កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ២៥ មីនា ២០២១ - មីនា 25, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រក​យុត្តិធម៌​រឿង​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​ ខណៈ​លោក ឌួង ឆាយ បួស​ជាសង្ឃ។ បណ្តាញ​សហគមន៍​ព្រៃឡង់​រិះគន់ទីភ្នាក់ងារអាមេរិក USAID និង​បារម្ភ​ពី​ការបន្តបាត់បង់​ព្រៃ​។ ក្រោយ​ប្រតិកម្ម​ពី​ម្ចាស់​ជំនួយ រដ្ឋាភិបាលទម្លាក់​ចោល​គម្រោង​អភិវឌ្ឍន៍ក្បែរ​តំបន់​អង្គរ។ អ្នកវិភាគ​កិច្ចការ​តំបន់​ថា​លោក ​Biden ​នឹង ​កៀរគរ​សម្ព័ន្ធមិត្ត​ខ្លាំង​ឡើង​ក្នុង​រឿង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden​ ​ជួប​ជាមួយ​ទីប្រឹក្សា​អន្តោ​ប្រវេសន៍​ ខណៈ​គណៈ​ប្រតិភូ​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ​ Texas។ ប្រជាជន​មីយ៉ាន់ម៉ា​រាប់ពាន់​នាក់ស្នាក់​នៅ​ផ្ទះ​ជា​ផ្នែក​មួយ​នៃ​កូដកម្ម​ស្ងាត់ស្ងៀម​ប្រឆាំង​របប​យោធា។ ក្រុម​បាតុករ​ថៃ​ប្រឆាំង​បម្រាមប៉ូលិស​ ដោយប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​បាងកក​ដើម្បី​ទាមទារ​កំណែ​ទម្រង់​របប​រាជាធិបតេយ្យ។ ចិន​ចោទ​សហភាព​អឺរ៉ុប​ថា «លាក់ពុត» រឿង​ជនជាតិ​ Uyghur។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ Blinken​ គាប​សង្កត់​តួកគី​អំពី​ការ​ប្រើមីស៊ីល​រុស្ស៊ី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៤​ មីនា​ ២០២១ - មីនា 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហជីព​បារម្ភថា​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​កម្មករ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ នាំ​ឲ្យ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩។ រដ្ឋាភិបាល​ស្នើ​អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ឲ្យ​បន្ធូរបន្ថយ​ការ​បង់​រំលស់​ប្រចាំ​ខែ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា របប​យោធា​មីយ៉ាន់ម៉ា​និយាយ​ការពារ​ការ​បង្ក្រាប​ និង​ប្តេជ្ញា​បញ្ឈប់​ភាព​អនាធិបតេយ្យ។ អង្គការ​សហប្រជាជាតិ​ថា​មនុស្ស១៥​នាក់​ស្លាប់​និង​បាត់​ខ្លួន​៤០០​នាក់​នៅក្នុង​អគ្គីភ័យ​នៅ​ជំរំ​ជនភៀសខ្លួន Rohingya ​ក្នុង​ប្រទេស​បង់ក្លាដែស។ ទីភ្នាក់ងារ​ត្រួត​ពិនិត្យ​ទិន្នន័យ​របស់​អាមេរិក​ចោទសួរ​ពី​សុក្រិតភាព​នៃ​ទិន្នន័យរបស់ក្រុមហ៊ុន AstraZeneca។ វៀតណាម​អនុម័ត​ឲ្យ​ចាក់​វ៉ាក់សាំង Sputnik V របស់​រុស្ស៊ី សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩។ លោក​ Biden​ ទៅ​រដ្ឋ ​Ohio ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​១១ ឆ្នាំ​នៃ​កម្មវិធី​សុខភាព Obamacare។​ ក្រុម​អ្នក​ជំនាញ​ថា ​ទំនង​ជា​មាន​ការ​បន្តគោលនយោបាយ​ទំនាក់ទំនង​រវាងសហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​ ជា​ជាង​មាន​ការ​កែប្រែ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៣ មីនា ២០២១ - មីនា 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្នុង​ទិវា​ព្រៃ​ឈើ​អន្តរ​ជាតិ រដ្ឋាភិបាល​និង​ប្រជា​សហគមន៍​ខ្វែង​គំនិត​គ្នា​រឿង​ល្បាត​ព្រៃ​ឡង់។ ក្រសួង​ធម្មការ​ស្នើ​តុលាការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក ផែង វណ្ណៈ ទោះ​មាន​ការ​សុំ​ទោស​រួច​ហើយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋសភា​សហរដ្ឋ​អាមេរិក​អនុម័ត​សំណើ​ច្បាប់​ថ្កោលទោស​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា។ សហភាព​អឺរ៉ុប​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន​និង​មីយ៉ាន់ម៉ា។ លោក​ Biden និង​អ្នកស្រី​ Harris ​ថ្កោលទោស​ការ​រើសអើង​ជាតិ​សាសន៍​នៅ​សហរដ្ឋ​អាមេរិក។ សកម្មជន​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ចិន​មក​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ហុងកុង។ ចិនថា​ កប៉ាល់​ក្នុង​សមុទ្រ​មាន​ជម្លោះ​គឺ​ជា «ទូក​នេសាទ» ​បន្ទាប់ពី​ការ​តវ៉ា​របស់​ហ្វីលីពីន។ ការ​ប៉ះទង្គិចគ្នា​នៅ​ទីក្រុង Bristol ប្រទេស​អង់គ្លេស​ធ្វើ​ឱ្យ​ប៉ូលិស ២០ នាក់​រង​របួស៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២២ មីនា ២០២១ - មីនា 22, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចង្កោម​ឆ្លង​ជំងឺ​កូវីដ១៩ រំខាន​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​និពន្ធ​សៀវភៅ​ថ្មីថា ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ខ្លាំង​ក្លា​ជាង​ចិន នៅ​ក្នុង​តំបន់​អាស៊ីអាគេ្នយ៍។ អាមេរិកថា ចិន​ត្រូវ​បង្កើន​មហិច្ឆតា​របស់​ខ្លួន​ចំពោះ​គោលដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន។ អ្នក​ស្ម័គ្រ​ចិត្ត​មុជ​ទឹក​ឥណ្ឌូណេស៊ី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សព​របស់​ជន​រងគ្រោះ​ពី​ការ​ធ្លាក់​យន្តហោះ​ដោយ​ក្តី​គោរព៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២១ មីនា ២០២១ - មីនា 21, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​រៀបចំ​«ផែនការ​មេ» ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩ ​និង​ជំរុញការ​ចាក់​ឲ្យ​បាន​លឿន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ប្រជែង​ផ្នែក​បច្ចេកវិទ្យា​របស់​អាមេរិក​ជាមួយ​ចិន ទាក់ទាញ​ការ​គាំទ្រ​ពី​គណបក្ស​ធំៗ​ទាំងពីរ។ បញ្ហា​អ្នក​ម្នាង Meghan ក្នុង​រាជវង្ស​អង់គ្លេស នាំឱ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចក្រភព​អង់គ្លេស តាម​ទស្សនៈ​នយោបាយ​និង​វប្បធម៌។ ទីភ្នាក់ងារ NASA បង្ហាញ​សំឡេង​ដំបូង​នៃ​កាំរស្មី​ឡាស៊ែរ​ដែល​បាញ់​លើ​ថ្ម​នៅ​ភពអង្គារ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២០ មីនា ២០២១ - មីនា 20, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មរណភាព​កូវីដ​«ដំបូង»​នៅ​កម្ពុជា៖ គ្រួសារ​រំឭក​ពេល​វេលា​ចុងក្រោយ​និង​ការ​ចងចាំ។ លោក ហ៊ុន សែន ថា ពលរដ្ឋ​នៅ​ភ្នំពេញ​ត្រៀម​ទទួល​វ៉ាក់សាំង AstraZeneca នៅ​សល់ ខណៈ​វ៉ាក់សាំង ១,៥ លាន​ដូស​មក​ដល់​នៅ​សប្តាហ៍​ក្រោយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ស្ត្រី​អាស៊ី៦នាក់​និង​មនុស្ស​២នាក់​ផ្សេង​ទៀត បាន​ស្លាប់​នៅ​ក្នុង​ករណី​បាញ់​ប្រហារ​នៅ​ក្រុង Atlanta។ ក្រុម​ប្រទេស​បួន​ទប់ទល់​នឹង​នយោបាយ​វ៉ាក់សាំង​ការទូត​របស់​ចិន។ អង្គការ​សហប្រជាជាតិ​ថា ការ​សម្លាប់​ក្រុម​បាតុករ​ដោយ​យោធា​មីយ៉ាន់ម៉ា​កំពុង​កើន​ឡើង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៩ មីនា ២០២១ - មីនា 19, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋសភា​កម្ពុជា​ជំរុញ​សភា​អឺរ៉ុប​វាយ​តម្លៃ​ស្ថានភាព​ដោយ​ផ្អែក​លើ​ការ​ពិត។ រដ្ឋមន្ត្រី​ការពារ​ជាតិ​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន ខណៈ​រក​ឃើញ​មន្ត្រី​យោធា​ខ្លះ​ចាក់​វ៉ាក់សាំង​ហើយ នៅតែ​ឆ្លង​ជំងឺកូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ឥណ្ឌា​បញ្ឈប់​ផែនការ​បញ្ជូន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ។ សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង បញ្ជាក់​ជំហរ​ជាថ្មី​អំពី​កូរ៉េ​ខាងជើង។ អង្គការ​សុខភាព​ពិភពលោក​ឲ្យ​សហភាព​អឺរ៉ុប​បន្ត​ប្រើ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca។ ពលរដ្ឋអាមេរិក​ដើម​កំណើត​អាស៊ី​ព្រួយបារម្ភ ក្រោយ​មាន​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង Atlanta។ ម្ចាស់​អាជីវកម្ម​នានា​របស់​ជនជាតិ​ថៃ​នៅទីក្រុង Atlanta តក់ស្លុត ចំពោះ​ការបាញ់​ប្រហារ​កាលពី​ថ្ងៃអង្គារ។ លោកស្រី Aung San Suu Kyi ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ថ្មី​ដោយ​របបយោធា​ពី​បទពុករលួយ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៨ មីនា ២០២១ - មីនា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ ចាងហ្វាង​សារព័ត៌មានដែល​រង​ការ​វាយ​ដំ ជំរុញ​សមត្ថកិច្ច​ចាប់​ជន​ដៃ​ដល់​ឲ្យ​បាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Joe Biden​ ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ដើម្បី​ជំរុញ​កញ្ចប់​ថវិកា​ជំនួយ​ជីវភាព​ពលរដ្ឋ។ មជ្ឈមណ្ឌល ​Carter ​តាម​ដាន​ការ​គំរាម​កំហែង​តាម​អនឡាញ​ក្នុង​ប្រទេស​អេត្យូពី។ អាមេរិក​ថា ចិន​ត្រូវ​បង្កើន​មហិច្ឆតា​របស់​ខ្លួន​ចំពោះ​ការ​បញ្ចេញ​ឧស្ម័ន​នៅ​កម្រិត​សូន្យ។ ការ​ប្រជែង​ផ្នែក​បច្ចេកវិទ្យា​របស់​អាមេរិក​ជាមួយ​ចិន​ទាក់ទាញ​ការ​គាំទ្រ​ពី​គណបក្ស​ធំៗ​ទាំងពីរ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៧ មីនា ២០២១ - មីនា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch​ ស្នើ​ EU​ ដាក់​ទណ្ឌកម្ម​ឧត្តមសេនីយ៍​១២នាក់។ មន្រ្តី​សុខាភិបាល​ថា ​ថវិកា​សប្បុរស​ជន​ទុក​សម្រាប់​ទិញ​វ៉ាក់សាំងកូវីដ​១៩ ​នៅ​ពេល​ក្រោយ បន្ថែម​លើ​វ៉ាក់​សាំង​ជំនួយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហប្រជាជាតិ​ថា តម្លៃ​ស្បៀង​អាហារ​និង​ប្រេង​ឥន្ធនៈនៅ​មីយ៉ាន់ម៉ា​បាន​កើន​ឡើង​ក្រោយ​រដ្ឋប្រហារ​យោធា។ សហរដ្ឋ​អាមេរិក​ការពារ​វិធានការ​របស់​ខ្លួន​ចំពោះ​ការ​កើន​ឡើង​នៃ​ចំនួន​កុមារ​ចំណាក​ស្រុក​នៅ​ព្រំដែន​ភាគ​និរតី។ ក្រុម​ហ៊ុន Moderna ប្រកាស​ចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​កូវីដ១៩ លើ​កុមារ។ និយតករ​ឱសថ​របស់​សហភាព​អឺរ៉ុប​មាន «ជំនឿ​មុតមាំ» លើ​ប្រយោជន៍​ដែល​ទទួល​បាន​ពី​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca។ អង្គការ​សុខភាព​ពិភព​លោក​ថា របាយការណ៍​អំពី​ប្រភព​នៃ​ជំងឺ​កូវីដ១៩ ទំនង​ជា​នឹង​ចេញ​ផ្សាយ​នៅ​សប្តាហ៍​ក្រោយ។ សហ​រដ្ឋ​អាមេរិក​បន្ថយ​ទំហំ​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េ​ខាងត្បូង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៦ មីនា ២០២១ - មីនា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក​ ហ៊ុន សែន ស្នើ​អាជ្ញាធរ​ខេត្ត​ពិចារណា​ផ្អាក​ពិធី​មង្គលការ​និង​ការ​ជួបជុំ​មនុស្ស​ច្រើន។ ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​កូវីដ​១៩ ក្នុង​រយៈ​ពេល​២​សប្តាហ៍។ កម្ពុជា​ព្យាយាម​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​ដោយ​ជំនួស​នឹងរូបិយបណ្ណ​ឌីជីថល។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​កូនៗ​របស់​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា។ រយៈពេល​មួយ​ឆ្នាំ សហរដ្ឋ​អាមេរិក​ព្យាយាម​ទប់ស្កាត់​ជំងឺ​រាតត្បាត។ រដ្ឋមន្ត្រី​ការបរទេស​និង​ការពារ​ជាតិ​អាមេរិក​ធ្វើ​ដំណើរ​ដល់​ជប៉ុន ក្នុង​ដំណើរ​ទស្សនកិច្ច​ពង្រឹង​សម្ព័ន្ធភាព​នៅ​ទ្វីប​អាស៊ី។ ចិន «បារម្ភ​ជា​ខ្លាំង» អំពី​សុវត្ថិភាព​ពលរដ្ឋ​ខ្លួន​នៅ​មីយ៉ាន់ម៉ា ក្រោយ​មាន​ការ​វាយ​ប្រហារ​លើ​រោងចក្រ​ខ្លួន​នៅ​ទីនោះ។ អ៊ីរ៉ង់​ថាការ​សម្របសម្រួល​គឺ​ត្រូវការ​ចាំបាច់​ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ មេដឹកនាំ​បាតុកម្ម​នៅ​ថៃ​ឡើង​តុលាការ​ពី​បទ​បង្ក​ការ​បះបោរ​និង​ប្រមាថ​ព្រះមហាក្សត្រ៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners