កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ៥ មីនា ២០២១ - មីនា 05, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អង្គការហ្វារ​ពន្លឺសិល្បៈ​កំពុង​ហាត់​ត្រៀម​សម្រាប់​ការ​ប្រកួត​បំបែក​ឯតទគ្គកម្ម​ពិភព​លោក​របស់​ Guinness។ អតីត​មន្រ្តី​បក្ស​ប្រឆាំង៖ គណ​បក្ស​ថ្មី​«កែ​ទម្រង់​កម្ពុជា»​មិន​មែន​ជា​«សួន​លម្អ​ប្រជាធិបតេយ្យ»ទេ។ លោក ហ៊ុន សែន ឲ្យ​បិទ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ពី​ក្រុង​ព្រះសីហនុ​ទៅ​តំបន់​ផ្សេង។ ក្រសួង​សុខាភិបាល​ថា ជនជាតិ​ចិន​ម្នាក់​មាន​ជំងឺ​កូវីដ១៩ ​ស្លាប់​នៅ​ភ្នំពេញ ខណៈ​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន។ រដ្ឋសភាគ្រោង​នឹង​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​សុក្រ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពួក​យោធា​មីយ៉ាន់ម៉ា​ប្រើ Tik Tok គំរាម​កំហែង​ក្រុម​បាតុករ​ថា៖ «យើង​នឹង​បាញ់នរណា​ដែលយើង​ឃើញ»។ សហរដ្ឋ​អាមេរិក​ហៅ​ផែនការអាល្លឺម៉ង់​ដែល​គ្រោង​បញ្ជូន​នាវា​ចម្បាំង​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​ថា​គាំទ្រ​សណ្តាប់​ធ្នាប់​ដែល​ផ្អែកលើ​ច្បាប់។ ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​និង​អ៊ីរ៉ង់​នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​«បញ្ជាក់»​លើ​បញ្ហា​មួយ​ចំនួន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៤ មីនា ២០២១ - មីនា 04, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សហជីព​បង្ហាញ​ការ​ព្រួយ​បារម្ភ​លទ្ធភាព​ឆ្លង​បន្ថែម ក្រោយ​កម្មករ​ម្នាក់​មាន​ជំងឺ​កូវីដ​១៩។ កម្ពុជា​រួម​ជាមួយ​អាស៊ាន​បារម្ភ​អំពី​ស្ថានភាព​នៅមីយ៉ាន់ម៉ា​ និងជំរុញ​ឲ្យមាន​«ដំណោះស្រាយដោយ​សន្តិវិធី»។ សហ​រដ្ឋ​អាមេរិក​ស្វាគមន៍​ការ​មក​ដល់​កម្ពុជា​នូវ​វ៉ាក់សាំង​ AstraZeneca សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump ចង់​រក្សា​ការ​គ្រប់គ្រង​គណបក្ស​សាធារណរដ្ឋ និង​ឲ្យ​តម្រុយ​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ ២០២៤។ លោក​ Biden ​ថា​ នឹង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​អាមេរិកាំងពេញ​វ័យ​ទាំងអស់​នៅ​ចុង​ខែ​ឧសភា។ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ថា ​ចិន​គឺ​ជា​ការ​«សាកល្បង​ភូមិសាស្ត្រ​នយោបាយ​ធំ»​បំផុត​របស់​ពិភពលោក។ កង​កម្លាំង​អាមេរិក​ថា ​មាន​ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​ទៅ​លើ​មូលដ្ឋាន​អាកាស​នៅ​អ៊ីរ៉ាក់​ដែល​មាន​កងទ័ព​អាមេរិក។ សហ​រដ្ឋ​អាមេរិក​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​លើ​យុទ្ធសាស្ត្រ​ចែក​វ៉ាក់សាំង​កូវីដ១៩​ នៅ​អាស៊ី​ដើម្បី​ទប់ទល់​នឹង​ចិន។ អ្នក​កាសែត​៦​នាក់​ដែល​យក​ព័ត៌មាន​អំពី​ភាព​ចលាចល​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​ចាប់​ខ្លួន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣ មីនា ២០២១ - មីនា 03, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ថ្នាក់​ដឹកនាំ​បក្ស​ជំទាស់ហៅ​ការ​កាត់ទោស​ជាប់​ពន្ធនាគារ​ជាង​២០​ឆ្នាំ​ម្នាក់​ជា «ការ​ប៉ុនប៉ង​ផ្តាច់​ជីវិត​នយោបាយ»។ បុរស​៤​នាក់​នៅ​ភ្នំពេញ​ត្រូវ​បាញ់​សម្លាប់ ក្នុង​ផែន​ការ​ចាប់​ជម្រិត​ដែល​ប៉ូលិស​ដឹង​មុន។ តំណាង​អង្គការ WHO អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រញាប់​ទៅ​ចាក់​វ៉ាក់សាំង ខណៈ​វ៉ាក់សាំង AstraZeneca មក​ដល់​កម្ពុជា។ សេចក្តី​ព្រាង​ច្បាប់ថ្មីដាក់​ទោស​ជាប់​ពន្ធនាគារ​លើ​អ្នក​គេច​វេះ​ចត្តាឡីស័ក​និង​ការ​ព្យាបាល​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រធាន​ប៉ូលិស FBI នឹង​ប្រឈម​ការ​ចោទ​សួរ​ពី​សកម្មភាព​ជ្រុល​និយម និង​កុបកម្ម​នៅ​វិមាន​សភា​អាមេរិក។ អង្គការ​សុខភាព​ពិភព​លោក​ថា ប្រទេស ១៤២ នឹង​ទទួល​បាន​វ៉ាក់សាំង ២៣៧​ លាន​ដូស​ពី​កម្មវិធី COVAX នៅ​ដំណាច់​ខែ​ឧសភា។ អង្គការ​ការពារ​សេរីភាព​សារពត៌មានប្តឹង​មន្ត្រី​អារ៉ាប៊ីសាអូឌីតពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិនិង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២ មីនា ២០២១ - មីនា 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក សម រង្ស៊ី ​ចាត់​ទុក​ការ​កាត់ទោស​ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍ជា​ល្បិច​លោក ហ៊ុន សែន។ មេ​បក្ស​ប្រឆាំង​លោក​សម រង្ស៊ី ច្រានចោល​សាលក្រម​តុលាការ ដោយ​ចាត់​ទុក​ថា«គួរ​ឲ្យ​អស់​សំណើច»។ ក្រុម​ជន​ខិល​ខូច​បង្កើត​ព័ត៌មាន​លក់​វ៉ាក់សាំង​កូវីដ​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហភាព​អឺរ៉ុប​នឹង​ស្នើ​ឲ្យ​មាន​លិខិត​ឆ្លងដែន​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ១៩ រួច​ហើយ។ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​អន្តរជាតិ​លើ​ករណី​បំពុល​លោក Alexei Navalny។ សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ៤៧ នាក់ ក្នុង​ទីក្រុង​ហុងកុង ឡើង​តុលាការ​ដើម្បី​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​វិទ្ធង្សនា។ ការ​ស្ទង់មតិ​អន្តរជាតិ​មួយ​បង្ហាញ​ថា ការ​គាំទ្រ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ កំពុង​កើន​ឡើង។ សហរដ្ឋ​អាមេរិក​ចូល​រួម​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឡើង​វិញ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១ មីនា ២០២១ - មីនា 01, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កូវីដ១៩ រំខាន​សិស្ស​តាម​បណ្តា​ខេត្ត​ដែល​មក​រៀន​ថ្នាក់​ឧត្តម​សិក្សា​នៅ​រាជធានី​ភ្នំពេញ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេដឹកនាំ​សកម្មជន​មីយ៉ាន់ម៉ា​ ប្ដេជ្ញា​តតាំង​នឹង​រដ្ឋ​ប្រហារ​យោធា។ ដោយ​លោក Alexei Navalny ជាប់​ឃុំឃាំង គណបក្ស​ប្រឆាំង​នៅ​រុស្ស៊ី ប្រឈម​នឹង​អនាគត​មិន​ប្រាកដ​ប្រជា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៨ កុម្ភៈ ២០២១ - កុម្ភៈ 28, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​តំបន់​អាស៊ី​អាគ្នេយ៍ បង្ក្រាប​សេរីភាព​សារព័ត៌មាន​បន្ថែម​ក្នុង​អំឡុង​ការ​រាលដាល​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋអាមេរិក ចូលរួម​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តី​អំពី​ការ​ប្រែប្រួលអាកាសធាតុ​ឡើងវិញ។ កិច្ចព្រមព្រៀង​វិនិយោគ​ចិនត្រូវបាន​មើល​ឃើញ​ថា​ជា​ការ​សាកល្បង​ទៅ​លើ​សាមគ្គីភាព​របស់​សហភាព​អឺរ៉ុប។ បេសកកម្ម​យាន​រុករក​របស់​ណាសា​និង​ការ​ចុះចត​ដ៏​លំបាក​នៅ​ភព​ព្រះ​អង្គារ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៧ កុម្ភៈ ២០២១ - កុម្ភៈ 27, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​និង​ចិនរួមគ្នា​បញ្ចៀស​ការ​រើសអើង​ជនជាតិ​ចិន ខណៈ​ករណី​ឆ្លង​កូវីដ​កាន់​តែ​ច្រើន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កង​ជីវពល​ថា ការ​វាយ​ប្រហារ​របស់​អាមេរិក​នៅ​ប្រទេស​ស៊ីរី បាន​សម្លាប់​មនុស្ស ១ នាក់​និង​របួស​ច្រើន​នាក់។ សហរដ្ឋអាមេរិក​និង​សហភាព​អ៊ឺរ៉ុប បញ្ជាក់​ថា តំបន់​គ្រីមៀ​ជា​របស់​ប្រទេស​អ៊ុយក្រែន។ ប៉ូលិស​នៅ​ប្រទេស​មីយ៉ាន់ម៉ា បំបែក​ក្រុម​អ្នក​តវ៉ា​ប្រមូល​ផ្តុំគ្នា​នៅទីក្រុង Yangon ដោយ​បាញ់​ព្រមាន។ សហរដ្ឋអាមេរិក នឹង​ចេញ​ផ្សាយ​របាយការណ៍​សម្ងាត់​ស្តី​ពី​ការ​សម្លាប់​លោក Khashoggi។ លោក Tony Blair រៀបចំ​ផែនការ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​ជំងឺ​រាតត្បាត​បន្ទាប់។ លោក​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ ថ្កោល​ទោស​យោធា​ភូមា ថាជា​អ្នក​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៦ កុម្ភៈ ២០២១ - កុម្ភៈ 26, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក្សា​ជំហរ​ថា បោះឆ្នោត​ឡើង​វិញ​ឬ​អត់​ជា​«កិច្ចការ​ផ្ទៃ​ក្នុង»​របស់​មីយ៉ាន់ម៉ា។ អង្គការ​ Amnesty International៖ ព្រៃឡង់​ស្ថិត​ក្នុង​ហានិភ័យ​ធ្ងន់ធ្ងរ ​ខណៈ​មិនមាន​វត្តមាន​អ្នកល្បាត​ព្រៃ​សហគមន៍។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពលករ​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​នៅ​ថៃខឹង​សម្បា​នឹង​រដ្ឋប្រហារ​ដោយ​យោធា។ អ្នក​គាំទ្រ​យោធា​មីយ៉ាន់ម៉ា ប៉ះ​ទង្គិច​ជាមួយ​បាតុករ​ប្រឆាំង​រដ្ឋប្រហារ។ សេដ្ឋកិច្ច​ចិន​ងើប​ឡើងវិញ​គួរ​ឱ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​តើ​កំណើន​នេះ​អាច​បន្ត​បាន​ទេ? អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល​ថា វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer មាន​ប្រសិទ្ធ​ភាព​ពេល​ប្រើប្រាស់​ជាទូទៅ​ដូច​ពេល​សាកល្បង។ ប៉ាគីស្ថាន​និង​ឥណ្ឌា​ធ្វើ​កិច្ច​ព្រមព្រៀង​ដ៏​កម្រ​ដើម្បី​ស្តារ​សន្តិភាព​តំបន់​កាស្មៀរ​ឡើងវិញ។ នាយក​រដ្ឋមន្ត្រី​អាមេនី​ព្រមាន​អំពី​រដ្ឋប្រហារ​បន្ទាប់​ពី​មាន​ការ​ទាមទារ​ឲ្យ​លាលែង​ពី​តំណែង។ អង្គការ​សុខភាព​ពិភពលោក​ឲ្យ​អាជ្ញាធរ​ផ្តល់​អាទិភាព​ដល់​អ្នក​រង​ទុក្ខ​ដោយ​ជំងឺ​កូវីដ១៩ យូរ​អង្វែង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៥ កុម្ភៈ ២០២១ - កុម្ភៈ 25, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កូវីដ១៩ រំខាន​សិស្ស​តាម​បណ្តា​ខេត្ត​ដែល​មក​រៀន​ថ្នាក់​ឧត្តម​សិក្សា​នៅ​រាជធានី​ភ្នំពេញ។ ចង្កោម​ឆ្លង​កូវីដ​ក្នុង​សហគមន៍​រាលដាល​ដល់​ខេត្ត​ខ្លះ​រួម​ទាំង​ក្រុង​ព្រះសីហនុ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ប្រឹងប្រែង​របស់​ប្រទេស​ជិត​ខាង ក្នុងការ​បញ្ចប់​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​បង្កើត​ជា​មន្ទិល​សង្ស័យ​ក្នុង​ចំណោម​ក្រុម​អ្នក​តវ៉ា​ប្រឆាំង។ ប្រទេស​វៀតណាមទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជា​លើក​ដំបូងពី​កូរ៉េខាងត្បូង។ ប្រទេស​ហ្គាណាទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជា​លើកដំបូង តាមរយៈ​កម្មវិធី COVAX។ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិពិភាក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹងថា ភាព​អត់ឃ្លាន​ក្នុង​តំបន់​អាមេរិក​កណ្តាល កំពុង​កើន​ឡើង​ខ្ពស់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៤ កុម្ភៈ ២០២១ - កុម្ភៈ 24, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុមសង្កេតការណ៍​បោះ​ឆ្នោត​ស្នើគ.ជ.ប ឈប់ប្តឹង​ផ្តល់​ប្រឆាំង​អ្នក​នយោបាយ។ កម្ពុជា​រក​ឃើញ​កូវីដ​បម្លែង​ថ្មី​ក្នុង​ចង្កោម​ឆ្លង​សហគមន៍ទ្រង់ទ្រាយ​ធំ។ ជន​បរទេស​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា បើ​«មិន​សហការ»ក្នុងប្រតិបត្តិការប្រឆាំង​ជំងឺ​កូវីដ​១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​តវ៉ាប្រឆាំង​នឹង​រដ្ឋប្រហារ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​មក​ជួប​ជុំ​គ្នា​ជា​ថ្មី។ មេ​ដឹក​នាំ​របប​យោធា​មីយ៉ាន់ម៉ា​ អំពាវនាវ​ឲ្យធ្វើ​សកម្មភាព​សេដ្ឋកិច្ច​ ស្រប​ពេល​ដែល​បស្ចិម​ប្រទេស​បង្កើន​ការ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​នេះ។ ប្រទេស​ម៉ាឡេស៊ី​ បញ្ជូន​ពលរដ្ឋ​មីយ៉ាន់ម៉ា​ជាង​១០០​០​នាក់​ ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ បើ​ទោះ​បី​ជា​មាន​បញ្ជា​ពី​តុលាការ​ក្តី។ និយតករ​ឱសថអាមេរិក​ បន្ធូរបន្ថយ​គោល​ការណ៍លើ​ការ​យល់​ព្រម​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ដែលកែ​សម្រួល​ផលិត​ថ្មី។ មេដឹកនាំ​ក្រុង​ហុងកុង​ គាំទ្រ​សំណើរបស់​មន្ត្រី​ចិន​ដីគោក​ក្នុង​ការ​ផ្លាស់​ប្តូរ​ច្បាប់​បោះ​ឆ្នោត៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners