កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ១៥ មីនា ២០២១ - មីនា 15, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្មករ​ប្រតិកម្ម​ផ្សេងៗ​គ្នា ចំពោះ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ខណៈ​មាន​ករណី​ឆ្លង​ក្នុង​ចំណោម​កម្មករ​រោងចក្រ។ កម្ពុជា​មាន​អ្នក​ជាប់​ឃុំ​ច្រើន​ជាង​ទណ្ឌិត​និង​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង បើ​ទោះ​ជា​ពន្ធនាគារ​ខ្វះខាត​ធនធាន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៤ មីនា ២០២១ - មីនា 14, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្មករ​ប្រតិកម្ម​ផ្សេងៗ​គ្នា ចំពោះ​ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ខណៈ​មាន​ករណី​ឆ្លង​ក្នុង​ចំណោម​កម្មករ​រោងចក្រ។ លោក ហ៊ុន សែន ថា​ លោក​គ្រោង​បន្ត​កាន់​តំណែង​រហូត​«ឈប់​ចង់​ធ្វើ»។ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប នៅតែ​ប្រយ័ត្ន​អំពី​យុទ្ធនាការ​ការទូត​ធ្វើឱ្យ​ចាប់ចិត្ត​របស់​លោក Erdogan។ ច្បាប់​ឆ្មាំ​សមុទ្រ​ដ៏​តឹងរ៉ឹង​ថ្មី​មួយ​របស់​ចិន មាន​គោលដៅ​លើ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៣ មីនា ២០២១ - មីនា 13, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សភា​អឺរ៉ុប​អំពាវនាវ​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​នៅ​កម្ពុជា ខណៈ​មិនមាន​ដំណោះស្រាយ​នយោបាយ។ លោក ប៉ុក ថន អ្នក​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​កម្ពុជា​និង​មេដឹកនាំ​សហគមន៍​ខ្មែរ​អាមេរិកាំង​ដ៏​ឆ្នើម ទទួល​មរណភាព​ដោយ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​ប្រទេស ៤ «Quad» ដាក់​គោលដៅ​បង្កើន​ផលិតកម្ម​វ៉ាក់សាំង​ដល់​មួយ​ពាន់​លាន​ដូស​សម្រាប់​អាស៊ី​អាគ្នេយ៍។ វិធី​ដែល​ទីបំផុត​ប្រទេស​ហ្វីលីពីន​អាច​គ្រប់គ្រង​ជំងឺ​កូវីដ១៩។ បាតុករ​ក្រៅ​ប្រទេស​កំណើត​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា គាំទ្រ​រដ្ឋាភិបាល​អេត្យូពី​ដោះស្រាយ​ជម្លោះ​តំបន់ Tigray។ អង្គការ​សហប្រជាជាតិ​ថា កូវីដ១៩ រារាំង​សិទ្ធិ​គ្រប់គ្រង​ការ​បន្តពូជ​ក្នុង​ប្រទេស​ចំនួន ១១៥ ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។ ការផ្ទុះ​អណ្តូង​រ៉ែធ្យូង​ថ្ម​នៅ​ប៉ាគីស្ថាន បាន​សម្លាប់​កម្មករ​រ៉ែ ៦ នាក់។ បន្ទាប់ពី​បាន​ទប់ស្កាត់​ជំងឺ​កូវីដ១៩ តំបន់​អាស៊ីបូព៌ា​មាន​ភាព​យឺតយ៉ាវ​ខាង​វ៉ាក់សាំង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១២ មីនា ២០២១ - មីនា 12, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​កើន​ជាង​២០​ម៉ឺននាក់ ខណៈ​ករណី​ឆ្លង​កូវីដ​បន្ត​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ការ​បំបៅ​កូន​របស់​ប៉ូលិស​ទទួល​ការ​កោត​សរសើរ រិះគន់ និង​ព្រមាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គ្រឿងញៀន​បន្ត​ហូរ​ចូល​អាស៊ីអាគ្នេយ៍ ទោះ​មេគ្រឿង​ញៀន Tse Chi Lop ត្រូវ​បាន​ចាប់​ខ្លួន។ ពិភពលោក​រំឭក​ខួប​មួយ​ឆ្នាំ​ក្រោយ​អង្គការ​សុខភាព​ពិភពលោកប្រកាស​អំពី​ការ​រាត​ត្បាត​ជំងឺកូវីដ​១៩ ជា​លើក​ដំបូង។ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចំនួន ៤ រូប​លើក​កម្ពស់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩។ ព្រឹទ្ធសភា​អាមេរិក​អនុម័ត​តែងតាំង​លោក Merrick Garland ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ ការ​ចាក់​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca ត្រូវបាន​បញ្ឈប់​នៅ​ប្រទេស​ដាណឺម៉ាក បន្ទាប់​ពី​មាន​របាយការណ៍​អំពី​កំណក​ឈាម។ ព្រះ​អង្គ​ម្ចាស់ William ការពារ​រាជវង្ស​អង់គ្លេស​ប្រឆាំងនឹង​ការ​អះអាង​រឿង​ប្រកាន់​ពូជសាសន៍។ ប្រទេស​អេស្ប៉ាញ​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​អង្គការ​សហប្រជាជាតិ​ ចំពោះ​ជម្លោះ​តំបន់​សាហារ៉ាខាង​លិច៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១១ មីនា ២០២១ - មីនា 11, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បទសម្ភាសន៍ VOA ស្ដី​អំពី លោក ​សម រង្ស៊ី ជឿ​ថា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden អឺរ៉ុប​ និង​អង្គការ​សហប្រជាជាតិ​នឹង​ជួយ​ដោះស្រាយ​នយោបាយ​កម្ពុជា។ លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​សាសនិក​ឥស្លាម​អាច​បញ្ចុះ​សព​បាន បើ​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្រ្តី​ការបរទេស​និង​ការពារ​ជាតិ​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នៅ​សប្តាហ៍​ក្រោយ។ ស្រីលង្កា​អញ្ជើញ​រដ្ឋមន្រ្តី​ការបរទេស​នៃ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់។ រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ចំណាយ ២ លាន​ដុល្លារ​ជួល​អ្នក​បញ្ចុះបញ្ចូល​ឲ្យ​ពន្យល់​អន្តរជាតិ​អំពី​ការ​ធ្វើ​រដ្ឋប្រហារ។ ចក្រភព​អង់គ្លេស​ច្រាន​ចោល​ការ​អះអាង​របស់​សហភាព​អឺរ៉ុប​ដែល​ថា​ខ្លួន​រាំង​ខ្ទប់​ការ​នាំចេញ​វ៉ាក់សាំង​កូវីដ១៩។ ចិន​ថា ខ្លួន​នឹង​ជ្រើសរើស​អ្នក​តាក់តែង​ច្បាប់​សម្រាប់​ទីក្រុង​ហុងកុង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១០ មីនា ២០២១ - មីនា 10, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ព្រឹទ្ធសភា​គ្រោង​ពិភាក្សា​អនុម័ត​ច្បាប់​ស្តីពី​ការ​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃ​ព្រហស្បតិ៍។ កម្ពុជា​រក​ឃើញ​ការឆ្លង​ជំងឺ​កូវីដ​ចំនួន​៤៩​ ករណី​បន្ថែម​ទៀត​ នាំ​ឲ្យ​ព្រួយ​បារម្ភ​ផល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច។ រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ផ្អាក​សកម្មភាព​សាធារណៈ​ ខណៈ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​មិន​ធូរស្រាល។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មន្ត្រី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា​បាន​ស្លាប់​ក្រោយ​ការ​ចាប់​ខ្លួន។ រុស្ស៊ី​ជំរុញ​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ឲ្យ​សម្រួល​គ្នា​ត្រឡប់​ទៅ​រក​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញ។ រុស្ស៊ី​ជំរុញ​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ឲ្យ​សម្រួល​គ្នា​ត្រឡប់​ទៅ​រក​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញ។ ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer-BioNTech អាច​ទប់ទល់​នឹង​វីរុស​កូវីដ១៩ ទម្រង់​ថ្មី ដែល​រក​ឃើញ​នៅ​ប្រេស៊ីល។​ អង្គការ​សហ​ប្រជាជាតិ​ថា ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​កូរ៉េ​ខាងជើង​នៅ​តែ​បន្ត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៩ មីនា ២០២១ - មីនា 09, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ផ្អាក​ការងារ​រដ្ឋាភិបាល​មួយ​ផ្នែក​ធំ​និង​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ ខណៈ​ការ​ឆ្លង​កូវីដ១៩​ ក្នុង​សហគមន៍​កើន​ឡើង។ «បន្ទាន់​និងប្រយ័ត្ន​ខ្ពស់»​ ជា​គោលការណ៍​របស់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បេសកជន​អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​មាន​សកម្មភាព​រួម​គ្នា​ដើម្បី​បញ្ឈប់​ការ​គាប​សង្កត់​នៅ​មីយ៉ាន់ម៉ា។ អ្នកម្នាង Meghan ចោទ​ប្រកាន់​រាជវង្ស​អង់គ្លេស​ពី​ការ​រើសអើង​ពូជសាសន៍ និង​ថា ​«ធ្លាប់​មិន​ចង់​រស់​នោះ​ទេ»។ អង់គ្លេស​ចាប់ផ្តើម​បើក​សាលារៀន​ឡើង​វិញ​ ខណៈ​វៀតណាម​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចេញ​សាលក្រម​ឲ្យ​សង​ជំងឺ​ចិត្ត​ ៣០ លាន​ដុល្លារ​ដល់​ជនរងគ្រោះ​នៅ​កុងហ្គោ។ សហរដ្ឋ​អាមេរិក​ថា កូរ៉េ​ខាង​ត្បូង​បង្កើន​ថវិកា​សម្រាប់​កង​ទ័ព​អាមេរិក ក្រោម​កិច្ច​ព្រមព្រៀង​ថ្មី។ មេដឹកនាំ​ក្រុង​ហុងកុង​ថា ការ​បោះឆ្នោត​សភាក្រុង​ហុងកុង​ អាច​ត្រូវ​បាន​ពន្យារ​ពេល​បន្ថែម​ទៀត​ ដោយសារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៨ មីនា ២០២១ - មីនា 08, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អតីត​មេឃុំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ស្រណោះ​កិច្ចការ​មិន​ទាន់​សម្រេច មុន​បក្ស​ត្រូវបាន​រំលាយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឱកាស​និង​បញ្ហា​ប្រឈម​កើត​មាន​ស្របគ្នា ខណៈ​សេដ្ឋកិច្ច​ឌីជីថល​កំពុង​រីកចម្រើន។ ការ​ជន់​លិច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ជើង បង្ហាញ​ពី​ហានិភ័យ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​គម្រោង​អភិវឌ្ឍន៍៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៧ មីនា ២០២១ - មីនា 07, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា គណបក្ស​ថ្មី​និង​ចាស់ ត្រៀម​ប្រកួត​នៅ​ថ្នាក់​ឃុំសង្កាត់ ក្នុង​បរិយាកាស​នយោបាយ​រឹត​ត្បិត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ធនាគារ​នៅ​មីយ៉ាន់ម៉ា ត្រូវបាន​បិទ ខណៈ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ និង​ចលាចល​ហិរញ្ញវត្ថុ​កំពុង​កើត​មាន។ លោក Trump ចង់​រក្សា​ការ​គ្រប់គ្រង​គណបក្ស​សាធារណរដ្ឋ និង​ឲ្យ​តម្រុយ​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ ២០២៤។ ទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​ថា៖ ការ​វាយ​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម Houthi នៅ​ភាគ​ខាង​ជើង​យេម៉ែន អាច​បង្ក​ជា​វិបត្តិ​មនុស្សធម៌៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៦ មីនា ២០២១ - មីនា 06, 2021
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា ពលរដ្ឋ​មិន​នឹក​ស្មាន​ថា កូវីដ១៩ ឆ្លង​ជាថ្មី​ក្នុង​សហគមន៍ បន្ទាប់ពី​កម្ពុជា​មាន​វ៉ាក់សាំង។ ច្បាប់​ស្ដី​ពី​កូវីដ១៩ ដែល​កំណត់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ ឆ្លង​ផុត​រដ្ឋសភា។ អ្នក​តាមដាន​ស្នើឲ្យ​ដោះស្រាយ​បញ្ហា​នៅ​ថ្នាក់​ឃុំសង្កាត់ ដោយ​មាន​ការ​ចូលរួម​ដោយពហុបក្ស៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners