិត​៣​ពាន់​នាក់​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​លេច​ធ្លាយ​ទិន្នន័យ។ កម្ពុជា​ ថា អាមេរិកប្រកាន់​យកតួនាទី​គ្រប​ដណ្តប់​ជា​ការ​ឆ្លើយ​តប​នឹងរបាយ​ការណ៍​សិទ្ធិ​មនុស្ស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សវនាការ​កាត់ក្ដី​លោក Chauvin ក្នុង​សប្ដាហ៍​ទី​មួយ​មាន​ការ​បង្ហាញ​វីដេអូ​រន្ធត់ និង​សក្ខីកម្ម។ អង់គ្លេស​ថ្កោល​ទោស​ធ្ងន់ធ្ងរ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​ចិន​លើ​សមាជិក​សភា​និង​អង្គភាព​របស់​ខ្លួន។ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បដិសេធ​បណ្តឹង​ជុំវិញលោក​ Donald Trump និង​អ្នក​រិះគន់​លើប្រព័ន្ធ​ Twitter។ សវនាការ​បណ្តឹង​ឧទ្ធរណ៍​ស្តីពីអំពើ​ពុក​រលួយលោក ​Najib Razak ​អតីត​នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី​ចាប់ផ្តើម។ សកម្មជន​មីយ៉ាន់ម៉ា​ចាប់ផ្តើម​ប្រើ​វិទ្យុ​ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​សាធារណជន ​បន្ទាប់ពី​ប្រឈម​នឹង​ការ​កាត់ផ្ដាច់​អ៊ីនធឺណិត។ កោះ​តៃវ៉ាន់​រាយការណ៍​ថា មាន​ការរំលោភ​ថ្មីៗ​ទៀតរបស់​យន្តហោះចម្បាំងចិន​ទៅ​លើតំបន់ការ​ពារដែន​អាកាស​តៃវ៉ាន់។ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ ប្រចាំ​ថ្ងៃ​កើន​ឡើង​ខ្ពស់​បំផុតមិន​ធ្លាប់​មាន​ពី​មុន​មក។ ដោយ​រង​សម្ពាធ​ក្នុង​ប្រទេស​របស់​ខ្លួន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​ចិន​បាន​ពង្រីក​ខ្លួន​ក្នុង​ប្រទេស​សិង្ហបុរី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៥ មេសា ២០២១ - មេសា 05, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ធនាគារ​ពិភពលោកថា កម្ពុជា​ត្រូវ​បង្កើន​សមត្ថភាព​គ្រប់គ្រង​ជំងឺ​កូវីដ ដើម្បី​ជំរុញ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ប៉ះពាល់​ដល់​បញ្ហា​សេរីភាព​ពលរដ្ឋ​ជា​មូលដ្ឋាន។ ស៊ូដង់​ខាងត្បូង​ចាប់​ខ្លួន​មនុស្ស ៦​នាក់ ដែល​ត្រូវបាន​សង្ស័យ​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់។ បម្រាម​នានា​លើ​ភោជនីយដ្ឋាន កន្លែង​រៀបចំ​ពិធី និង​ការ​សម្តែង​ល្ខោន​ក្នុង​ទីក្រុង​ញូវយ៉ក ត្រូវ​បាន​បន្ធូរ។ អនាគត​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners