កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ២៣ កុម្ភៈ ២០២១ - កុម្ភៈ 23, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ប្រកាស​ផ្អាក​សាលា​រៀន​នៅ​ភ្នំពេញ​និង​ខេត្ត​កណ្តាល​យ៉ាង​តិច​២​សប្តាហ៍ ដើម្បី​បញ្ចៀស​ការ​ឆ្លង​កូវីដ។ ក្រុម​មន្ត្រី​ប្តឹង​ឲ្យ​ដកថ្នាក់​ដឹកនាំ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន។ កម្ពុជា​រងគ្រោះឆ្លង​កូវីដ​១៩​ចូល​សហគមន៍​ទ្រង់​ទ្រាយ​ធំ​ក្នុង​ចំណោម​ជនជាតិ​ចិន ដោយ​មិន​ទាន់ដឹង​ប្រភព។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ឥណ្ឌូណេស៊ី​ជំរុញ​ប្រទេស​អាស៊ីអាគ្នេយ៍​ ឲ្យ​បង្កើត​ផែនការ​មួយ​ដើម្បី​ឲ្យ​យោធា​មីយ៉ាន់ម៉ា​ គោរព​តាម​ការ​សន្យា​រៀប​ចំ​ការ​បោះ​ឆ្នោត។ សហភាព​អឺរ៉ុប​នឹង​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​មីយ៉ាន់ម៉ា។ ម៉ាឡេស៊ី​ ប្រឈម​ការអំពាវនាវ​ឲ្យ​បញ្ឈប់​ការ​បញ្ជូនជន​ជាតិ​មីយ៉ាន់ម៉ា​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​គេវិញ។ ឯកអគ្គរដ្ឋទូត​អ៊ីតាលីប្រចាំ​ប្រទេស​កុងហ្គោ​ ត្រូវ​បានសម្លាប់​ក្នុង​ការ​ពួន​ស្ទាក់​បាញ់កាល​ពី​ថ្ងៃ​ចន្ទ។ ជន​ប្រដាប់​អាវុធ​ សម្លាប់​ស្ត្រី​៤នាក់ដែល​ធ្វើការ​ផ្នែក​សង្គមកិច្ច​ នៅ​ប្រទេស​ប៉ាគីស្ថាន។អ្នកដឹកនាំ​ភាពយន្ត​ស្រី​ផ្តល់​នូវ​ទស្សនវិស័យ​ប្លែកៗ​អំពី​តួអង្គ​ស្ត្រី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២២ កុម្ភៈ ២០២១ - កុម្ភៈ 22, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អ្នក​វិភាគថា ការ​យាង​ត្រឡប់​របស់​សម្ដេច​ក្រុម​ព្រះ ពិបាក​អង្រួន​ឆាក​នយោបាយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពលរដ្ឋ​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ដែល​រស់នៅ​ឆ្ងាយ​ពី​ស្រុក សោកស្តាយ​ដែល​ក្រុម​យោធា​ដណ្តើម​ក្តោបក្តាប់​អំណាច​និង​បារម្ភ​ពី​មហន្តរាយ​សេដ្ឋកិច្ច​ជាតិ។ ទីភ្នាក់ងារ​អវកាស NASA គ្រោង​បញ្ជូន​ស្ត្រី​ទីមួយ​ទៅ​កាន់​ភព​ព្រះច័ន្ទ​នៅ​ឆ្នាំ​២០២៤៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២១ កុម្ភៈ ២០២១ - កុម្ភៈ 21, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សិទ្ធិមនុស្សថា ការ​បង្កក​សវនាការ​លោក កឹម សុខា អាច​ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច ទោះ​ចំណេញ​នយោបាយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋាភិបាល​ស៊ីមបាវ៉េ​និង​ចិន​សម្រាល​ការ​ភ័យខ្លាច​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន Sinopharm។ អ្នក​តំណាង​ពាណិជ្ជកម្ម​របស់​លោក Biden ត្រូវគេ​រំពឹង​ថា​នឹង​តតាំង​ជាមួយ​ប្រទេស​ចិន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២០ កុម្ភៈ ២០២១ - កុម្ភៈ 20, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​សិទ្ធិ​មនុស្ស៖ រដ្ឋាភិបាល​កាន់តែ​មាន​អំណាច​ច្រើន​គ្រប់គ្រង​អ៊ិនធឺណិត ក្រោយ​បង្កើត​អនុក្រឹត្យ​ចម្រូង​ចម្រាស​មួយ។ កម្ពុជាបដិសេធការ​លើក​ឡើង​ថា ច្បាប់​ថ្មី​បង្កើត​ការ​គ្រប់គ្រង​អ៊ីនធឺណិត​តាម​បែប​ចិន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​អ្នកមាន​សន្យា​ផ្តល់​វ៉ាក់សាំង​កូវីដ១៩ ឲ្យ​ប្រទេស​ក្រីក្រ។ វិមាន​ក្រឹមឡាំង​ទទួល​ស្វាគមន៍​កាយវិការ​របស់​សហរដ្ឋ​អាមេរិក​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់។ អាមេរិក​ត្រឡប់​ទៅ​ចូលរួម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស។ មនុស្ស​រាប់លាន​នាក់​នៅ​រដ្ឋ Texas និង​ភាគ​ខាងត្បូង​កំពុង​តស៊ូ​រស់​ដោយ​គ្មាន​កម្ដៅ និង​ទឹក។ ក្រុម​រដ្ឋមន្រ្តី​សហភាព​អឺរ៉ុប​នឹង​ជួប​ជាមួយ​ជំនួយការ​មេដឹកនាំ​ប្រឆាំង​នៅ​រុស្ស៊ី នៅ​ថ្ងៃអាទិត្យ។ ប្រជាជន​នីហ្សេរីយ៉ា​អបអរ​នាយិកា​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ខណៈ​អ្នក​ជំនាញ​និយាយ​ថា មាន​ការងារ​ធំៗ​នៅ​ចំពោះ​មុខ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៩ កុម្ភៈ ២០២១ - កុម្ភៈ 19, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា យូណេស្កូ​បារម្ភ​ថា​គម្រោង​ណាហ្គា​អាច​ប៉ះពាល់​គុណ​តម្លៃ​ឧទ្យាន​អង្គរ។ រដ្ឋាភិបាល​ដាក់​វិធាន​ការ​ពិន័យ​អ្នក​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក។ ច្រកទ្វារ​អ៊ីនធឺណិត​ថ្មី​របស់​កម្ពុជា​ជា​ឧបករណ៍​គាប​សង្កត់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​ប្រឆាំង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា​តម្រង់​គោលដៅ​វាយ​ប្រហារ​គេហទំព័រ​រដ្ឋាភិបាល។ អង្គការ UNHCR នឹង​ជួយ​កំណត់​អត្តសញ្ញាណ​ជន​ចំណាក​ស្រុក​នៅ​ម៉ិកស៊ិក ដែល​មាន​សិទ្ធិ​ចូល​សហរដ្ឋ​អាមេរិក។ ជំនួយ​ការ​នាយក​រដ្ឋមន្រ្តី​ថៃ​ប្តឹង​សមាជិក​សភា​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ។ វ៉ាក់សាំង​កូវីដ១៩ ថ្មី​បង្កើត​ការ​ឆ្លើយតប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ទាប​ជាង​ការ​រំពឹង​ទុក។ មន្ត្រី​សួន​សត្វ​ប៉ាគីស្ថាន​ថា កូន​ខ្លា​ស​២​ក្បាល​ទំនង​ជា​ងាប់​ដោយសារ​កូវីដ១៩។ យោធា​មីយ៉ាន់ម៉ា​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ។ រដ្ឋាភិបាល​ស៊ីមបាវ៉េ​និង​ចិន​សម្រាល​ការ​ភ័យខ្លាច​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន Sinopharm៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៨ កុម្ភៈ ២០២១ - កុម្ភៈ 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​អនុម័ត​អនុក្រឹត្យ​ច្រក​ទ្វារ​អ៊ិនធឺណិត​ជាតិ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹត​ត្បិត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ៊ីរ៉ង់​ទាមទារ​ឲ្យ​រដ្ឋបាល​លោក Biden ធ្វើ «សកម្មភាព​ជាជាង​ពាក្យ​សម្ដី» ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ។ ប្រទេស​អឺរ៉ុប ៣ និង​សហរដ្ឋ​អាមេរិក​នឹង​ពិភាក្សា​គ្នា​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ជំរុញ​ឲ្យ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ជា​សាកល។ តៃវ៉ាន់​ថា «សម្ពាធ​នយោបាយ» បង្អាក់​ដល់​កិច្ច​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូវីដ១៩ របស់​ខ្លួន។​ ចក្រភព​អង់គ្លេស​អនុញ្ញាត​ឲ្យ​មាន​ការ​ពិសោធន៍​លើ​មនុស្ស​ជា​លើក​ដំបូង​ដើម្បី​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩។ ពល​រដ្ឋ​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ដែល​រស់​នៅ​ឆ្ងាយ​ពី​ស្រុក​សោកស្តាយ​ដែលក្រុម​យោធា​ដណ្តើម​ក្តោបក្តាប់​អំណាច​និង​បារម្ភ​ពីមហន្តរាយសេដ្ឋកិច្ច​ជាតិ។ សហរដ្ឋ​អាមេរិក​អាច​ឈប់​ប្រើ​ពាក្យ«ជនបរទេស»​នា​ពេល​ខាងមុខ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៧ កុម្ភៈ ២០២១ - កុម្ភៈ 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្នុង​បន្ទប់​សវនាការ សកម្មជនបដិសេធ​ចម្លើយ«បង្ខំ»ឱ្យ​សារភាព​ជាមួយ​នគរ​បាល។ កម្ពុជា​ការពារ​ចំណាត់​ការ​លើ​សកម្មជន​ចំពោះ​«សកម្មភាព​ញុះញង់» ដោយ​ប្រៀប​ធៀប​នឹង​ករណីលោក ដូណាល់ ត្រាំ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យោធា​មីយ៉ាន់ម៉ា​ធានា​ថា​ការ​បោះឆ្នោត​ថ្មី​នឹង​រៀបចំ​ឡើង។ អ្នកស្រី Aung San Suu Kyi រង​បទ​ចោទ​មួយ​ករណី​ទៀត ស្រប​ពេល​យោធា​បន្តឹង​ការ​គ្រប់គ្រង​អំណាច។ ឯក​អគ្គរដ្ឋទូត​ចិន​នៅ​មីយ៉ាន់ម៉ា​ថា ស្ថានភាព​នៅ​មីយ៉ាន់ម៉ា «មិនមែន​ជា​អ្វី​ដែល​ចិន​ចង់​ឃើញ​នោះ​ទេ»។ អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា។ កូរ៉េ​ខាង​ត្បូង​ថា កូរ៉េ​ខាង​ជើង​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Pfizer ដើម្បី​លួច​ទិន្នន័យ​វ៉ាក់សាំង​កូវីដ១៩៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៦ កុម្ភៈ ២០២១ - កុម្ភៈ 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អធិការ​ស្រុក​កំរៀងត្រូវ​ព្យួរ​តួនាទី ក្រោយ​ផ្ទុះ​ករណី​ពលករ​ឆ្លង​ដែន​មិន​ធ្វើ​ចត្តាឡីស័ក។ ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​ដល់​កម្រិត«ព្រួយ​បារម្ភ» ខណៈមានការ​អំពាវនាវ​ឲ្យចិន​ផ្តល់​ទិន្នន័យ​ទំនប់​វារី​អគ្គិសនី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេធាវី​ថា អ្នកស្រី Suu Kyi នឹង​ឡើង​តុលាការ​នៅ​ថ្ងៃ​អង្គារ​នេះ​និង​ថ្ងៃ​ពុធ​ស្អែក។ ប្រធានាធិបតី​តួកគី​ចោទ​សហរដ្ឋ​អាមេរិក​ថា​បាន​គាំទ្រ «ពួក​ភេរវជន» ក្នុង​ប្រទេស​អ៊ីរ៉ាក់។ វៀតណាម​បញ្ជា​ឲ្យ​ពលរដ្ឋ​ស្ថិត​នៅ​ក្នុង​ផ្ទះ​ក្នុង​តំបន់​ដែល​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ខ្លាំង។ សហរដ្ឋ​អាមេរិក​បា្ររព្ធ​ទិវា​ប្រធានាធិបតី​កាលពី​ថ្ងៃ​ចន្ទ។ ការ​គំរាម​កំហែង​ភេរវកម្ម​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ខ្ពស់​ ក្រោយ​កុបកម្ម​នៅ​វិមាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក។ អ្នកកាសែត​ស៊ីមបាវ៉េ​ដែល​ធ្លាប់​ត្រូវ​បានចាប់​ខ្លួន​ច្រើន​ដង​ងាក​ទៅ​តវ៉ា​តាម​រយៈ​តន្ត្រី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៥ កុម្ភៈ ២០២១ - កុម្ភៈ 15, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា បទ​សម្ភាសន៍ VOA៖ សម្លឹង​ទៅ​មុខ​ឆ្នាំ​ ២០៤០ គរុកោសល្យ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​វិស័យ​អប់រំ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យោធា​មីយ៉ាន់ម៉ា​ព្យាយាម​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ចិន បើ​ប្រទេស​លោក​ខាង​លិច​ចាត់​វិធានការ​តឹងរ៉ឹង។ អ្នក​ដឹកនាំ​ភាពយន្ត​ស្រី​ផ្តល់​នូវ​ទស្សនវិស័យ​ប្លែកៗ​អំពី​តួអង្គ​ស្ត្រី៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៤ កុម្ភៈ ២០២១ - កុម្ភៈ 14, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​គ្រួសារ​អ្នក​ជំងឺ​មហារីក​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និង​កម្លំាង​ចិត្ត​ពី​សហគមន៍។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ត្រូវ​បាន​ចែកចាយ មុន​ពេល​មាន​ភស្តុតាង​បង្ហាញ​ពី​ប្រសិទ្ធភាព៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners