កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ២៤ មេសា ២០២១ - មេសា 24, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ការ​បិទ​ខ្ទប់​និង​ការបិទ​ផ្សារ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ចែកចាយ​ស្បៀង​ក្នុង​រាជធានី​ភ្នំពេញ។ វៀតណាម​នឹង​ផ្តល់​ឧបករណ៍​ជំនួយ​ដង្ហើម ៨០០គ្រឿង​ដល់​កម្ពុជា ខណៈ​អ្នក​ជំងឺ​កូវីដ១៩ កើន​ដល់​ជាង​៥ពាន់​នាក់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេដឹកនាំ​អាស៊ាននឹង​ជួប​ប្រជុំកំពូល​ពិសេស​ជាមួយ​ឧត្តមសេនីយ៍​ធ្វើ​រដ្ឋប្រហារ​នៅ​ភូមា។ ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​ អ.ស.ប. ព្រមាន​ថា មីយ៉ាន់ម៉ា​អាច​នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​ដូច​ស៊ីរី។ ប្រធានាធិបតី​បារាំង​ថា «លក្ខខណ្ឌ​តឹងតែង​ច្បាស់​លាស់» គួរ​មាន​ជាមួយ​រុស្ស៊ី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៣ មេសា ២០២១ - មេសា 23, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្ត្រី​មហាផ្ទៃ​ឲ្យបញ្ឈប់​ការ​ប្រើ​ហិង្សា ខណៈ​កម្លាំង​មួយ​ចំនួន​ប្រើ​រំពាត់​វាយ​ពលរដ្ឋ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេដឹកនាំ​ពិភពលោក​ថ្លែង​នៅឯ​កិច្ច​ប្រជុំ​អាកាសធាតុ​តាម​អុីនធឺណិត​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។ បារាំង​ថា ប្រទេស​រុស្ស៊ី​ប្រឈម​ទណ្ឌកម្ម បើ​លោក​ Navalny ស្លាប់។ ប្រទេស​ឥណ្ឌា​មាន​អត្រា​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​មួយ​ថ្ងៃ​ច្រើន​បំផុត​ក្នុង​ពិភពលោក។ ប្រទេស​រុស្ស៊ី​សង្ឃឹម​ថា ការ​ពិគ្រោះ​យោបល់​របស់​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោននឹង​មាន​ផ្លែផ្កា។ ពួក​តាលីបង់​ប៉ាគីស្ថាន​ប្រកាស​ទទួល​ខុសត្រូវ​លើ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​សណ្ឋាគារ​ប្រណីត។ លោក Biden ប្រើ​អំណាច​នីតិប្រតិបត្តិ​ដើម្បី​ទប់ទល់​នឹង​អំពើ​ហិង្សា​ដោយ​ការ​ប្រើ​កាំភ្លើង។ បាតុកម្ម​នៅតែ​អាច​កើត​មាន ក្រោយ​ចេញ​សាលក្រម​កាត់​ទោស​លោក Chauvin។ អាស៊ាន​នឹង​ពិភាក្សា​ពី​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋធានី​ហ្សាការតា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២២ មេសា ២០២១ - មេសា 22, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយ​ការណ៍៖ រដ្ឋាភិបាល​កម្ពុជា​យក​វិបត្តិ​ជំងឺ​កូវីដ​១៩ មក​គាប​សង្កត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​រឹតត្បិត​ការ​រិះគន់។ បក្ស​ប្រឆាំង​ប្រឈម​នឹង​ជម្រើស​លំបាក មុន​ការ​បោះ​ឆ្នោត​មក​ដល់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មាន​ការ​អបអរសាទរ​និង​ការ​ធូរ​ចិត្ត​នៅ​ក្រុង​ Minneapolis ​បន្ទាប់ពី​ចេញ​សាលក្រម​ពិរុទ្ធ​លោក ​Chauvin។ សមាជិក​សភា​សហ​រដ្ឋ​អាមេរិក​ពិចារណា​ច្បាប់​ទប់ទល់ប្រទេស​ចិន។ ប្រទេស​ហ្វីលីពីន​នឹងបង្កើន​វត្តមាន​នៅ​ដែនសមុទ្រ​ដើម្បី​ការពារ​ទឹកដី​និង​ធនធាន។ រដ្ឋាភិបាល​ចិន​ជំរុញ​លិខិត​ឆ្លងដែន​វ៉ាក់សាំង​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​របស់​ចិន។ រដ្ឋាភិបាល​ជប៉ុន​ត្រៀម​សម្រេច​ក្រឹត្យ​គ្រា​អាសន្ន​ថ្មី​នៅ​ពេល​អត្រា​ឆ្លង​កូវីដ១៩ ​បន្ត​កើន​ឡើង។ តុលាការ​កូរ៉េ​ខាងត្បូង​ច្រាន​ចោល​បណ្តឹង​ប្រឆាំងជប៉ុន​ប្តឹង​ដោយ​អតីត​ស្ត្រី​បម្រើ​ទាហាន​ជប៉ុន៕ ​
    30 min
  • ព័ត៌មានពេលព្រឹក៖ ២១ មេសា ២០២១ - មេសា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ជំនួស​ជំនួយ​ជា​ទឹក​ប្រាក់​ ៣០ ​ម៉ឺន​រៀល​ទៅ​ជា​ជំនួយ​ស្បៀង​អាហារ​វិញ សម្រាប់​អ្នក​ត្រូវ​ធ្វើ​ចត្តាឡីស័ក។ ភូមិ​សង្កាត់​មួយ​ចំនួន​ត្រូវ​កំណត់​ជា ​«តំបន់​ក្រហម» នៃ​ការ​រាំង​ខ្ទប់​រាជ​ធានី​ភ្នំពេញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Chauvin ត្រូវ​បាន​សម្រេច​ថា​មាន​ទោស​លើ​រាល់​ការ​ចោទប្រកាន់​ទាំងអស់​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd។ កងទ័ព​ប្រទេស​ឆាដ​ថា​លោក​ប្រធានាធិបតី ​Deby ​បាន​ស្លាប់ ហើយ​កូន​ប្រុស​របស់​លោក​នឹង​ដឹកនាំ​ក្រុម​ប្រឹក្សា​យោធា។ ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​រក​ឃើញ​ទំនាក់ទំនង​រវាង​វ៉ាក់សាំង Johnson & Johnson និង​ការ​កកឈាម។ ក្រុម​ឥស្លាម​ជ្រុល​និយម​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​តវ៉ា​នៅ​ប៉ាគីស្ថាន​បន្ទាប់ពី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សភា​បោះឆ្នោត​អំពី​ការ​បណ្តេញ​ឯក​អគ្គរដ្ឋទូត​បារាំង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២០​ មេសា ២០២១ - មេសា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​យ៉ាង​តិច ​៥ ​នាក់​ត្រូវ​ចោទប្រកាន់បំពាន​វិធាន​ការ​រាំង​ខ្ទប់​ទីក្រុង ខណៈ​លោក ហ៊ុន សែន ឲ្យ​កាត់​ទោស​ភ្លាមៗ។ អតីត​មន្ត្រី​សង្គ្រោះ​ជាតិ​ ៧​រូប​បន្ថែម​ទៀត​ ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណៈ​វិនិច្ឆ័យ​នឹង​ស្តាប់​សក្ខីកម្ម​ចុង​បញ្ចប់​ក្នុង​សវនាការ​កាត់​ក្តី​ពីបទ​សម្លាប់​លោក ​George Floyd។ សហភាព​អឺរ៉ុប​ចេញ​ផែនការ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ តែ​និយាយ​ថា​ វា​មិន​មែន​ជា​ការ​ប្រឆាំង​ចិន​ទេ។ រដ្ឋធានី​នៃប្រទេស​ឥណ្ឌា​បិទ​ពេល​មាន​ការ​កើន​ឡើង​នៃ​ជំងឺកូវីដ១៩។ ជប៉ុន​ជំរុញ​ឱ្យ​ដោះលែង​អ្នក​កាសែត​របស់​ខ្លួននៅមីយ៉ាន់ម៉ា​ ខណៈ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្មមន្ត្រី​យោធាមីយ៉ាន់ម៉ា​ ១០ នាក់។ រុស្ស៊ី​បង្កើន​ចំនួន​ទាហាន​នៅ​ជិត​អ៊ុយក្រែន​ដល់​ជាង ​១៥​ម៉ឺន​នាក់៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៩ មេសា ២០២១ - មេសា 19, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ចិន​បដិសេធ​ក្ដី​សង្ស័យ​ថា ខ្លួន​រាយ​«អន្ទាក់​បំណុល»​ដាក់​កម្ពុជា។ តំណាង​រដ្ឋាភិបាល៖ ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​បង្អាក់​បេសកកម្ម​ប្រឆាំង​កូវីដ១៩ នៅ​កម្ពុជា។ លោក Biden បន្ត​គោលជំហរ​តឹងរ៉ឹង​របស់​រដ្ឋបាល​លោក Trump លើ​ផ្នែក​ពាណិជ្ជកម្ម​ចំពោះ​ចិន។ បុរស​ក្នុង​ទីក្រុង Detroit ត្រូវបាន​គេ​ដោះលែង​ពី​ពន្ធនាគារ ដោយ​មាន​ការ​ជួយ​ពី​ក្រុម​និស្សិត​ជា​អ្នក​យក​ព័ត៌មាន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៨ មេសា ២០២១ - មេសា 18, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ស្នើ​អាមេរិក​លុបចោល​បំណុល ខណៈ​អ្នក​វិភាគ​ថា ភាព​លម្អៀង​ទៅ​ចិន​នៅតែ​ជា​បញ្ហា។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម TikTok ត្រូវចាប់​ខ្លួន​ចំពោះ​ការ​រិះគន់​ចំណាត់​ការ​បង្ការ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ចិន៖ អាមេរិក​មាន​សកម្មភាព​យោធា​ខ្លាំង​កាល​ពី​ឆ្នាំ​មុន​នៅ​តំបន់​សមុទ្រ​មាន​ជម្លោះ​ដើម្បី​ដាក់​សម្ពាធ​លើ​ចិន។ ឥណ្ឌា​ក្លាយ​ជា​ទីតាំង​ដែល​មាន​ជំងឺកូវីដ១៩ រាតត្បាត​ខ្លាំង​ក្នុង​រលក​ឆ្លង​លើក​ទី ២៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៧ មេសា ២០២១ - មេសា 17, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ដី​បឹង​តាមោក ១៧​ ហិកតា​ទៀត​ត្រូវ​កាត់​ចេញ​សម្រាប់​ស្ថាប័ន​រដ្ឋ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម។ អាជីវករ​ផ្សារ​អូឫស្សី​រំពឹង​ផ្សារ​បើក​វិញ​ឆាប់ៗ តែ​នៅ​បារម្ភ​ពី​ការឆ្លង​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ជំនាញ​ខាង​ចុងចោទ​ថា ការ​ប្រើ​កម្លាំង​ចាប់ខ្លួន​លោក Floyd មាន «យុត្តិកម្ម»។ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក Blinken ស្តី​បន្ទោស​ចិន​ចំពោះ​ការ​ឆ្លើយតប​យឺតយ៉ាវ​នឹង​វីរុស​កូរ៉ូណា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៦ មេសា ២០២១ - មេសា 16, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ភរិយា​អ្នក​ជំងឺ​កូវីដ​១៩ ​រៀបរាប់​ស្ថានភាព​សុខភាព​ស្វាមី​ស្នាក់​ក្នុង​បន្ទប់​ជួល ខណៈ​កម្ពុជា​ខ្វះកន្លែង​សម្រាកព្យាបាល។ លោក ហ៊ុន សែន ​ថា​វិធាន​ការ​បិទ​ខ្ទប់​ក្រុង​មិន​ប៉ះ​ពាល់​ស្បៀង​អាហារ​នោះ​ទេ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ទីក្រុង​អាមេរិក​តូច​មួយ​នៅ​ព្រំដែន ទាក់ទាញ​ការ​ពិភាក្សា​អំពី​បញ្ហា​ជនអន្តោប្រវេសន៍។ ឥណ្ឌា​ក្លាយ​ជា​ទីតាំង​ដែល​មាន​ជំងឺកូវីដ១៩ រាតត្បាត​ខ្លាំង​ក្នុង​រលក​ឆ្លង​លើក​ទី ២៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៥ មេសា ២០២១ - មេសា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ផ្ញើ​សារ​ជូនពរ​ឆ្នាំថ្មី​ដល់​ប្រជាជន​កម្ពុជា​។ របាយ​ការណ៍​ថ្មី​បង្ហាញ​ថា​គម្រប​ព្រៃ​ឈើ​សហគមន៍​មួយ​កន្លែង​ក្នុង​ខេត្ត​ក្រចេះ​បាត់​បង់​ជិត​ពាក់​កណ្តាល។ ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​អាមេរិក​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ទោះកូវីដ​ឆ្លង​រាតត្បាត​ខ្លាំង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Blinken​ ជួប​សម្ព័ន្ធ​មិត្ត​អូតង់​ ខណៈ​អាមេរិក​កំណត់​ការ​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន។ លោក​ Joe Biden ​ថា ​សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​អាហ្វហ្គានីស្ថាន​បន្ទាប់ពី​ការ​ដក​កងទ័ព។ រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​មិន​បញ្ជាក់​អំពី​ផែនការ​ជំនួប​កំពូល​រវាង​លោក Putin និង​លោក Biden តែ​ព្រមាន​ប្រឆាំង​នឹង​ទណ្ឌកម្ម​របស់​អាមេរិក។ សកម្មជន​មីយ៉ាន់ម៉ា​រំឭក​អ្នក​ស្លាប់​ក្នុង​ការ​តវ៉ា​ដោយ​លាប​ថ្នាំ​ពណ៌​ក្រហម។ កូរ៉េ​ខាង​ត្បូង​ប្រឆាំង​ផែនការ​ជប៉ុន​បញ្ចេញ​ទឹក​មាន​វិទ្យុ​សកម្ម​ពី​រោងចក្រ ​Fukushima។ ជន​និរទេស​ខ្លួន​មីយ៉ាន់ម៉ា​កំពុង​ស្វែងរក​ជម្រក​ក្នុង​រដ្ឋ Kayin៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners