កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ៣ កុម្ភៈ ២០២១ - កុម្ភៈ 03, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​កម្ពុជា​រក​វិធី​ឆ្លើយតប​នឹង​ការ​តវ៉ា​របស់​វៀតណាម​រឿង​ហាម​នាំ​ចូល​ត្រី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​យោធា​ដណ្តើម​អំណាច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ចាប់​ឃុំ​ក្រុម​មេដឹកនាំ​ស៊ីវិល។ តុលាការ​ក្រុង​មូស្គូ​ចេញ​សាលក្រម​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក Navalny ជាប់​ពន្ធនាគារ​ជាង​២ឆ្នាំកន្លះ។ សមាជិក​សភា​ជា​ច្រើន​រយ​នាក់ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បានឃុំឃាំង​ក្នុង​ផ្ទះ​ បន្ទាប់​ពីរដ្ឋ​ប្រហារដោយ​ក្រុម​យោធា។ លោក Biden នឹង​ធ្វើការ​ផ្លាស់ប្តូរ​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក Trump។ វៀតណាម​បញ្ជាក់​ថា​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ចុងក្រោយ​បង្អស់​មាន​វត្តមាន​វីរុស​វិវត្តន៍​ថ្មី​មក​ពី​អង់គ្លេស ដែល​ឆ្លង​ខ្លាំង​ជាង​មុន។ ប្រធាន​កីឡា​អូឡាំពិក​ក្នុង​ទី​ក្រុង​តូក្យូ​ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នឹង​ដំណើរ​ការ​តាម​ការ​គ្រោង​ទុក​ បើ​ទោះ​ជា​មាន​ជំងឺ​កូវីដ១៩ក្ដី។ អង្គការ​សហប្រជាជាតិស្នើរក​ជំនួយ​បន្ទាន់ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​រងគ្រោះ​ដោយ​ភាព​អត់ឃ្លាននិង​ជំងឺ​កូវីដ​នៅ​ម៉ាដាហ្គាស្កា។ វៀតណាម​ចាប់​សកម្មជន​បរិស្ថាន​ដាក់​គុក​៧​ឆ្នាំ​ចំពោះ​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២ កុម្ភៈ ២០២១ - កុម្ភៈ 02, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​កម្ពុជាហៅរដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា​ថា​ជា​«កិច្ចការ​ផ្ទៃក្នុង»។ វត្ថុ​បុរាណ​ជាង​១០០​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ ក្រោយ​ត្រូវ​កាន់​កាប់​ដោយ​អ្នក​ជំនាញ​ដែល​ត្រូវ​ចោទ​ប្រកាន់​ថាបាន​លួច​វត្ថុ​បុរាណ​ខ្មែរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហប្រជាជាតិ​ សហរដ្ឋ​អាមេរិក និង​ប្រទេស​ជាច្រើន​ទៀតសម្ដែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា។ លោក​ Nguyen Phu Trong ដែល​ជាអ្នក​ប្រឆាំង​អំពើ​ពុក​រលួយ​ ជាប់​ឆ្នោត​ជា​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម​ជាថ្មី។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​អង្គការ WHO បាន​ទៅ​ពិនិត្យ​មើល​ផ្សារ​ដែល​មានផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ដំបូង​នៅ​ក្រុង Wuhan។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រិះគន់រុស្សី​ ហើយ​ថា​អាច​មាន​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាង​ជើង​ផង​ដែរ។ លោក Trump ប្រកាស​អំពី​ក្រុម​មេធាវី​ថ្មី​ដែល​តំណាង​ឲ្យ​លោក​ក្នុង​សំណុំរឿង​ចោទ​ប្រកាន់​របស់​សភា។ សីតុណ្ហភាព​សាកលកើន​ឡើង​ជាង​មុនដោយ​បង្កើន​ល្បឿន​ការប្រែប្រួល​អាកាសធាតុ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១ កុម្ភៈ ២០២១ - កុម្ភៈ 01, 2021
    ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា បទ​សម្ភាសន៍ VOA ជាមួយ​លោក​វេជ្ជ​បណ្ឌិត តាំង តេកហុង អំពី​«ការ​ពាក់​ម៉ាស់​និង​ការ​រក្សា​គម្លាត​ពី​គ្នា ត្រូវ​បន្ត​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩»។ អ្នក​កម្សាន្ត​តាម​ឆ្នេរ​ប្រេស៊ីល​មិន​អើពើ​នឹង​ការ​ព្រមាន​អំពី​ជំងឺ​កូវីដ១៩៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣១ មករា ២០២១ - មករា 31, 2021
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ខ្មែរអាមេរិកាំងមានសុទិដ្ឋិនិយមនឹងគោលនយោបាយផ្សះផ្សាជាតិនិងស្តារសេដ្ឋកិច្ចរបស់លោក Joe Biden។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកនិពន្ធសៀវភៅថ្មី៖ ឥទ្ធិពលរបស់សហរដ្ឋអាមេរិកខ្លាំងក្លាជាងចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Biden បញ្ជាឱ្យសហរដ្ឋអាមេរិកចូលរួមជាថ្មីក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីអាកាសធាតុនិងក្នុងអង្គការ WHO វិញ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ៣០ មករា ២០២១ - មករា 30, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា បំណុល​បរទេស​របស់​កម្ពុជា​កើន​ដល់​ជិត​៩ពាន់​លាន​ដុល្លារ ត្រឹម​ឆ្នាំ​២០២០។ ការ​រឹតត្បិត ភាព​ភ័យខ្លាច និង​បញ្ហា​ជីវភាព រុកកួន​អតីត​មន្ត្រី​បក្ស​ជំទាស់​និង​គ្រួសារ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សេដ្ឋកិច្ច​ថៃ​ជួប​ប្រទះ​ការ​លំបាក​នៅ​ពេល​ជំងឺ​កូវីដ១៩ ផ្ទុះ​ឡើង​លើក​ទី២។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាល្លឺម៉ង់ រំពឹង​ថា នឹង​ទទួល​បាន​ការ​យល់​ព្រម​ឲ្យ​ប្រើ​វ៉ាសាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca។ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន Johnson & Johnson មាន​ប្រសិទ្ធិភាព​ទូទៅ​៦៦​ភាគរយ។ ប្រធាន​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​និង​ចិន​សហការ​គ្នា​ឡើង​វិញ។ អង្គការ​សហប្រជាជាតិ​ស្នើ​រក​ជំនួយ​បន្ទាន់ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​រង​គ្រោះ​ដោយ​ភាព​អត់​ឃ្លាន​និង​ជំងឺកូវីដ​១៩នៅ​ម៉ាដាហ្គាស្កា និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៩ មករា ២០២១ - មករា 29, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចៅក្រម​សួរ​នាំ​អតីត​មន្ត្រី​បក្ស​ជំទាស់​រឿង​ប៉ុនប៉ង«ចាប់ខ្លួន»នាយក​រដ្ឋមន្ត្រី។ ស្ថាប័ន​ឃ្លាំ​មើល​ថា ​ទោះ​ឡើង​ពិន្ទុ​បន្ដិច ក៏​កម្ពុជា​នៅ​តែ​ពុក​រលួយ​ជាង​គេ​នៅ​អាស៊ាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កញ្ចប់​ថវិកា​ជំនួយ​សម្រាប់​កូវីដ១៩ គឺ​ជា​ការ​ធ្វើ​តេស្ត​ថា​តើ​លោក​ Biden និង​សភា​អាច​ធ្វើ​បាន​ឬ​យ៉ាង​ណា។ លោក Biden នឹង​អនុញ្ញាត​ឲ្យ​មាន​រយៈពេល​ពិសេស​ សម្រាប់​ពលរដ្ឋ​ចុះឈ្មោះ​ទទួល​បាន​ការ​ធានា​រ៉ាប់រង​សុខភាព។ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោតមីយ៉ាន់ម៉ា​ថា ​គ្មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត​ទេ ក្រោយ​យោធា​ព្រមាន​ចាត់​វិធានការ។ តុលាការ​កំពូល​ប៉ាគីស្ថាន​សម្រេច​ឲ្យ​ជនសង្ស័យ​សំខាន់​នៅ​ក្នុង​ឃាតកម្ម​អ្នក​កាសែត​អាមេរិក​រួចខ្លួន។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថ្មី​របស់​អាមេរិក​ថា ​អាល្លឺម៉ង់​«មាន​តម្លៃ​ខ្លាំង​ណាស់»​ ក្នុង​នាម​ជា​អ្នក​ទទួល​កងកម្លាំង​អាមេរិក។ មន្ត្រី​កីឡា​ជាន់ខ្ពស់​ម្នាក់​នៅក្រិក​លាលែង​ពី​តំណែង ​បន្ទាប់​ពី​មាន​ការ​ចោទប្រកាន់​ពី​បទល្មើស​រំលោភ​សេពសន្ថវៈ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៨ មករា ២០២១ - មករា 28, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​គ្រោង​បោះ​លក់​មូលបត្រ​បំណុល​រដ្ឋ​ក្នុង​ស្រុក ជា​ជម្រើស​ផ្សេង​ពី​ការ​ខ្ចី​បុល​បរទេស។ មន្ត្រី​កម្ពុជា​សន្យា​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​កូវីដ​ដែល​ត្រូវ​ការ​២០​លាន​ដូស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​បង្កើន​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ ខណៈ​មាន​ការ​ត្អូញត្អែរ​អំពី​ការ​ខ្វះខាត។ លោក Putin ស្វាគមន៍​ការ​បន្ដ​សន្ធិសញ្ញា​នុយក្លេអ៊ែរ ​New START។ អង្គការ​សហប្រជាជាតិ៖ អ៊ីតាលី​អាច​សង្គ្រោះ​ជន​អន្តោប្រវេសន៍​ដែល​លង់​ទឹក​ ២០០ នាក់បាន តែ​មិន​ធ្វើ។ ភ្នំភ្លើង​ដែល​ឧស្សាហ៍​ផ្ទុះ​បំផុត​នៅ​ឥណ្ឌូនេស៊ី​ផ្ទុះ​កាល​ពី​ថ្ងៃ​ពុធ។ សិង្ហបុរី​ឃុំខ្លួន​សិស្ស​វ័យ ១៦ ឆ្នាំ​ម្នាក់​ចំពោះ​គម្រោង​វាយប្រហារ​វិហារ​សាសនា​ឥស្លាម។ បាតុករ​ម្នាក់​ដែលប៉ូលិស​រុស្ស៊ី​ទាត់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ម្ដង​ទៀត។ រដ្ឋ​មន្ត្រីស៊ីមបាវ៉េ​ចោទ​ប្រកាន់​ចិន​ថា​បាន​ផលិត​ជំងឺ​កូវីដ​១៩៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៧ មករា ២០២១ - មករា 27, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ ពលករ​ចំណាកស្រុក​កម្ពុជា​នៅ​ថៃ​ប្រឈម​នឹង​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ១៩ និង​ការ​ធ្លាក់​ចុះ​ចំណូល។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ជំរុញ​សភា​ឲ្យ​ចាត់​វិធានការ​បន្ទាន់​លើ​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​កូវីដ១៩។ រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​កំពុង​ចរចា​គ្នា​អំពី​ការ​បន្ត​សន្ធិសញ្ញា​នុយក្លេអ៊ែរ New START។ យោធា​មីយ៉ាន់ម៉ា​ព្រមាន​ថា ខ្លួន​ប្រហែល​ជា​ចាត់​វិធានការ​ទាក់ទិន​នឹង​ការ​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត។ សមាជ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស​កុម្មុយនីស្ដ​វៀតណាម​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​អង្គារ។ អ៊ីរ៉ង់​ជួប​ពិភាក្សា​ជាមួយ​ក្រុម​តាលីបង់​ដើម្បី​ពិនិត្យ​មើល​ដំណើរការ​សន្ដិភាព​អាហ្វហ្គានីស្ថាន។ ខណៈ​មាន​ភាព​តានតឹង មាន​ការ​ទាមទារ​ឲ្យ​បណ្តាញ​សារព័ត៌មាន​មាន​ទំនាក់​ទំនង​ថ្មី​ជាមួយ​រដ្ឋបាល​អាមេរិក​ថ្មី។ ពលរដ្ឋ​អ៊ីរ៉ាក់​ដែល​ពិការ​ដោយ​សង្គ្រាម​រដ្ឋឥស្លាម​យក​កីឡា​បាល់​ទះ​ធ្វើ​ជា​អាជីព៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៦ មករា ២០២១ - មករា 26, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡុងប៊ិច​ ចាប់ផ្តើ​ម​ចូល​ពាក់ព័ន្ធ​ក្នុង​ឆាក​នយោបាយ​ថ្នាក់​មូលដ្ឋាន។ កសិករ​កម្ពុជា​ខាតបង់ ក្រោយ​គោ​រាប់​សែន​ក្បាល​កើត​ជំងឺ​អុតក្ដាម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សមាជិក​ព្រឹទ្ធសភា​និង​មន្ត្រី​រដ្ឋបាល​លោក Biden ពិភាក្សា​គ្នា​អំពី​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​កូវីដ១៩។ លោក Xi Jinping អំពាវនាវ​ឲ្យ G20 មាន​តួនាទី​ខ្លាំង​ជាង​មុន​នៅ​ក្នុង​អភិបាលកិច្ច​សេដ្ឋកិច្ច​សាកលលោក។ បេសកជន​កំពូល​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​រុស្សី​រឿង​ចាប់​ខ្លួន​លោក Navalny។ សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​មាន​កិច្ចសន្ទនា​នៅ​វេណេហ្ស៊ុយអេឡា​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ថ្មី។​ ថៃ​នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដល់​ពលរដ្ឋ​ខ្លួន​នៅ​ខែ​ក្រោយ៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៥ មករា ២០២១ - មករា 25, 2021
    ព័ត៌មានសំខាន់ៗនៅជុំវិញពិភពលោកមានដូចជា គម្រោងសាងសង់វារីអគ្គិសនីរបស់ចិនលើដងទន្លេមួយនៅអាស៊ីភាគខាងត្បូងបង្កឲ្យឥណ្ឌានិងបង់ក្លាដែសព្រួយបារម្ភ។ បណ្តាប្រទេសក្រីក្រមិនទទួលបានវ៉ាក់សាំងកូវីដ១៩ ដើម្បីជួយសង្គ្រោះជីវិត។ លោក Putin ប្រុងប្រៀបពុះពារឧបសគ្គក្នុងឆ្នាំ២០២១។ អ្នកកម្សាន្តតាមឆ្នេរប្រេស៊ីលមិនអើពើនឹងការព្រមានអំពីកូវីដ១៩៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners