កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ៤ មេសា ២០២១ - មេសា 04, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រឿង​ក្រោយ​ឆាក​នៃ​ការ​សម្តែង​សៀក​២៤ម៉ោង​របស់​ Phare ដើម្បី​បំបែក​ឯតទគ្គកម្ម​ពិភពលោក។ ចិន​សន្យា​ជួយ​សម្រួល​កម្ពុជា​ទិញ​វ៉ាក់សាំង​កូវីដ១៩ ខណៈ​ផ្តល់​ជំនួយ​វ៉ាក់សាំង ៧០​ម៉ឺន​ដូស​ទៀត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង់គ្លេស​ថ្កោលទោស​ធ្ងន់ធ្ងរ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​ចិន​លើ​សមាជិក​សភា​និង​អង្គភាព​របស់​ខ្លួន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣ មេសា ២០២១ - មេសា 03, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ទណ្ឌិត​ជាង ៥០០ នាក់ ត្រូវ​ស្នើ​សុំ​ឲ្យ​បន្ធូរ​បន្ថយ​និង​លើកលែង​ទោស​ នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។ របាយការណ៍ថា កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​កន្លះ​លាន​ហិកតា​ក្នុង​រយៈពេល ១០ ឆ្នាំ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រមុខ​ការពារ​ជាតិ​ប្រទេស​ចំនួន​១២ ថ្កោល​ទោស​យ៉ាង​ខ្លាំង​ទៅលើ​ប្រទេស​មីយ៉ាន់ម៉ា ក្នុងការ​បង្ក្រាប​ក្រុម​អ្នក​ប្រឆាំង​តវ៉ា។ កិច្ច​ពិភាក្សា​ថ្មី​ស្តី​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អុីរ៉ង់ ធ្វើ​នៅ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​វីយែន។ ក្រុម​គ្រូពេទ្យ​ជំនួយ​ដែល​ទៅ​សង្គ្រោះ​លោក Floyd ថា លោក​គ្មាន​ជីពចរ។ ប្រទេស​ឥណ្ឌា​មាន​ករណី​ជំងឺ​កូវីដ​ថ្មី​ប្រចាំ​ថ្ងៃ​ជាង​៨ម៉ឺន។ ប្រទេស G-7អំពាវ​នាវ​ឲ្យ​រួតរះ​ដក​កងទ័ព​អេរីត្រេ​ចេញ​ពីតំបន់ Tigray។ អត្រា​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​កើន​ដល់ ៩១៦.០០០​នាក់ ក្នុង​ខែមីនា។ ជំងឺ​កូវីដ​ធ្វើឲ្យ​អ្នក​ធ្វើ​នាវាចរ​សមុទ្រ​ ១០ម៉ឺន​នាក់ ជាប់​គាំង​នៅ​លើ​នាវា។ អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​ដែល​បាន​រង្វាន់​ណូបែល​ចំពោះ​ស្នាដៃបង្កើត​អំពូល LED បាន​ស្លាប់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២ មេសា ២០២១ - មេសា 02, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​កម្ពុជា​បន្ត​ស្លាប់​ដោយ​កូវីដ១៩ ខណៈ​រដ្ឋាភិបាល​បង្កើន​ការ​រឹត​ត្បិត​សកម្មភាព​សង្គម។ កម្ពុជា​និង​ចិន​ប្រកាស​ចំណង​ទាក់ទង​កាន់តែ​រឹងមាំ ក្រោយ​ទទួល​វ៉ាក់សាំង​កូវីដ១៩។ អាជ្ញាធរ​ភ្នំពេញ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ពេល​យប់​ ១៤ថ្ងៃ បើ​គ្មាន​ភារកិច្ច​ចាំបាច់ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Joe Biden បើក​កិច្ចប្រជុំ​គណៈ​រដ្ឋមន្រ្តី​លើក​ដំបូង។ ពាក្យ​សុំ​ជំនួយ​ថ្មី​របស់​អ្នក​អត់​ការងារ​ធ្វើ​នៅ​អាមេរិក​កើនឡើង​លើស​៧០​ម៉ឺន។ អង់គ្លេស​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ផល​ប្រយោជន៍​របស់​យោធា​មីយ៉ាន់ម៉ា។ អង្គការ​សុខភាព​ពិភពលោក​ថា ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ​នៅ​អឺរ៉ុប​មិន​អាច​ទទួល​យក​បាន។ កុមារ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់ ៤នាក់ ក្នុង​ការ​បាញ់​ប្រហារ​នៅ​ការិយាល័យ​នៅ​រដ្ឋកាលីហ្វ័រញ៉ា។ បម្រាម​នានា​លើ​ភោជនីយដ្ឋាន កន្លែង​រៀបចំ​ពិធី និង​ការ​សម្តែង​ល្ខោន​ក្នុង​ទីក្រុង​ញូវយ៉ក ត្រូវ​បាន​បន្ធូរ។ អនាគត​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១ មេសា ២០២១ - មេសា 01, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា។ របាយ​ការណ៍​ក្រសួង​ការបរទេស​អាមេរិក​៖ កម្ពុជា​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ។ កម្ពុជា​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​ចំនួន​២នាក់​នៅ​ថ្ងៃ​ពុធ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​Joe Biden​ នឹង​ផ្សព្វផ្សាយគម្រោងហេដ្ឋារចនា​សម្ព័ន្ធដែល​មាន​ទឹក​ប្រាក់​២ទ្រី​លាន​ដុល្លារ។ វ៉ាក់សាំង​កូវីដ​១៩របស់​ក្រុម​ហ៊ុន ​Pfizer-BioNTech​ មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ទៅ​លើ​កុមារ។ សវនាការ​កាត់​ក្តីមន្ត្រី​ប៉ូលិស​ដែលត្រូវ​បាន​ចោទ​ពី​បទ​សម្លាប់​លោក Floyd​ ចូល​ដល់​ថ្ងៃ​ទី​៣។ WHO ​ថា​ វ៉ាក់សាំង​កូវីដ​១៩​ របស់​ចិន​មាន​សុវត្ថិភាព​ប៉ុន្តែនៅ​ខ្វះខាត​ទិន្នន័យ។ សកម្មជន​ថៃ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​ព្រះរាជ​អគ្គមហេសី។ វចនានុក្រម​បារាំង​ថ្មី​មាន​បញ្ចូល​ពាក្យ​ដែល​អ្នក​និយាយ​ភាសា​បារាំង​នៅ​លើ​ពិភពលោក​ប្រើ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣១ មីនា​ ២០២១ - មីនា 31, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គណបក្ស​សង្គ្រោះ​ជាតិ​ប្តេជ្ញា​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដោយ​ការ​គប់​គ្រាប់បែក។ អ្នក​ជំនាញ​ស្នើឲ្យ​ពិចារណា​លទ្ធភាពបិទ​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ទី​ក្រុង ខណៈ​ចំនួន​អ្នក​ឆ្លង​កូវីដ​បន្ត​កើន​ឡើង។ អតីត​អ្នកភូមិ​បុរី​កីឡា​បង្ហាញ​ទស្សនៈ​ជុំវិញ​ការ​ស្លាប់​របស់​លោកស្រី ស៊ុយ សុផាន ដែល​ពួកគេ​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ។ វត្ត​អារាម​ទូង​ស្គរ​ និង​គង​ដើម្បី​ដាស់តឿន​អំពី​ជំងឺ​កូវីដ១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក ​Joe Biden​ បង្ហាញ​បញ្ជី​ឈ្មោះ​បេក្ខជនចៅក្រម​តុលាការ​សហព័ន្ធ​ជា​លើក​ដំបូង​គណបក្ស។ សភាចិន​អនុម័ត​យល់​ព្រម​លើ​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធបោះ​ឆ្នោត​ក្នុង​ក្រុង​ហុងកុង។ វីដេអូ បង្ហាញពី​ស្ត្រី​អាមេរិក​ដើម​កំណើត​អាស៊ី​ម្នាក់​ ត្រូវ​បាន​វាយ​ប្រហារ​នៅ​លើ​ផ្លូវក្នុង​ក្រុង​ញូវយ៉ក។ មហា​សេដ្ឋី​ថៃ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការប្រមាថ​រាជវង្ស​តាម​រយៈ​វីដេអូ​បង្ហោះ​ជុំវិញ​រឿង​វ៉ាក់សាំង។ បុគ្គលិកអាកាសចរម្នាក់​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​កាត់​ទោស​ដោយព្យួរ​ពី​បទ​ចម្លង​ជំងឺ​កូវីដ​១៩។ ក្មេង​វ័យ​ជំទង់​នាំ​គ្នា​ប្តឹង​រដ្ឋាភិបាល​អូស្ត្រាលី​ពាក់ព័ន្ធ​នឹងគម្រោង​រុករក​ធ្យូងថ្ម​ដ៏​ចម្រូង​ចម្រាស៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣០ មីនា ២០២១ - មីនា 30, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន គ្រួសារ​សកម្មជន​ថៃ​ Wanchalearm Satsaksit ថា ​មុន​បាត់​ខ្លួន ​សកម្មជន​ថៃ«កាន់​លិខិត​ឆ្លងដែន​ខ្មែរ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សវនាការ​កាត់ទោស​អតីត​មន្ត្រី​ប៉ូលិស​លើ​ករណី​ស្លាប់​លោក​ George Floyd​ ចាប់ផ្តើម​នៅ​ថ្ងៃចន្ទ។ ប្រទេស​រុស្សី​បារម្ភ​ពី​ការ​ស្លាប់​ជន​ស៊ីវិល​ដោយ​ការ​បង្រ្កាប​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ប្រធាន​សហភាព។ អឺរ៉ុប​នឹង​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​តួកគី នៅ​សប្តាហ៍​ក្រោយ។ តៃវ៉ាន់​បង្កើន​កម្លាំង​ការពារ​កោះ​ដ៏​ធំ​បំផុត​មួយ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ប្រុងប្រៀប​ទប់​ទល់​ចិន។ អំឡុងពេល​ជំងឺ​រាតត្បាត​កូវីដ​១៩​មាន​ការ​យកចិត្ត​ទុកដាក់​តិច​ដល់​សុខុមាលភាព​កុមារ។ អគ្គីភ័យ​ដ៏​ធំ​នៅ​រោង​ចក្រ​ចម្រាញ់​ប្រេងក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ សកម្មជន​បរិស្ថាន​ថា ជីវិត​នៅ​លើ​ភព​ផែនដី​ពឹងផ្អែក​លើ​ការ​ស្តារ​ព្រៃឈើ​នៅ​ទូទាំង​ពិភពលោក។ ការ​ស្ទង់​មតិ​របស់​អង្គការ​ ICRC ថា ជនជាតិស៊ីរី​វ័យ​ក្មេង​ខាតបង់​ខ្លាំងក្នុង​សង្គ្រាម​មួយ​ទសវត្សរ៍៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៩ មីនា ២០២១ - មីនា 29, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សហជីព​បារម្ភ​ថា កម្មករ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នៅ​ថ្ងៃ​ចូលឆ្នាំខ្មែរ នាំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូវីដ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្មេង​វ័យ​ជំទង់​នាំគ្នា​ប្តឹង​រដ្ឋាភិបាល​អូស្ត្រាលី ពាក់ព័ន្ធ​នឹង​គម្រោង​រុករក​ធ្យូងថ្ម​ដ៏​ចម្រូង​ចម្រាស។ អ្នក​វិភាគ​កិច្ចការ​តំបន់​ថា លោក Biden នឹងកៀរគរ​សម្ព័ន្ធ​មិត្ត​ខ្លាំង​ឡើង ដើម្បី​ដោះស្រាយ​វិបត្តិ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា។ ការ​ស្ទង់មតិ​របស់​អង្គការ ICRC ថា ជនជាតិ​ស៊ីរី​វ័យ​ក្មេង​ខាតបង់​ខ្លាំង​ក្នុង​សង្គ្រាម​ជាង​មួយ​ទសវត្សរ៍។ រដ្ឋ​អូស្ត្រាលី​នឹង​ស៊ើប​អង្កេត​ពី​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​អាណានិគម​លើ​ជនជាតិ​ដើម៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៨ មីនា ២០២១ - មីនា 28, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​កម្ពុជា៖ ក្រុម​អាទិភាព លក្ខខណ្ឌ​សុខភាព និង​កន្លែង​ចែកចាយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​រុស្សី​ប្រឈម​នឹង​អនាគត​មួយ ដែល​គ្មាន​មេដឹកនាំ។ ជំងឺ​កូវីដ​១៩ និង​ភាព​តានតឹង​នយោបាយ​បង្កើន​ការ​រើសអើង​ប្រឆាំង​ចិន​ក្នុង​ប្រទេស​អូស្ត្រាលី។ ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក សន្យា​ពង្រឹង​ភាពជា​ដៃ​គូ​យុទ្ធសាស្ត្រ ដោយ​ផ្តោត​លើ​ប្រទេស​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៧ មីនា ២០២១ - មីនា 27, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា​ដំណើរការ​ទៅ​មុខ ទោះ​ជួប​ឧបសគ្គ​ខ្លះ។ ធនាគារ​ពិភពលោកថា កម្ពុជា​ត្រូវ​បង្កើន​សមត្ថភាព​គ្រប់គ្រង​ជំងឺកូវីដ ដើម្បី​ជំរុញ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កង្វះ​ខាត​បន្ទះ​អេឡិច​ត្រូនិក Semiconductor ក្នុង​ពិភព​លោក ធ្វើឱ្យ​តៃវ៉ាន់​មាន​អំណាច​ចរចា​បន្ថែម​ជាមួយ​នឹង​អាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៦ មីនា ២០២១ - មីនា 26, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​កម្ពុជា​ចោទ​ប្រកាន់​បុរស​ម្នាក់​ដោយ​ប្រើ​ច្បាប់​កូវីដ​លើក​ដំបូង ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​កុំ​ឲ្យ​ចាក់​វ៉ាក់សាំង​ចិន។ អង្គការ​សហប្រជាជាតិ​តែងតាំង​បញ្ញវន្តថៃ​ជើង​ចាស់ ឱ្យ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សហរដ្ឋ​អាមេរិក​ការពារ​គម្រោង​ព្រៃឡង់​បៃតង​និង​ប្តេជ្ញា​បង្កើន​ការ​ផ្សារ​ភ្ជាប់​ជាមួយ​សហគមន៍​ល្បាតព្រៃ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក សន្យា​ពង្រឹង​ភាពជា​ដៃ​គូ​យុទ្ធសាស្ត្រ ដោយ​ផ្តោត​លើ​ប្រទេស​ចិន។ អង់គ្លេស​និង​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​មីយ៉ាន់ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា។ ហ្វីលីពីន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដល់​អគ្គរដ្ឋ​ទូតចិន​អំពី​វត្តមាន​នាវា​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ព្រែក​ជីក​ស៊ុយអេ​ស្ទះ​ចរាចរណ៍​ពេញ​មួយ​ថ្ងៃ ក្នុងការ​ស្ទះនៅ​ថ្ងៃ​ទី២។ ជនជាតិ Uyghurs រាប់​រយ​នាក់​តវ៉ា​ប្រឆាំង​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ចិន​នៅ​តួកគី៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners