កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

By វីអូអេNews
Download on the App Store

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ episodes

  • ព័ត៌មានពេលព្រឹក៖ ២៤ មករា ២០២១ - មករា 24, 2021
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ភាពតានតឹងក្នុងគ្រួសារពេលមានវិបត្តិជំងឺកូវីដ១៩ នាំឲ្យមានការព្រួយបារម្ភពីកំណើនអំពើហិង្សាលើស្រ្តី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសមហាអំណាចអឺរ៉ុបបង្កើនវត្តមាននៅទ្វីបអាស៊ីដើម្បីទប់ទល់នឹងប្រទេសចិន។ ការប៉ះទង្គិចគ្នាកើតឡើង ខណៈបាតុករថៃមិនគោរពតាមវិធានការប្រឆាំងនឹងជំងឺឆ្លងហើយជម្នះធ្វើបាតុកម្ម។ ពលរដ្ឋអ៊ីរ៉ាក់ដែលពិការដោយសង្គ្រាមរដ្ឋអ៊ីស្លាមយកកីឡាបាល់ទះធ្វើជាអាជីព៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២៣ មករា ២០២១ - មករា 23, 2021
    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូច​ជា ប្រឈម​គ្រោះថ្នាក់​ស្រួចស្រាល់ ក្រុម​អភិរក្ស​ប្រឹង​ជួយ​សត្វ​អម្បូរ​ក្រចក​ចំពាម​ដែល​ជិត​ផុត​ពូជ។ លោក ហ៊ុន សែន ថា កម្ពុជា​មិន​អាច​រង់ចាំ​វ៉ាក់សាំង​កូវីដ១៩ ដែលទទួល​ស្គាល់​ដោយ WHO ទេ ខណៈ​រើស​យក​វ៉ាក់សាំង​ចិន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Schumer ថា រដ្ឋសភា​អាមេរិក​នឹង​បញ្ជូន​សំណុំ​រឿង​ប្តឹង​ទម្លាក់​លោក Trump ទៅ​ព្រឹទ្ធសភា​នៅថ្ងៃ​ច័ន្ទ។ លោក Austin ទទួល​បាន​ការ​តែងតាំង​ពី​ព្រឹទ្ធសភា​អាមេរិក​ក្លាយ​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្បែក​ខ្មៅ​ទី​មួយ។ លោក Biden ចេញ​បទបញ្ជា​ប្រធានាធិបតី​ដើម្បី​ដោះស្រាយ​បញ្ហាសន្ដិសុខ​ស្បៀង​អាហារ​និង​ហិរញ្ញវត្ថុ។ រដ្ឋាភិបាល​ក្រុង​មូស្គូ​ស្វាគមន៍​ផែនការ​របស់​សហរដ្ឋ​អាមេរិក​ក្នុងការ​បន្ត​សន្ធិសញ្ញា​នុយក្លេអ៊ែរ។ ក្រុម​រដ្ឋឥស្លាម​អះអាង​ថា​បាន​វាយ​ប្រហារ​អត្តឃាត​នៅក្នុង​រដ្ឋធានី​នៃ​ប្រទេសអ៊ីរ៉ាក់។ វៀតណាម​កាត់​ទោស​សកម្មជន​បរិស្ថាន​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំ​ចំពោះ​ការ​បង្ហោះ​សារ​រិះគន់​លើ Facebook៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២២ មករា ២០២១ - មករា 22, 2021
    ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការយល់ឃើញចម្រុះរបស់អ្នកពាក់ព័ន្ធនៅកម្ពុជា ក្រោយលោក Biden ថ្លែងសារនយោបាយ ពេលចូលកាន់តំណែងប្រធានាធិបតីអាមេរិក។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump ចាកចេញពីរដ្ឋធានីទាំងព្រលឹម ហើយរៀបរាប់ពីសមិទ្ធិផលរបស់លោក។ សម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកស្វាគមន៍ប្រធានាធិបតី Biden ខណៈមានឧបសគ្គច្រើននៅខាងមុខ។ សហរដ្ឋអាមេរិកសន្យាចូលរួមជាមួយកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ជាសាកលរបស់អង្គការសុខភាពពិភពលោក។ ចិនអំពាវនាវឲ្យមានទំនាក់ទំនងប្រសើរឡើងវិញជាមួយសហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មីរបស់លោក Biden។ បេសកជនអាមេរិកលោក Kerry អំពាវនាវឲ្យបង្កើនល្បឿនវិធានការទប់ទល់ការប្រែប្រួលអាកាសធាតុ។ អ្នកស្រី Merkel សម្លឹងឃើញការយល់ស្របទូលំទូលាយជាងមុនជាមួយរដ្ឋបាលរបស់លោក Biden។ សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យថា គេមានសំឡេងគ្រប់គ្រាន់ក្នុងការបោះឆ្នោតលើកលែងករណីលោក Austin ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកថ្មី។ និយ័តករថៃអនុញ្ញាតឲ្យប្រើក្នុងគ្រាបន្ទាន់នូវវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន AstraZenca៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២១ មករា ២០២១ - មករា 21, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង៖ សហភាព​អឺរ៉ុប​នឹង​បន្ត​ដក ​EBA ​បន្ថែម​ទៀត ដោយ​សារ​ស្ថានភាព​នយោបាយ​មិន​ល្អ​ប្រសើរ។ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ចិន ៣ សែន​ដូស​ដំបូង​នៅ​ខែ​កុម្ភៈ ខណៈ​ករណី​ឆ្លង​កូវីដ​បន្ត​កើនឡើង។ ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ គ្រោង​ត្រឡប់​ទៅ​ដឹកនាំ​បក្ស​ហ៊្វុន​ស៊ិនប៉ិច​វិញ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ២០២២ និង២០២៣។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បទសន្ទនា​ VOA អំពី​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden។ មេដឹកនាំ​នានា​លើ​ពិភពលោក​ស្វាគមន៍​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក​លោក Joe Biden។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចូលរួម​ជាមួយ​មេដឹកនាំ​ពិភពលោក ស្វាគមន៍​លោក Joe Biden ​ជា​ប្រធានាធិបតី​អាមេរិក​ថ្មី។ ម៉ិកស៊ិក​អំពាវនាវ​ឲ្យ​លោក Biden ដោះស្រាយ​បញ្ហា​ឋានៈ​អន្តោប្រវេសន៍​របស់​ពលរដ្ឋ​ម៉ិកស៊ិក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ២០ មករា ២០២១ - មករា 20, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ភាព​តាន​តឹង​ក្នុង​គ្រួសារ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​កំណើន​អំពើ​ហិង្សា​លើ​ស្រ្តី។ មនុស្ស ២ នាក់​ទៀត​ត្រូវ​រក​ឃើញ​ឆ្លង​កូវីដ១៩ ដោយ​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​សរុប​នៅ​កម្ពុជា​កើន​ដល់ ៤៤១ នាក់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្ដី​បារម្ភ​រឿង​តវ៉ា​ប្រដាប់​អាវុធ​កើត​មាន​ឡើង មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden ចូល​មក​ដល់។ លោក Biden នឹង​ចូលរួម​ពិធី​សាសនា Mass ជាមួយ​ថ្នាក់​ដឹកនាំ​សភា​អាមេរិក មុន​ស្បថ​ចូល​កាន់​តំណែង។ អ្នកស្រី Yellen ថា លោក Biden នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ប្រឆាំង​នឹង​ចិន​រឿង​បំពាន​ផ្នែក​ពាណិជ្ជកម្ម។ អនាគត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ថ្មី លោក Antony Blinken ថា សហរដ្ឋ​អាមេរិក​នឹង​រួបរួម​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​ទប់ទល់​នឹង​ចិន រុស្ស៊ី អ៊ីរ៉ង់ និង​ប្រទេស​ផ្ដាច់ការ​ផ្សេង​ទៀត។ សហរដ្ឋ​អាមេរិក​គាំទ្រ​កំណែ​ទម្រង់​អង្គការ​សុខភាព​ពិភពលោក ដែល​ដឹកនាំ​ដោយ​ប្រទេស​ជា​សមាជិក។ ចំនួន​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ធ្លាក់​ចុះ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ២០២០៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៩ មករា ២០២១ - មករា 19, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​ព្រះអង្គ​ លួន សុវ៉ាត ពី​បទ​«រំលោភ​សេព​សន្ថវៈ» និង​«បរិហារកេរ្តិ៍​ជា​សាធារណៈ»។ ពលរដ្ឋ​មួយ​ចំនួន​ស្ទាក់​ស្ទើរ​ចាក់​វ៉ាក់សាំង​កូវីដ​របស់​ចិន ខណៈ​លោក ហ៊ុន សែន ប្រាប់ឲ្យ​ទុកចិត្ត។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពិធី​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​របស់​លោក Biden នឹង​ខុស​ពី​ពិធី​មុនៗ​កន្លង​មក។ លោក Biden បង្ហាញ​របៀបវារៈ​ថ្ងៃ​ដំបូង​របស់​លោក​សម្រាប់​ពេល​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ លោក Fauci ថា ផែនការ​របស់​លោក Biden ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ឲ្យ​បាន ១០០ លាន​នាក់​ក្នុង ១០០ ថ្ងៃ​ដំបូង គឺ​អាច​ទៅ​រួច។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ពី​ភាព​មិន​ស្មើ​គ្នា​នៅ​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ ជា​សកល។ ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​រុស្ស៊ី​ជា​បន្ទាន់។ ប៉ូលិស​អាល្លឺម៉ង់​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ឆ្លង​ព្រំដែន​ប្រឆាំង​នឹង​ការ​រត់ពន្ធ​មនុស្ស​ពី​វៀតណាម៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៨ មករា ២០២១ - មករា 18, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​នយោបាយ​ប្រឆាំង តស៊ូ​ការ​ទូត​ដើម្បី​បង្កើត​បក្ស​ឡើង​វិញ តែ​នៅ​មិន​ទាន់​មាន​ភាព​ប្រាកដ​និយម។ ចំណែក​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​វិភាគ​និយាយ​ថា កិច្ចពិភាក្សា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉ខាងជើង​ស្ថិត​នៅ​ត្រង់ «ចំណុច​របត់»។ ការ​សិក្សា​ថ្មី​បង្ហាញ​ថា ព្រៃ​អាម៉ាហ្សូន​ចំនួន ៨% ត្រូវបាន​កាប់​បំផ្លាញ​ចាប់តាំងពី​ឆ្នាំ​២០០០​មក។ បញ្ហា​ប្រឈម​ដ៏ធំបំផុត​របស់​លោក Joe Biden ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក គឺ​ធ្វើឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​រួបរួម​គ្នា៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៧ មករា ២០២១ - មករា 17, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការនិវត្ត​មក​កម្ពុជា​របស់​លោកស្រី មូរ សុខហួរ មាន​សញ្ញា​មិន​ជាក់លាក់។ ការ​វាយ​ប្រហារ​វិមាន​សភា​ធ្វើឲ្យ​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​សង្ស័យ​អំពី​ប្រជាធិបតេយ្យ​អាមេរិក។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នៅហ្វីលីពីន ឪពុកម្តាយ​ជំរុញ​ឲ្យ​កូនលក់​ខ្លួន ខណៈ​ការ​បាត់បង់​ការងារ​កើនឡើង៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៦ មករា ២០២១ - មករា 16, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​ចុះ​បញ្ជិកា​សហជីព​និង​បញ្ហាព្រំដែន​គ្របដណ្តប់​សវនាការ​កាត់ទោស​លោក រ៉ុង ឈុន។ មេដឹកនាំ​បក្ស​សង្គ្រោះជាតិ​រក្សា​សុទ្ទិដ្ឋិនិយម​នឹង​លទ្ធិប្រជាធិបតេយ្យ​អាមេរិកាំង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ការបង្រ្កាប​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​នៅ​វៀតណាម។ លោក​អនុប្រធានាធិបតី​ធ្វើ​ទស្សនកិច្ច​មិនបាន​គ្រោងទុក ទៅ​ជួប​កងទ័ព​ដែល​ការពារ​វិមាន​សភា។ ការរញ្ជួយ​ដី​ខ្លាំង​នៅឥណ្ឌូណេស៊ី​បណ្តាលឱ្យ​មនុស្ស​យ៉ាងតិច​៤២​នាក់ស្លាប់។ ប្រទេស​ចិន​រាយការណ៍​ពី​ការ​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ លើកទី១​ក្នុង​រយៈពេល​៨​ខែ។ ក្រុម​រាជា​និយមថៃ​និយាយ​ថា «ភាពស្មោះត្រង់»​លើ​រាជាធិបតេយ្យ​ឈ្នះ ខណៈ​ការ​តវ៉ា​ស្ងាត់ស្ងៀម។ ប្រទេស​រុស្ស៊ី​ប្រកាស​ចាកចេញ​ពី​សន្ធិសញ្ញា Open Skies ដោយសារ​សហរដ្ឋអាមេរិក​ដក​ខ្លួន។ ប្រទេស​ហ្វ៊ីជី​បាន​តំណែង​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បន្ទាប់ពី​បោះឆ្នោត​បំបែកភាព​ជាប់គាំង​រើស​អ្នក​ដឹកនាំ។ ម៉ិកសិក​លើកលែង​ការ​ចោទប្រកាន់​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​រឿង​គ្រឿងញៀន៕
    30 min
  • ព័ត៌មានពេលព្រឹក៖ ១៥ មករា ២០២១ - មករា 15, 2021
    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ព្រមាន​«មិនអត់ឱន»​ឲ្យ​អ្នក​សារព័ត៌មាន​ណា​ដែលបំពាន​ច្បាប់​និង​មិន​គោរពវិជ្ជាជីវៈ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោកPompeo និយាយ​ការពារ​ការ​ផ្លាស់ប្តូរ​នៅ USAGM ក្រោម​ថ្នាក់ដឹកនាំ​ដែល​លោក Trump តែង​តាំង។ លោក Biden នឹង​ប្រកាស​ពី​ផែនការ​សង្គ្រោះ​និង​ប្រឆាំង​វីរុសកូរ៉ូណា។ តុលាការ​ជាន់​ខ្ពស់​កូរ៉េខាងត្បូងរក្សា​ទុកទោស​ជាប់​ពន្ធនាគារ​របស់​អ្នកស្រី Park អតីត​ប្រធានាធិបតី។ អគ្គិភ័យ​បំផ្លាញ​ផ្ទះ​រាប់រយខ្នង​ក្នុង​ជំរំ​ជនភៀស​ខ្លួន រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​បង់ក្លាដេស។ ប៉ូលិស​ក្នុង​ទីក្រុងប៊ុ្រចសែលចាប់អ្នកប្រឆាំងតវ៉ា១១៦នាក់ ជុំវិញការស្លាប់បុរសស្បែកខ្មៅម្នាក់ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
    30 min

About កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

From the publisher's feed

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

More shows like កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ by វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners